វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/1259246611159057

https://www.youtube.com/watch?v=QUdsJsYrG8s
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា គ.ស.២០២១៖
១. ខ្មែរនៅក្រៅប្រទេស បន្តធ្វើបុណ្យខួប៥ឆ្នាំ និងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
២. សកម្មជនបរិស្ថាន និងសហគមន៍ មូលដ្ឋាន យល់ថា សាររបស់លោក ហ៊ុន សែន ឱ្យពលរដ្ឋចូលរួមការពារបរិស្ថាននោះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ
៣. កម្មកររោងចក្រ ប្រឈមនឹងការធ្លាក់ខ្លួនក្រ ស្របពេលកន្លែងការងារពួកគាត់ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់
៤. ពលករខ្មែរឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ ជាច្រើននាក់ បន្តខ្វះខាតស្បៀងអាហារ និងថ្នាំព្យាបាល...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
https://www.youtube.com/watch?v=W_ntfoaSH2o
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/2507222962757048


នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ទី ១២ ខែ កក្កដា ឆ្នាំ២០២១៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
រដ្ឋាភិបាល​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​​លេងល្បែង​​មួយ​​ចានទឹក​មួយចាន​​គោក ជាមួយ​​នឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​​ចាក់វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩ ដល់​​ប្រជាពលរដ្ឋ​​របស់​​ខ្លួន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #HunSen #Vaccine
លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណបក្ស​សង្រ្គោះជាតិ​ចោទប្រកាន់​ជាថ្មីទៀត​ថា​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ជាអ្នកនៅពីក្រោយ​ករណី​ឃាតកម្ម​ជា​ច្រើន​ ទៅ​លើ​សកម្មជន​​នយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ រួម​នឹង​លោកបណ្ឌិត កែម ឡី ផង។ លោក សម រង្ស៊ី លើកឡើង​បែប​នេះ​នៅពី​​ថ្ងៃ​ទី១១ ខែ​កក្កដា ម្សិលមិញ ពី​ប្រទេស​បារាំង​ក្នុងពេល​លោក​ចូលរួម​បុណ្យខួប៥ឆ្នាំនៃមរណភាព បណ្ឌិតកែមឡី។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #SamRainsy #HunSen #KemLey
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៩១១ នាក់ ស្លាប់២៣ និងជាសះស្បើយ ១០០២ នាក់ គិត ត្រឹម ថ្ងៃចន្ទ ទី១២ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦១.៨៧០នាក់ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ៥៣.៤៧៧នាក់ ស្លាប់ កើន ដល់ ៩២៥នាក់ និង ៤.៨៧៣នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #MOH
អង្គការ IOM បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អង្គការ​នេះ​បាន​រកឃើញ​អ្នក​ជំងឺរបេង​ទាំងនោះ​នៅពេល​អង្គការ​នេះ​ធ្វើតេស្ដ​អ្នកចំណាក​ស្រុក​ចំនួន​ជាង​១៣០០០នាក់។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #IOM
ពលករខ្មែរឆ្លងជំងឺកូវីដ១៩​ នៅ​​ប្រទេស​ថៃ​ថ្លែង​ថា ​​​​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ​​បិទខ្ទប់​ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក​ និង​ខេត្ត​ចំនួន​ ៥​ ជុំ​វិញ​ ​ដើម្បី​ទប់​ស្កាត់​​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​មក ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់​​នៅ​របស់​ពួកគាត់។ពលករខ្មែរម្នាក់​បញ្ជាក់​ថា ​ប្រមាណ ​២ សប្ដាហ៍​មក​នេះ​ពួក​លោក​ស្រី​គ្មាន​អាហារ​ហូប​​​គ្រប់គ្រាន់​ទេ ​ពោល​គឺ​ហូប​តែ​ត្រីខកំប៉ុង ​និង​មី​កញ្ចប់​ដែល​ថៅកែ​ថៃ​​​ផ្ដល់​ជូន​បន្តិចបន្តួច​ប៉ុណ្ណោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #KhmerWorker #Thailand #COVID19KH
ក្រុម​​កម្មករ​​​ត្អូញ​​ត្អែរ​​​ពី​​ទុក្ខ​​លំ​បាក​​​ផ្នែក​​​​ជីវ​​ភាពអំឡុង​​ពេល​​​​​ជំងឺកូវីដ១៩ ពី​​ព្រោះ​ពួក​​​គាត់​​​ត្រូវ​​​រក​​​ប្រាក់​​​ដោះ​​ស្រាយ​​​ជីវ​​ភាព​ បង់​ទឹក​ភ្លើង បង់​បន្ទប់​ជួល និង​​សង​ម្ចាស់​​​​បំណុល​​ជា​​ដើម​។ ពួក​​គាត់​ស្នើ​រដ្ឋា​ភិបាល​​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ទាំង​នេះ​ដោយ​ផ្តល់​ជំនួយ​សង្គម និង​ធានា​នូវ​សុវត្ថិ​ភាព​កន្លែង​ធ្វើ​ការ​ខណៈ​ពួក​គាត់​ទៅ​ធ្វើ​ការ​ទាំង​ភ័យ​ខ្លាច។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #FactoryWorker #COVID19KH #Poverty
ក្រុម​អ្នក​ការពារ​បរិស្ថាន​រិះគន់​ថា សារ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ពលរដ្ឋ​​រួម​គ្នា​ការពារ​ព្រៃឈើ និង​បរិស្ថាន​នោះ ខ្វះ​ភាព​ប្រាកដ​និយម។ ពួក​គេ​មើល​ឃើញ​បែប​នេះ ពីព្រោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ និង​បាន​​បង្កើន​ការ​គាប​សង្កត់​គ្រប់​រូបភាព​លើ​អ្នក​ការពារ​បរិស្ថាន​ដូចជា ហាម​ចូល​ល្បាត​ព្រៃ​ជាដើម។ ​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ នៅ​តែ​បកស្រាយ​ថា វិធានការ​លើ​អ្នក​ទាំងនោះ​ជា​ការ​អនុវត្ត​តាម​ច្បាប់។ អាន​ព័ត៌មានពេញ
https://www.youtube.com/watch?v=UNtnGnLUL4Y
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១៖
១. អ្នកជំងឺកូវីដ-19ចំនួន២៣នាក់ទៀត បានស្លាប់ និងមានអ្នកឆ្លងថ្មីជិត១ពាន់នាក់ទៀត
២. អាជ្ញាធរ ជំរុញអ្នកភ្នំពេញព្យាបាលជំងឺកូវីដ-១៩​ស្រាលនៅផ្ទះ ដោយសន្យាផ្ដល់ថ្នាំ និងអាហារ​សម្រាប់អ្នកខ្វះខាត
៣. សកម្មជនសង្គ្រោះជាតិដែលរងការលួចវាយដំ រស់ក្នុងស្ថានភាពភ័យខ្លាច ដោយសារជនល្មើស​នៅក្រៅសំណាញ់ច្បាប់
៤. ជនរងគ្រោះដែលយោធាបាញ់ក្នុងជម្លោះដីធ្លី​នៅស្រុកអង្គស្នួលទទូចឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌តាមការសន្យា ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អាជ្ញាធរ​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩ (Covid-19) នៅ​ភ្នំពេញ ដែល​ឈឺ​ស្រាលៗ និង​មាន​ទីតាំង​ទូលាយ​ស្ម័គ្រ​ចិត្ត​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​រៀងៗ ខ្លួន ដោយ​មាន​ការ​ប្រឹក្សា ផ្ដល់​ថ្នាំ និង​អាហារ​សម្រាប់​អ្នក​មាន​ជីវភាព​ខ្វះខាត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទើប​ការ​ព្យាបាល​តាម​ផ្ទះ​មាន​ប្រសិទ្ធភាព។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #MOH
https://www.youtube.com/watch?v=FuO35X9ABzA
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា គ.ស.២០២១៖

៚ មេគណៈកម្មការទន្លេមេគង្គ (MRC) ជំរុញឱ្យចិនធ្វើការ ជាមួយ MRC ឱ្យបានច្រើនថែមទៀតដើម្បីគិតគូរពីផល​ខូចខាតបរិស្ថាននៅតំបន់ទន្លេមេគង្គ
៚ អ្នកជំនាញបរិស្ថានបារម្ភ ពីបញ្ហាទឹកលិចទីក្រុងភ្នំពេញ បាក់ច្រាំងទន្លេ និងថយចុះទិន្នផលត្រីធ្ងន់ធ្ងរ បន្ទាប់ពីក្រុមហ៊ុន​ស្នឹទ្ធនឹងលោក ហ៊ុន សែន លុបច្រាំងទន្លេនៅតំបន់អរិយក្សត្រ
៚ សកម្មជនសង្គ្រោះជាតិដែលរងការវាយដំ រស់ក្នុងស្ថាន​ភ័យខ្លាច ដោយសារជនល្មើសនៅក្រៅសំណាញ់ច្បាប់
៚ ពលរដ្ឋនៅក្រុងប៉ោយប៉ែត មានជីវភាពកាន់តែលំបាក​លំបិន​ដោយសារ​អាជ្ញាធរបិទព្រំដែនយូរពេក
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ពលរដ្ឋ​ខ្មែរ​នៅ​​​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ថៃ​ នៅ​តែ​រំពឹង​ថា ​នឹង​អាច​មាន​ឱកាស​​​​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី​​ បើ​ទោះ​ជា​​ជំងឺ​កូវីដ​១៩ ​(Covid-19)​ កំពុង​ឆ្លង​​ខ្លាំង​ក៏​ដោយ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #KemLey
លោក អ្នក នាង ជា ទី មេត្រី!
តើការចាក់ដីលុបទន្លេមេគង្គ គឺ ជា ការអភិវឌ្ឍន៍ ជាក្រុងរណប អាច ផ្ដល់ ប្រយោជន៍ ដល់ ពលរដ្ឋ ក្នុង មូលដ្ឋាន ឬ ជា ការបំផ្លាញ ទន្លេ និង ធនធាន ដែល មាន ក្នុង ទន្លេ ដ៏សំខាន់ មួយនេះ?
សូម លោក អ្នកនាង រង់ចាំ តាមដាន នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ី សេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ យប់ ថ្ងៃ អង្គារ ទី១៣ ខែ កក្កដា ចាប់ពីម៉ោង៧កន្លះ ដល់ ម៉ោង៨កន្លះ ម៉ោង នៅ កម្ពុជា កុំបីខាន។
លោក អ្នក នាង អាច សួរ វាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ បាន ដោយ ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅ ក្នុង ខ្ទង់ ខំមិនថ៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) របស់ វិទ្យុ អាស៊ី សេរី ដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារ វិទ្យុ អាស៊ី សេរី នឹង ហៅ ទៅ លោក អ្នក នាង វិញ។ សូម អរគុណ!
#RFAKhmer
មេ​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ជំរុញ​ឱ្យ​ចិន​ធ្វើការ និង​សហការ​ជាមួយ MRC ឱ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​គិតគូរ​ពី​ផល​ខូចខាត​បរិស្ថាន​នៅ​តំបន់​ទន្លេ​មេគង្គ ដែល​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់។ ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​អត្ថបទ​មួយ​របស់​លោក ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​វ៉ឹបសៃថ៍​សារព័ត៌មាន​ជប៉ុន Nikkei Asia កាលពី​ថ្ងៃទី១២ ខែកក្កដា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #MRC #Mekong #River
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច ដោយ​សារ​សមត្ថកិច្ច ​មិនទាន់​ចាប់​បាន​ជន​បង្ក​ហិង្សា​លើ​ពួក​គាត់។មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ក្រុងភ្នំពេញ ​នៅតែ​ទម្លាក់​កំហុស​ទៅលើ​ជនរងគ្រោះ​ថា មិន​សហការ​ជាមួយ​សមត្ថកិច្ច​ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​សមត្ថកិច្ច​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស៊ើបអង្កេត​រក​ជន​ល្មើស​នោះ​ទេ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CNRPActivists
ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារមាន​ជីវភាព​កាន់តែលំបាក ដោយសារអាជ្ញាធរ​កម្ពុជានិងថៃ បិទច្រក ព្រំដែនយូរពេក​ដើម្បីទប់ស្កាត់​ការរាតត្បាតជំងឺ កូវីដ១៩។ ស្ថានភាពបែបនេះធ្វើឱ្យពលរដ្ឋខ្លះ ខិតខំដើររើសអេតចាយ ទាំងយប់ទាំងថ្ងៃដើម្បី លក់ស្ទើររកប្រាក់មិនគ្រប់ដោះស្រាយជីវភាព ប្រចាំ ថ្ងៃ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #PoorPeople
ជន​រង​គ្រោះ​ដែល​យោធា​បាញ់​ដួល​ដេក​លើ​វាល​ស្រែ​នៅ​ក្នុង​ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល បន្ត​ដង្ហោយ​រក​យុត្តិ​ធម៌ ខណៈ​ពេល​​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​លទ្ធភាព​នៃ​ការ​ស្រាវ​ជ្រាវ​ ឬ​ស៊ើប​អង្កេត​នៅ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តា​ម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​បង្កើន​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ​លើ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Landdispute #Kandal #PoorPeople
https://www.youtube.com/watch?v=AHbb7F18wVQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១៖
១.អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបកើនឡើង​ដល់ជិត​១ពាន់នាក់ រីឯអ្នកឆ្លងថ្មីនៅតែជិតមួយពាន់នាក់ក្នុងមួយថ្ងៃ
២.វៀតណាមបន្តរារាំងបែត្រី និងផ្ទះបណ្ដែតទឹក មិនឲ្យឆ្លងដែន​ចូលប្រទេស ខណៈអ្នកឡើងគោកបន្តជួលដី និងផ្ទះស្នាក់នៅ
៣.វេទិការអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងជជែកថាតើការលុបទន្លេមេគង្គជាការអភិវឌ្ឍពិតប្រាកដ ឬជាការបំផ្លាញទន្លេ និងធនធានរបស់ទន្លេដ៏សំខាន់មួយនេះ?...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ស្ថាបនិក​អង្គការមាតាធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-​Davidson) ថា កម្ពុជា​រំលោភច្បាប់​ជាតិ និង​អន្តរជាតិ រឿង​ដែល​តុលាការ​គ្រោង​កាត់​ក្ដី​លោក​ដោយ​គ្មាន​វត្តមាន​របស់​លោក​ក្នុង​សវនាការ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Law #Environment #Court
ប្រពល រដ្ឋ រិះ គន់ រដ្ឋា ភិបាល ជុំវិញ តម្លៃ សេ វា ធ្វើ តេស្ត រហ័ស រក មេ រោគ ជំងឺ កូវីដ១៩ (Covid-19 Rapid Antigen Test) នៅ តាម មន្ទីរ ពេទ្យ រដ្ឋ និង ឯកជន ដែល កំពុង គំរាម កំហែង ដល់ ជីវ ភាព ពល រដ្ឋក្នុង ពេល វិបត្តិ ជំងឺ កូវីដ១៩បន្ត អូស បន្លាយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH