វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.84K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង​​សុខា​ភិបាល​ប្រកាស​ករណី​អ្នក​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដំបូង​បង្អស់ នៅ​​កម្ពុជា​ នៅថ្ងៃ​ទី១១​ ខែមីនា ​នេះ។ ​ប្រជាពលរដ្ឋ​​ និង​​មន្ត្រី​សង្គម​​ស៊ី​វិល​យល់​ថា ​ករណី​ស្លាប់នេះ​ ​ជាសញ្ញា​មួយ​​ដាស់តឿន​​ឲ្យកម្ពុជា​​​​យកចិត្តទុកដាក់​ក្នុង​ការ​​ទប់ស្កាត់​ជំងឺកូវីដ​-១៩ ​ដែល​កំពុង​​រីករាល​ដាល​​ធ្ងន់ធ្ងរ​នេះ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Covid19
BREAKING NEWS: នៅថ្ងៃទី ១២ ខែមីនា ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៦២នាក់ និងអ្នកជាសះស្បើយចំនួន ២២នាក់។ ក្នុងនោះ ៦០នាក់ ជាប់​ពាក់ព័ន្ធ​​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ២នាក់ ជាអ្នក​ដំណើរ​បរទេសជនជាតិឥណ្ឌូនេស៊ី។ ចំនួននេះបានធ្វើឱ្យ​អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើងដល់ ១២២៥នាក់ ខណៈអ្នកជាសះស្បើយចំនួន ៦១៩នាក់ ស្លាប់ ១នាក់ និង ៦០៤នាក់ កំពុងសម្រាកព្យាបាល។ អានអត្ថបទបន្ថែម
Join RFA Khmer

#RFAKhmer #Cambodia #Covid19
BREAKING NEWS: នៅថ្ងៃសៅរិ៍ ទី១៣ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៩នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងករណីអ្នកជាសះស្បើយចំនួន ៤នាក់។ ក្នុងនោះ ភ្នំពេញ ២០នាក់ ព្រៃវែង ១៣នាក់ កណ្តាល ៥នាក់ និងខេត្តព្រះសីហនុ ១នាក់។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា​កើនឡើងដល់ ១២៦៤នាក់ ខណៈអ្នកជាសះស្បើយសរុប​ចំនួន ៦២៣នាក់ ស្លាប់ ១នាក់ និង ៦៣៩នាក់ កំពុងសម្រាក​ព្យាបាល។
Join RFA Khmer

#RFAKhmer #Cambodia #Covid19
គ្រូពេទ្យ និង​​អ្នក​ជំនាញ​​វេជ្ជសាស្ត្រ សង្កេត​ឃើញ​ថា សេវា​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​នៅ​មិន​អាច​បំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​​ស្ថានភាព​ធ្ងន់ធ្ងរ​​នៃ​អ្នក​កើត​ជំងឺកូវីដ១៩ នៅ​ឡើយ​ទេ។ បញ្ហា​នេះ អាច​​នឹង​​ធ្វើ​ឱ្យ​​អ្នក​ជំងឺ​កាន់​តែ​ច្រើន​ បាត់​បង់​ជីវិត​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Covid19
សភា​អឺរ៉ុប (European Parliament) បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មីមួយ​ទៀត​ឲ្យ​របប​លោក ហ៊ុន សែន​ បញ្ឈប់​ការធ្វើទុក្ខ​បុកម្នេញ​គណបក្ស​ប្រឆាំង​និង​ត្រូវ​បើក​លំហរ​​សិទ្ធិ​សេរីភាព​​ប្រជាពលរដ្ឋ​ សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឡើងវិញ​។ អ្នកវិភាគ​ថា នេះជា​សញ្ញាល្អ​មួយទៀត​ដែល​សហភាពអឺរ៉ុប​ នៅតែ​យកចិត្តទុកដាក់​លើការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅកម្ពុជា​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #EU #Freedom
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) សាទរ​សេចក្តីសម្រេច​ចុងក្រោយ​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃទី១០ ខែមីនា ជុំវិញ​បញ្ហា​ធ្លាក់ចុះ​ដុនដាប​នៃ​ការគោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អង្គការ​នេះ ហៅ​សេចក្តីសម្រេច​នេះថា ​ជា «ពន្លឺ​នៃ​ក្តីសង្ឃឹម» ដែល​អាច​​ទម្លុះទម្លាយ​​ភាពខ្មៅងងឹត​​ដែល​កំពុង​តែ​រីកដុះដាល​​នៅ​កម្ពុជា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #EU #HRW
អ្នក​ជំនាញ​ខាង​សារព័ត៌មាន​នៅ​កម្ពុជា មើល​ឃើញ​ថា ក្រសួង​ព័ត៌មាន​មិន​បាន​បំពេញ​តួនាទី​ឱ្យ​បាន​អព្យាក្រឹត្យ​នោះ​ទេ ទាក់​ទិន​នឹង​ការ​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ស្ថាប័ន​កាសែត​មួយ​ចំនួន​ ដោយ​មិន​បាន​ពិនិត្យ​មើល​លើ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #PressFreedom
អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា សេចក្តីសម្រេចរបស់​សភា​អឺរ៉ុប​ជាការជ្រៀតជ្រែកចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ដែលកំពុងតែមានសន្តិភាព។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #EU #CPP #CNRP
BREAKING NEWS: នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤១នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងករណីអ្នកជាសះស្បើយចំនួន ២៤នាក់។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើង​ដល់ ១៣០៥នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៦៤៧នាក់ ស្លាប់ ១នាក់ និង ៦៥៦នាក់ កំពុងសម្រាក​ព្យាបាល។ គួរកត់សំគាល់ថា ក្នុងចំណោមអ្នកឆ្លងថ្មី ៤១នាក់ ២៨នាក់ រកឃើញនៅស្រុកកោះធំខេត្តកណ្តាល ភាគច្រើន​ជាជនជាតិចិន។ ក្រៅពីនោះនៅរាជធានីភ្នំពេញ ១២នាក់ និងខេត្តព្រៃវែង ១នាក់។
Join RFA Khmer

#RFAKhmer #Cambodia #Covid19
សាច់ញាតិ​​សកម្មជន​​កំពុង​​ជាប់ឃុំ​​ស្នើ​​ឲ្យ​​មន្ត្រី​​ពន្ធ​នាគារ​​ដាក់​​ប្រព័ន្ធ​​ទូរស័ព្ទ​​ ដើម្បី​​សួរ​សុខទុក្ខ​​ក្នុង​​អំឡុង​ពេល​​កូវីដ១៩​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP
តម្លៃ​​មាន់​​នៅ​ខេត្ត​​កំពង់ស្ពឺ​​ធ្លាក់​​ថ្លៃ​​ខ្លាំង​មិន​ធ្លាប់​មាន ហើយ​​​គ្មាន​អ្នក​ទិញ​​​ថែមទៀត។ ម្ចាស់​​កសិដ្ឋាន​​ខ្លះឲ្យ​ដឹង​ថា ការ​ធ្លាក់​ថ្លៃ​​នេះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩ ព្រោះ​​គ្មានពិធីរៀបការ បុណ្យ និង​ហាង​ទំនិញបិទ​​ជា​ដើម។ ពួកគាត់អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញអន្តរាគមន៍​ ​ព្រោះមាន់​​​ចាស់និង​​ស្លាប់​បោះ​ចោល​​​រៀង​រាល់​ថ្ងៃ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Farmer
ប្រជាពលរដ្ឋ​ និងអ្នកឃ្លាំមើលបញ្ហាសង្គម​​លើកឡើងថា ​ដោយសារតែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​និយាយ​បាតដៃខ្នងដៃ ​និង​ខ្វះវិធានការ​ច្បាស់លាស់​​ក្នុងការ​ទប់ស្កាត់​​ជំងឺកូវីដ១៩​នេះ​ ​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​​មួយចំនួន​​លេងសូវ​ជឿ​ទុក​ចិត្ត​​ និង​​ខ្វះការ​ប្រុង​ប្រយ័ត្ន​​​ចំពោះ​ជំងឺ​​រលាកផ្លូវ​ដង្ហើម​​ដ៏គ្រោះថ្នាក់​មួយនេះ។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Hunsen
អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ម្នាក់ទៀត​នៅ​ខេត្ត​ព្រៃវែង​ ​បាន​ស្លាប់​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៤ ខែ​មីនា​ ​ក្នុង​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រៃវែង​ ​ប៉ុន្តែ​ ​ក្រសួង​ ​សុខាភិបាល​ ​សន្និដ្ឋាន​​ថា​ ​អ្នកជំងឺ​រូប​នេះ​ ​ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង មិនមែន​ដោយសារ​ជំងឺ​កូវី​ដ​នោះ​ទេ​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​តម្លាភាពជឿ​ថា នៅ​ពេល​អ្នកជំនួញ​ម្នាក់ៗ​ហ៊ាន​បរិច្ចាគ​ទឹកប្រាក់​ខ្ទង់​លាន​ដុល្លារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​ជំងឺ​កូវីដ១៩ ញឹកញាប់​បែប​នេះ​ ​ពួកគេ​ ​ប្រាកដ​ជា​រំពឹង​ចង់​បាន​ផល​តបស្នង​ពី​រដ្ឋាភិបាល​មក​វិញ ជាមិនខាន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Hunsen #Tycoons
សហជីព​និង​បុគ្គលិក​​ណាហ្គាវើលដ៍​ថា ក្រុមហ៊ុន​​មាន​​សមានចិត្ត​​ឧបត្ថម្ភ​​ប្រាក់​លាន​​ទៅ​​រដ្ឋាភិបាល​តែ​​បដិសេធ​​​សំណើ​​អត្ថប្រយោជន៍​​ពួកគេ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Nagaworld #Worker
សហជីព​និង​កម្មករ​មួយ​ចំនួនព្រួយ​បារម្ភការ​អនុវត្ត​វិធានការ​សុខា​ភិបាល​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩​មិន​បាន​ល្អ​នៅ​ក្នុង​រោង​ចក្រ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Economic #Worker
ក្រុមយុវជន​សកម្មជន​ព្រៃឈើ បង្កើត​​យុទ្ធនាការ​ប្តូរប្រហ្វីល​ ហ្វ្រេម​ (Profile Frames) ហ្វេសប៊ុក ​(Facebook)​ ដែល​សរសេរ​ថា​ «​សូមឃាត់អ្នកកាប់ ​កុំចាប់អ្នក​ការពារ​ព្រៃឈើ»​ ដែល​​ចែក​​រំលែក​​​នៅ​លើ​​​ទំព័រ​ហ្វេសប៊ុក​​​ឈ្មោះ ​«រក្សាទុកព្រៃ​ព្រះរការ» ​(SAVE PREY PREAH ROKA)។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Environment #SAVEPREYPREAHROKA
ពលរដ្ឋ​ត្អូញត្អែរ​ពី​ការលំបាក​ចេញ​រកលុយ​សងបំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថ និង​ធនាគារ​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ១៩ (Covid-19) ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​នៅ​ទូទាំង​ប្រទេស។ ពួកគាត់​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ ​ជួយ​អន្តរាគមន៍​ពន្យារពេល​សងបំណុល​ទាំងស្រុង​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Economic
អ្នកវិភាគ នយោបាយ ថា របប ក្រុងភ្នំពេញ ជា អ្នកមាន កាត ព្វ កិច្ច ស្តារ លទ្ធិប្រជាធិបតេយ្យ ឡើងវិញ ដោយ បើក លំហ រ នយោបាយ បង្ក បរិយាកាស ឱ្យ មាន គណបក្ស ស ង្រ្គោះ ជាតិ ចូលរួម ក្នុង ការបោះឆ្នោត នា ពេល ខាងមុខនេះ ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politic #EU #CPP #CNRP
BREAKING NEWS: ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែមីនានេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២០នាក់ ខណៈករណីអ្នកជាសះស្បើយមានចំនួនដល់ទៅ ៨៣នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ២០នាក់ នោះ ១៨នាក់ ជាប់​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ១នាក់ ជាជនជាតិ​ខ្មែរ​ធ្វើដំណើរមកពីប្រទេសសិង្ហបុរី និង ១នាក់ ទៀតជាពលករ​ខ្មែរ​មកពីប្រទេសថៃ។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនឡើងដល់ ១៣២៥នាក់ ខណៈអ្នកជាសះស្បើយ​សរុបចំនួន ៧៣០នាក់ ស្លាប់ ១នាក់ និង ៥៩២នាក់ កំពុង​សម្រាកព្យាបាល៕

Join RFA Khmer

#RFAKhmer #Cambodia #Covid19