វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៣៦០ នាក់ ទៀត គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា នេះ។ តួលេខអ្នកឆ្លងសរុបពេល នេះ ២២.៥៤៤នាក់។ ចំណែកអ្នកជា សះស្បើយវិញមានចំនួនសរុប ១៣.០០៦នាក់ ស្លាប់កើន ១៥៤នាក់ និង ៦៣៤ នាក់ ជា ករណីនាំចូលពីក្រៅប្រទេស។

Join RFA Khmer

#RFAKhmer #Health #MOH #COVID19KH
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៣៤៥នាក់ ខណៈ ១៣៣៧ នាក់ជាសះស្បើយ និង ២ នាក់ស្លាប់ គិត ត្រឹម ព្រឹក ថ្ងៃ ទី១៨ ខែ ឧសភា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ២២.៨៨៩នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៤.៣៤៣នាក់ ស្លាប់ កើន ១៥៦នាក់ និង ៦៣៥ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។

Join RFA Khmer

#RFAKhmer #Health #MOH #COVID19KH #COVID19
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៣៩៣នាក់ទៀត គិតត្រឹម ព្រឹកថ្ងៃទី១៨ ខែឧសភានេះ។ តួលេខអ្នកឆ្លង សរុបពេលនេះ ២៣.២៨២នាក់។ ចំណែកអ្នក ជាសះស្បើយវិញ មានចំនួនសរុប​១៤.៩៥៥នាក់ ស្លាប់កើន ១៥៩នាក់ និង ៦៣៦នាក់ ជាករណីនាំចូលពីក្រៅប្រទេស។

Join RFA Khmer

#RFAKhmer #Health #MOH #COVID19KH
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៧៥០ នាក់ ស្លាប់ ១០ នាក់ និងករណីជាសះស្បើយចំនួន ៦៥៣ នាក់ គិត ត្រឹម ថ្ងៃពុធ ទី២ ខែ មិថុនានេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៣១.៤៦០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ២៤.០៤២នាក់ ស្លាប់ កើន ២៣០នាក់ និង ៩៦៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #MOH
ជំងឺ​កូវីដ-១៩ កំពុង​​ឆ្លងខ្លាំង​លើ​ក្រុម​យុវវ័យ និង​ចម្លង​បន្តទៅ​មនុស្ស​ចាស់ ដែលនៅ​ក្នុង​ផ្ទះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវ​ឲ្យ​យុវជន​កុំចេញ​ក្រៅ​ជួបជុំ​គ្នា ផឹកស៊ី និង​ពិសារ​អាហារ​រួមគ្នា​ ដើម្បី​ចៀស​វាង​ការ​ចម្លង​ជំងឺ​កូវីដ-១៩ ទៅ​ឪពុកម្ដាយ ជីដូនជីតា និងចាស់ជរាដែលស្ថិត​នៅក្នុង​ផ្ទះ។ បន្ថែមពី​នេះ លោកថា​ ក្រសួង​រកឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ជាច្រើន​ករណី​ ទៅលើ​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #MOH #Delta
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៩១១ នាក់ ស្លាប់២៣ និងជាសះស្បើយ ១០០២ នាក់ គិត ត្រឹម ថ្ងៃចន្ទ ទី១២ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦១.៨៧០នាក់ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ៥៣.៤៧៧នាក់ ស្លាប់ កើន ដល់ ៩២៥នាក់ និង ៤.៨៧៣នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #MOH
អាជ្ញាធរ​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩ (Covid-19) នៅ​ភ្នំពេញ ដែល​ឈឺ​ស្រាលៗ និង​មាន​ទីតាំង​ទូលាយ​ស្ម័គ្រ​ចិត្ត​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​រៀងៗ ខ្លួន ដោយ​មាន​ការ​ប្រឹក្សា ផ្ដល់​ថ្នាំ និង​អាហារ​សម្រាប់​អ្នក​មាន​ជីវភាព​ខ្វះខាត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទើប​ការ​ព្យាបាល​តាម​ផ្ទះ​មាន​ប្រសិទ្ធភាព។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #MOH
អ្នកនាំពាក្យ​​ក្រសួងសុខាភិបាលអះអាង​ថា តាម​ការ​​សង្កេត​​របស់​​ក្រុម​​គ្រូពេទ្យ​ជំនាញ បាន​ធ្វើតេស្ត​សាកល្បង​លើ​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​រួច ហើយ​បាន​ជា​សះស្បើយ​ឡើង​វិញបាន​បង្ហាញ​ថា ប្រព័ន្ធ​ការពារ​ជំងឺ​កូវីដ-១៩ ក្នុង​រាងកាយ​​អ្នក​​ទាំង​​នោះ លើស​ពី​កម្រិត​ដែល​កំណត់​ទៅ​ទៀត។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19 #MOH #Vaccinations
ករណី​អ្នក​ឆ្លងជំងឺកូវីដ-១៩​ ប្រចាំថ្ងៃ​នៅ​ទូទាំង​ប្រទេស​ មាន​ច្រើន​ជាង​តួលេខ​ ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។ ចាប់តាំង​ពី​ថ្ងៃទី២ ខែសីហា ក្រសួង​សុខាភិបាល ប្រកាស​តួលេខ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ​នៅ​ទូទាំង​ប្រទេស ទាំង​ឆ្លង​ក្នុង​សហគមន៍ និង​ករណីនាំចូល​នៅ​ក្រោម ៦០០ នាក់​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ គ្រាន់​តែ​តួលេខ​អ្នក​ឆ្លង​នៅ​ខេត្តបន្ទាយជ័យ មាន​ថ្ងៃខ្លះ រដ្ឋបាលខេត្តនេះ ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួនថា មាន​រហូត​ដល់​ជិត​ ៧០០​នាក់។
អានអត្ថបទពេញ
#RFAKhmer #Health #COVID19KH #MOH
.............................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អ្នកជំងឺកូវីដ-១៩ចំនួន១១នាក់ទៀតបានស្លាប់ដែលធ្វើឱ្យករណី ស្លាប់ដោយសារជំងឺនេះកើនឡើងដល់ជិត១ពាន់៩រយ (១.៨៨១)នាក់ ហើយគិតត្រឹមថ្ងៃទី២៩ ខែសីហា។ ចំពោះ ករណីឆ្លងថ្មីវិញ មានជាង ៤រយ(៤៣៨) នាក់ ក្នុងនោះ ជាង១រយ (១១៥) នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
អានអត្ថបទពេញ
#RFAKhmer #Health #COVID19KH #MOH
---------------------------------------------------
»» Join តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia