វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.29K videos
69 files
7.2K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ធ្វើ​យុទ្ធនាការ​៤ថ្ងៃ​តាម​អ៊ីនធឺណិត​ចាប់ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៤ វិច្ឆិកា ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​បញ្ចប់​អំពើ​និទណ្ឌភាព​និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន។ ការ​ធ្វើ​យុទ្ធនាការ​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​រួច​ផុត​ពី​សំណាញ់​ច្បាប់ លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី២ វិច្ឆិកា។
អានអត្ថបទពេញ៖
#RFAKhmer #HumanRights #CCHR #Journalist
គណបក្ស​បេះដូងជាតិ ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិនព្រម​ឲ្យ​ចុះ​បញ្ជី ទោះ​ខ្លួន​កែ​សម្រួល​ឯកសារ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ក្តី។ នៅក្នុង​សេចក្តីថ្លែង​ការណ៍ កាលពីថ្ងៃទី ១ ខែវិច្ឆិកា គណបក្ស​នេះ ថា​ក្រសួ​ង​មហាផ្ទៃ​មាន​ភាព​យឺតយ៉ាវ​ចំពោះការ​ស្នើសុំ​ចុះ​បញ្ជី​គណបក្ស​បេះដូងជាតិ​ ទោះ​ខ្លួន​បាន​កែ​សម្រួល​​ឯកសារ​ចំនួន​បី​លើក​ទៅ​ហើយ ទៅ​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Newparty #CambodiaNationalHeartParty
អាជ្ញាធរ​ថៃ​ចាប់​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បញ្ជូន​ទៅ​កម្ពុជា​វិញ តាម​ច្រក​របៀង​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ដែល​​​រដ្ឋាភិបាល​ថៃ​បើក​ប្រទេស​ដំបូង​​ទទួល​អ្នក​ទេសចរ។ មន្ត្រី​សង្គម​ស៊ីវិល​ សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​​សម្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ក្នុង​ពេល​នេះ​កាន់តែ​ច្រើន​ដោយសារ​តែ​ពួកគាត់​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ និង​ជំពាក់​ប្រាក់​ធនាគារ ប៉ុន្តែ​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់​បែបនេះ ធ្វើឲ្យ​ពួកគេ ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន។
អានអត្ថបទពេញ៖
#RFAKhmer #Economy #Worker #Khmer #Thailand
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ដែល ធ្វើតេស្តដោយ ម៉ាស៊ីន PCR ចំនួន ៨៩ នាក់ ស្លាប់ ៦នាក់ និង ករណី ជាសះស្បើយ ចំនួន ១១៥នាក់ នៅ ថ្ងៃ អង្គារ ទី២ ខែវិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.៧០២នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៥.០១៧នាក់ ខណៈ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨០០នាក់។ ក្នុង ចំណោម អ្នកឆ្លងថ្មី ៨៩ នាក់ មានករណីនាំ ចូល ពី ក្រៅ ប្រទេសចំនួន ៤នាក់៕
#RFAKhmer #Health #COVID19
លោកអ្នកនាងជាទីមេត្រី!
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នឹងពិភាក្សាទៅ លើ ប្រធានបទ៖ សារសំខាន់ នៃយុទ្ធនាការ តាមអនឡាញ ដើម្បីជួយដល់ស្រ្ដី ដែលរងអំពើហិង្ស និងការរំលោភបំពាន និងហិង្សា។

វាគ្មិនរបស់យើងមានពីររូប ទីមួយគឺអ្នកស្រី វុន សម្ភស្ស អ្នកគ្រប់គ្រង អ្នកធ្វើការតាមផ្ទះ និងទីពីរគឺលោក សុខ លាំង អ្នកស្រាវជ្រាវ និង បណ្ដុះបណ្ដាល ផ្នែកយេនឌ័រ និងសង្គមវិទ្យា។ វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នៅរាត្រីនេះ មាន អ្នកស្រី សុជីវី ជាអ្នកសម្របសម្រួល។

សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាកិច្ចពិភាក្សារបស់យើងនៅរាត្រីនេះ ចាប់ពីម៉ោង ៧ និង៣០នាទី ដល់ម៉ោង៨ និង៣០នាទី។ សូមលោកអ្នកនាងរង់ចាំស្តាប់កុំបីខាន់!
លោកអ្នកនាងជាទីមេត្រី! នៅរាត្រីថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកអ្នកនាងនឹងបាន ស្តាប់ និងទស្សនាកិច្ចសម្ភាសន៍៣០នាទី ក្រោមប្រធានបទ៖ ស្ថានភាពបច្ចុប្បន្ន របស់កម្មករ សេដ្ឋកិច្ច ក្រៅ ប្រព័ន្ធនាចុងរដូវ កូវីដ-១៩ និងតំណក់នៃប្រាក់ ២,៣ ពាន់លានដុល្លារ។
កិច្ចសម្ភាសន៍នេះ ក្រោមការសម្របសម្រួលពី លោក មួង ណារ៉េត ដោយចាប់ផ្តើមពីម៉ោង ៨ និង៣០នាទី ដល់ម៉ោង ៩ យប់ ម៉ោងនៅក្នុង ប្រទេសកម្ពុជា។

វាគ្មិនរបស់យើងនៅរាត្រីនេះមានពីររូបគឺ
១) លោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២) អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធ សហជីពកម្មករចំណីអាហារ និងសេវាកម្ម។

សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាកុំបីខាន!
https://www.youtube.com/watch?v=PhVLdE3utTo
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ១២រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០២ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚អ្នកវិភាគសង្ស័យថា ការប្រកាសលក់វិឡារបស់លោក កឹម សុខា អាចជាប់ពាក់ព័ន្ធនឹងគំរោងធ្វើនយោបាយ​ឡើងវិញ
៚ប៉ូលិសថៃបន្តឃុំខ្លួនពលករខ្មែរ៧នាក់ទៀត ដោយមិន​បញ្ជាក់​ពីមូលហេតុពិតប្រាកដ
៚នាទីវេទិកាអ្នកស្តាប់អាស៊ីសេរីនៅរាត្រីនេះ យើងនឹង​ជជែក​ពី​សារៈសំខាន់នៃយុទ្ធនាការជួយដល់ស្រ្ដី ដែលរងអំពើហិង្សា និងការរំលោភបំពាន….....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=B4z9vFPIC9c
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៣រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០៣ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ព្រឹទ្ធសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ រដ្ឋធម្មនុញ្ញ អ្នក​ដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ
៚ ក្រុមអង្គការសង្គមស៊ីវិលជិត ១០ស្ថាប័ន អំពាវនាវ​ឱ្យអាជ្ញាធរ បង្កើនការប្រយុទ្ធប្រឆាំង នឹងអំពើនិទ្ទណ្ឌភាព​លើឧក្រិដ្ឋកម្មប្រឆាំង អ្នកសារព័ត៌មាន
៚ អាជ្ញាធរ នៅខេត្តព្រះវិហារកោះហៅតំណាងពលរដ្ឋ ៣នាក់ សាកសួររឿង រិះគន់មេឃុំ បិទផ្លូវសាធារណៈ
៚អ្នក​ការ​ពារ​បរិស្ថាន និង​សង្គម​ស៊ីវិល ថា​គម្រោង​សាង​សង់ព្រលាន​យន្ត​ហោះ​តារា​សាគរចិន មិនមែនដើម្បីកម្ពស់​ជីវភាព​ពលរដ្ឋ….....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=AqZYYPP-lBM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៣រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០៣ ខែវិច្ឆកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚សាលាឧទ្ធរណ៍ លើកពេលជម្រះក្ដីក្រុមស្ត្រីក្លាហាន និងគ្រោងប្រកាសក្ដីលោក អាឡិច នៅសប្ដាហ៍ក្រោយ
៚គណបក្សបេះដូងជាតិ គ្រោងសុំអន្តរាគមន៍ពី​ស្ថានទូតអាមេរិក ករណីក្រសួងមហាផ្ទៃយឹតយ៉ាវចុះបញ្ជី
៚ក្រុមយុវជនអះអាងថា ព្រៃសហគមន៍ចំនួន ៣ ក្នុងខេត្ត​ក្រចេះ កំពុងរងការកាប់ទន្ទ្រានធ្ងន់ធ្ងរ
៚សមត្ថកិច្ចក្រុងភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់​ទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត​៦០គីឡូក្រាម….....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អ្នកវិភាគ​សង្ស័យ​ថា ការ​ប្រកាស​លក់​វីឡា​តម្លៃ​ជាង ២លាន​ដុល្លារ​របស់​ប្រធានគណបក្សសង្រ្គោះជាតិ​លោក​កឹមសុខា អាច​ពាក់ព័ន្ធ​នឹង​រឿង ធ្វើនយោបាយ​ឡើង​វិញ​របស់​លោក កឹម សុខា។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​ព្រមាន​ថា បើ​លោក ​កឹម ​សុខា​ ហ៊ាន​ផ្ដល់​លុយ​ទៅ​ឲ្យ​គណបក្ស​ណាមួយ គឺ​ជា​ទង្វើ​ល្មើស​បម្រាម​តុលាការ។
អានអត្ថបទពេញ៖
#RFAKhmer #Politics #KemSokha
ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ចំនួន ៣រូប អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជាឧបករណ៍​ដើម្បី​ផ្តន្ទាទោស​លើ​អ្នកហ៊ាន​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #HumanRights #UN #Cambodia
ក្នុងរយៈពេល​១០​ខែ​ចុងក្រោយ​​នេះ មាន​អ្នកសារព័ត៌មាន​សរុប ៨១ នាក់ បានទទួលរង​នូវ​ការធ្វើ​ទុក្ខបុកម្នេញ​ក្នុង​រូបភាព​ផ្សេងៗគ្នា ដូចជា ​ការចាប់ខ្លួន ការគំរាមកំហែង ការប្តឹងផ្តល់​ទៅតុលាការ និង​ការបៀតបៀន​ផ្លូវភេទ ជាដើម។
អានអត្ថបទពិស្តារ៖
#RFAKhmer #HumanRights #PressFreedom #Journalists
ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់ ដាក់​ពាក្យ​ស្នើ​សុំ​តុលាការ​ខេត្ត​កោះកុង ពន្យារ​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី ពាក់ព័ន្ធ​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​របស់​ឧកញ៉ា ហេង ហ៊ុយ​ដោយ​សារ​​លោក​ស្រី​មិន​ទាន់​មាន​មេធាវី​ការ​ពារ​ក្ដី និង​មាន​បញ្ហា​សុខភាព ក្រោយ​សម្រាល​កូន​ស្រី​បាន​ជិត​១​ខែ។ លោកស្រី​ស្នើ​សុំ​តុលាការ​ពិនិត្យ​មើល​សំណុំរឿង​នេះ​ឡើង​វិញ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ព្រោះ​ថា ​បណ្ដឹង​របស់​អ្នក​មាន​អំណាច​រូប​នោះ គឺ​កើត​ចេញ​ពី​ការ​មិន​ពេញ​ចិត្ត​នឹង​ពលរដ្ឋ​ដែល​ទាមទារ​ដំណោះស្រាយ​ដីធ្លី​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Landdispute #Court #KohKong
សាលាឧទ្ធរណ៍​គ្រោង​ប្រកាស​សាលដីកា​សំណុំ​រឿង​លោក អាឡិច នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​សំណុំ​រឿង​ក្រុម​ស្ត្រី​ក្លាហាន​វិញ​ត្រូវ​បាន​លើកពេល​តាម​សំណើ​របស់​មេធាវី។ អាជ្ញាធរ​ពន្ធនាគារ​បាន​បញ្ជូន​ក្រុម​ស្ត្រី​ក្លាហាន​ដែល​ធ្លាប់​ទាមទារ​យុត្តិធម៌​សង្គម ទៅ​កាន់​សាលាឧទ្ធរណ៍។
អានអត្ថបទពេញ៖
#RFAKhmer #HumanRights #Court #Women
ស្ថាបនិក​គណបក្សបេះដូងជាតិ​អះអាង​ថា​ ​គណបក្ស​នេះ​កំពុងធ្វើ​សកម្មភាព​ តស៊ូ​នយោបាយ​តាមរយៈ​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ដើម្បី​ជំរុញ​​ឱ្យ​ក្រសួងមហាផ្ទៃ​ឆ្លើយតប​អនុញ្ញាត​ចុះបញ្ជីឲ្យ​គណបក្ស​​នេះ​ដើម្បី​ធ្វើ​សកម្មភាព​​នយោបាយ។​ អ្នក​វិភាគ​សង្កេត​ឃើញ​ថា​ បើ​គណបក្ស​នយោបាយ​ដែល​​បក្ស​កាន់​អំណាច​មើល​​ឃើញ​ថា​ អាច​មាន​លោក​ សម​ រង្ស៊ី​ ​ឬ​លោក​ កឹម​ សុខា​ នៅ​ពី​ក្រោយ​ទំនង​ពិបាក​​​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #NationalHeartParty
https://www.youtube.com/watch?v=37WRSkeNNOI
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ៤ ខែវិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ របបលោក ហ៊ុន សែន មិនព្រមចុះហត្ថលេខាប្តេជ្ញាចិត្ត​ជាមួយពិភពលោក បញ្ឈប់​ការកាប់បំផ្លាញព្រៃឈើ​ត្រឹម​ឆ្នាំ២០៣០ ​
៚ ក្រសួងទេសចរណ៍ប្រកាសឲ្យបើកអាជីវកម្ម​បៀរហ្កាឌិន ឡើងវិញ ទោះបីនៅមានអ្នកស្លាប់និងឆ្លង​ជំងឺកូវីដ-១៩
៚ ម្តាយយុវជន​ កាក់ សុវណ្ណ​ច្ឆ័យ ​​ថាកូនប្រុសមាន​សតិ​​កាន់​តែ​ធ្ងន់ធ្ងរ ក្រោយ​របបលោក ហ៊ុន សែន ចាប់ដាក់គុក​ជាង​៤​ខែ​
៚ បទវិភាគថាតើ របបលោកហ៊ុន សែន អាចពឹងផ្អែកលើ​ចិន​ទាំងស្រុង បានរៀងរហូតដែរឬទេ?.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
កូន​ប្រុស​របស់​​សកម្មជន​បក្ស​ប្រឆាំង​​ម្នាក់ ដែល​មាន​ជំងឺ​ខ្សោយ​​បញ្ញា​ស្មារតី ឬ​អូទីស្សឹម​​(Autism)​ ពី​កំណើត ​គឺ​យុវជន​​ កាក់ សុវណ្ណ​ច្ឆ័យ ​​បាន​រង​ផល​ប៉ះពាល់​សតិ​​កាន់​តែ​ធ្ងន់ធ្ងរ​​ ​ក្នុង​​ស្ថានភាព​ជីវិត​​ក្នុង​ពន្ធនាគារ​​ច្រើន​​ខែ​មក​នេះ។ ម្ដាយ​របស់​យុវជន កាក់ សុវណ្ណ​ច្ឆ័យ ស្ដី​បន្ទោស​ថា ​​​​​របប​ក្រុង​ភ្នំពេញ​​​ជា​​អ្នក​ធ្វើ​បាប​​​ក្រុម​គ្រួសារ​​លោកស្រី​ និង​​ចាប់​ឃុំ​ខ្លួន​ធ្វើ​​ឲ្យ​​កូន​ប្រុស​​​​​លោកស្រី​​ធ្លាក់​​ដល់​សភាព​​បាត់​បង់​សតិ​ធ្ងន់ធ្ងរ។ បើ​តាម​កាលកំណត់ អាជ្ញាធរ​​ត្រូវ​ដោះលែង​យុវជន កាក់ សុវណ្ណច្ឆ័យ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា។
អានអត្ថបទពេញ៖
#RFAKhmer #Politics #HumanRights #CNRP
ជនជាតិចិន​ កំពុង​ប្រើប្រាស់​ទឹកដី​ និង​​ពលរដ្ឋខ្មែរ ​ធ្វើការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​​​។ បុគ្គលិក​ដែល​ធ្លាប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុនចិន​មួយចំនួន​ឲ្យដឹងថា ​ការ​ងារ​​អន​ឡាញ​ខុស​ច្បាប់​នោះ​ គឺ​ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ​ដើម្បី​ឆបោក​យក​លុយ​ទ្រង់​ទ្រាយ​ធំពី​ជនបរទេស​ ឬ​មនុស្ស​គ្រប់​ប្រភេទ។​ មន្ត្រីសង្គមស៊ីវិល​ជំរុញឲ្យ​រដ្ឋាភិបាល ​ពិនិត្យ​និង​ដោះស្រាយ​ករណី​ឆបោក​របស់​ឧក្រិដ្ឋជន​បច្ចេកវិទ្យានេះ​ដោយ​ម៉ឹងម៉ាត់ ​ព្រោះ​សកម្មភាព​ខុសច្បាប់នេះ ​នឹង​នាំឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ជាតិ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Economy #China #CasinoOnline
https://web.facebook.com/rfacambodia/videos/1262190284206885
លោក​ហ៊ុន សែន ​ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា​ បាន​ងាក​ទៅ​ខាងចិន​កាន់​តែ​ខ្លាំង​ឡើងៗ​ ខណៈ​ដែល​របប​នេះ​ កំពុង​ប្រឈម​នឹង​ការ​ដាក់​សម្ពាធ ​និង​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​ មាន​ជា​អាទិ៍​សហរដ្ឋអាមេរិក​សហភាពអឺរ៉ុប​ និង​ប្រទេស​ប្រជាធិបតេយ្យ​ជា​ដើម​។​
របប​លោក ហ៊ុន សែន​ តែង​បង្ហាញ​មោទនភាព​ចំពោះ​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន​ដែល​ហាក់ជា​ការ​ឌឺដង​ដល់​ប្រទេស​លោក​ខាងលិច​ ដែល​កំពុង​ដាក់​គំនាប​ដល់​របប​លោក ហ៊ុន សែន​ ដើម្បី​ឱ្យ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ​និង​គោរពសិទ្ធិមនុស្ស​។​
ក៏​ប៉ុន្តែ​សំណួរ​ដ៏​សំខាន់​មួយ ​ដែល​គេ​ឯង​តែង​ចោទ​សួរ​នោះ​ ថា​តើ​ចិន ​ដែល​លោក​ ហ៊ុន សែន​ កំពុង​ពឹង​ផ្អែក​ខ្លាំង​បំផុត​នោះ​ អាច​នៅ​ឈរ​ជា​បង្អែក​ការពារ​របប​លោក​ ​ ​បាន​រឹងមាំ​ជា​រៀង​រហូត​ដែរ​ ឬ​ទេ​?​
​បទ​វិភាគ​ដោយ​លោក ជុន ច័ន្ទបុត្រ​៖