វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.83K photos
1.92K videos
92 files
7.83K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៧]៖ ពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង CLV

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​ខ្មែរ បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង CLV
២. អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៣. មន្ត្រី​តុលាការ​ថា ព្រះរាជអាជ្ញា​រង​ខេត្ត​ស្ទឹងត្រែង​ដែល​ដោះលែង​ជន​ជាតិ​ចិន ៨នាក់ ពុំ​បាន​រង​ទណ្ឌកម្ម និង​ចំណាត់ការ​អ្វី​ឡើយ
៤. សហគមន៍​ព្រៃឡង់​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នៅ​តំបន់​ភ្នំ​ជី ខេត្ត​កំពង់ធំ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ
៥. ក្រសួង​ការងារ នឹង​​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​កាត់ដេរ និង​សំលៀក​បំពាក់​នៅ​​ថ្ងៃ​ទី​១៤ ខែសីហា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=EdvoCZPeroM
Media is too big
VIEW IN TELEGRAM
«គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»
---
ការ​វិវត្តន៍​នៃ​ព្រឹត្តិការណ៍​ចុងក្រោយ​នៅ​ប្រទេស​បង់ក្លាដេស្ហ បាន​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ប្រើ​វិធី​ផ្ដាច់ការ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ដោយ​យក​គំរូ​តាម​ប្រទេស​បង់ក្លាដេស្ហ។ លោក​ប្រមាថ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ​ថា​ជា​ការ​ដុត​ប្រទេស​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ ខណៈ​លោក​មិន​បាន​លើកឡើង​ពី​វិបត្តិ​ពុករលួយ បក្ខពួក​និយម​ចាក់ស្រេះ​បង្ក​ឡើង​ដោយ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​នេះ​ឡើយ ដែល​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក។ ទន្ទឹម​គ្នា​នេះ ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ក៏​បាន​រំលោភ​អំណាច​នាយករដ្ឋមន្ត្រី​ជា​កូន ចេញ​មុខ​ព្រមាន​បង្ក្រាប និង​កម្ចាត់​ក្រុម​អ្នក​ហ៊ាន​ងើប​តវ៉ា​នៅ​កម្ពុជា ដែល​លោក​ចោទ​ថា​ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម «ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ»។ ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត អះអាង​ថា គ្រួសារ​របស់​លោក «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ»៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៨]៖​​​ លោក​ គឹម សុខ​ អ្នក​អត្ថាធិប្បាយ​នយោបាយ​​ថា​លោក​ ហ៊ុន សែន​ ​ប្រធាន​បក្ស​កាន់​អំណាច​ដើរ​ហួស​បន្ទាត់​ក្រហម​ហើយ​ ដោយ​ធ្វើ​ឱ្យ​ទឹកដី​កម្ពុជា​ទាំង​មូល​ប្រឈម​នឹង​ហានិភ័យ​ ព្រោះ​មិន​ព្រម​ដក​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​CLV៕
Relatives urge prison officials to move environmental activists to capital
---
Lawyers and family members of five imprisoned environmental activists said the activists are still being held at separate remote prisons, making it time-consuming and costly to visit them.
👉 https://www.rfa.org/english/news/cambodia/mother-nature-activists-remote-prisons-08132024154506.html
---
#RFAKhmer#Cambodia#HunSen#HunManet​ ​#RulingParty#CPP#NorodomSihamoni#Lèsemajesté#PlottingAgainstGovernment#Arrest#Prison#MotherNature#PhuonKeoraksmey​ ​#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt#LindaOu #Social#Justice
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ដើរ​បោះ​បង្គោល​ប៉ះពាល់​ដី និង​ផ្ទះ​ពលរដ្ឋ ដោយ​មិន​ចរចា​ផ្ដល់​សំណង​ជាមុន​»
---
ពលរដ្ឋ​រស់នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ចោទ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ថា​មិន​ផ្ដល់​ដំណឹង​ពី​ការ​ផ្តល់​សំណង​ជាមុន ពាក់ព័ន្ធ​នឹង​គម្រោង​ជីក​ប្រឡាយ​៨៨ ​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ ដី​ភូមិ និង​ផ្ទះ​ពួកគាត់​។ ពលរដ្ឋ​បញ្ជាក់​ថា គម្រោង​ជីក​ប្រឡាយ​បញ្ចៀស​ទឹក​ជំនន់​កុំ​ឱ្យ​លិច​ព្រលាន​យន្តហោះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៤​ឃុំ រួម​មាន ឃុំ​កណ្ដោប ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំបឹង​ខ្យាង។ ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​ខ្លះ​ កំពុង​រងគ្រោះ​ផ្ទួនៗ ដោយសារ​ត្រូវ​បាត់បង់​ដី​ស្រែ​ទៅ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ហើយ​នៅ​ពេល​នេះ​ត្រូវ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជីក​ពង្រីក​ប្រឡាយ ​នេះ​ថែម​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #PungKheavSe
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ រិះគន់រដ្ឋាភិបាល អសមត្ថភាពដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឱ្យលិចលង់ក្រុងជារៀងរាល់ឆ្នាំ
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ កំពុង​បារម្ភ​ពី​សុវត្ថិភាព​ និង​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ ដោយសារ​តែ​ទឹក​ភ្លៀង​បាន​​លិច​ផ្លូវ​ និង​ផ្ទះ​របស់​ពួក​គាត់​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​ថា អាជ្ញាធរ​ហាក់​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទឹក​ភ្លៀង​លិច​ផ្លូវ​ និង​ផ្ទះ​ពលរដ្ឋ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/phnom-penh-residents-facing-difficulties-with-rainy-flood-08092024134805.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​អ្នកឃ្លាំមើល៖ រដ្ឋាភិបាល «ប្រឈម​នឹង​ការ​ដួល​រលំ» បើ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី CLV
---
ក្រុម​អ្នក​ឃ្លាំមើល ព្រមាន​ថា ជោគវាសនា​របស់​រដ្ឋាភិបាល​នេះ​អាច​ប្រឈម​នឹង​ការ​រង្គោះរង្គើ​ បើ​នៅ​តែ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដ៏​ចម្រូង​ចម្រាស។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #SriLanka #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #SheikhHasina #GotabayaRajapaksa #PeoplePower #FOE
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៨]៖ អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​បំពាន​រដ្ឋធម្មនុញ្ញ

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​ឃ្លាំមើល​សង្គម​ថា លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​រំលង​នាយករដ្ឋមន្ត្រី និង​បំពាន​រដ្ឋធម្មនុញ្ញ
២. បក្ស​ប្រឆាំង រិះគន់​ក្រសួង​យុត្តិធម៌​ដែល​ព្រមាន​ចាប់​មនុស្ស​ដាក់​គុក​ជុំវិញ​រឿង​ CLV
៣. អាជ្ញាធរ​ក្រុង​ភ្នំពេញ ព្រមាន​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ផ្តិត​មេដៃ​បញ្ឈប់​ធ្វើ​សកម្មភាព​សង្គម
៤. រាជធានី​ភ្នំពេញ បន្ត​លិចលង់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ
៥. ពលរដ្ឋ រិះគន់​ការ​បិទ​ផ្លូវ​ពេល​មាន​ក្បួន​ធ្វើ​ដំណើរ​របស់​ក្រុម​មេដឹកនាំ​ជាតិ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=g9j_8Viyb7U
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ​ធម្មនុញ្ញថៃ​ នៅថ្ងៃ​ពុធ ​ទី១៤​ សីហា​នេះ​ ​សម្រេច​ដកលោក​ សេដ្ឋា ថាវីស៊ីន​ (Sretha Thavisin) ចេញ​ពី​តំណែង​នាយរដ្ឋមន្ត្រី។​ លោក​ សេដ្ឋា​ ដែល​មកពី​គណបក្ស​ភឿថៃ ​និង​ទើប​ឡើង​កាន់តំណែង​បាន​ជិត​១ឆ្នាំ​ ត្រូវ​តុលាការ​រក​ឃើញ​ថា​លោក​មានទោស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ក្រម​សីលធម៌​ និង​រដ្ឋធម្មនុញ្ញ​ដោយ​សារ​លោក​បាន​តែង​តាំង​អតីតមេធាវីមួយរូប​ដែល​ធ្លាប់​ជាប់​គុក​រឿង​សូកប៉ាន់​ចៅក្រម​ ឱ្យធ្វើ​ជារដ្ឋមន្រ្តី​ទទួល​បន្ទុក​ខុទ្ធការ​ល័យ​របស់​លោក។​

​តើ​សំណុំ​រឿង​នេះ​មាន​ដំណើរ​ដើមចម​បែប​ណា​ និង​អាច​ប្រៀបធៀប​អ្វីបាន​ខ្លះ​ជាមួយ​ស្ថាន​ការណ៍​នៅ​កម្ពុជា?​

​លោក​ ជី វិតា ​នៃ​វិទ្យុ​អាស៊ីសេរី​រាយការណ៍​ពីបញ្ហា​នេះ​ដោយ​ផ្ទាល់​ដូច​តទៅ៕
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៦៦ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដែលប្រិយមិត្តគួរដឹង៖

១. លោក ហ៊ុន ម៉ាណែត ឱ្យពលរដ្ឋ បោះឆ្នោតទម្លាក់រដ្ឋាភិបាលបើមានការបាត់បង់ទឹកដី នៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV
២. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យទាមទារឱ្យរដ្ឋាភិបាលលុបចោលគម្រោងត្រីកោណអភិវឌ្ឍnន៍CLV
៣. ក្រុមយុវជនធ្វើសន្និសីទយុវជនស្ដីពីក្ដីកង្វល់ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងលំហសិទ្ធិសេរីភាព
៤. ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីទាមទារសិទ្ធិប្រើប្រាស់ដីសមូហភាព
៥. ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍រកចំណូលបានរាប់លានដុល្លារ តែមិនអើពើដោះស្រាយវិវាទការងារជូនកម្មករ៕
---

👉 ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://www.youtube.com/watch?v=7EAd7HGvrVE
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
Media is too big
VIEW IN TELEGRAM
ការបកស្រាយជុំវិញការធ្លាក់ចុះសីលធម៌សង្គម ដែលបណ្ដាលមកពីមេដឹកនាំប្រើប្រាស់ហិង្សាលើពលរដ្ឋ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៩]៖​​​ ​​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន ម៉ាណែត​ ថា​ពលរដ្ឋ​អាច​បោះឆ្នោត​ទម្លាក់​លោក​បាន​បើ​សិន​​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​CLV​ធ្វើ​ឱ្យ​បាត់បង់​ដី។​ តើ​ព្រះចៅ​អធិការ​វត្ត​ភ្នំ​សេរី​​ព្រះតេជព្រះគុណ​ ប៊ុត ប៊ុនតិញ​ យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​សម្ដី​លោក​ ​ហ៊ុន ម៉ាណែត?
Media is too big
VIEW IN TELEGRAM
តើ​លោក ដួង តារា ជា​នរណា?
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មាន​មន្ត្រី​ជំនិត​មួយ​រូប ដែល​ជា​តារា​ហ្វេសប៊ុក (Facebook)។ មន្ត្រី​រូប​នោះ​ តែង​បង្ហោះ​រូបភាព​របស់​ខ្លួន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ អម​ជាមួយ​នឹង​សារ​ផ្សេងៗ និង​ការ​លើក​សរសើរ​ការដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ មន្ត្រី​ម្នាក់​នេះ ​ក៏​ជា​អ្នក​ជួយ​បង្កើត​ហ្វេសប៊ុក​ឱ្យ​លោក ហ៊ុន សែន ផង​ដែរ។ តើ​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រូប​នេះ ជា​នរណា?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #DuongDara #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongVirath #MenVibol #SomSothea
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ទឹក​ដី​កម្ពុជា​ចេញ​ពី​គម្រោង CLV
---
ពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបនិងប្រទេសកាណាដាអាមេរិកខាងជើង បានបញ្ជាក់ ជំហរថា នឹងធ្វើបាតុកម្មបន្តបន្ទាប់ទៀត ទាមទារឱ្យលោក ហ៊ុន សែន និង លោកហ៊ុន ម៉ាណែត ត្រូវតែដកទឹកដីកម្ពុជា ចេញពីគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍(CLV)។ ពួកគាត់បានលើកឡើងថា គម្រោងនេះ នឹងដាក់ប្រទេសកម្ពុជាប្រឈម បាត់បង់ទឹកដីខ្មែរ៤ខេត្ត ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម នៅថ្ងៃអនាគត។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/d1VkygNDasM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនធ្វើសន្និសីទយុវជន ស្ដីពីក្ដីកង្វល់ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងលំហសិទ្ធិសេរីភាព
---
ក្រុមយុវជន និងអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១៥ ខែសីហា រៀបចំសន្និសីទយុវជនពាក់ព័ន្ធនឹងបញ្ហាលំហសិទ្ធិសេរីភាព ការរារាំងប្រជាសហគមន៍មិនឱ្យចូលល្បាតព្រៃ និងការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ ការរៀបចំសន្និសីទឡើងនេះ គឺបន្ទាប់ពីក្រុមយុវជនបានប្រារព្ធកម្មវិធីទិវាយុវជនអន្តរជាតិ និងកត់សម្គាល់ឃើញថា រដ្ឋាភិបាលនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាព។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/youth-group-concerns-about-challenges-related-to-freedom-space-08152024132714.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #InternationalYouthDay2024 #EnhancingYouthEmpowermentTowardsBetterSocialJustice #SocialJustice #HumanRights #FreedomOfExpression #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Environment #ForestCrimes #Deforestation #PreyLang #PreyLangWildlifeSanctuary #EnvironmentalActivists #FrontLineDefenders
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ មន្ត្រី​បក្ស​ប្រឆាំង​ថា ​រឿង​ CLV ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​លាក់​បាំង​ទាំង​នៅ​ក្នុង​សភា​
---
មន្រ្តីបក្សប្រឆាំងអះអាងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កន្លងទៅត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនលាក់បាំងមិនឱ្យសមាជិកមកគណបក្សជំទាស់បានដឹង ឬចូលរួមជជែកសួរដេញដោលទេ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ចោទថាសមាជិកភាមកពីបក្សជំទាស់នៅក្នុងសភាពជាច្រើនអាណត្តិកន្លងទៅមិនបានចេញមុខតវ៉ាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ប៉ុន្តែ ជាអ្នកនៅពីក្រោយការបញ្ឆេះ​កំហឹង​ឱ្យពលរដ្ឋងើបតវ៉ានៅពេលនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SamRainsy #MoJ #KoeutRith #MoI #SarSokha #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ក្រុមកូដករ​​ណាហ្គាវើលដ៍​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា ​និង​គោះ​ឆ្នាំង​ បំប៉ោង​សំឡេង តវ៉ា​រក​យុត្តិធម៌
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១០នាក់នាំគ្នាលើកបដាតវ៉ា ឱ្យថៅកែក្រុមហ៊ុនបនល្បែងមួយនេះ គោរពសិទ្ធិការងារ និងទទួលយកពួកគាត់ ចូលធ្វើការវិញ រួមនឹងដោះលែងប្រធានសហជីព គឺ កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាព។

មិនខុសពីសព្វមួយដងនោះទេ ក្រុមកូដករណាហ្គាវើលដ៍ នៅថ្ងៃទី១៦ ខែសីហា នាំគ្នាតវ៉ានៅមុខក្រុមហ៊ុនជាថ្មី ដោយបានលើកបដា ដែលសរសេរថា «ពួកយើងត្រូវការដំណោះស្រាយ ពីក្រុមហ៊ុនណាហ្គាវើលដ៍» និងទូលឆ្នាំងបាយ ដែលសរសេរអក្សរថា «វិវាទឆ្នាំងបាយ» ក្នុងន័យថា ការតវ៉ារបស់ពួកគាត់មិនមែនជារឿងនយោបាយនោះទេ គឺជារឿងឆ្នាំងបាយ ឬវិវាទការងារសុទ្ធសាធ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ និងអ្នកឃ្លាំមើល រិះគន់រដ្ឋាភិបាល ពង្រាយកងទ័ព ត្រៀមបង្ក្រាបអ្នកតវ៉ារឿងCLV

២. ក្រុមកូដករណាហ្គាវើលដ៏ ប្រមូលផ្ដុំគ្នាលើបដា និងគោះឆ្នាំងបំប៉ោងសំឡេង តវ៉ារកយុត្តិធម៌
៣. អតីតតំណាងរាស្រ្តបក្សប្រឆាំងថាកិច្ចសហប្រតិបត្តិការ CLV ត្រូវបានរដ្ឋាភិបាលត្រកូលហ៊ុនលាក់បាំងនៅក្នុងសភា
៤. សកម្មជនគណៈបក្សប្រឆាំងសម្ដែងសេចក្ដីបារម្ភសុវត្ថិភាព នៅពេលកូនស្រីលោក ថាក់ស៊ីន ក្លាយនាយករដ្ឋមន្ត្រីថៃ
៥. អាជីវករតំបន់អង្គរផ្តល់តម្លៃលើស្នាមញញឹមវប្បធម៌ទាក់ទាញអ្នកទេសចរតែអាជ្ញាធរខ្វះការផ្សព្វផ្សាយ  ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=RYPQyd1neVg
---
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញផលវិបាកនៃការរំលោភគោលការណ៍តុល្យភាពអំណាចពីសំណាក់លោក ហ៊ុន សែន ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តំណាងរាស្ដ្រអូស្ដ្រាលីដើមកំណើតខ្មែរលោក តាក់ ម៉េងហ៊ាង ថាការ​គំរាមកំហែង​ ការចាប់ចងនឹងមិនធ្វើឲ្យកម្ពុជាមានតុល្យភាពនៃការបែងចែកអំណាចនោះទេ​។​​​
បទសម្ភាសន៍​ទាំងស្រុង​៖ https://youtu.be/ilxX3HRLTDc

ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #Vietnam #Laos #HunManet #HunSen #CambodiaPM #ButhBuntenh #CLV #CLVDTA #NagaWorld #PrisonerofConscience #DynasticRules #CambodiaFamilyRun #HumanRights #CallinShow #HunFamily