វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា
---
សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រៀបចំ​កម្មវិធី​រំឭក​ខួប​៧៥​ឆ្នាំ ដែល​បារាំង​បាន​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ដោយ​ខុសច្បាប់ នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា​។ ពួកគេ​រៀបចំ​ពិធី​នេះ ដោយ​មាន​រាប់​បាត្រ​ប្រគេន​ព្រះសង្ឃ ឡើង​សម្ដែង​មតិ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្រ្ដ ដើម្បី​រំឭក​ការ​ឈឺចាប់​និង​ចងចាំ​ទុក​ជា​មេរៀន នៃ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​ត្រួតត្រា រួម​ទាំង​ការ​ប្រកួត​កីឡា​បាល់​ទាត់ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​លោក​ឧកញ៉ា សឺន គុយ វីរបុរស​ខ្មែរ​កម្ពុជា​ក្រោម​៕
---
#RFAKhmer #Cambodia #KhmerKampucheaKrom #KhmerKrom #Vietnam #HunManet #HunSen #75thAnniversaryofKampucheaKromLoss
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​រំឭក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា
---
សមាគម​ប្រជាធិបតេយ្យ​ខ្មែរ​ក្វាងជូ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រៀបចំ​កម្មវិធី​រំឭក​ខួប​៧៥​ឆ្នាំ ដែល​បារាំង​បាន​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ដោយ​ខុសច្បាប់ នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា​។ ពួកគេ​រៀបចំ​ពិធី​នេះ ដោយ​មាន​រាប់​បាត្រ​ប្រគេន​ព្រះសង្ឃ ឡើង​សម្ដែង​មតិ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្រ្ដ ដើម្បី​រំឭក​ការ​ឈឺចាប់​និង​ចងចាំ​ទុក​ជា​មេរៀន នៃ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ដែល​បារាំង​បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​វៀតណាម​ត្រួតត្រា រួម​ទាំង​ការ​ប្រកួត​កីឡា​បាល់​ទាត់ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​លោក​ឧកញ៉ា សឺន គុយ វីរបុរស​ខ្មែរ​កម្ពុជា​ក្រោម​៕
---
#RFAKhmer #Cambodia #KhmerKampucheaKrom #KhmerKrom #Vietnam #HunManet #HunSen #75thAnniversaryofKampucheaKromLoss
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ និង​សកម្មជន​នយោបាយ​ខ្មែរ​ដែល​​រស់​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ ៣០០​ នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ​និង​ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​(Tokyo)​ នៅ​ថ្ងៃទី​០២ ​ខែ​មិថុនា។​ ជុំវិញ​រឿង​នេះ​យើង​មាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ គា ថាណា​ ប្រធាន​សាខា​គណ​បក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​ ដែល​ដឹកនាំ​បាតុកម្ម​នេះ៖​

#RFAKhmer#Cambodia#KhmerinJapan#ProtestinJapan#HunManet#HunSen​ ​#KhmerWillParty #RFAInterview
Media is too big
VIEW IN TELEGRAM
អ្នកស្រីមូរ សុខហួរ លើកឡើងអំពីផលប៉ះពាល់ដល់ស្ត្រី និងកុមារ ដោយសារការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា
---
ប្រធានចលនាស្ត្រី ដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ បានលើកឡើងពីផលប៉ះពាល់នៃការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជាទៅលើស្ត្រី និងកុមារនៅកម្ពុជា នៅចំពោះមុខក្រុមស្រ្តីជាច្រើនមកតំបន់ជាច្រើននៅក្នុងពិភពលោក ក្នុងវេទិកាស្រ្តីប្រចាំឆ្នាំពានរង្វាន់ភាពជាអ្នកដឹកនាំសកលោកលើកទី២៣ (23rd Annual Global Leadership Awards) របស់អង្គការ វ៉ាយថល វ៉យស៊ីស (Vital Voices) ដែលមានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ តើអ្នកស្រី មូរ សុខហួរ បានជជែកអ្វីខ្លះពីប្រជាធិបតេយ្យធ្លាក់ចុះនៅកម្ពុជានេះ?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #MuSochua #VitalVoices #LandConflict #ForcedEvictions #HillaryClinton #KM
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ទៀ សីហា៖ គ្មាន​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ទេ
---
#សម្រង់សម្តីសំខាន់ៗ​៖ ប្រមុខ​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា ថ្លែង​ប្រាប់​កិច្ច​សន្ទនា​សាំងហ្គ្រីឡា​ (Shangri-La) ថា គ្មាន​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​ទឹកដី​កម្ពុជា​ទេ។ លោក​ថ្លែង​ដូច្នេះ កាលពី​ថ្ងៃទី​០១ ខែមិថុនា ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី២១ ឬ​កិច្ចសន្ទនា​សាំងហ្គ្រីឡា កាល​ពី​ថ្ងៃ​ទី០១ ខែមិថុនា នៅ​ប្រទេស​សិង្ហបុរី (Singapore) ក្រោម​ប្រធាន​បទ «ការ​កសាង​សន្តិសុខ​នៃ​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក»៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/455OyZW
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #TeaSeiha #ReamNavalBase #PLA #MilitaryExercises #GoldenDragon #ShangriLaDialogue #SLD24 #ChineseMilitaryBases
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Vietnam intensifies repression of Khmer Krom, activists say
---
Authorities in southern Vietnam have stepped-up harassment of activists from the ethnic Cambodian Khmer Krom community who are trying to promote the rights of the indigenous people, according to representatives.
👉 https://www.rfa.org/english/news/vietnam/vietnam-khmer-krom-repression-06022024213740.html
---
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists
Media is too big
VIEW IN TELEGRAM
អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​រៀបចំ​កិច្ច​ពិភាក្សា​ដេញដោល​ជាមួយ​គណបក្ស​នយោបាយ​ពី​កិច្ច​ការពារ​បរិស្ថាន
---
អង្គការ​សមាគម​ និង​ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​ប្រមាណ​១០​ស្ថាប័ន​នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា រួមគ្នា​រៀបចំ​កិច្ច​ពិភាក្សា​ដេញដោល​ជាមួយ​គណបក្ស​នយោបាយ​ចំនួន​៣ ​ដើម្បី​លើកឡើង​ពី​កិច្ច​ការពារ​បរិស្ថាន និង​ចូលរួម​អបអរ​សាទរ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ​២០២៤​។ ពួកគាត់​រំពឹង​ថា គណបក្ស​នយោបាយ​គ្រប់​ភាគី​នឹង​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​សហគមន៍​មូលដ្ឋាន​ចូល​ល្បាត​ព្រៃ​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldEnvironmentDay #Preylang #ForestActivist #EnvironmentKH #Deforestation
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េធ្វើពិធីរំលឹកខួបទី ៧៥ឆ្នាំ បារាំងផ្ទេរការគ្រប់គ្រងកម្ពុជាក្រោមទៅឲ្យវៀតណាម
---
ព្រះសង្ឃ ពលរដ្ឋខ្មែរ និងខ្មែរក្រោម ជាង ២រយអង្គ/នាក់ កាលពីថ្ងៃទី២ ខែមិថុនា បានជួបជុំគ្នា នៅតំបន់ក្វាងជូ (Gwangju) ក្នុងប្រទេសកូរ៉េខាងត្បូង (South Korea) ប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ ថ្ងៃអាណានិគមបារាំងផ្ទេរការគ្រប់គ្រងទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមត្រួតត្រាបន្ត កាលពីឆ្នាំ១៩៤៩។ ក្រៅពីលើកឡើងពីប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម អ្នកចូលរួមក៏បានទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋខ្មែរក្រោម។

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #SouthKorea #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤
១. ព្រះមហាក្សត្រ ថ្វាយព្រះភ្លើងបូជាបរមសពសម្ដេចសង្ឃ ទេព វង្ស
២. រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិន ជួបគ្នាមុនពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកមកដល់កម្ពុជា
៣. ប្រពន្ធក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀនខេត្តកំពង់ចាម ស្នើតុលាការដោះលែងប្តី
៤. ពលរដ្ឋខេត្តក្រចេះថា ក្រុមហ៊ុនវៀតណាមហាមឃាត់ពួកគេមិនឱ្យធ្វើស្រែចម្ការលើដីខ្លួន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #KhmerKampucheaKrom #KhmerKrom #Vietnam #Singapore #China #PRC #ChinaReach #USA #HunManet #HunSen #TeaSeiha #DongJun #TepVong #75thAnniversaryofKampucheaKromLoss #ShangriLaDialogue #SLD24 #RegionalSecurity #IndoPacific #MoneyLaundering #CLP #CartPullers #Poipet #Podcast #CambodiaThisWeek #ChunChanboth #SamPoly
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/ukNi64yJzIk
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៥៥]​ ៧៥ឆ្នាំក្រោម​ការត្រួតត្រា​របស់​វៀតណាម​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​

ទោះ​ជា​ពល​រដ្ឋ​ខ្មែរក្រោម​ រស់​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​អស់​រយៈ​ពេល​៧៥​ឆ្នាំ​ទៅ​ហើយ​ក្តី ​ពួកគាត់​នៅ​តែ​ខិត​ខំ​តស៊ូ​ថែរក្សា​វប្បធម៌​ ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​ ព្រម​ទាំង​ភាសា​ខ្មែរ​សំរាប់​មនុស្ស​ស្រករ​ក្រោយ។​ ​ព្រះ​តេជ​ព្រះគុណ​ សឺង យ៉ឹងរតនា ​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី​នៃទីក្រុង​ សាន់ ហូហ្សេ  (San Jose)​ រដ្ឋកាលីហ្វនីញ៉ា​ (California) ​សហរដ្ឋអាមេរិក មានសង្ឃដិកាថា​វត្ត​អារាម​ទាំង​ឡាយ​នៅ​លើទឹក​ដីខ្មែរ​ក្រោម​ដើរ​តួនាទី​សំខាន់​ណាស់ ​ក្នុង​ការ​ជួយ​ថែរក្សា​អត្ត​សញ្ញាណ ​វប្បធម៌​និង​ភាសាខ្មែរ។​ ព្រះអង្គ​បន្ត​ថា​ដោយ​ហេតុ​នេះ​ហើយ​បានជា​អាជ្ញាធរ​វៀតណាម​ តែងតែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ព្រះសង្ឃ ​ព្រម​ទាំង​ប៉ុនប៉ង​កំទេច​វត្ត​ទាំង​នោះ​ចោល។​

​សូម​អញ្ជើញ​លោក​អ្នកនាង​កញ្ញា​ទស្សនា​និង​ស្តាប់​កិច្ចពិភាក្សា​អំពី​រឿង​នេះ​រវាង​ព្រះតេជព្រគុណ​ សឺង យ៉ឹងរតនា​ លោក​ សំ ប៉ូលី​ និង​ លោក​ ជុន ច័ន្ទបុត្រ​ ដូច​ត​ទៅ៕
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៣៦]៖ ក្រុមហ៊ុន​វៀតណាម រង​ការ​ចោទ​ថា​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ព្រះមហាក្សត្រ យាង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​សម្ដេច​សង្ឃ ទេព វង្ស
២. រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ចិន ជួប​គ្នា​មុន​ពេល​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​មក​ដល់​កម្ពុជា
៣. សាច់​ញាតិ​សកម្មជន​បក្ស​ជំទាស់​១០នាក់ សួរ​សុខ​ទុក្ខ​សមាជិក​គ្រួសារ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម
៤. ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ខេត្ត​ក្រចេះ រង​ការ​ចោទ​ថា​រំលោភ​បំពាន​ដីធ្លី​ពលរដ្ឋ និង​ហាម​មិន​ឱ្យ​ពួកគាត់​ធ្វើ​ស្រែ​ចម្ការ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=ukNi64yJzIk
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ​ ​[ទី១២] ​ខ្មែរ​នៅ​ជប៉ុន​នៅ​តែ​តស៊ូ​ដើម្បី​ប្រជា​ធិបតេយ្យ​និងយុត្តិធម៌​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​លោក​ គា ថាណា​ ប្រធាន​សាខា​គណ​បក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​មាន​ជំនឿ​ចិត្ត​ថា​​​​ខ្មែរ​នៅ​ជប៉ុន​នៅតែ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ និង​ភាព​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា៕​
​​
#RFAKhmer #Cambodia #HunManet#HunSen#KeaThana #NPP#OppositionParty​ ​#KhmerinJapan#ProtestinJapan​ ​​#Protests#MigrantWorkers#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មាជ សុវណ្ណារ៉ា ជាប់ឆ្នោត​ជា​ប្រធាន​បក្ស​ជំនាន់​ថ្មី
---
គណបក្ស​ជំនាន់​ថ្មី​ដែល​ទើប​បង្កើត​ឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​របស់​ខ្លួន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​៤ មិថុនា។ អង្គ​សមាជ​បាន​បោះឆ្នោត​ជ្រើសរើស​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ឱ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស ចំណែក​លោក ប៉ាត មុន្នី និង​លោក ជឹង វិទ្យាឫទ្ធិ ជា​អនុប្រធាន​គណបក្ស។
គណបក្ស​ជំនាន់​ថ្មី ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១២ មេសា ឆ្នាំ​២០២៤។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #NewGenerationParty #NGP #MeachSovannara #Politics #CNRP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៣៧]៖ អាមេរិក និងកម្ពុជា ពិនិត្យមើលឱកាសស្តារទំនាក់ទំនង និងពង្រឹងវិស័យការពារជាតិ
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ប្រមុខ​ការពារ​ជាតិ​អាមេរិក លើកឡើង​ពី​កង្វល់​នៃ​ការ​ពង្រីក​វត្តមាន​យោធា​ចិន និង​ពិនិត្យ​មើល​ឱកាស​ពង្រឹង​វិស័យ​ការពារ​ជាតិ​ជាមួយ​កម្ពុជា
២. លោក សម រង្ស៊ី បន្ត​អំពាវនាវ​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​គ្រួសារ​លោក ហ៊ុន សែន និង​មន្ត្រី​កំពូល​ៗ
៣. បក្ស​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ ក្នុង​ពិធី​រំឭក​ខួប​៧៥​ឆ្នាំ​ដែល​បារាំង​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​គ្រប់គ្រង
៤. មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ជាប់​ឆ្នោត​ជា​ប្រធាន​បក្ស​ជំនាន់​ថ្មី
៥. សកម្មជន​ដីធ្លី កំពុង​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ លោកស្រី នួន នឿន នាំ​កូនស្រី​ដើរ​ពនេចរ តែ​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​ដូរ​យក​សេរីភាព៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=PI7NUktMBPs
Media is too big
VIEW IN TELEGRAM
អ្នកឃាំ្លមើលថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិនបង្ហាញពីទំនាក់ ទំនង ជិតដិតជាងប្រទេសដទៃរួមទាំងអាមេរិក
---
អ្នកឃ្លាំមើលលើកឡើងថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ជាមួយរដ្ឋមន្ត្រីការពារជាតិចិន គឺបង្ហាញឱ្យឃើញថា កម្ពុជានៅតែប្រកាន់ខ្ជាប់ និង យ៉ាងម៉ឺងម៉ាត់នូវទំនាក់ទំនងជាមួយប្រទេសចិន ខ្លាំងជាងប្រទេសដទៃ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/cambodia-defense-chief-meets-his-chinese-counterpart-in-singpore-06032024204800.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Thailand #Burma #Myanmar #China #ChinaReach #PRC #USA #HunManet #HunSen #Mekong #MRC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #GeopoliticalTensions #FunanCanal #FunanTechoCanal #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ប្រវត្តិ​សង្ខេប​នៃ​ទឹក​ដី​កម្ពុជា​ក្រោម ក្រោម​​ការ​គ្រប់គ្រង​​ដោយ​​​វៀតណាម ក្នុង​ខួប​លើក​ទី៧៥
---
នៅ​ថ្ងៃ​ខួបលើកទី ៧៥ឆ្នាំ នៃការគ្រប់គ្រងទឹកដីកម្ពុជាក្រោម ដោយប្រទេសវៀតណាម​នេះ លោក ជុន ច័ន្ទបុត្រ សូមជូនសេចក្តីរាយការណ៍ពិសេស​មួយទាក់ទងនឹងខ្មែរកម្ពុជាក្រោម។

នៅក្នុងសេចក្តីរាយការណ៍ ដែល​ជាស្នាដៃសម្រិត​សម្រាង​​របស់លោក ជុន ចន័្ទបុត្រ នេះ លោកអ្នកនាងនឹងបានជ្រាប អំពីប្រវត្តិសង្ខេបនៃទឹកដីខ្មែរកម្ពុជាក្រោម ការធ្វើយួនូនីយកម្មលើទឹកដីកម្ពុជាក្រោម ការងើបតស៊ូរបស់វីរជនខ្មែរកម្ពុជាក្រោម ព្រមទាំងការទាមទារសិទ្ធិស្វ័យសំរេចរបស់ខ្មែរកម្ពុជាក្រោម ពីប្រទេសវៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #Vietnam #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
US Defense Secretary visits Cambodia amid concern about China
---
U.S. Secretary of Defense Lloyd Austin arrived in Phnom Penh on Tuesday for a brief visit, days after Cambodia and China wrapped up their biggest ever military exercise.
👉 https://www.rfa.org/english/news/cambodia/austin-cambodia-06042024033354.html
---
#RFAKhmer #Cambodia #Vietnam #Lao #Thailand #Burma #Myanmar #China #ChinaReach #PRC #USA #HunManet #HunSen #Mekong #MRC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #GeopoliticalTensions #FunanCanal #FunanTechoCanal
H060424.00_01_06_11.Still001.jpg
577.5 KB
រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក​ ឡូយ អូស្ទីន​ (Lloyd Austin) ​បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ជាប្រវត្តិ​សាស្ត្រ​ជា​លក្ខណៈ​ទ្វេភាគី​មក​កម្ពុជា​ រយៈពេល​១ថ្ងៃ​​ កាល​ពីថ្ងៃ​ទី០៤ ​ខែ​មិថុនា។​

​ក្រសួង​ការពារ​ជាតិ​អាមេរិក​ឱ្យ​ដឹង​ថា​លោក​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ប្រធានព្រឹទ្ធសភា​លោក​ ហ៊ុន សែន​ រដ្ឋមន្ត្រីការពារជាតិ​លោក​ ទៀ សីហា​ និង​ជួប​និស្សិត​យោធា​នៃ​សាលាបណ្ឌិត្យ​សភាកង​ទ័ពជើងគោក West Point​និង​សាលា​បណ្ឌិត្យ​សភាកង​ទ័ពជើង​អាកាសអាមេរិក​ដែល​កំពុង​ផ្លាស់​ប្តូរ​ទស្ស​នកិច្ច​សិក្សា​នៅ​កម្ពុជា។​ ជុំវិញ​រឿងនេះ​លោក​ មាន ឫទ្ធិ​ មាន​សេចក្តី​រាយការណ៍​ដោយ​ផ្ទាល់​ដូច​ត​ទៅ៖​ https://www.facebook.com/rfacambodia/videos/1151892779476392
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ទាមទារ​ឲ្យ​​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​ក្រោម​ពី​ការ​រំលោភបំពាន​របស់​វៀតណាម។ ពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រោម​រំពឹង​ថា នៅ​ថ្ងៃ​អនាគត​ពលរដ្ឋ​ខ្មែរក្រោម នឹង​ទទួល​បាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​។ ការ​លើកឡើង​នេះ​ ធ្វើឡើង​នៅក្នុង​ថ្ងៃ​រំលឹក​ខួប​ទី ​៧៥​ឆ្នាំ ដែល​អាណានិគមនិយម​បារាំង បាន​ផ្ទេរ​ការគ្រប់គ្រង​កម្ពុជា​ក្រោម​ឲ្យ​ទៅ​វៀតណាម​ត្រួតត្រា​បន្ត​ដោយ​ខុសច្បាប់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/459g8We
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #Vietnam #KhmerKrom #KampucheaKrom #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #June4KhmerKromDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer