វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=OaKifp6YZs4
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា គ.ស.២០២១៖

៚​ សង្គម​ស៊ីវិល​​​​ ជំរុញឲ្យតុលាការពន្លឿន​​ការ​ដោះលែង​អ្នក​ជាប់​ឃុំ ​ខណៈ​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​កាន់តែច្រើននៅតាម​​ពន្ធនាគារ
៚ សហជីពទទូចឱ្យក្រុមហ៊ុនសំលៀកបំពាក់ម៉ាកល្បីៗ​ជួយដោះស្រាយបញ្ហាកេងប្រវ័ញ្ចប្រាក់ឈ្នួលរបស់កម្មកររោងចក្រអំឡុងពេលបិទខ្ទប់
៚ សង្គមស៊ីវិលនិងបក្សប្រឆាំងស្នើរបបលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់សកម្មជនសង្គ្រោះជាតិ
៚ ប្រវត្តិតស៊ូរបស់​ប្រពន្ធសកម្មជនបក្សប្រឆាំង ដែល​ចេញ​មុខ​តវ៉ា​រក​យុត្តិធម៌​ឱ្យ​ប្តី និង​កូន​ប្រុសកំពុងជាប់ឃុំ​​​​

...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
មេធាវី​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​សោកស្ដាយ​ដែល​ខ្លួន​មិន​អាច​បម្រើ​ពលរដ្ឋ​តាមរយៈ​ការធ្វើ​នយោបាយ​ឡើងវិញ​។ ប្រតិកម្ម​នេះ ក្រោយ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិន​ព្រម​ផ្ដល់​នីតិសម្បទា​ឱ្យ សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​​ពីររូប គឺ​លោ​មេធាវី លោក ជូង ជូងី និង​លោ ញឹម គឹមញ៉ុល។ អ្នកវិភាគ​រិះគន់​ថា របៀប​ផ្ដល់​នីតិសម្បទា ឬ​ការផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​ឱ្យ​អតីតមន្ត្រី​បក្ស​ប្រឆាំង រដ្ឋាភិបាល​ហាក់​ធ្វើឡើង​មិន​ច្បាស់លាស់ ឬក៏​ជាការ​ធ្វើការ​តាម​អារម្មណ៍​របស់​លោក ហ៊ុន សែន។អាន​ព័ត៌មានពេញ
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៨១៩ នាក់ ទៀត គិត ត្រឹម ថ្ងៃ អាទិត្យ ទី២៥ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៧២.៩២៣នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៦៥.២៦៤នាក់ ស្លាប់ កើន ដល់ ១.២៨៣ នាក់ និង ៨.៦៧៧ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
https://www.youtube.com/watch?v=e89yLFXupK4
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃអាទិត្យ ១រោច ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា គ.ស.២០២១៖

៚សង្គមស៊ីវិលជំរុញឱ្យលោក ហ៊ុន សែន គោរពច្បាប់ជាតិ និង​​អន្តរជាតិស្តីពីសិទ្ធិមនុស្ស​
៚ពលរដ្ឋ ជំរុញឲ្យគណបក្សថ្មី២ ដែលទើបបង្កើតធ្វើ​សកម្មភាព​​ខ្លាំងក្លា ទើបមានការគាំទ្រ
៚អ្នកជំងឺកូវីដ ២៩នាក់ទៀតស្លាប់ និងឆ្លងថ្មីជាង៨រយនាក់
៚ពលករខ្មែរនៅថៃបារម្ភពីសុវត្ថិភាពកាន់តែខ្លាំង​ក្រោយពេល​មន្ទីរពេទ្យថៃមួយ មិនព្យាបាលមនុស្សចាស់ដែលកើតជំងឺកូវីដ​ធ្ងន់ធ្ងរ

...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រុម​​អង្គការសង្គមស៊ីវិល​លើក​ឡើង​ថា ប្រមុខរដ្ឋាភិបាល ​ត្រូវ​តែ​ផ្តល់​តម្លៃ និង​ធានា​ឱ្យ​បាន​នូវ​សិទ្ធិដទៃទៀតជូន​ពលរដ្ឋ មិន​មែន​គិត​តែពីរឿងសិទ្ធិរស់​រាន​មាន​ជីវិត​​មួយ​​​នោះ​ទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #NGOs
ពលរដ្ឋ​​មួយ​​ចំនួន​គាំទ្រ​​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​ជាតិ​​ក្នុង​​ការ​​បើក​​បក្ស​ថ្មី​​ដើម្បី​​ចូល​រួម​​ប្រកួត​ប្រជែង​​ការ​បោះឆ្នោត​​នៅ​ពេល​ខាង​មុខ។ ​ប៉ុន្តែ​​​ពួកគាត់​​មិន​ចង់​ឲ្យ​មាន​​ការ​​​បំបែក​បក្ស​ថ្មី​ច្រើន​ពេក​ទេ ​ព្រោះ​ជា​ការ​បំបែក​កម្លាំង​សាមគ្គី​​​ផ្ទៃ​ក្នុង​បក្ស​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Parties #Newparties #CNRP
https://www.youtube.com/watch?v=aWX4OZ8O5wY
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃ ចន្ទ​ ២​ រោច ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៦ ខែ កក្កដា គ.ស.២០២១៖

១.អ្នកធ្វើការខាងវិស័យអប់រំ បារម្ភថា គុណភាពអប់រំនៅកម្ពុជា នឹងបន្តធ្លាក់ចុះ ប៉ះពាល់ការរៀនសូត្ររបស់សិស្សជាង ៣លាន​នាក់ ដោយសារជំងឺកូវីដ-១៩
២.ករណីឆ្លងជំងឺកូវីដ-១៩ ដែល​នាំចូលពីក្រៅ​ បន្ត​កើនឡើង​ខ្ពស់​ជាងការចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
៣.តុលាការខេត្តសៀមរាប ឃុំខ្លួនមនុស្ស៤នាក់ ពីបទ​ល្មើស​ច្បាប់​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
៤.មន្រ្តី​សង្គមស៊ីវិល បារម្ភអំពីការរឹតត្បិតខ្លាំងពីរដ្ឋាភិបាល លើ​សេរីភាពតាមប្រព័ន្ធអ៊ីនអឺណិត

...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ​ទាំង​នោះ​ថ្លែង​ថា​ ពួកគេ​គ្មាន​លទ្ធភាព​ជួយ​ខ្លួន​ឯង​​ឱ្យ​ឆ្លង​​ផុត​ពី​គ្រោះ​អាសន្ន​នេះ​បាន​ទេ ពី​ព្រោះ​​​ធ្វើ​ការ​ងារ​មិន​បាន​ជាប់​លាប់​ចាប់​​តាំង​ពី​​ជំងឺ​កូវីដ​១៩ ​ផ្ទុះ​ឡើង​ខ្លាំង​​នៅ​ប្រទេស​ថៃ​រហូត​មក។ អានអត្ថបទពេញ
#RFAKhmer #Khmer #Worker #Thailand #COVID19KH
សកម្មជន​​គណបក្សសង្គ្រោះជាតិ​ រិះគន់​និង​ថ្កោល​ទោស​មេដឹកនាំ​របបក្រុង​ភ្នំ​ពេញដែល​បន្ត​ធ្វើ​ទុក្ខម្នេញ​គ្រប់​រូបភាព ​លើ​ក្រុម​ពួកគាត់​ឥត​ស្រាក​ស្រាន្ត។ ពួកគាត់​ថា ​ទង្វើនេះ ​ផ្ទុយពីការ​ប្រកាស​របស់​លោក ហ៊ុន សែន ​កន្លងមក​ដែល​អំពាវ​នាវ​​ឲ្យ​សកម្ម​ជន​កំពុង​​រត់​គេច​ខ្លួន​ទាំង​អស់ ​ត្រឡប់​​ចូល​ផ្ទះ​សម្បែង​វិញ ​ដោយ​សន្យា​​បញ្ឈ​ប់​ការ​​ចាប់​ចង ឬ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​តទៅទៀត​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #HunSen #HumanRights
សត្វខ្លាពពក​ឈ្មោល​មួយ​ក្បាលរង​របួស​រហូត​ដល់​ស្លាប់​ ទោះបីជា​សមត្ថកិច្ច​មូលដ្ឋាន​បាន​ជួយ​សង្គ្រោះ​សត្វ​ខ្លា​ពពក​នេះ​ ចេញ​ពី​អន្ទាក់​របស់​អ្នក​ប្រមាញ់ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ដោយ​ជោគជ័យ​ក៏​ដោយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Tiger #cloudedLeopard #snarin
សហជីព​ទទូច​ឱ្យ​ក្រុមហ៊ុន​​ម៉ាកល្បីៗ​ជួយ​ដោះស្រាយ​បញ្ហា​កេងប្រវ័ញ្ច​ ប្រាក់ឈ្នួល​របស់​កម្មកររោងចក្រ​អំឡុង​ពេល​បិទ​ខ្ទប់ ដើម្បី​ធាន​នូវ​ជីវភាព​រស់​រស់នៅ​សមរម្យ​សម្រាប់​កម្មករ អំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩​។ ការ​លើកឡើង​នេះ​បន្ទាប់ពី​ក្រុម​សហជីព​រក​ឃើញ​ថា កម្មករ​បាន​បាត់បង់​ប្រាក់​ឈ្នួល​ជាង ១០០​លាន​ដុល្លារ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #GarmentWorker #Factory #COVID19KH
អ្នក​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​អប់រំ​បារម្ភ​ថា គុណភាព​អប់រំ​នៅ​កម្ពុជា​នឹង​បន្ត​ធ្លាក់ចុះ​ស្រប​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ​១៩ កំពុង​អូស​បន្លាយ។ ថ្មីៗ​នេះ អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ថា វិបត្តិ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការរៀនសូត្រ​របស់​សិស្ស​ប្រមាណ​ជាង ៣​លាន ២​សែន​នាក់​។ រីឯ​មន្ត្រី​ក្រសួង​អប់រំ​វិញ ពន្យល់​ថា ក្រសួង​កំពុង​ខិតខំ​កែប្រែ​វិបត្តិ​នេះ ឱ្យ​ក្លាយ​ទៅជា​ឱកាស​សម្រាប់​ការ​ពង្រឹង​ការអប់រំ​បែប​ឌីជីថល និង​ប្រព័ន្ធ​រដ្ឋបាល​អប់រំ​ឌីជីថល។ អាន​ព័ត៌មានពេញ
https://www.youtube.com/watch?v=6mF6ERkvW74
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់រាត្រីថ្ងៃ ចន្ទ ២ រោច ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២៦ ខែ កក្កដា គ.ស.២០២១៖

៚ក្រសួងសុខាភិបាលព្រមានពីគ្រោះថ្នាក់ នៃការឆ្លងជំងឺកូវីដ-១៩ អាចតាមចំណីអាហារ ខណៈអ្នកជំងឺចំនួន២២បានស្លាប់ និងជិត៨រយនាក់ឆ្លងថ្មី
៚រដ្ឋាភិបាលប្រកាសបន្ត​ឧបត្ថម្ភលុយ​ឲ្យពលរដ្ឋក្រីក្រ​៣ខែទៀត ខណៈអ្នកក្រីក្រជាច្រើន មិនដែលបាន​លុយ​ឧបត្ថម្ភនេះ
៚សង្គមស៊ីវិលស្នើអាជ្ញាធរ ចាត់វិធានការផ្លូវច្បាប់ចំពោះ​មេឃុំបក្សកាន់អំណាច ៣រូបនៅខេត្តកំពត រឿងចេញលិខិត​ទិញ​លក់ដីនៅតំបន់ការពារធម្មជាតិ
៚កសិករនៅបាត់ដំបងត្អូញត្អែរ ពីតម្លៃស្រូវចុះថោក ដោយលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាព...

...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រុម អង្គការសង្គមស៊ីវិលព្រួយបារម្ភ អំពីសេរីភាព អ្នកប្រើប្រាស់នៅតាមប្រព័ន្ធ អ៊ីនធឺណិត រងការរឹតត្បិតខ្លាំងពី រដ្ឋាភិបាល។ ការ លើក ឡើង នេះ បន្ទាប់ ពី ក្រុម អង្គការ សង្គម ស៊ីវិល មើល ឃើញ ថា ច្បាប់ ដែល រដ្ឋាភិបាល បង្កើត ឡើង មិន គោរព តាម គោលការណ៍ ឬ បទដ្ឋាន សិទ្ធិមនុស្ស អន្តរជាតិ នៅ ឡើយ ស្រប ពេល អ្នកប្រើប្រាស់ អ៊ីនធឺណិត មួយ ចំនួន កំពុង រង ការ តាម តាន ឃ្លាំមើល ជាពិសេស អង្គការ សង្គម ស៊ីវិល គណបក្ស ប្រឆាំង និង អ្នក រិះគន់ រដ្ឋាភិបាល ជាដើម។ អាន ព័ត៌មានពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #OpenCyberTalk #NGOs #NationalInternetGateway
ប្រជា​កសិករ​​ជា​ច្រើន​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​អំពី​តម្លៃ​ស្រូវ​ចុះ​ថោក​ខ្លាំង​ធ្វើ​ឱ្យ​ពួក​គាត់​លក់​មិន​បាន​ប្រាក់​កម្រៃ ដើម្បី​ដោះ​ស្រាយ​ជីវភាព​​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ ពួក​គាត់​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បន្ទាន់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #Farmer #Rice
បុគ្គលិក​បម្រើ​ការ​នៅ​វាល​​យន្តហោះ​នៅ​ខេត្ត​សៀមរាប ​ជាង ១រយ​នាក់ ដាក់​ពាក្យ​បណ្ដឹង​ជូន​ក្រសួង​ការងារ​នៅ​រាជធានី​ភ្នំពេញ ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះ​ស្រាយ​ជម្លោះការងារ​ជា​មួយ​ភាគី​ក្រុមហ៊ុន​ជា​វិវាទ​រួម ក្រោយ​ពី​មន្ទីរ​ការងារ​ខេត្ត​មិន​អាច​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #SocialEconomy #Workers
https://www.youtube.com/watch?v=e4nhXb5xQVw
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអង្គារ ៣រោច ខែទុតិយសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា គ.ស.២០២១៖

៚ អ្នកច្បាប់ ភ្ញាក់ផ្អើលនឹងការដោះសាររបស់មេឃុំ ដែលថា ខ្លួនមិនចេះច្បាប់ រឿង​ចេញលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លី
៚ បុគ្គលិកព្រលានយន្តហោះសៀមរាប ទទូចឱ្យស្ថាប័ន ពាក់ព័ន្ធ ពន្លឿនស្វែងរក​ដំណោះស្រាយ​រឿងបឈ្ឈប់បុគ្គលិក ជាង ១៣០នាក់
៚ កសិករ​នៅ​បាត់ដំបង ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក ​លក់​មិន​បាន​​ប្រាក់​​កម្រៃ​ដោះ​ស្រាយ​ជីវភាព
៚ ក្រុមហ៊ុនសុខហ្វីនរបស់បារាំង ច្រានចោលការចោទ​ប្រកាន់របស់ជនជាតិ​ដើម​ភាគតិចព្នង ពាក់ព័ន្ធរឿងរំលោភដីធ្លី និងព្រៃសហគមន៍ជាង ១ពាន់ហិកតា ក្នុង​ខេត្តមណ្ឌលគិរី
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
រដ្ឋាភិបាល​​​​​​ប្រកាស​បន្ត​​​​កម្មវិធី​​គោលនយោបាយឧបត្ថម្ភលុយ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​​ ​៣​ខែ បន្ត​​​ទៀត​ ចាប់​ពី​ចុង​ខែ​កក្កដា ​ត​​ទៅ​​។ ​ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និង​​ពលរដ្ឋ​ក្រី​ក្រ​ខ្លះ ឲ្យ​ដឹង​ថា ​​លុយ​ឧបត្ថម្ភ​​​​នេះ​ មាន​ចំនួន​តិច​តួច​ពេក ​ខណៈ​ពលរដ្ឋ​​ក្រីក្រ​ខ្លះទៀត ​មិន​ដែល​ទទួល​បាន​​​ការ​ឧបត្ថម្ភ​​​ពី​រដ្ឋ​ទាល់​តែ​​សោះ។
អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #COVID19KH
អង្គការ​​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ស្នើ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​មេ​ឃុំ​ ៣​នាក់ ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត ដែល​ចេញ​លិខិត​ស្នាម​ផ្ទេរ​សិទ្ធិ​ ទិញ​-លក់​ដី​ ស្ថិតនៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ឧទ្យាន​ជាតិ​បូក​គោឲ្យ​ពលរដ្ឋ​។ ចំណែកមន្ត្រី​ក្រសួង​មហាផ្ទៃ ​អះអាង​ថា អាជ្ញាធរ​ខេត្ត​អាច​សើរើ​ ហើយ​ស្រាវ​ជ្រាវ​រក​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #PreyLang #NationalPark #Park
ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៦៨៥ នាក់ ស្លាប់១៩នាក់ និង ករណី ជា សះស្បើយ ចំនួន ៧៧៥ នាក់ គិត ត្រឹម ថ្ងៃ អង្គារ ទី២៧ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៧៤.៣៨៦នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៦៦.៧២៥នាក់ ស្លាប់ កើន ដល់ ១.៣២៤ នាក់ និង ៩.៤១៤ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។ ក្រសួង សុខាភិបាល ក៏បាន ប្រកាស រកឃើញ អ្នក ឆ្លង ជំងឺកូវីដ-១៩ បំប្លែងថ្មី ៣៩ ករណី ផងដែរ៕
#RFAKhmer #Health #COVID19KH #NewCases
លោកអ្នកនាងជាទីមេត្រី!
មនុស្ស ជំនិត របស់ លោកកឹម សុខា ប្រធាន គណបក្ស សង្រ្គោះជាតិ ដែល ទើប តែ បែក ចេញ ពី លោក នោះ បានទៅ បង្កើត គណបក្ស ថ្មី ឈ្មោះ ថា “គណបក្ស កម្ពុជានិយម”។
តើ លោក យ៉ែម បុញ្ញឬទ្ធិ ដែល ជា អតីត មន្រ្តីជាន់ខ្ពស់ គណបក្ស សង្រ្គោះជាតិ និង ជា ប្រធាន គណបក្សថ្មីនេះ មានគោលបំណងអ្វី? ហើយ មូល ហេតុ អ្វី បាន ជា លោក បែក ចេញ ពី លោក កឹម សុខា និង គណបក្ស សង្រ្គោះជាតិ?
សូមលោក អ្នកនាង រង់ចាំ ស្ដាប់/ ទស្សនា នាទីវេទិកា អ្នកស្តាប់ វិទ្យុ អាស៊ីសេរី ដែល នឹង ជជែក អំពីបញ្ហានេះ នៅរាត្រីអង្គារ ទី២៧ ខែកក្កដា នេះ ចាប់ពីម៉ោង ៧ កន្លះ ដល់ ម៉ោង ៨ កន្លះ យប់ ម៉ោង នៅ កម្ពុជា កុំបីខាន។
លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #Politics