វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.84K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​បង្ក្រាប​សំឡេង​ប្រឆាំង​យ៉ាង​ចាស់​ដៃ និង​មានៈ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ឡើង​វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Hunsen #EU #CPP #CNRP
មេធាវី​លោក កឹម សុខា អះអាង​ថា ពួក​គេ​កំពុង​ស្វះស្វែង​រក​វិធីសាស្ត្រ​តាម​ផ្លូវ​តុលាការ ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ​លោក កឹម សុខា។ អ្នកឃ្លាំមើល​សង្គម និង​នយោបាយ លើក​ឡើង​ថា ការ​ទាមទារ​តាម​ផ្លូវ​តុលា​ការពិបាក​រក​យុត្តិធម៌​ជូន​លោក កឹម សុខា ព្រោះ​សំណុំរឿង​នេះ​ជា​រឿង​នយោបាយ។ អានអត្ថបទពេញ

#RFAKhmer #Politic #CNRP #KemSokha
BREAKING NEWS: នៅថ្ងៃពុធ ទី១៧ ខែមីនា ក្រសួង​សុខាភិបាល​ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៥នាក់ថ្មីទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កម្ភៈ និងករណីជាសះស្បើយចំនួន ២២នាក់។ ចំនួននេះ បានធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើងដល់ ១៥០៥នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៨៤០នាក់ ស្លាប់ ១នាក់ និង ៦៦២នាក់ កំពុងសម្រាកព្យាបាលនៅ​តាម​មន្ទីរពេទ្យ។

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19
ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) ព្រួយ​បារម្ភ​ការប្រើប្រាស់​ពាក្យ​សម្ដី​ស្អប់​ខ្ពើម និង​រើសអើង អ្នកជំងឺ​កូវីដ-១៩ អាច​គ្រោះថ្នាក់​ជាង​ជំងឺ​កូវីដ ដែល​​រារាំង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ត្រឹមត្រូវ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Covid19 #OHCHR
ចៅក្រមស៊ើបសួរនៃ​សាលារាជធានីភ្នំពេញ​លោក វ៉ាន់ សែនវិសុទ្ធ ​សម្រេចឃុំខ្លួន​ស្ត្រី​សកម្មជនបក្សប្រឆាំងម្នាក់ ​គឺលោកស្រី​ ថន គឹមសាន​ នៅក្នុង​ពន្ធនាគារ​ព្រៃស​ (ម២) នៅល្ងាចថ្ងៃទី១៦ ​ខែមីនា​ ដោយចោទប្រកាន់​ពី​បទ​ចោទញុះ​ញង់បង្កឲ្យ​មានភាពវឹកវរ​ធ្ងន់​ធ្ងរ​ដល់សន្តិសុខ​សង្គម។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politic #CNRP
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​ស្នើសុំ​ទៅ​ប្រមុខ​រដ្ឋ​ស្ដីទី​លោក សាយ ឈុំ ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស និង​លើក​លែង​បម្រាម​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំងអស់​ដើម្បី​ផ្សះផ្សា​ជាតិ​ និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #Hunsen #CNRP
អង្គការ​អន្តរជាតិ​ជិត​ ​៥​០​ ​គាំទ្រ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (​I​CC) ​ដែល​នឹង​សម្រេច​លើ​សំណុំរឿង​រំលោភ​ដីធ្លី​នៅ​កម្ពុជា​ឆាប់ៗ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Law #Justice #ICC
សិស្សានុសិស្សវិទ្យាល័យ​ភ្នំ​ធំ​​នៅ​ខេត្ត​បន្ទាយមានជ័យ​​​ ចំនួន​ ២០​នាក់ ដែល​បាន​ដួល​សន្លប់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនានោះ​ បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​អាជ្ញាធរ​បាន​បញ្ជូន​ពួកគេ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ​​​អស់​ជា​ច្រើន​ម៉ោង​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Students #Gotfainted
រះសង្ឃ​ ​និស្សិត​ ​យុវជន​ ​និង​ប្រជា​សហគមន៍​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​រាប់​ជិត​ ​១​ពាន់​នាក់​ ​បាន​រួមគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ ​និង​តាម​មូលដ្ឋាន​របស់​ពួកគេ​រៀងៗខ្លួន​ ​ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​បរិស្ថាន​ ​បញ្ឈប់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ការពារ​ព្រៃឈើ​រ​របស់​ពលរដ្ឋ​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Environment #Forestry #PreyLangNetwork
សមត្ថកិច្ច​គ្រោង​បណ្ដេញ​ជន​ជាតិ​ចិន​ពីរ​នាក់​ចេញ​ពី​កម្ពុជា ដោយ​សារ​ពួក​គេ​បាន​បញ្ជា​ឱ្យ​ទិញ​ថ្នាំ​ញៀន​ចែក​ចាយ​ដល់​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័ក។ គិត​រយៈ​ពេល ៣ខែ ដើម​ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​បណ្ដេញ​ចេញ​ជនជាតិ​ចិន​សរុប​ចំនួន ៧៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៨នាក់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #drug #China #deported
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​ស្នើ​ទៅប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស និង​លើក​លែង​បម្រាម​នយោបាយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ទាំងអស់​ ដើម្បី​ផ្សះផ្សា​ជាតិ​ និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Hunsen #SamRainsy
តំណាងរាស្ត្រ​អឺរ៉ុបចង់ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុបដាក់ទណ្ឌកម្ម​​ជាក់លាក់​លើ​មន្ត្រី​របប​​លោក ហ៊ុនសែន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #EU #Humanright #CPP #CNRP
រដ្ឋសភាឯកបក្សចេញសេចក្តីថ្លែងការណ៍​នៅថ្ងៃទី១៧ ខែមីនា ​ជាការ​ឆ្លើយតប​ទៅនឹង​​សភាអឺរ៉ុបដែល​បាន​អនុម័តសេចក្តី​សម្រេច​​ចំនួន ​២៥ចំណុច​ ថ្កោល​ទោស​​ទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #EU #Humanright #CPP #CNRP
អ្នកទើប​ចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) រួចម្នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមីនា ដែលធ្វើឲ្យចំនួនករណីអ្នកចាក់វ៉ាក់សាំងហើយឆ្លងជំងឺនេះ មានពីរនាក់ ក្នុងសប្តាហ៍នេះ។ ប្រការនេះ ធ្វើឲ្យមាន​មន្ទិលបន្ថែមជុំវិញប្រសិទ្ធភាពនៃ​វ៉ាក់សាំងចិន និង​ការណ៍ដែលពលរដ្ឋ​មិនត្រូវធ្វេសប្រហែសចំពោះជំងឺ​ដ៏កាចសាហាវនេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Vaccine #Covid19 #China