វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អតីត​​សមាជិក​​សភា​​អូស្ត្រាលី​​លោក​ ហុង​ លីម បន្តជំរុញ​​ទៅ​​តុលាការ​​ទីក្រុង​ភ្នំពេញ ឲ្យទម្លាក់​​ការ​ចោទ​​ប្រកាន់​​លើ​​ក្រុម​​យុវជន​បរិស្ថាន​ដែល​កំពុង​ជាប់ឃុំ។ ការជំរុញ​បែប​នេះ ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ បានទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ករណី​ញុះញង់​ប្រឆាំង​នឹង​លោក ហុង លីម។ ទោះយ៉ាង​​មន្ត្រីបក្ស​​កាន់​អំណាច​​ថា​ ​គ្មាន​អ្នកណា​​អាច​​បញ្ជា​តុលាការ​​បាន​​ឡើយ​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #HongLim #Court
ពលរដ្ឋ​មួយ​ចំនួន ដែល​​​រង​គ្រោះ​​ទឹក​ជំនន់​នៅ​​ខណ្ឌ​ដង្កោ​ឲ្យ​ដឹង​​ថា ​អាជ្ញាធរ​​យឺត​យ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពួកគាត់ ក្នុង​ពេល​ដែល​​ទឹក​ឡើង​កាន់​តែ​ខ្លាំង នៅ​ថ្ងៃ​ទី២៧ ខែតុលា។ ​ពលរដ្ឋ​​ជាច្រើន​ត្រូវ​​​រក​មធ្យោបាយ​ជម្លៀស​ខ្លួន​ឯង​ ​ដោយ​ប្រមូល​សម្ភារៈ​ប្រើ​ប្រាស់​ចាំបាច់​​ទៅ​រក​ទី​ទួល​សុវត្ថិភាព​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Flood #Raining
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន ១០៩ នាក់ ថ្មីទៀត នៅ ថ្ងៃ ព្រហស្បតិ៍ ទី២៨ ខែ តុលា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.២២០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៤.០៦៣នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៨នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៥ នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៧៦៦នាក់។
---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
#RFAKhmer #Cambodia #Covid19KH
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃតស៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យ ឃើញ ថា បទបញ្ជា របស់ អាជ្ញាធរ កម្ពុជា ដែល ឱ្យ បង្ហាញ ភស្តុតាង នៃ ការ ចាក់ វ៉ាក់សាំង កូវីដ-១៩ ជា ការ គំរាម កំហែង ដល់ សិទ្ធិ ជា មូលដ្ឋាន របស់ មនុស្ស។ ប៉ុន្តែ មន្ត្រី ជាន់ខ្ពស់ រដ្ឋាភិបាល បកស្រាយ ថា វិធានការ នេះ គឺ ដើម្បី ការពារ អាយុជីវិត របស់ ពលរដ្ឋ ភាគច្រើន។
អានអត្ថបទពិស្តារ៖
កម្ពុជា នឹង ចាប់ ផ្ដើម បើក ទទួល ភ្ញៀវ ទេសចរ អន្តរជាតិ ឡើង វិញ នៅ តំបន់ ទេសចរណ៍ មួយ ចំនួន គឺ ក្រុង ព្រះសីហនុ កោះ រ៉ុង នៃ ខេត្ត ព្រះសីហនុ និង តំបន់ តារា សាគរ នៅ ខេត្ត កោះកុង ចាប់ ពី ថ្ងៃ ទី៣០ ខែវិច្ឆិកា ខាង មុខ។
អានអត្ថបទពិស្តារ៖
ពលរដ្ឋជាង២០០គ្រួសាររស់នៅក្នុងភូមិចំនួន៨ ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល រិះគន់ អាជ្ញាធរខេត្តកោះកុង ថា មិនអើពើ ដោះស្រាយ​ពាក្យបណ្ដឹងរបស់ពួកគាត់ដែល ពឹងឱ្យអាជ្ញាធរ​ជួយទប់ស្កាត់​សកម្មភាព​កាប់ បំផ្លាញ​ព្រៃកោងកាង អស់ជាង១២ហិកតារ ជា ថ្មីទៀត នៅរយៈពេល៦ខែចុងក្រោយនេះ។ អ្នកភូមិ អះអាងថា ពួកគាត់បានកំណត់ អត្តសញ្ញាណជនសង្ស័យ ៥នាក់ ដែលជា មេខ្លោង។
អានអត្ថបទពិស្តារ៖
........................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=WIyJjy4li_s
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៧រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៨ ខែ តុលា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

១. អ្នកជំងឺកូវីដ-១៩ ចំនួន ៨នាក់ទៀតបានស្លាប់ ខណៈ​ក្រសួង​វប្បធម៌ប្រកាសបើកសារមន្ទីរ និងរោងភាព​យន្តឡើងវិញ។
២. ពលរដ្ឋជាង២ពាន់នាក់កំពុងរងផលប៉ះពាល់ដោយ​ជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោត។
៣.សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលបង្ហាញពីតម្លាភាព​របស់ថវិកាជាតិជៀសវាងអំពើពុករលួយ។
៤. មន្រ្តីសិទ្ធិមនុស្សបារម្ភពីការរំលោភសិទ្ធិមនុស្ស នៃការចុះចាប់មនុស្សក្នុងគណបក្សកាន់អំណាច។.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ព្រៃ​សហគមន៍​ភូមិ​ជីអោក ដែល​សំបូរ​ដោយ​ដើមឈើ​ធំៗ និង​ព្រៃស្រោង បន្សល់​ចុង​ក្រោយ​គេ របស់​ខេត្ត​ព្រះវិហារ កំពុង​ទទួលរង​ការ​ឈូស​ឆាយ ផ្ដួល​ឈើ​ហ៊ុប​ធំៗ ធ្វើ​អាជីវកម្ម​ពី​សំណាក់​ក្រុមហ៊ុន​មួយ ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន។ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ រិះគន់​អភិបាល​ខេត្ត​ព្រះវិហារ​ថា គ្មាន​មនសិការ​ការពារ​ធនធាន​ធម្មជាតិ ស្រប​តាម​ច្បាប់ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល នោះ​ទេ។
អាន​ព័ត៌មាន​ពេញ
---------------------------------------------------
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=lmkn52hJ3uQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ៨រោច ខែ អស្សុជ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៩ ខែ តុលា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

១. មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងថា លោកហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានមិនអាចដោះស្រាយបញ្ហាប្រឈមរបស់អាស៊ានបានឡើយ
២. បុគ្គលិកកាស៊ីណូចិននៅក្រុងព្រះសីហនុ សង្ស័យ ថៅកែហៅបុគ្គលិកខ្លះចូលធ្វើការ វិញស្ងាត់ៗ
៣. សហជីព ថា កម្មករនិយោជិត ខាតថ្ងៃឈប់ សម្រាក ២ថ្ងៃបន្ថែមទៀតនៅឆ្នាំ២០២២
៤. សង្គមស៊ីវិល ​​​​ជំរុញឲ្យ​រដ្ឋាភិបាល​បង្ហាញ​ពីតម្លាភាពរបស់​ថវិកាជាតិ​ជៀសវាងអំពើពុករលួយ......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ជំនន់ ទឹក ភ្លៀង ស្ទឹង ព្រែកត្នោត នៅតែ បន្ត ការ គំរាម កំហែង ដល់ ពលរដ្ឋ រស់នៅ ក្នុង តំបន់ នៃ រាជធានី ភ្នំពេញ ខេត្ត កណ្ដាល និង ខេត្ត កំពង់ស្ពឺ បណ្ដាល ពលរដ្ឋ យ៉ាង ហោច ២ពាន់ គ្រួសារ កំពុង រង ផល ប៉ះពាល់។ ទោះ យ៉ាងណា ជំនន់ ទឹក ភ្លៀង ប៉ុន្មាន ថ្ងៃ មិន ទាន់ បណ្ដាល ពលរដ្ឋ បាត់បង់ ជីវិត នោះ ឡើយ។
អានអត្ថបទពិស្តារនិងរូបភាពប្លែកៗស្តីពីទឹកជំនន់ព្រែកត្នោត៖
មន្រ្តី​​ឃ្លាំមើល​សិទ្ធិមនុស្ស​កំពុង​សង្ស័យ​អំពី​ចំណាត់​ការ​ស្ងាត់​ៗ​ ​និង​ដោយ​អាឋ៌កំបាំង​របស់​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ ​ដែល​នាំគ្នា​ផ្លោះ​មាត់ទ្វារ​របង​មុខ​ផ្ទះ​របស់​សកម្មជន​គណបក្សប្រជាជន​កម្ពុជា​មួយ​រូប​ ​ដើម្បី​ចូល​ទៅ​ចាប់ខ្លួន​គាត់​ដល់​ក្នុង​គេហដ្ឋាន​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #CPP #HumanRights #CheaSophara
ជនជាតិដើមភាគតិចព្នង​ជាង ១០០គ្រួសារ​ខេត្តមណ្ឌលគិរី ចោទ​មន្ត្រី​យោធា​ផ្កាយ ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព​របស់​ពួក​គាត់។
អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Mondulkiri
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ មិន​រំពឹង​ថា លោក ហ៊ុន សែន នឹង​ធ្វើជា​ប្រធានអាស៊ាន​ ដែល​អាច​ដោះ​ស្រាយបញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​ឡើយ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Asean #Cambodia
ក្រុម​អង្គការសង្គមស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​តម្លាភាពថវិកាជាតិ​ទាំង​​ប្រភព​ចំណូល និង​ចំណាយ​ដល់​សាធារណជន​ឲ្យបាន​លម្អិត​ និង​ច្បាស់លាស់​ ដើម្បី​លុបបំបាត់​អំពើ​ពុក​រលួយ​នៅ​តាម​ស្ថាប័នរដ្ឋ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ពិនិត្យ​ឃើញ​ថា ថវិកា​ជាតិ​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​កន្លង​មក នៅ​មិន​ទាន់​មាន​តម្លា​ភាព និង​គណនេយ្យភាព​ត្រឹមត្រូវ​នោះ​ទេ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Economy#Budget
បុគ្គលិក​មួយ​ចំនួន​នៃ​​បន​ល្បែង​ស៊ីសង​​អនឡាញ​​របស់​​ចិន​ ឌឹសិនឆឺរី​ (​the​ ​Century​) ​នៅ​ក្រុង​​ព្រះ​សីហនុ ​សង្ស័យ​ថា ​ថៅកែ​ហៅ​​បុគ្គលិក​ខ្លះ​ ​ឲ្យ​ចូល​ធ្វើការ​វិញ​ស្ងាត់ៗ​​ ​ដោយ​ផាត់ចោល​​ពួកគាត់​ ​ព្រោះ​ធ្លាប់​ចេញមុខ​​តវ៉ា​កន្លង​មក​។​ ​ការ​ព្រួយបារម្ភ​នេះ​ ​កើតមានឡើង​ក្រោយ​​បុគ្គលិក​ ​កំពុង​បន្ត​រង់ចាំ​​ដំណោះស្រាយ​​បញ្ហា​មួយ​​ចំនួន​​ពី​ខាង​​ក្រុមហ៊ុន​។
អានអត្ថបទពិស្តារ៖
#RFAKhmer #Economy #Casino #COVID19KH
អតីត​សកម្មជន​បឹង​កក់ និង​ជា​អ្នក​ចូលរួម​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គមលោកស្រី សាត ផា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី​(PJ)​ហើយ​​នៅ​ថ្ងៃ​ទី២៨ ខែតុលា​នេះ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #CNRP #Jail #HumanRights
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន ១០១ នាក់ ថ្មីទៀត នៅ ថ្ងៃ សុក្រ ទី២៩ ខែ តុលា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.៣២១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៤.៣០០នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៧នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៥ នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៧៧៣នាក់។
---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
#RFAKhmer #Cambodia #Covid19KH
ចុច​លីង https://youtu.be/-tkpXLv2b_4 / https://fb.watch/8XF8yfEKE3/
ដើម្បី​តាមដាន​ព័ត៌មានវិទ្យុ​អាស៊ីសេរី​សម្រាប់ ​យប់​ថ្ងៃ​សុក្រ ទី២៩ ខែ​តុលា ២០២១
​ផ្សាយ​ដំណាលគ្នា​នឹង​កម្មវិធី​ផ្សាយ​តាម​រលកធាតុអាកាស​ខ្លី (SW) ពេលព្រឹក ចាប់ពី​ម៉ោង ៥​កន្លះ ដល់​ម៉ោង ៦​កន្លះ តាមរយៈ​រលកធាតុអាកាស​ខ្លី ៩​ពាន់ ៩​រយ ៤០ គីឡូ​ហឺ​ត្ស ស្មើនឹង កម្ពស់ ៣០​ម៉ែត្រ និង ១​ម៉ឺន ២​ពាន់ ១​រយ ៤០​គីឡូ​ហឺ​ត្ស ស្មើនឹង កម្ពស់ ២៥​ម៉ែត្រ​។ ពេលយប់​ចាប់ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​កន្លះ តាមរយៈ​រលកធាតុអាកាស​ខ្លី ៩​ពាន់ ៧​រយ គីឡូ​ហឺត្ស ស្មើនឹង​កម្ពស់​៣១​ម៉ែត្រ និង ១​ម៉ឺន ២​ពាន់ ១​រយ ៤០​គីឡូ​ហឺ​ត្ស ស្មើនឹង​កម្ពស់​២៥​ម៉ែត្រ​៕
….................................................................
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្ដាក្រាម (Instagram): www.instagram.com/rfakhmer

#RFAKhmer #Cambodian
ចុច​លីង https://youtu.be/r6CTsIvmNpw / https://fb.watch/8YcgKEHDOE/
ដើម្បី​តាមដាន​ព័ត៌មានវិទ្យុ​អាស៊ីសេរី​សម្រាប់ ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣០ ខែ​តុលា ២០២១
​ផ្សាយ​ដំណាលគ្នា​នឹង​កម្មវិធី​ផ្សាយ​តាម​រលកធាតុអាកាស​ខ្លី (SW) ពេលព្រឹក ចាប់ពី​ម៉ោង ៥​កន្លះ ដល់​ម៉ោង ៦​កន្លះ តាមរយៈ​រលកធាតុអាកាស​ខ្លី ៩​ពាន់ ៩​រយ ៤០ គីឡូ​ហឺ​ត្ស ស្មើនឹង កម្ពស់ ៣០​ម៉ែត្រ និង ១​ម៉ឺន ២​ពាន់ ១​រយ ៤០​គីឡូ​ហឺ​ត្ស ស្មើនឹង កម្ពស់ ២៥​ម៉ែត្រ​។ ពេលយប់​ចាប់ពី​ម៉ោង ៧​កន្លះ ដល់​ម៉ោង ៨​កន្លះ តាមរយៈ​រលកធាតុអាកាស​ខ្លី ៩​ពាន់ ៧​រយ គីឡូ​ហឺត្ស ស្មើនឹង​កម្ពស់​៣១​ម៉ែត្រ និង ១​ម៉ឺន ២​ពាន់ ១​រយ ៤០​គីឡូ​ហឺ​ត្ស ស្មើនឹង​កម្ពស់​២៥​ម៉ែត្រ​៕
….................................................................
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្ដាក្រាម (Instagram): www.instagram.com/rfakhmer

#RFAKhmer #Cambodian
ការ​បើក​ទេសចរណ៍​ឡើងវិញ​នេះ គឺជា​រឿង​ល្អ ព្រោះ​កម្ពុជា ជា​ប្រទេស​មួយ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍។ ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​មាន​អាជីវកម្ម​មួយចំនួន​ជា​របស់​ពលរដ្ឋ​ខ្មែរ​ផង និង​ជនជាតិ​ចិន​ផង កំពុង​រៀបចំ​បើក​ឡើងវិញ ដើម្បី​តៀម​ទទួល​អតិថិជន។ ការ​បារម្ភ​ចំពោះ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​របស់​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​រួម​ម្ចាស់​អាជីវកម្ម និង​ភ្ញៀវ​ទេសចរ មិន​មាន​ប្រសិទ្ធភាព​បណ្តាល​ឲ្យ​ផ្ទុះ​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​ឡើងវិញ...
អាន​អត្ថបទ​ពិស្ដារ
#RFAKhmer #Cambodia #Covid19KH #Tourist --------------------------
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (#Covid19) ចំនួន ១០៦ នាក់ ថ្មីទៀត នៅ ថ្ងៃ សៅរ៍ ទី៣០ ខែ តុលា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.៤២៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៤.៥៣៤នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៨ នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៥ នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៧៨១នាក់។