វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកសិទ្ធិមនុស្ស​នៅ​មើលឃើញ​ថា ការបង្កើតច្បាប់ថ្មី​មួយ​ចំនួន​កំពុង​ទាញ​ឱ្យការប្រឹងប្រែង​លើក​កម្ពស់​សិទ្ធិស្រ្តី​ឱ្យដើរ​ថយ​ក្រោយ និង​ជាដើមចម​ធ្វើ​ឱ្យការរើសអើង​លើស្រ្តី​នៅ​តែ​បន្ដ។ ចំណែកក្រុមស្រ្តី​ធ្វើ​ការងារ​ក្រៅប្រព័ន្ធទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​ផ្ដល់​ការគាំពារ​សង្គម​ដល់ពួកគេ ឱ្យដូចអ្នក​ធ្វើការងារ​ក្នុង​ប្រព័ន្ធដែរ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​យកចិត្ត​ទុកដាក់​ការពារសិទ្ធិស្រ្តីពិតប្រាកដ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Woman
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​ចែក​ចាយ​តៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ ឱ្យ​កាត់​បន្ថយ​​ចំនួនមនុស្ស​ធ្វើការនៅតាម​ស្ថាប័ន រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ៩០% និង​ត្រូវ​មាន​មនុស្ស​នៅ​ប្រចាំការ​ ចំណែក​ឯ​មនុស្ស​ភាគ​ច្រើន​ទៀត​ត្រូវ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​រយៈ​ពេល​សិន។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា ក្រសួងសុខាភិបាលបាន​ប្រកាស​រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៤៩នាក់ថ្មីទៀត ក្នុងនោះ ៤៨នាក់ ជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងម្នាក់ទៀតជាករណីនាំចូល។ ចំនួននេះបានធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជាកើនឡើងដល់ ១០៦០នាក់ ខណៈអ្នកជាសះស្បើយសរុប ៥៣៨នាក់ និង ៥២១នាក់ កំពុងសម្រាកព្យាបាល។ ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឱ្យផ្អាកស្ថាប័នរដ្ឋនិងឯកជនដោយ​កាត់បន្ថយ​​បុគ្គលិកធ្វើការនៅត្រឹម ១០ភាគរយ ចំណែក ៩០ភាគរយទៀត ​ធ្វើការមកពីផ្ទះក្នុងរយៈពេល១សប្តាហ៍។​
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
នៅថ្ងៃទី១០ ខែមីនា ក្រសួងសុខាភិបាលបានប្រកាសរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៤នាក់ថ្មីទៀត ដែលជាប់ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះ ភ្នំពេញ ២៧នាក់ កណ្តាល ២៩នាក់ ព្រៃវែង ៥នាក់ ខេត្តព្រះសីហនុ ២នាក់ និង​ខេត្តសៀមរាប ១នាក់។ ចំនួននេះធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាកើនឡើងដល់ ១១២៤នាក់ ខណៈអ្នកជាសះស្បើយ​សរុប ៥៤៩នាក់ និង ៥៧៤នាក់ កំពុងសម្រាកព្យាបាល។ ដោយ​សារ​បញ្ហា​កូវីដ១៩ កំពុង​រាល​ដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ បញ្ជា​ឱ្យ​ផ្អាក​ស្ថាប័នរដ្ឋ និងឯកជន ដោយកាត់បន្ថយបុគ្គលិកធ្វើការនៅត្រឹម ១០ភាគរយ ចំណែក ៩០ភាគរយទៀតធ្វើការមកពីផ្ទះក្នុង​រយៈពេល ១សប្តាហ៍។​
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត​ ក្រោយ​ពេល​អ្នក​ឆ្លង​ជំងឺ​នេះ កាន់​តែ​ច្រើន​ឡើង​។ វិធានការ​ទាំង​នោះ រួម​មាន​ទាំង​ការ​ស្នើសុំ​ស្ថាប័ន​នីតិប្បញ្ញត្តិ ឱ្យ​ពន្លឿន​អនុម័តិ​សេចក្ដី​ព្រាង​ច្បាប់​​​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ (Covid-19) ជាដើម។ ​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា វិធានការ​នេះ យឺត​ពេល ​និង​​ មាន​ចេតនា ដាក់​បន្ទុក​លើ​ពលរដ្ឋ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19
សមត្ថកិច្ច​ខេត្ត​តាកែវ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​ ៩​នាក់​ក្រោយ​ពី​បាន​បំពាន​បម្រាម​ធ្វើ​ដំណើរ​ មិន​ឱ្យ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ផ្ទុះ​រាល​ដាល​ជំងឺ​ ១៩​ ចូល​ក្នុង​សហគមន៍។​ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #China #Covid19
អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​ជា​​បន្ទាន់​​នូវ​បញ្ហា​ប្រឈម​របស់​ស្ត្រី ​និង​ក្មេង​ស្រី ដែល​កំពុង​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ ដែល​មាន​ស្ថានភាព​លំបាក ​និង​ចង្អៀត​ណែន​ខ្លាំង។ មន្ត្រី​ពន្ធនាគារ​ទទួល​ស្គាល់​អំពី​ការ​ខ្វះខាត​ធនធាន នៅ​ក្នុង​ពន្ធនាគារ​ និង​ស្វាគមន៍​កិច្ចសហការ​ពី​អង្គការ​ដៃគូ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Licadho #Woman
យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា​ នៅ​លើ​ទឹក​កំណើត​ទោះ​បី​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះត្រពាំង ​គំរាមកំហែង​ និង​រឹបអូស​សម្ភារៈ​ដែល​យុវជន​ត្រៀម​ប្រើប្រាស់​ក្នុង​ទិវា​នោះ​ក៏​ដោយ។ នេះជាលើកទី១ ហើយ ដែល​យុវជន​ខ្មែរ​កម្ពុជា​ក្រោម ជម្នះ​ឧបសគ្គ ការ​សំឡុត​បំភ័យ និង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ដើម្បី​អាច​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Woman
សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​លើក​ពេល​សវនាការ​អង្គ​សេចក្ដី​ លើ​សំណុំ​រឿង​លោក​ គង់ សំអាន​ សកម្មជន​គណបក្ស​ប្រឆាំង​ពី​បទ​រួម​គំនិត​ក្បត់​ ដែលតុលាការចោទថា ​បាន​ប្រព្រឹត្ត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០១៨​ រហូត​ដល់​ខែ​តុលា​ ឆ្នាំ​២០១៩​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #CNRP
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ​បញ្ហា​នយោបាយ​នៅ​ប្រទេស​ភូមា ឬ​ មីយ៉ាន់ម៉ា ​​(Myanmar) បាន​គំរាមកំហែង​ដល់​​ប្រទេស​នៅ​ក្នុង​តំបន់ ​ជា​ពិសេស​កម្ពុជា​ នឹង​ឈាន​ទៅ​រក​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​កាន់​តែ​ខ្លាំង។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Politice #Myanmar
ប៉ូលិស​ហុងកុង​ចាប់​បាន​គ្រឿងញៀន​ទម្ងន់​ជាង ៥១គ.ក ដែល​មាន​តម្លៃ​ជាង ៤លាន​ដុល្លារ​​នៅ​ក្នុង​ទំនិញ​មាន​ប្រភព​ពី​កម្ពុជា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Drugs
សហរដ្ឋអាមេរិក​បង្ហាញ​ក្ដី​កង្វល់ ចំពោះ​ការ​បំផ្លាញ​ព្រៃ​ឈើ ដែល​ចេះ​តែ​បន្ត​កើត​មាន នៅ​តំបន់​ការពារ​នៃ​ប្រទេស​កម្ពុជា។ ក្តី​កង្វល់​នេះ​បាន​បង្ហាញ​តាម​រយៈ​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ភ្នំពេញ ស្ដីពី​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #USAID #PreyLangNetwork
អ្នកច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ស្នើ​ឲ្យ​តុលាការ​កែ​ទម្រង់​នីតិវិធី ក្នុង​ការ​ពន្យារ​ពេល​ដោះ​លែង​អ្នក​ជាប់​ឃុំ ព្រោះ​ការ​អនុវត្ត​តាម​ទម្លាប់​សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Law #NGO #Humanright
ក្រុមអ្នកការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​រដ្ឋាភិបាល​មើល​ឃើញ​ផ្ទុយគ្នា​ជុំវិញ​កេរ្តិ៍​ដំណែល​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith)។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Humanright #RhonaSmith
អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ព្រមាន​ថា ដើម្បី​បញ្ចៀស​ការ​លម្អៀង​ផ្នែក​សាសនា កម្ពុជា​មិន​គួរ​មាន​ស្តង់ដារ​ពីរ​ទេ ក្នុង​រឿង​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Hunsen #Covid19
អ្នកការពារសិទ្ធិ​មនុស្ស​សោកស្ដាយ ដែល​ក្រសួង​កិច្ចការនារី​ដាស់​តឿន​ថា​ស្រ្តី​ជាម្តាយ​ដែល​បំបៅដោះកូន ត្រូវ​រក​មធ្យោបាយ​​បិទបាំងរាងកាយ ឬ​រកកន្លែង​សមរម្យ ដើម្បី​បញ្ចៀស​​ការរិះគន់​ថា​ស្រ្តី​បាន​ធ្វើ​មិន​សមរម្យ ធ្វើ​អោយប៉ះពាល់​ដល់​តម្លៃ និងកិត្តិយស​ស្រ្តី​ខ្មែរ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Woman #breastfeeding
BREAKING NEWS: នៅថ្ងៃទី ១១ ខែមីនា ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ អ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន ៣៩នាក់ថ្មី​ទៀត ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។ ក្នុងនោះ ភ្នំពេញ ២២នាក់ កណ្តាល ៩នាក់ ព្រៃវែង ៦នាក់ ខេត្តព្រះសីហនុ ១នាក់ និង ខេត្តបាត់ដំបង ១នាក់។ ចំនួននេះធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាកើនឡើងដល់ ១១៦៣នាក់។ ប៉ុន្តែទន្ទឹមគ្នានេះ មានអ្នកជាសះស្បើយនៅ​ថ្ងៃដដែល​នេះចំនួន ៤៨នាក់ ដែល ធ្វើឱ្យចំនួនអ្នកជា​សះស្បើយ​​សរុបមាន ៥៩៧នាក់ និង ៥៦៥នាក់ កំពុងសម្រាក​ព្យាបាល។ នៅថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹង ឱ្យផ្អាកដំណើរការគ្រឹះស្ថាន​សិក្សារដ្ឋ​និងឯកជនជាបណ្តោះអាសន្ននៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១០ ខែមីនា រហូតមានការជូនដំណឹងជាថ្មី។
Join RFA Khmer

#RFAKhmer #Cambodia #Covid19
BREAKING NEWS : បុរសជនជាតិខ្មែរ ១នាក់ បានស្លាប់​ដោយសារជំងឺកូវីដ១៩ កាលពីវេលាម៉ោង ១០ និង៤០នាទី ថ្ងៃទី១១ ខែមីនា នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត។ ក្រសួងសុខាភិបាលបានប្រកាសថា បុរសជនជាតិខ្មែរម្នាក់នេះ មានអាយុ ៥០ឆ្នាំ មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឱ្យថៅកែជនជាតិ​ចិន​នៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ សពនេះ ត្រូវបានរកឃើញថា មានឆ្លង​ជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។ បើតាមក្រសួង​សុខាភិបាល នេះគឺជាករណីស្លាប់ដោយសារ​ជំងឺកូវី១៩ ទី១ នៅកម្ពុជា។
Join RFA Khmer

#RFAKhmer #Cambodia #Covid19