វិទ្យុអាស៊ីសេរី/ RFA Khmer
13.7K subscribers
3.75K photos
1.59K videos
86 files
7.5K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង​រង​ការ​គំរាម​បណ្ដេញ​ចេញ​ពី​វត្ត ដោយសារ​ចូលរួម​រំឭក​ខួប​កែមឡី
---
ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ចំនួន​នៅ​ក្រុង​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព ដោយសារ​អាជ្ញាធរ និង​ចៅ​អធិការវត្ត​គំរាមកំហែង និង​ព្រមាន​បណ្តេញ​ចេញ​ពី​វត្ត ក្រោយ​និមន្ត​ចូលរួម​កម្មវិធី​រម្លឹក​ខួប​៨​ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។ មន្ត្រី​សិទ្ធិ​មនុស្ស​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​ព្រះសង្ឃ ហើយ​ងាក​មក​បើក​លំហ​សេរីភាព​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Battambang #HunManet #HunSen #SokLou #KemLey #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«ប្រើ​ឃូលអេប (CoolApp) ដូច​ប្រើ​បន្ទប់​ទឹក​អត់​បិត​ទ្វារ...»
---
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន មិន​ទុក​ចិត្ត​លើ​បណ្ដាញ​សង្គម​ថ្មី ឈ្មោះ​ថា ឃូលអេប (CoolApp) ខណៈ​រដ្ឋាភិបាល និង​រដ្ឋសភា កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ឲ្យ​ពលរដ្ឋ ជាពិសេស​មន្រ្តី​តាម​ស្ថាប័ន​របស់​រដ្ឋាភិបាល ឲ្យ​ប្រើ​បណ្ដាញ​សង្គម​ថ្មី​មួយ​នេះ​។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មិន​ទុក​ចិត្ត​លើ ឃូលអេប នេះ..​?

ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោក សេក បណ្ឌិត សូម​ដកស្រង់​មតិ​យោបល់​ខ្លះ​ៗ​ជុំវិញ​រឿង​នេះ​ដូច​ត​ទៅ​៖

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #LimCheavutha #CoolApp #Facebook #Meta #OversightBoard #SocialMedia #FreedomOnTheNet #DigitalSurveillance
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរអាមេរិកាំងអំពាវនាវឱ្យ​ខ្មែរទាំងអស់ងើបឡើង​ព្រមគ្នា

​​ការ​បន្ត​ធ្វើ​ទណ្ឌកម្ម​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​ទៅ​លើ​ក្រុម​យុវជន​ការពារ​បរិស្ថាន​នា​ពេលថ្មីៗនេះ ​បាន​ពញ្ញាក់​ស្មារតី​ជនជាតិ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ អោយ​នាំគ្នា​ងើប​ឡើង​បន្ថែម​ទៀត​ ដើម្បី​តតាំង​នឹង​រដ្ឋ​អំណាច​នៃ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។​

​អ្នកនាង​ អ៊ូ លីន ដា​ តំណាង​មូលនិធិ​ដើម្បី​សង្គ្រោះ​អ្នក​ប្រជាធិបតេយ្យ​ប្រដូច​ស្ថាន​ការណ៍​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ថា​កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់។​ អ្នកនាង​អំពាវ​នាវ​អោយ​ខ្មែរ​ទាំងអស់​គ្នា​ងើប​ឡើង​ព្រមគ្នា​នា​ពេល​នេះ​ មុន​ពេល​ដែល​ទឹក​លិច​ចូល​ដល់​ច្រមុះ។​

សូម​អញ្ជើញ​ស្តាប់​និង​ទស្សនា​សម្ដី​ដើម​របស់​អ្នកនាង​ ​អ៊ូ លីន ដា​ ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
«​វីរភាព​បណ្ឌិត កែម ឡី នៅ​តែ​រះ​ចែងចាំង​ជានិច្ច​ក្នុង​ដួង​ចិត្ត​ខ្មែរ​»
---
ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នាំ​គ្នា​ហែ​មឈូស «​យុត្តិធម៌ សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​» ដើម្បី​ប្រារព្ធ​ខួប​៨​ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី​។ ពួកគេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​តម្លាភាព​ដើម្បី​វែក​មុខ​រក​អ្នក​បញ្ជា និង​អ្នក​ទទួល​ខុស ជុំវិញ​ការ​បាញ់​សម្លាប់​​អ្នក​វិភាគ​នយោបាយ​និង​សង្គម​ដ៏​ល្បី​រូប​នេះ ព្រម​ទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression #SouthKorea
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សកម្មជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា​ ឡុង គន្ធា​ ទទូច​ឱ្យ​យុវជន​បន្ត​ចូល​រួម​ធ្វើ​ការងារ​សង្គម ​បើ​ទោះ​បី​ជា​កញ្ញា​និង​សកម្មជន​មាតា​ធម្មជាតិ​៤​រូប​ទៀត​ ​កំពុង​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ក្ដី។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ក្រុម​គ្រួសារ​កញ្ញា​ ឡុង គន្ធា ​ដែល​ចូល​សួរ​សុខ​ទុក្ខ​កញ្ញា​ក្នុង​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ៕
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត និង​ឪពុក «ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់» ក្នុង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​អាច​រីក​ដុះដាល​បាន​យ៉ាង​ឆាប់រហ័ស​ដូច​ផ្សិត​នៅ​កម្ពុជា? ហេតុផល​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​នានា គឺ​ថា ឧក្រិដ្ឋកម្ម​នេះ​ អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​ ជា​ពិសេស​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​កម្ពុជា ចាំ​កាង​ការពារ​ពី​ក្រោយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChouBunEng #NCCT #MuSochua #Casinos #MoneyLaundering #ScammingIndustry #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking #USIP #TransnationalCrime #TIPReport #StateDepartment #PrinceGroup #ChenZhi #TryPheap #KokAn #LyYongPhat #Oknha #Tycoons #CambodianOknhaAssociation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ពលរដ្ឋខ្មែរនៅកូរ៉េ ជប៉ុនរំលឹកខួប៨ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌
---
ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសជប៉ុន កូរ៉េ​ខាងត្បូង និង​ថៃ​ប្ររព្ធ​ពិធី​រំលឹក​ខួប៨ ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី យ៉ាង​​ផុលផុស ហើយ​​ប្រកាស​​យក​​បណ្ឌិត​ធ្វើជា​​​គម្រូ​​ក្នុង​ការតស៊ូ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ។ ពួកគេ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ការស៊ើបអង្កេត​តម្លាភាព​ដើម្បី​វែក​មុខ​រក​អ្នកបញ្ជា ឬ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការបាញ់​លើ​អ្នកវិភាគ​នយោបាយ​និង​សង្គម​ដ៏ល្បី​រូប​នេះ ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតាធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ 👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/cambodians-in-korea-and-japan-commemorate-the-8th-anniversary-of-the-assassination-of-kem-ley-and-demand-justice-07152024021201.html
---
#RFAKhmer #Cambodia #Thailand #Japan #Korea #HunManet #HunSen #LimCheavutha #HunDynasty #KemLey #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #MotherNature
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចស្នើសុំនៅក្រៅឃុំរបស់មេ​បក្ស​កម្លាំងជាតិ​ នៅថ្ងៃទី២៩ ខែកក្កដា
---
តុលាការកំពូលនឹងប្រកាសសេចក្តីសម្រេចពាក់ព័ន្ធការស្នើសុំនៅក្រៅឃុំរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវីការពារក្ដីរំពឹងថា តុលាការជាន់ខ្ពស់សម្រេចដោះលែងសកម្មជនទាំងនោះ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នឱ្យបានត្រឹមត្រូវតាមច្បាប់ និងប្រកបដោយយុត្តិធម៌។ មន្ត្រីសង្គមស៊ីវិលថា បើសិនតុលាការបន្តឃុំខ្លួនលោក ស៊ុន ចន្ធី រួមទាំងសកម្មជនផ្សេងទៀត នឹងប៉ះពាល់លំហសេរីភាពផ្នែកនយោបាយនៅកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ChoungChouNgy #SunChanthy #RongChhun #PoliticsKH #NationPowerParty #NPP #OppositionParties #ArbitraryArrests #PoliticalPrisoners
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ទំនប់វារីអគ្គិសនីរបស់ឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង-ពោធិ៍សាត់ ​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស
---
អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័យ​ធនធាន​ធម្មជាតិ បារម្ភ​អំពី​គម្រោង​ទំនប់​វារីអគ្គិសនី​ស្ទឹង​មេ​ទឹង របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កោះកុង និង​ពោធិ៍សាត់ ថា​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំសំកុស និង​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។ កាល​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផាវ័រ (Steung Meteuk Hydropower Co.,Ltd, ) ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី និង​មាន​ការ​កាប់​ឈើ​ចេញ​ពី​តំបន់​ការពារ​ភ្នំសំកុស​ខេត្ត​ពោធិ៍សាត់។
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/environment/the-hydro-dam-project-of-tycoon-ly-yong-phat-in-koh-kong-pursat-provinces-that-affect-forest-in-phnom-samkos-wildlife-sanctuary-07152024055737.html
---
#RFAKhmer #Cambodia #Environment #HunManet #HunSen #EangSophalleth #LyYongPhat #StungMeteukHydropower #PhnomSamkosWildlifeSanctuary #KohKong #Pursat #MithonaPhouthorng #KhoyRida #Hydropower #Dam
កម្មករ​មួយ​ចំនួន​បារម្ភ​ពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស
---
កម្មករ​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​លើកឡើង​ថា ពួកគាត់​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ បន្ថែម​ទៀត ។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស នោះ​កម្មករ​រាប់​ម៉ឺន​នាក់​នឹង​បាត់បង់​ការងារ ខណៈ​បច្ចុប្បន្ន​នេះ កម្មករ​មួយ​ចំនួន​កំពុង​ប្រឈម​នឹង​ការ​ព្យួរ​កិច្ចសន្យា​ការងារ​នៅ​កន្លែង​ធ្វើ​ការ ហើយ​រោងចក្រ​ខ្លះ​ទៀត​បាន​កាត់​បន្ថយ​ម៉ោង​ធ្វើការ។ រូប៖ AP
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/economy/some-workers-worried-about-eu-withdrawal-of-more-eba-as-government-increases-human-rights-abuses-07152024064738.html
---
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #HumanRights #Democracy #EuropeanUnion #EU #EBA #Economy #GarmentFactory #Workers #EverythingButArms
ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះបរមរាជ​វាំង​រំឭក​បន្ទូល​របស់​ព្រះករុណា​ព្រះ​បរមរតន​កោដ្ឋ​ ថា ​កម្ពុជា​ក្រោម គឺ​ជា​ខ្មែរ​តែ​មួយ
---
ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ព្រះ​បរមរាជ​វាំង (Royal Palace of Cambodia) បាន​រំឭក​ បន្ទូល​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរមរតន​កោដ្ឋ​ កាល​ពី​ឆ្នាំ២០០៦ ថា ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​ជា​ជន​ជាតិ​ខ្មែរ ដូច​ពលរដ្ឋ​ខ្មែរ​កណ្ដាល​ នៃ​ព្រះរាជាណាចក្រកម្ពុជា ទោះបី​ជា​បារាំង​បាន​កាត់​ទឹក​ដី​កូសាំង​ស៊ីន ឬ​កម្ពុជា​ ក្រោម​ទៅ​ឱ្យ​អាណ្ណាម ឬ​បច្ចុប្បន្ន​វៀតណាម​គ្រប់គ្រង​ក៏​ដោយ។ រូប៖ AFP
👉 អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/the-facebook-page-of-the-royal-palace-recalls-sihanouk-words-that-khmer-krom-are-khmers-07152024081904.html
---
#RFAKhmer #Cambodia #KampucheaKrom #KhmerKrom #Vietnam #NorodomSihamoni #HunManet #HunSen #IndigenousRights #HumanRights #RighttoSelfDetermination
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៦១]​ ពលរដ្ឋខ្មែរកាន់តែ​ឈឺ​ចាប់ក្រោយ​ការ​ចាប់យុវជន​ការពារ​បរិស្ថាន​

ការ​បន្ត​ធ្វើ​ទណ្ឌកម្ម​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​ ជាពិសេស​ទៅ​លើ​ក្រុម​យុវជន​ការពារ​បរិស្ថាន​នា​ពេល​ថ្មីៗ​នេះ​ ពី​សំណាក់​រដ្ឋ​អំណាច​នៃ​ត្រកូល​ហ៊ុន ​បាន​បង្ក​ការ​ឈឺ​ចាប់​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូទាំង​ពិភព​លោក។​ ​ជា​បន្ត​ទៅ​ទៀត​នេះ​ សូម​អញ្ជើញ​លោក​អ្នក​នាង​កញ្ញា​ ស្តាប់​និង​ទស្សនា​កិច្ច​ពិភាក្សា​ជុំវិញ​រឿង​នេះ​រវាង​ ​លោក​ ជុន ច័ន្ទបុត្រ​ និង​លោក ​សំ ប៉ូលី​ ដូច​តទៅ៖​
​​​
​​​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
ជនជាតិដើមភាគតិចកួយ ដែលមានជម្លោះដីធ្លីជាមួយមន្ត្រីយោធា និងបរិស្ថាននៅខេត្តសៀមរាប ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ ក្រោយតុលាការជាន់ទាបកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យ ១៥លានរៀល ក្រោមបទចោទ «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Kuy #LandConflict #ForcedEvictions #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៦៦]៖ វៀតណាម​ «កំពុង​បន្ត​ជំរុញ»​ នយោបាយ​គ្រប់គ្រង​ឥណ្ឌូចិន
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​ឃ្លាំមើល​ថា វៀតណាម​កំពុង​បន្ត​ជំរុញ​នយោបាយ​គ្រប់គ្រង​ឥណ្ឌូចិន
២. តុលាការ​កំពូល នឹង​ប្រកាស​សេចក្ដី​សម្រេច​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​បក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី នៅ​ថ្ងៃទី២៩ ខែកក្ដដា
៣. ព្រះ​ចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បណ្ឌិត កែម ឡី
៤. ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ក្រុង​តាខ្មៅ ស្នើ​ឱ្យ​អភិបាល​ខេត្ត​កណ្ដាល​ថ្មី ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​ស្តារ​ប្រឡាយ​៩៦
៥. កម្មករ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ជួប​ការ​លំបាក​ក្រោយ​មន្ត្រី​គយ​ឈប់​ឱ្យ​អូស​រទេះ​ឆ្លង​កាត់​ព្រំដែន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=LNIvRVbi8Co
Media is too big
VIEW IN TELEGRAM
ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំនួញ​ទីផ្សារ​ងងឹត​របស់​លោក​​ ហ៊ុន តូ​

​​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​កំពុង​ធ្វើ​យុទ្ធនាការ​ជំរុញ​ទៅ​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ដាក់​ទណ្ឌកម្ម​ទៅលើ​ ហ៊ុន តូ​ ដែល​ជា​ក្មួយ​ប្រុស​លោក​ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា ​និង​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ម៉ាណែត។​

​យុទ្ធនាការ​នេះ​នៅ​ក្រោយ​ពី​របាយការណ៍​ស៊ើប​អង្កេត​មួយ​កាល​ពីថ្ងៃទី១០​ ខែ​កក្កដា​ របស់​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​​ប្រតិបត្តិការ​កុំព្យូទ័រ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ​Elliptic​ដែល​រក​ឃើញ​ អំពី​ការ​ពាក់ព័ន្ធ​របស់​អ្នក​ឧកញ៉ា​ ហ៊ុន តូ ​​ក្នុង​ជំនួញ​ទីផ្សារ​ងងឹត​នៅ​អាស៊ី​អាគ្នេយ៍។​

​​​សូម​ស្តាប់​និង​ទស្សនា​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកស្រី​ ​មូរ សុខហួរ​ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ជុំវិញ​រឿង​នេះ​ដូច​តទៅ៖
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២០]៖​​​ ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះ​បាទ​ ​នរោត្តម សីហមុនី​​​​​អំពាវនាវ​​ពលរដ្ឋ​ខ្មែរ​ជួយ​ថែរក្សា​និង​ស្ដារ​ព្រៃឈើ​ និង​ធនធានធម្មជាតិ​​ដ៏​សម្បូរណ៍​បែប​របស់​កម្ពុជា៕​

#RFAKhmer#Cambodia#HunManet#HunSen#NorodomSihamoni#MotherNature #EnvironmentalactivistKh #MoE#ForTheRecord​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
ជនជាតិដើមភាគតិចកួយម្នាក់ រងការចោទប្រកាន់កាប់ទន្ទ្រានដី ដែលខ្លួនអាស្រ័យផលជាង ២០ឆ្នាំ
---
ជនជាតិដើមភាគតិចកួយម្នាក់ ដែលមានជម្លោះដីធ្លីជាមួយមន្ត្រីយោធា និងមន្ត្រីបរិស្ថាននៅខេត្តសៀមរាប ស្នើតុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ ក្រោយតុលាការជាន់ទាបកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យ ១៥ លានរៀល។

លោក ប្រែង ហ៊ីង រស់នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប អះអាងថា លោកមិនបានឈូសឆាយដីរដ្ឋ ដូចការចោទប្រកាន់នោះទេ ។ លោកថា ទីតាំងដីដែលលោករងការចោទប្រកាន់ថា «កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ» គឺជាកេរមរតកម្ដាយលោកចែកឱ្យចាប់តាំងពីឆ្នាំ ២០០០មក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
##RFAKhmer #Cambodia #USA #HunManet #HunSen #Kuy #LandConflict #ForcedEvictions #SiemReap #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer