វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អតីតរដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី​អ្នកស្រី​ មូរ សុខហួរ ​ចាត់​ទុក​សារ​របស់​លោក​ ហ៊ុន សែន​ ​ដែល​ប្រមាថ​ និង​ដាក់បណ្ដាសា​ អ្នក​មិន​គាំ​ទ្រ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ CLV​ថា​ជា​រឿង​អសីលធម៌​ និង​មិន​សម​ជា​មេ​ដឹកនាំ​ឡើយ។​

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាសន៍​ជាមួយ​​អ្នកស្រី​ មូរ សុខហួរ​ ជុំវិញ​រឿង​នេះ​ដូច​តទៅ៕
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៣០]៖​​​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ សៅ សុខា​ បញ្ជា​ឱ្យ​កង​រាជ​អាវុធហត្ថ​បើក​ការ​បាញ់​ប្រហារ​លើ​បាតុករ​ដែល​ហ៊ាន​ប្រើ​អាវុធ​ក្នុង​ការ​តវ៉ា​ប្រឆំាង​នឹង​គម្រោង​ CLV៕
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​ខេត្តស្វាយរៀង​ត្អូញត្អែរ​ថា អាជ្ញាធរ​ធ្វើ​ផ្លូវ​គ្មាន​គុណភាព
---
ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៣ ក្នុងស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​រអ៊ូរទាំ ផ្លូវថ្នល់​គ្មាន​គុណភាព នៅតែ​ជា​បញ្ហា​ដដែលៗ​គ្មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ អ្នកភូមិ​បារម្ភ​ថា បញ្ហា​នេះ​អ្នក​ដែល​រងគ្រោះ​ញឹកញាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​សិស្សានុសិស្ស។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/villagers-in-sv-complaint-about-road-damage-08152024122750.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PengPonea #SeriouslyInjured #RoadDamage #MPWT #SvayRieng #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំមើល​ថា «​រដ្ឋាភិបាល​ហាក់​សម្ដែង​ឱ្យ​មាន​យុវជន​ចេញ​ធ្វើ​បាតុកម្ម​ផ្ដួល​រំលំ​ដើម្បី​ចាប់​ខ្លួន​»
---
អ្នក​ឃ្លាំមើល​ថា ស្ថានភាព​ស្ងប់ស្ងាត់ ដែល​គ្មាន​ការ​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដក​ខេត្ត​ទាំង​៤​របស់​ខ្មែរ​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV) មិន​មែន​ជា​ការ​បរាជ័យ​របស់​ក្រុម​ណា​មួយ​ឡើយ​។ ពួកគាត់​លើកឡើង​ថា គម្រោង​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា អាច​ជា​ការ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​ជា​អន្ទាក់​ក្រសោប​អ្នក​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---


#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH
Media is too big
VIEW IN TELEGRAM
ព្រឹត្តិការណ៍​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​ CLV សមត្ថ​កិច្ច​ឃាត់​ខ្លួនមនុស្សជាង​៣០​នាក់
---
អាជ្ញាធរ​ចម្រុះ បាន​ពង្រាយ​កម្លាំង នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​ចេញ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​៣១​នាក់ ​រួមមាន​សកម្មជន​នយោបាយ ពលរដ្ឋ និង​យុវជន​ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/government-seems-to-be-planning-to-have-anti-government-youths-for-arrest-08192024034806.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #HayVanna #HayVannith #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #VerticalVideo #Trending #Reels #Shorts
Cambodia arrests 30 amid warnings over anti-CLV demonstrations
---
Authorities arrested more than 30 people across Cambodia over the weekend after a heavy security presence was deployed in major cities to stop planned protests against an economic cooperation agreement with Vietnam and Laos.
👉 https://www.rfa.org/english/news/cambodia/arrests-protests-clv-08192024154854.html
---
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ​សឹក​បើ​នៅ​តែ​ចូលរួម​ការងារ​សង្គម
---
មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ ដែល​សកម្ម​នឹង​កិច្ចការ​សង្គម ផ្ដិត​មេ​ដៃ​ធ្វើ​កិច្ច​សន្យា​ជាលើក​ទី​២ ឱ្យ​ឈប់​ឈឺឆ្អាល​សកម្មភាព​សង្គម​ ឬ​សឹក​ឈប់​ធ្វើ​ជា​ព្រះសង្ឃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #ChamkarMorn #ThouVakhim #SupremePatriarch #NonNget #OmLimHeng #WatThan #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៩២]៖​ សាច់ញាតិ មិនទាន់​ទទួល​ដំណឹង​ពី​ការ​ចាប់​ខ្លួន​យុវជន​សង្គម​៦នាក់​នៅ​ឡើយ​

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖

១. សាច់ញាតិ មិនទាន់​ទទួល​ដំណឹង​ពី​ការ​ចាប់​ខ្លួន​យុវជន​សង្គម​៦នាក់​នៅ​ឡើយ​
២. លោក សម រង្សី ថា​ លោក ហ៊ុន សែន​ កេងប្រវ័ញ្ច​កុមារ ដើម្បី​ចំណេញ​នយោបាយ​រឿង​ឃោសនា​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​CLV​​​​​
៣. អ្នកវិភាគ​កត់​លើក​ឡើង​ថា គ្រួសារ លោក ហ៊ុន សែន និង​ លោក ស ខេង កំពុងតែ​មាន​បញ្ហា​មិន​ទុក​ចិត្ត​គ្នា​​​​
៤. ពលរដ្ឋ​ខេត្ត​សៀមរាប​បារម្ភ​អាជ្ញាធរ​ដាក់​ពង្រាយ​​កង​កម្លាំង​ទប់ស្កាត់​ពលរដ្ឋ​​មិន​ឱ្យ​តវ៉ា​ប៉ះពាល់​វិស័យ​ទេសចរណ៍​​​
៥. ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​គំរាម​ពលរដ្ឋ​មិន​ឲ្យ​និយាយ​រឿង​ផល​ប៉ះពាល់​ដីធ្លី​ទៀត​៕
---

👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះជាតិ​លោក​ ​សម រង្ស៊ី​ ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃអង្គារ​ ទី២០ ​ខែសីហា​​នេះ​ ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​៦​ភាគ​រយ​គឺ​មាន​តែ​តួលេខ​នោះ​ទេ!​ តាមពិត​ទៅ​មានតែ​ក្រុម​គ្រួសារ​បក្ស​កាន់​អំណាច​ទេ​ដែល​ទទួល​ផល​ប្រយោជន៍​ពី​កំណើន​នេះ។​ ​ចំណែក​រាស្ត្រ​ខ្មែរ​កាន់​តែ​ក្រទៅៗ​ អ្នក​ក្រីក្រ​កើន​ឡើង​លើស​ពី​៥លាន​នាក់ ​បើ​តាម​តួលេខ​នៃ​ការ​ចែក​បណ្ណក្រីក្រ៕
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី៣១]​៖​លោក​ ​តាន់ ហ្សង់ហ្វ្រង់ស័រ​ រដ្ឋ​មន្ត្រី​បតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ថា​ក្នុង​រយៈពេល​ជិត១ឆ្នាំ​មក​នេះ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ និង​គណៈប្រតិភូ​បាន​ធ្វើ​ដំណើរ​ឆ្លងទ្វីប​ទាំង៥​ដើម្បី​ចូល​រួមកិច្ច​ប្រជុំ​កំពូល​ផ្សេងៗ៕
Cambodian political activist’s brother arrested at Thai border crossing
---
The brother of a prominent overseas Cambodian activist was arrested at the Thai border as he attempted to leave the country just weeks after Senate President Hun Sen publicly threatened the activist’s family.
👉 https://www.rfa.org/english/news/cambodia/hay-vanna-activist-brother-arrested-08202024155529.html
---
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #HayVanna #HayVannith #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មរ៉ែធ្យូង អះអាងថា អាជ្ញាធរគំរាមមិនឲ្យនិយាយរឿងផលប៉ះពាល់ដីធ្លីទៀត
---
ពលរដ្ឋរងគ្រោះពីការធ្វើអាជីវកម្មរ៉ែធ្យូងរបស់ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) អះអាងថា អាជ្ញាធរខេត្តស្ទឹងត្រែង បានគេចវេះមិនទទួលខុសត្រូវ និងគំរាមកំហែងពលរដ្ឋដល់ផ្ទះមិនឲ្យពួកគាត់ទាំងនោះ និយាយរឿងអំពីផលប៉ះពាល់ដីធ្លី ដោយសារតែការធ្វើអាជីវកម្មរ៉ែធ្យូងឡើយ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តស្ទឹងត្រែង បានចេញសេចក្ដីបដិសេធ និងកាងការពារក្រុមហ៊ុនចិន ថា ការធ្វើអាជីវកម្មរ៉ែធ្យូង មិនមានផលប៉ះពាល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋនោះទេ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/pNeb6dnRQok
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #StungTreng #GreenWoodDevelopmentCompany #Environment #Economy #GoldMining #LandDisputes
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៩៣]៖ អាជ្ញាធរស្នើឲ្យបក្សកម្លាំងជាតិ ពន្យារពេលធ្វើសមាជក្រោយ​ថ្ងៃ៣០ សីហា

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ព្រះសង្ឃ​មួយ​ចំនួន​រិះគន់​លោក ហ៊ុន សែន ថា​យក​បុគ្គល​បោកប្រាស់​ពលរដ្ឋ​ទៅ​ឃោសនា​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍CLV ​​​​​
២. អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​យូមែន​ រ៉ៃត៍ វ៉ច្ឆ ថា​រដ្ឋាភិបាល​ជប៉ុន​គួរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ធ្វើទុក្ខបុកម្នេញ​អ្នក​រិះគន់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស
៣. សមត្ថកិច្ច​បាន​បញ្ជូន​យុវជន​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ២នាក់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ខណៈ​៤នាក់​ទៀត​​មិន​ដឹង​​នៅ​​កន្លែង​ណា​នៅ​ឡើយ​​​​
៤. អាជ្ញាធរ​ ស្នើ​ឲ្យ​គណ​បក្ស​កម្លាំង​ជាតិ ពន្យារ​ពេល​ធ្វើ​សមាជ​ក្រោយ​ថ្ងៃ​៣០​សីហា​​​
៥. កសិករ​​នៅ​ខេត្ត​ព្រៃវែង​ស្នើ​ឱ្យ​អាជ្ញាធរ​សង្គ្រោះ​ស្រូវ​ដែល​ខ្វះ​ខាត​ទឹក​ ដោយសារ​ឈ្មួញ​លុប​ព្រែក​ជីផុច​៕
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ចាប់​ខ្លួន​ក្រុម​យុវជន​ទៅ​ឃុំ​លាក់​ពី​គ្រួសារ​ដើម្បី​បង្ខំ​ឱ្យ​ចេញ​វីដេអូ​សុំទោស​រឿង CLV
---
គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​សីហា យុវជន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៥​នាក់ និង​យុវជន​ម្នាក់​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា ( YRDP) ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ខាង​ក្រុម​គ្រួសារ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណឹង​នៅ​ឡើយ​។ ពួក​គាត់​ចាត់​ទុក​ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នេះ​ថា ​ជា​ការ​រំលោភ​សិទ្ធិ និង​មាន​ចេតនា​លាក់​បាំង​ព័ត៌មាន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មូលហេតុអ្វី​លោក ​ហ៊ុន សែន​ រើស​យក​ព្រះ​អង្គ​ ចន្ទ មុនី ​ទៅ​មើល​ព្រំដែន​រឿង​គម្រោង​ CLV​ ទៅវិញ?​ តើការ​ធ្វើ​ដូច្នេះ​ អាច​ប៉ះពាល់​ដល់​វិស័យ​ព្រះ​ពុទ្ធសាសនា ​ឬ​អ្នក​បួស​ឬ​ទេ?​

​យើងមាន​សម្ភាសន៍​ព្រះតេជ​ព្រះគុណ​ ប៊ុត ប៊ុនតិញ ​ចៅ​អធិការ​វត្ត​ភ្នំសេរី​ជុំវិញ​បញ្ហា​នេះ​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
ការវិវដ្ដន៍​នយោបាយ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ពី​ប្រទេស​ថៃ​ឯណោះ​វិញ​គឺ​ត្រកូល​ថាក់ស៊ីន​ម្នាក់​ទៀត​បាន​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី។​ កូនស្រី​ពៅ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក​ ថាក់ស៊ីន ឈិនណាវ៉ាត់​ (Thaksin Shinawatra​) ​គឺ​អ្នកស្រី​ ​ផែថងថាន ឈិនណាវ៉ាត់​ ​(Paetongtarn Shinawatra)​ ​បានឡើង​ធ្វើ​ជានាយករដ្ឋ​មន្ត្រី​កាល​ពីថ្ងៃអាទិត្រ​ទី១៨​ សីហា  ​កន្លង​ទៅ។​

​តើអ្នកស្រីអាច​មានវាសនា​​ដូចឪពុក​របស់​អ្នកស្រី​​ គឺ​លោក​ ថាក់ស៊ីន​ ឈិនណាវ៉ាត់ (Thaksin Shinawatra)​ និង​ម្ដាយមីង​របស់​អ្នកស្រី​ គឺ​អ្នក​ស្រីយិងឡាក់ ឈិនណាវ៉ាត់​(Yingluck Shinawatra)​ ​ដែល​ត្រូវ​ក្រុមយោធា​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​តំណែង​នាយករដ្ឋ​មន្ត្រី​ដែរ​ឬទេ?​ តើ​នាយក​រដ្ឋ​មន្ត្រីថៃ​វ័យក្មេងរូបនេះ​ខុសប្លែក​គ្នាពីនាយ​ករដ្ឋ​មន្ត្រី​វ័យក្មេង​កម្ពុជា​យ៉ាង​ណាខ្លះ?​

សូមទស្សនា​សេចក្តីរាយការណ៍របស់​លោក​ ជី វីតា​ ដូចតទៅ៕
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​ត្អួញត្អែរ​ខ្វះ​ស្បៀង​និង​ទឹក​ស្អាត​ប្រើប្រាស់
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល បាន​ជម្លៀស​ទៅ​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព​បណ្ដោះអាសន្ន បន្ទាប់​ពី​ផ្ទះ​របស់​ពួកគាត់​​រង​ការ​ជន់​លិច ពីជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​ និង​ការ​ចាក់​ដី​លុប​ព្រែក​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី។ ពួកគាត់​ត្អួញត្អែរ​ខ្វះ​ស្បៀង និង​ទឹក​ស្អាត​ប្រើប្រាស់ និង​ព្រួយ​បារម្ភ​ពី​សុខភាព​កូន​ៗ និង​មនុស្ស​ចាស់ ដែល​ត្រូវ​រស់​នៅ​ក្នុង​តង់​កៅស៊ូ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​ត្រជាក់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #CleanWater #Food
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​​ដាំ​​បន្លែ «​ប្រឈម​ខាត​បង់​ដោយ​សារ​ពិបាក​រក​ទីផ្សារ និង​ថ្លៃ​ជី​ខ្ពស់​»​
---
កសិករ​ដាំ​បន្លែ នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្តាល នៅ​តែ​ប្រឈម​ការ​លំបាក ជួនកាល​ខាត ជួនកាល​ចំណេញ ដោយសារ​ពិបាក​រក​ទីផ្សារ ហើយ​ត្រូវ​ចំណាយ​ខ្ពស់​លើ​ថ្លៃ​ជី រួម​ទាំង​បញ្ហា​អាកាសធាតុ​។ ពួក​គាត់​ថា បញ្ហា​ទីផ្សារ​មិន​ទៀងទាត់​សម្រាប់​កសិករ​ដាំ​បន្លែ​ក្នុង​ស្រុក ដោយសារ​រដ្ឋាភិបាល​គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ​ជុំវិញ​ការ​នាំ​ចូល​បន្លែ​ពី​ក្រៅ​ប្រទេស​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Kandal #HunManet #DithTina #MAFF #Agriculture #Farmers #Vegetable
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធខ្មែរកម្ពុជាក្រោម លើកយកបញ្ហា​​រំលោភ​សិទ្ធិ​មនុស្សរបស់វៀតណាមមកលើ​​ខ្មែរ​ក្រោម ក្នុងជំនួបមន្រ្តីក្រសួងការបរទេសអាមេរិក
---
អធិបតីរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន លោក សឺន ហួរ បានអញ្ជើញមកពីរដ្ឋ California មកចូលរួមកិច្ចប្រជុំតុមូលនឹងអនុរដ្ឋមន្រ្តីក្រសួងការបរទេសអ្នកស្រី Uzra Zeya ជុំវិញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោម។ តើក្នុងជំនួបនោះ ផ្តោតពីបញ្ហាសំខាន់ៗ អ្វីខ្លះដែរ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Switzerland #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៦៧ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
តើការបិទ​សេវា​ធ្វើ​លិខិ​តឆ្លងដែន​នៅ​ស្ថានទូត​នេះ​មាន​ផលប៉ះពាល់​យ៉ាងណា​ដល់​ពលករ​នៅ​កូរ៉េខាងត្បូង?​

​​ពលករ​ខ្មែរ​ហៅ​ការ​បិទ​បញ្ចប់ការផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​ដល់​ពលរដ្ឋ​ និង​ពលករ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន ម៉ាណែត​ ​ថា​ជាការ​គំរាម​កំហែង​ និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពួកគាត់​ ទប់ស្កាត់ពួកគាត់​មិនឱ្យ​ចូល​រួមធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​រដ្ឋា​ភិបាល​​រឿង​គម្រោង​​ CLV។​

​​សូម​ទស្សនា​បទ​​សម្ភាសន៍​ជាមួយ​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួមជាតិ​នៅ​ប្រទេស​កូរ៉ាខាងត្បូង ​លោក​ ​ម៉ាត់ វណ្ណី៖