វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.83K videos
90 files
7.74K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក សុខ ឥសាន សុំ​ទោស​ខ្មែរ​ក្រោម​ ធ្វើ​ដោយ«ប្រយោល និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ»
---
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​តែ​បន្ត​បង្ហោះសារ​ផ្តោត​លើ​ខ្មែរ​កម្ពុជា​ក្រោម ជាពិសេស ពួកគាត់​រិះគន់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ក្រោយ​ពី​លោក​និយាយ​ថា ខ្មែរ​ក្រោម​ជា «​ជនជាតិ​វៀតណាម​» មិន​មែន «​ជនជាតិ​ខ្មែរ​»​។ ទោះបី​ជា​លោក សុខ ឥសាន ព្រម​សុំទោស​ចំពោះ​ការ​លើក​ឡើង​នេះ ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​យល់​ថា ការ​សុំទោស​នោះ ធ្វើ​ឡើង​ដើម្បី​បង្រ្គប់​កិច្ច​។
ពី​រដ្ឋធានី​វ់ាស៊ីនតោន លោក សេក បណ្ឌិត សូម​ដក​ស្រង់​មតិ​មួយ​ចំនួន​អំពី​បញ្ហា​នេះ៖
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KhmerKrom #KampucheaKrom #Vietnam #HunManet #HunSen #CPP #SokEySan #KKF #IndigenousRights #RighttoSelfDetermination #KhmerKromActivists
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗ​ពី​អាស៊ី​សេរី [៧៣]៖ តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​រិះគន់​គម្រោង​អភិវឌ្ឍន៍ CLV ៤នាក់

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​អ្នក​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV ៤នាក់​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ
២. មតិ​ពលរដ្ឋ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ខេត្ត​រួម​គ្នា កម្ពុជា ឡាវ និង វៀតណាម (CLV)
៣. អ្នក​ការពារ​សិទ្ធិមនុស្ស បារម្ភ​ពី​ការ​កើន​ឡើង​ការ​ចាប់ខ្លួន​សកម្មជន ចំ​ពេល​ទស្សនកិច្ច​របស់​អ្នក​រាយការណ៍​ពិសេស អ.ស.ប
៤. តុលាការ សាកសួរ​ពលរដ្ឋ​បឹង​តា​មោក​ ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​
៥. ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ ត្រូវ​មន្ត្រី​នៅ​ព្រំដែន​កម្ពុជា​បោក​យក​លុយ បណ្ដាល​ឱ្យ​ខូច​ទិដ្ឋាការ​ការងារ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=XP5ngJS4IEo
Media is too big
VIEW IN TELEGRAM
តុលាការ​ក្រុង​ភ្នំពេញ ចោទប្រកាន់​សកម្មជន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ពីបទ​ «ញុះញង់»
---
តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូន​អ្នក​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ៤នាក់​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ។ អ្នក​ទាំងនោះ​រួមមាន លោក ស្រ៊ុន ស្រ៊ន, កញ្ញា ភឹង សោភា, លោក សាន សិទ្ធិ និង​លោក ចក់ ប៊ានមុន្នី។ ពួកគេ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុំញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពួកគេ​កាលពី​ថ្ងៃទី២៣ ខែកក្កដា ក្រោយ​ពួកគេ​រិះគន់​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​លើ​តំបន់​ត្រីកោណ​ពិសេស CLV ឬ ហៅថា​តំបន់មុំ៣។ កាលពី​ថ្ងៃទី២៣ ខែកក្កដា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ដើរតួ​ជំនួស​នាយករដ្ឋមន្ត្រី​ជា​កូន បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និងអ្នក​ពាក់ព័ន្ធ ដែល​បាន​រិះគន់​រឿង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny
Media is too big
VIEW IN TELEGRAM
ក្រុមអ្នកអភិរក្សសត្វព្រៃ បានរកឃើញពងក្រពើភ្នំសរុប១០៦ ពីសម្បុកចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ។ កូនក្រពើភ្នំ១០ក្បាល បានញាស់ក្នុងចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា។ សម្បុកទាំងនេះមានពងក្រពើភ្នំច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។
ក្រពើភ្នំគឺជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក។ កម្ពុជា ជាប្រទេសដែលមានវត្ដមានក្រពើភ្នំច្រើនជាងគេ៕

---

#RFAKhmer #Cambodia #Environment #FaunaandFlora #SiameseCrocodile #CardamomNationalPark #short
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២២]៖​​​ ​​លោក​ ហ៊ុន សែន​ ថា​លោក​សុខចិត្ត​ចោល​អំណាច​ជា​នាយករដ្ឋ​មន្ត្រី​ទៅឱ្យកូន​ប្រុសលោក​ ​ដើម្បី​ធានា​សន្តិភាព៕​

#RFAKhmer#Cambodia#Vietnam#Lao#HunManet#HunSen #CambodiaPM#CLVDTA#ArbitraryArrest#PrisonerofConscience#DynasticRules #CambodiaFamilyRun ​​#HumanRights​ ​​​#ForTheRecord​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការចាប់ចងអ្នករិះគន់បញ្ហាព្រំដែន និងសារគំរាមកំហែងរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ២៣ កក្កដា នោះ គឺជាទង្វើរំលោភបំពានច្បាប់ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀត សាររបស់លោក ហ៊ុន សែន បង្ហាញកាន់តែច្បាស់ថា លោកកំពុងត្រួតត្រា និងបញ្ជាលើអំណាចរដ្ឋទាំងអស់ រួមមាន សភា រដ្ឋាភិបាល និងតុលាការ។


សម្ភាសអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គមលោក ស៊ឹង សែនករុណា ជុំវិញរឿងនេះ។
Media is too big
VIEW IN TELEGRAM
ស្ត្រី​ខ្មែរ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​«​កាន់​តែ​អស់​សង្ឃឹម​ ខណៈ​ជាង​៤​ខែ​មិន​ទាន់​បាន​វិល​មក​ប្រទេស​វិញ​»
---
ក្រុម​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia) មួយ​ចំនួន​កំពុង​ធ្លាក់​ខ្លួន​ឈឺ កើត​រមាស់ និង​រោគ​ពងបែក​លើ​ស្បែក ដោយសារ​តែ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់ និង​រស់​នៅ​កន្លែង​គ្មាន​អនាម័យ​។ តំណាង​ពលករ​ថា ពួកគាត់​កាន់​តែ​អស់​សង្ឃឹម បន្ទាប់​ពី​ត្រូវ​រង់ចាំ​មន្ត្រី​អស់​រាប់​ខែ ក្នុង​ការ​រៀបចំ​នីតិវិធី​ជួយ​ពួកគាត់​​វិល​ប្រទេស​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #HumanTrafficking #SaudiArabia #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ សម្រេចឲ្យមេបក្សភ្លើងទៀន សងជំងឺចិត្តជិត ២ លានដុល្លារដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត 
---
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា បានប្រកាសសាលក្រមលើសំណុំរឿងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចុះខ្សោយក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ តុលាការបង្គាប់ឱ្យមេបក្សភ្លើងទៀនលោក ទាវ វណ្ណុល សងជំងឺចិត្តទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចំនួន ៦ពាន់លានរៀល ឬប្រហែល ១លាន ៥សែនដុល្លារអាមេរិក និងពិន័យប្រាក់ ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយដុល្លារអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ មេធាវីការពារក្តីឲ្យលោក ទាវ វណ្ណុល ចាត់ទុកការសម្រេចក្តីនេះ គឺជារឿងអយុត្តិធម៌។  
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #ChoungChouNgy #CLP#CandlelightParty #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រីសិទ្ធិមនុស្ស សោកស្ដាយដែលរដ្ឋាភិបាលចាប់ខ្លួនសកម្មជនជាច្រើននាក់ ស្របពេលដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន មកកម្ពុជា
---
អង្កការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ​ និងបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីសលោក ស្រ៊ុន ស្រ៊ន និង​សហការី ៣នាក់ ទៀត​នៅ​ចំពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយ​ការណ៍​​ពិសេស​ នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ទៅ​ប្រទេសកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/mUTmGBi_Z5Y
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #VititMuntarbhorn #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ស្នើ​ឱ្យ​រម្លាយ​ក្រសួង​ការងារ​ព្រោះ​អសមត្ថភាព​មិន​អាច​ដោះស្រាយ​វិវាទ​ការងារ​​ណាហ្គាវើលដ៍
---
ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍​ (NagaWorld) ប្រមាណ ៣០​នាក់ បន្ត​ចេញ​តវ៉ា​នៅក្រោម​តំណក់​ភ្លៀង នៅ​ថ្ងៃទី​២៥ ខែកក្កដា ដើម្បី​រក​ដំណោះស្រាយ​វិ​វាទិកា​រងារ​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ថៅកែ​បន​ល្បែង​ណាហ្គា​វើ​លដ៍ ដែល​ជាប់គាំង​ជិត ៣​ឆ្នាំ មក​ហើយ។ ​ប្រើ​ហិង្សា​លើ​កូដ​ករ ស្ត្រី និង​ក្មេងស្រី ជាដើម។ ក្រៅពី​ស្រែក​តវ៉ា​រក​យុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ក្រុម​កូដ​ករ​ណាហ្គា​វើ​លដ៍ ក៏​ស្នើឱ្យ​រម្លាយ​ក្រសួង​ការងារ​ចោល ដោយសារតែ​ស្ថាប័ន​មួយ​នេះ អសមត្ថភាព​មិន​អាច​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​វាង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើ​លដ៍ និង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ (LRSU)៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSuor #ChhimSithar #HumanRights #NagaWorld #LRSU #StrikersKH #LaborDispute #UnionKH #MLVT
Media is too big
VIEW IN TELEGRAM
តស់! ស្ដាប់«កម្ពុជាសប្ដាហ៍នេះ» នៅព្រឹកថ្ងៃសៅរ៍នេះ

​​​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
H072524-RFAInBrief[74].00_00_17_02.Still001.jpg
434.3 KB
#ខ្លីៗ​ពី​អាស៊ី​សេរី [៧៤]៖ តុលាការ ​សម្រេច​ឃុំខ្លួន​លោក ធែល ធីលែន ជា​លើក​ទី​២

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ កាត់ក្ដី​ឱ្យ​មេ​បក្ស​ប្រឆាំង​លោក ទាវ វណ្ណុល សង​ជំងឺ​ចិត្ត ១លាន៥សែន​ដុល្លារ ​ដល់​រដ្ឋាភិបាល​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ
២. ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ស្នើ​ឲ្យ​ទូត​បរទេស ឃ្លាំមើល​សុវត្ថិភាព​គ្រួសារ​របស់​លោក ក្រោយ​លោក ហ៊ុន សែន គំរាម
៣. តុលាការ​ខេត្ត​​សៀមរាប ឃុំខ្លួន​មន្ត្រី​បក្ស​កែទម្រង់​កម្ពុជា​ម្នាក់​ទាំង​មាន​ជំងឺ
៤. ក្រុម​យុវជន រិះគន់​ស្ថាប័ន​រដ្ឋាភិបាល​ចេញ​ញត្តិ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV ថា​ជា​ការ​ផ្គាប់​ចិត្ត​​លោក ហ៊ុន សែន ដោយ​មិន​គិត​ពី​មតិ​ពលរដ្ឋ
៥. តុលាការ សម្រេច​ឃុំខ្លួន​លោក ធែល ធីលែន ជា​លើក​ទី​២​បណ្ដោះ​អាសន្ន​ក្រោយ​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV៕ https://www.facebook.com/rfacambodia/videos/3771089806463245
---

👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=-oUL-TSDomw
---
Interview.jpg
620.5 KB
ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ ហៃ វណ្ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា​ជួយ​ឃ្លាំមើល​ និង​ការពារ​សុវត្ថិភាព​គ្រួសារ​របស់​លោក​ ដែលកំពុង​រស់នៅ​ស្រុកខ្មែរ បន្ទាប់​ពីមាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​លោក​ ហ៊ុន សែន ។​ ​សូមស្តាប់ ​និង​ទស្សនា​បទសម្ភាសន៍​ផ្ទាល់​ជាមួយ ​លោក​ ហៃ វណ្ណា​ ដូច​តទៅ៖​ https://youtu.be/wSLl5XW9Ve0
​​
#RFAKhmer#Cambodia #HunManet#HunSen#ArbitraryArrest#PrisonerofConscience#HayVanna#RFAInterview
Debriefing .jpg
684.3 KB
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​តាមអ៊ីន​ធឺណិត​របស់​ប្រទេស​អូស្ត្រាលី​អ្នកស្រី​ ក្លៀ អូនៀល​ (Clare O’Neil )​ ​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ខ្មែរ​​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​ក្នុង​ក្រុង​មែលប៊ន​ (Melbourne)​ ដើម្បី​ផ្តល់​ព័ត៌មាន​ អំពី​ការ​ដាក់ចេញ​គោល​នយោបាយ​ថ្មីៗ ​និង​ស្តាប់ក្តីកង្វល់​របស់​សហគមន៍​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង ​និង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា។​
​តើ​ជំនួប​នោះ​ទទួល​បាន​លទ្ធផល​អ្វី​យ៉ាង​ណា​ខ្លះ? ​

​លោក​ ​ថា ថៃ​ មាន​សេចក្តី​រាយការណ៍​ផ្ទាល់​មួយជុំវិញរឿង​នេះ​ដូច​តទៅ៖ https://youtu.be/rWvkG45vTA4

#RFAKhmer#Cambodia#Australia ​​#HunManet#HunSen#ArbitraryArresta#ClareONeil#ForeignInterference​ ​​#RFAInterview
This media is not supported in your browser
VIEW IN TELEGRAM
មិនអាចចូលមើល វែបសាយ RFA បាន?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ហ៊ុន សែន​ ទៅគោរពវិញ្ញាណក្ខន្ធមេបក្សកុម្មុយនិស្តវៀតណាម​ ​ក្រោយ​ចាប់​ខ្លួន​ក្រុម​អ្នក​រិះគន់​ដាក់​គុក​

​អតីតនាយករដ្ឋមន្ត្រី ​និងជាប្រធានព្រឹទ្ធសភា​លោក​ ហ៊ុន សែន ​បានទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​ និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយ​និស្ត​វៀតណាម​លោក ​ង្វៀន ភូជុង (Nguyen Phu Trong)​នៅរដ្ឋធានី​ហាណូយ​(Hanoi)​នៃ​ប្រទេស​វៀតណាម ​នៅថ្ងៃទី២៥ ខែកក្កដា។​ ​នៅប៉ុន្មានថ្ងៃមុន​ពេល​លោក​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​វៀតណាម​នេះ​ លោកបានចេញមុខដើរតួជំនួស​នាយករដ្ឋមន្ត្រី​ជា​កូន​គឺ​លោក​ ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាប់​ខ្លួនក្រុមអ្នករិះគន់​វៀតណាម​ពាក់ព័ន្ធ​​នឹង​គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម​(CLV)​ចំនួន​៥នាក់​ដាក់​គុក។ ​អ្នកទាំងនោះរួមមាន​លោក ស្រ៊ុន ស្រ៊ន​ កញ្ញា​ ភឹង សោភា​  លោក​ សាន សិទ្ធិ​  លោក​ ចក់ ប៊ានមុន្នី ​និង​លោក ​ធែល ធីលែន៕
#រូបត្លុកនយោបាយ​៖ ពី «មហាវិថី ស៊ី ជីនពីង» ឆ្ពោះ​ទៅ «ផ្លូវលំ ស៊ី ជីនពីង»?
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #Taiwan #SouthChinaSea #HunManet #HunSen #XiJinping #XiJinpingBlvd #XiJinpingTrail #WangWenbin #SunChanthol #DefenseCooperation #ReamNavalBase #BRI #PLA #FunanCanal #FunanTechoCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អង្គការ យូណេស្កូ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ក្រុម​អ្នក​ជំនាញ​ថ្មី​មួយ​មក​តាមដាន​ស្ថានភាព​​ផ្លាស់​ទីលំនៅ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​លើកទី​៤៦នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​សម្រាប់​កិច្ច​គាំពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​ពិភពលោក កាលពី​ថ្ងៃទី២៤ ខែកក្កដា នៅ​ទីក្រុង ញូវ ដេលី (New Delhi) នៃ​ប្រទេស​ឥណ្ឌា (India) ក្រោយ​ពី​មាន​ការព្រួយបារម្ភ​ពី​ការបង្ខំ​ឱ្យ​ម្ចាស់​អង្គរ​រាប់​ម៉ឺន​គ្រួសារ​ផ្លាស់ទី​លំនៅ​ចេញ​ពី​តំបន់​អង្គរ​​ទៅ​រស់​នៅ​តំបន់​ដាច់​ស្រយាល។ នៅ​មុន​សម័យ​ប្រជុំ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​​រដ្ឋាភិបាល​ពាក់ព័ន្ធ​ឱ្យ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​គោរព​សិទ្ធិ​មនុស្ស៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/YU1SCTFIDuQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #AngkorWatMassEvictions #AngkorArchaeologicalPark #RunTaEk #PeakSneng #UNESCO #WorldHeritageSite #AmnestyInternational #VerticalVideos #Reels #Shorts
មិនអាចចូលមើល វែបសាយ RFA បាន?
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#វិទ្យុអាស៊ីសេរី #កម្ពុជា ​​#ហ៊ុនម៉ាណែត​ #ហ៊ុនសែន​
#RFAKhmer#Cambodia#HunManet#HunSen