វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ចុច​លីង https://youtu.be/6XwTzjzlG58 / https://fb.watch/74e4S4JJmS/
ដើម្បី​តាមដាន​ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែ​កក្កដា ឆ្នាំ២០២១
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង​​១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។ »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ពលករ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ និង​អ្នកការពារ​សិទ្ធិ​មិន​រំពឹង​ថា ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​នេះ​អាច​ជួយ​ឧបត្ថម្ភ​ថវិកា​ដោះ​ទុក្ខ​លំបាក​ពលករ​គ្មាន​ការងារ​បាន​ឡើយ​។ ការ​លើកឡើង​បែបនេះ ក្រោយពេល​ក្រសួង​ការងារ​ចេញ​លិខិត​ប្រាប់​ពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ អាច​ទាក់ទង​ទៅ​ស្ថានទូត​ឱ្យ​​ជួយ​ឧបត្ថម្ភ​ថវិកា ប្រឹក្សា​និង​ផ្ដល់​ថ្នាំ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ស្រាល។

អ្នកការពារ​សិទ្ធិ​ពលករ​លើកឡើង​ថា បើ​ស្ថានទូត​ចង់​ជួយ​ពលករ​ដែល​ជួប​ការ​លំបាក មិន​ចាំបាច់​តម្រូវ​ឱ្យ​ពលករ​ទាក់ទង​ទៅ​ស្ថានទូត​ឡើយ ត្បិត​ពលករ​ក្នុង​តំបន់​បិទ​ខ្ទប់​សុទ្ធតែ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព។ អានព័ត៌មានពេញ
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មីចំនួន ៦៥៨នាក់ទៀត គិតត្រឹមថ្ងៃសៅរ៍ ទី៣១ ខែកក្កដានេះ។ តួលេខអ្នកឆ្លងសរុបពេល នេះ ៧៧.២៤៣ នាក់។ ចំណែកអ្នកជា សះស្បើយវិញ មានចំនួនសរុប ៦៩.៩៩៦នាក់ ស្លាប់ កើនដល់ ១.៣៩៧ នាក់ និង ១០.៥៣៧ នាក់ ជា ករណីនាំចូលពីក្រៅ ប្រទេស។
ប្រជាពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ឱ្យ​សហរដ្ឋអាមេរិក អនុម័ត​សេចក្តី​ព្រាងច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំរបបក្រុង​ភ្នំពេញ ដោយសារ​​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ចាត់ទុក​ពលរដ្ឋ​ដែល​កាន់ជើង​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កម្ពុជា​នេះ គឺជា​ក្រុម​មនុស្ស​ក្រៅ​ច្បាប់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #US #HunSen #Cambodia #CPP
(រឿងដែលប្រិយមិត្តចូលមើលច្រើនជាងគេនៅក្នុងសប្តាហ៍នេះ)
គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​​សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ទៀត មុននឹង​ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​យក​មក​អនុម័ត ហើយ​ត្រូវប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយជាច្បាប់​ផ្លូវការ។ មន្ត្រី​គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹងត្រូវ​អនុម័ត​នៅ​ដំណាច់​ឆ្នាំ២០២១នេះ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​វិញ​យល់ថា សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #US #Sanction #HunSen #Cambodia #CPP
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៦៧១ នាក់ ស្លាប់ ២៣នាក់ និងករណីជាសះស្បើយ ៧៥៨នាក់ គិតត្រឹមថ្ងៃ អាទិត្យ ទី១ ខែសីហានេះ។ តួលេខអ្នកឆ្លងសរុប ពេលនេះ ៧៧.៩១៤នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួន សរុប ៧០.៧៥៤នាក់ ស្លាប់កើនដល់ ១.៤២០នាក់ និង ១០.៨០២នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
#RFAKhmer #Health #COVID19KH #Newcases671 #Deaths24
អង្គការ​​សុខ​ភាព​​ពិភព​លោក (WHO) ជំរុញ​​ឱ្យ​​កម្ពុជា​​បន្ត​ចាត់​វិធាន​ការទប់​ស្កាត់​​វីរុសកូវីដ១៩ ជា​ពិសេស​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី ឈ្មោះ​​ឌែលតា (Delta Variant) ​ បន្ទាប់​​ពី​វា​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​។ អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បង្កើន​សកម្មភាព​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​វីរុសកូវីដ​១៩​បំប្លែង​ថ្មី​នេះ​ឱ្យ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​ជូន​ពលរដ្ឋ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Health #WHO #COVID19KH #Delta
https://www.youtube.com/watch?v=l-qAHzG3-2o
នេះគឺជាការផ្សាយរបស់អាស៊ីសេរី ​សម្រាប់​ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១៖
៚ពលរដ្ឋខ្លះស្ទាក់ស្ទើរ ក្នុងការឱ្យកូនចៅចាក់វ៉ាក់សាំងចិន ខណៈលោក ហ៊ុន សែន ប្រកាសឱ្យចាក់ដូសទី៣ សម្រាប់អ្នកនៅជួរមុខ
៚អ្នកវិភាគថា ការបង្កើតបក្សថ្មីៗ ចំណេញដល់បក្ស​កាន់អំណាច
៚ក្រុមស្រ្តីថ្ងៃសុក្រ នឹងបន្តការតវ៉ា បើទោះជាមុខ​របួសមិនទាន់ជាសះស្បើយ
៚ពលរដ្ឋនៅខេត្តព្រះវិហារចោទអាជ្ញាធរថា ឃុបឃិតជាមួយ​ក្រុមហ៊ុនស្ករអំពៅចិន…
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា គណបក្សប្រជាជនកម្ពុជា កំពុង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​របស់​​អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌ ប៉ុន្តែ​ទទួល​ស្គាល់​ថា គណបក្ស​នេះ​មិន​ចង់​ឱ្យ​បក្ស​ដទៃទៀត​រឹងមាំ​ឡើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Party #NewParties
https://www.youtube.com/watch?v=l2tQrvaCFZc
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា គ.ស.២០២១៖

១,ពលរដ្ឋខ្លះស្ទាក់ស្ទើរ​ ឱ្យកូនចៅចាក់វ៉ាក់សាំងចិន
២,មន្ត្រីសង្គមស៊ីវិល ជំរុញរដ្ឋាភិបាលផ្តល់ព័ត៌មានលម្អិត​ពីសុវត្ថិភាព មុននឹងឱ្យពលរដ្ឋចាក់វ៉ាក់សាំងបន្តបង្ការ​ជំងឺកូវីដដូសទីបី
៣,លោក ហ៊ុន សែន ទទួលស្គាល់ពីបរាជ័យ ក្នុងការបូមប្រេង​នៅប្លុកអេ(A) ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ខេត្ត​ព្រះវិហារ​ ថា​អាជ្ញា​ធរ​មូល​ដ្ឋាន​ឃុប​ឃិត​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចិន​...
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រុម​​អ្នកឃ្លាំមើល និង​​អ្នកការពារសិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​​ដោះលែងសកម្មជនព្រំដែន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោករ៉ុងឈុន ឲ្យ​មាន​​សេរីភាព​វិញ ព្រោះ​ការ​ឃុំខ្លួន​លោក​មួយឆ្នាំ​មកនេះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​សង្គម និង​រដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ថា សំណុំ​រឿង​នេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #FreeRongChhun #Court #Bolder
ជនភៀសខ្លួនខ្មែរក្រោម​និង​​ជនភៀសខ្លួននយោបាយ​ជា​សកម្មជន​បក្ស​ប្រឆាំង​ជាង​៤០​នាក់​កំពុង​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ថៃ​។ អ្នក​ឆ្លង​​ជំងឺកូវីដ១៩​ទាំងនេះ ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​មិន​បាន​ទទួល​ការ​ព្យាបាល​ដិតដល់​ពី​គ្រូពេទ្យ​នោះ​ទេ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #COVID19KH #CNRP #Thailand
ពលរដ្ឋ​ខ្លះ​នៅ​ស្ទាក់​ស្ទើរចិត្ត​ក្នុង ការ​បញ្ជូន​កូនចៅ​គ្រប់​អាយុ​១២​ឆ្នាំ​ឡើង​ដល់ ១៧​ឆ្នាំ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩(Covid-19) របស់​ចិន​។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​គុណភាព​វ៉ាក់សាំង​កូវីដ​១៩ សម្រាប់​កុមារ​ដើម្បី​ឲ្យ​អាណាព្យាបាល​ជឿជាក់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Health #COVID19KH #Vaccine
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសទទួលស្គាល់ថា ការបូមប្រេងនៅប្លុក A បរាជ័យ ក្រោយក្រុមហ៊ុនប្រេង គ្រីសអិនណឺជី (KrisEnergy) ប្រកាស​ក្ស័យធន។ អ្នកឃ្លាំមើលបរិស្ថានថា បទពិសោធន៍​របស់​ក្រុមហ៊ុន​នេះ​អាច​ជាគំរូមិនល្អធ្វើឱ្យក្រុមហ៊ុន​ផ្សេងទៀត​ពិបាក​ នឹង​ចូលមក​វិនិយោគ​វិស័យ​ប្រេង​នៅ​កម្ពុជា​នៅថ្ងៃមុខ​ និង​ថែមទាំង​អាចប៉ះពាល់​ដល់​វិស័យ​បូមប្រេង​នៅ​កម្ពុជា ក្នុងពេល​អនាគត។ អានព័ត៌មានបន្ថែម

ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #HunSen #Oil #Failure #KrisEnergy
មន្ត្រី​​សង្គមស៊ីវិល ជំរុញ​ឱ្យ​​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់ ​អំពី​ការសិក្សា​ស្រាវជ្រាវ និង​សុវត្ថិភាព​ជាមុនសិន មុន​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចាក់​​វ៉ាក់សាំង​បន្ត​ដូសទីបី​ ជា​ប្រភេទ​របស់​ក្រុមហ៊ុន​ផ្សេងគ្នា​ ដើម្បី​ការពារ​ជំងឺកូវីដ១៩។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #HunSen #cso #urges #more #studies
https://www.youtube.com/watch?v=QSuCAhOaXyo
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់រាត្រីថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា គ.ស.២០២១៖

៚សកម្មជនបក្សប្រឆាំង៩នាក់ ត្រូវបានកាត់ទោសដាក់​ពន្ធនាគារយ៉ាងតិច១ឆ្នាំ ពាក់ព័ន្ធការតវ៉ានៅមុខស្ថានទូតចិន
៚ក្នុងរយៈពេលពីរថ្ងៃ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ បំប្លែងថ្មី ឌែលតា ជិត២រយ(១០៩)ករណី
៚ពលរដ្ឋមួយចំនួនរស់នៅខេត្តតាមព្រំដែនខ្មែរ-ថៃដង្ហោយ​ហៅ​រកជំនួយក្នុងពេលកំពុងបិទខ្ទប់
៚ពលករខ្មែរមួយចំនួនចេញពីបាងកកមកជាប់គាំងនៅ​ព្រំដែនថៃ នាំគ្នាដេកហាលភ្លៀងហាលខ្យល់
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា​ បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​​​​​​​សកម្មជនបក្សប្រឆាំង​ចំនួន៩នាក់​​ ដាក់​ពន្ធនាគារ​​​ចាប់​ពី​​ ១២ ​ខែ ដល់ ​២០ ​ខែពី​បទ​ផ្ដើម​គំនិត និង​ញុះញង់ពាក់ព័ន្ធ​នឹងការ​តវ៉ា​​​កាល​ពី​ឆ្នាំ​២០២០ ​នៅ​​មុខស្ថានទូតចិន​​​។ សាច់ញាតិ​និង​សង្គម​ស៊ីវិល​​សោកស្ដាយ​ចំពោះ​​សាល​ក្រម​នេះ និង​ទាមទារ​ឲ្យ​តុលាការ​​​ទម្លាក់​បទ​ចោទ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #PPCourt #CNRP #Jail #China
មន្ត្រី​សិទ្ធិមនុស្ស សោកស្ដាយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅតែ​បន្ត​មិន​ផ្ដល់​តម្លៃ​លើ​សិទ្ធិមនុស្ស​ទាំងអស់​ឱ្យ​បាន​ស្មើភាព​គ្នា​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​គ្រាអាសន្ន​នេះ​។ ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​លើក​ឡើង​ជាថ្មី​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​សំខាន់​ជាង​សិទ្ធិ​អ្វី​ទាំងអស់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #HunSen
អ្នក​​ស្លាប់​​ដោយ​​សារ​​ជំងឺ​កូវីដ-១៩ កើន​ឡើង​​ដល់ ១.៤៤២នាក់ហើយ គិតត្រឹម​​ថ្ងៃទី​២ ​ខែសីហា បន្ទាប់​ពី​​អ្នក​​ជំងឺ ២២នាក់​​ទៀត​​បាន​​ស្លាប់។ ចំពោះ​​ករណី​​ឆ្លង​​ថ្មីវិញ ​មាន​ចំនួន ៥៦០នាក់ ក្នុង​នោះ ១៦៩នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ រីឯ​អ្នកជា​​សះស្បើយវិញ ​មាន ៧៦៣នាក់​នៅ​ថ្ងៃ​​ដដែល​​នេះ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Newcases560 #Delta
https://www.youtube.com/watch?v=8Iy9-DNXp1o
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា គ.ស.២០២១៖

៚ កម្ពុជា-អាមេរិក ដឹកនាំកិច្ចប្រជុំភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី២ ខណៈទន្លេមេគង្គកំពុងប្រឈម​ការគំរាមកំហែងខ្លាំង
៚ គណបក្សភ្លើងទៀន គ្រោងធ្វើសមាជជ្រើសតាំងថ្នាក់​ដឹកនាំអាណត្តិថ្មី និងកំណត់យុទ្ធសាស្ត្រនយោបាយ នៅថ្ងៃទី២២ សីហា
៚ បក្សប្រជាធិបតេយ្យមូលដ្ឋាន គាំទ្រសំណើក្រុម​សង្គមស៊ីវិល ជុំវិញការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌
៚ ដើមស្រល់រាប់ពាន់ដើមនៅតំបន់ឧទ្យានជាតិគីរីរម្យ រងការកាប់បំផ្លាញ ទន្ទ្រានកាន់កាប់ដីធ្វើជាទ្រព្យឯកជន​ខុសច្បាប់
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ដើម​ស្រស់​ជា​ច្រើន​ពាន់​ដើម ដុះ​នៅ​តំបន់​ឧទ្យានជាតិគិរីរម្យ ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​គេ​កាប់​ផ្តួល ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​ជា​ទ្រព្យ​ឯកជន​ខុស​ច្បាប់។ ក្រុម​យុវជន និង​ពលរដ្ឋ​ដែល​ទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ស្ដាយ​ដើម​ស្រល់​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ កំពុង​ប្រឈម​នឹង​បាត់បង់​ទ្រង់ទ្រាយ​ធំ ប៉ះពាល់​ប្រភព​ចំណូល និង​សម្រស់​បរិស្ថាន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Kirirom