វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.83K videos
90 files
7.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១
https://youtu.be/THhJgiCX57s / https://fb.watch/6FkO21ZbJV/
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia
#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
នៅ​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ សហគមន៍​ខ្មែរ និង​ភរិយា​បណ្ឌិត កែម ឡី បាន​ប្រារព្ធ​ខួប​លើក​ទី​៥​នៃ​ឃាតកម្ម​លើ បណ្ឌិត កែម ឡី នៅ​វត្ត​ពុទ្ធរង្សីមែលប៊ុន (Wat Buddharangsi Melbourne) នៅ​ថ្ងៃ​សៅរ៍​ទី​១០ កក្កដា​នេះ​។ ភ្ញៀវ​សំខាន់ៗ​ដែល​ចូលរួម​ពិធី​នេះ ក្នុង​នោះ​មាន​ទាំង​សមាជិកសភា​អូស្ត្រាលី​ផង នៅតែ​ចាត់ទុកថា យុត្តិធម៌​ដែល​តុលាការក្រុង​ភ្នំពេញ​បាន​ផ្ដល់​ឱ្យ​ក្នុង​សំណុំរឿង​បាញ់សម្លាប់ បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ។អាន​ព័ត៌មានពេញ
ឯក​អគ្គ​រដ្ឋទូត​​សហរដ្ឋ​​​អាមេរិក​​ប្រចាំ​​កម្ពុជា លោក បាទ្រីក ម័រហ្វី (Patrick Murphy) ទទូច​​ឲ្យ​អាជ្ញាធរ​ខ្មែរ ​ធ្វើ​ការ​​ស៊ើបអង្កេត​​ឲ្យ​​បាន​ពេញលេញ ក្នុង​​សំណុំ​រឿង​​ឃាតកម្ម​​លើ​​បណ្ឌិត កែម ឡី។អាន​ព័ត៌មានពេញ
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១
https://youtu.be/fBTCBoF8x68 / https://fb.watch/6FShl7UTjb/
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕ »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៩៨១ នាក់ ស្លាប់២១នាក់ និង ករណី ជាសះស្បើយ ៨១៥នាក់ គិត ត្រឹម ថ្ងៃអាទិត្យ ទី១១ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦០.៩៥៩នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ៥២.៤៧៥នាក់ ស្លាប់ កើន ដល់ ៩០២ នាក់ និង ៤.៥៥៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​បុគ្គល​ឯកជន ទទូច​ដល់​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​បំណុល​ដែល​កំពុង​គំរាមកំហែង​ដល់​ជីវភាព​ប្រជា ពលរដ្ឋ ស្របពេល​ពួកគាត់​កំពុង​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ស្ទើរ​ទាំងស្រុង​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ពលរដ្ឋ​នឹង​ប្រឈម​ភាព​អត់ឃ្លាន ពលកម្ម​កុមារ ចំណាកស្រុក ការ​លក់​ដី​ដោយ​បង្ខំ និង​ការរំលោភ​សិទ្ធិមនុស្ស ដោយសារតែ​វិបត្តិ​បំណុល​នេះ។ អានព័ត៌មានពេញ
សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់ធំ គឺ​លោក ស៊ុន ប៊ុនថុន បាន​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​រហូតដល់​ស្លាប់ ក្រោយ​ពេល​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៩។ សាច់ញាតិ​សោកស្ដាយ​ចំពោះ​ការ​ឃុំ​ខ្លួន​លោក​កន្លង​មក ដែល​ជា​ដើមហេតុ​ធ្វើ​ឱ្យ​គាត់​ធ្លាក់ខ្លួន​ឈឺ​រហូត​មក។ តែ​អាជ្ញាធរ​អះអាង​ថា ការ​ស្លាប់​នេះ គឺ​ដោយសារ​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន មិន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ការ​ឃុំ​ខ្លួន​កន្លង​មក​នោះ​ទេ។អាន​ព័ត៌មានពេញ
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/1259246611159057

https://www.youtube.com/watch?v=QUdsJsYrG8s
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១១ ខែកក្កដា គ.ស.២០២១៖
១. ខ្មែរនៅក្រៅប្រទេស បន្តធ្វើបុណ្យខួប៥ឆ្នាំ និងទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
២. សកម្មជនបរិស្ថាន និងសហគមន៍ មូលដ្ឋាន យល់ថា សាររបស់លោក ហ៊ុន សែន ឱ្យពលរដ្ឋចូលរួមការពារបរិស្ថាននោះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ
៣. កម្មកររោងចក្រ ប្រឈមនឹងការធ្លាក់ខ្លួនក្រ ស្របពេលកន្លែងការងារពួកគាត់ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់
៤. ពលករខ្មែរឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ ជាច្រើននាក់ បន្តខ្វះខាតស្បៀងអាហារ និងថ្នាំព្យាបាល...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
https://www.youtube.com/watch?v=W_ntfoaSH2o
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/2507222962757048


នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ទី ១២ ខែ កក្កដា ឆ្នាំ២០២១៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
រដ្ឋាភិបាល​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​​លេងល្បែង​​មួយ​​ចានទឹក​មួយចាន​​គោក ជាមួយ​​នឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​​ចាក់វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩ ដល់​​ប្រជាពលរដ្ឋ​​របស់​​ខ្លួន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #HunSen #Vaccine
លោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណបក្ស​សង្រ្គោះជាតិ​ចោទប្រកាន់​ជាថ្មីទៀត​ថា​ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ជាអ្នកនៅពីក្រោយ​ករណី​ឃាតកម្ម​ជា​ច្រើន​ ទៅ​លើ​សកម្មជន​​នយោបាយ ព្រះសង្ឃ អ្នកបរិស្ថាន សិល្បៈករ រួម​នឹង​លោកបណ្ឌិត កែម ឡី ផង។ លោក សម រង្ស៊ី លើកឡើង​បែប​នេះ​នៅពី​​ថ្ងៃ​ទី១១ ខែ​កក្កដា ម្សិលមិញ ពី​ប្រទេស​បារាំង​ក្នុងពេល​លោក​ចូលរួម​បុណ្យខួប៥ឆ្នាំនៃមរណភាព បណ្ឌិតកែមឡី។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #SamRainsy #HunSen #KemLey
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៩១១ នាក់ ស្លាប់២៣ និងជាសះស្បើយ ១០០២ នាក់ គិត ត្រឹម ថ្ងៃចន្ទ ទី១២ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦១.៨៧០នាក់ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួនសរុប ៥៣.៤៧៧នាក់ ស្លាប់ កើន ដល់ ៩២៥នាក់ និង ៤.៨៧៣នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #MOH
អង្គការ IOM បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អង្គការ​នេះ​បាន​រកឃើញ​អ្នក​ជំងឺរបេង​ទាំងនោះ​នៅពេល​អង្គការ​នេះ​ធ្វើតេស្ដ​អ្នកចំណាក​ស្រុក​ចំនួន​ជាង​១៣០០០នាក់។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #IOM
ពលករខ្មែរឆ្លងជំងឺកូវីដ១៩​ នៅ​​ប្រទេស​ថៃ​ថ្លែង​ថា ​​​​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ​​បិទខ្ទប់​ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក​ និង​ខេត្ត​ចំនួន​ ៥​ ជុំ​វិញ​ ​ដើម្បី​ទប់​ស្កាត់​​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​មក ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់​​នៅ​របស់​ពួកគាត់។ពលករខ្មែរម្នាក់​បញ្ជាក់​ថា ​ប្រមាណ ​២ សប្ដាហ៍​មក​នេះ​ពួក​លោក​ស្រី​គ្មាន​អាហារ​ហូប​​​គ្រប់គ្រាន់​ទេ ​ពោល​គឺ​ហូប​តែ​ត្រីខកំប៉ុង ​និង​មី​កញ្ចប់​ដែល​ថៅកែ​ថៃ​​​ផ្ដល់​ជូន​បន្តិចបន្តួច​ប៉ុណ្ណោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #KhmerWorker #Thailand #COVID19KH
ក្រុម​​កម្មករ​​​ត្អូញ​​ត្អែរ​​​ពី​​ទុក្ខ​​លំ​បាក​​​ផ្នែក​​​​ជីវ​​ភាពអំឡុង​​ពេល​​​​​ជំងឺកូវីដ១៩ ពី​​ព្រោះ​ពួក​​​គាត់​​​ត្រូវ​​​រក​​​ប្រាក់​​​ដោះ​​ស្រាយ​​​ជីវ​​ភាព​ បង់​ទឹក​ភ្លើង បង់​បន្ទប់​ជួល និង​​សង​ម្ចាស់​​​​បំណុល​​ជា​​ដើម​។ ពួក​​គាត់​ស្នើ​រដ្ឋា​ភិបាល​​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ទាំង​នេះ​ដោយ​ផ្តល់​ជំនួយ​សង្គម និង​ធានា​នូវ​សុវត្ថិ​ភាព​កន្លែង​ធ្វើ​ការ​ខណៈ​ពួក​គាត់​ទៅ​ធ្វើ​ការ​ទាំង​ភ័យ​ខ្លាច។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #FactoryWorker #COVID19KH #Poverty
ក្រុម​អ្នក​ការពារ​បរិស្ថាន​រិះគន់​ថា សារ​អំពាវនាវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឱ្យ​ពលរដ្ឋ​​រួម​គ្នា​ការពារ​ព្រៃឈើ និង​បរិស្ថាន​នោះ ខ្វះ​ភាព​ប្រាកដ​និយម។ ពួក​គេ​មើល​ឃើញ​បែប​នេះ ពីព្រោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ និង​បាន​​បង្កើន​ការ​គាប​សង្កត់​គ្រប់​រូបភាព​លើ​អ្នក​ការពារ​បរិស្ថាន​ដូចជា ហាម​ចូល​ល្បាត​ព្រៃ​ជាដើម។ ​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ នៅ​តែ​បកស្រាយ​ថា វិធានការ​លើ​អ្នក​ទាំងនោះ​ជា​ការ​អនុវត្ត​តាម​ច្បាប់។ អាន​ព័ត៌មានពេញ
https://www.youtube.com/watch?v=UNtnGnLUL4Y
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១៖
១. អ្នកជំងឺកូវីដ-19ចំនួន២៣នាក់ទៀត បានស្លាប់ និងមានអ្នកឆ្លងថ្មីជិត១ពាន់នាក់ទៀត
២. អាជ្ញាធរ ជំរុញអ្នកភ្នំពេញព្យាបាលជំងឺកូវីដ-១៩​ស្រាលនៅផ្ទះ ដោយសន្យាផ្ដល់ថ្នាំ និងអាហារ​សម្រាប់អ្នកខ្វះខាត
៣. សកម្មជនសង្គ្រោះជាតិដែលរងការលួចវាយដំ រស់ក្នុងស្ថានភាពភ័យខ្លាច ដោយសារជនល្មើស​នៅក្រៅសំណាញ់ច្បាប់
៤. ជនរងគ្រោះដែលយោធាបាញ់ក្នុងជម្លោះដីធ្លី​នៅស្រុកអង្គស្នួលទទូចឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌តាមការសន្យា ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អាជ្ញាធរ​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩ (Covid-19) នៅ​ភ្នំពេញ ដែល​ឈឺ​ស្រាលៗ និង​មាន​ទីតាំង​ទូលាយ​ស្ម័គ្រ​ចិត្ត​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​រៀងៗ ខ្លួន ដោយ​មាន​ការ​ប្រឹក្សា ផ្ដល់​ថ្នាំ និង​អាហារ​សម្រាប់​អ្នក​មាន​ជីវភាព​ខ្វះខាត។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទើប​ការ​ព្យាបាល​តាម​ផ្ទះ​មាន​ប្រសិទ្ធភាព។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #MOH
https://www.youtube.com/watch?v=FuO35X9ABzA
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា គ.ស.២០២១៖

៚ មេគណៈកម្មការទន្លេមេគង្គ (MRC) ជំរុញឱ្យចិនធ្វើការ ជាមួយ MRC ឱ្យបានច្រើនថែមទៀតដើម្បីគិតគូរពីផល​ខូចខាតបរិស្ថាននៅតំបន់ទន្លេមេគង្គ
៚ អ្នកជំនាញបរិស្ថានបារម្ភ ពីបញ្ហាទឹកលិចទីក្រុងភ្នំពេញ បាក់ច្រាំងទន្លេ និងថយចុះទិន្នផលត្រីធ្ងន់ធ្ងរ បន្ទាប់ពីក្រុមហ៊ុន​ស្នឹទ្ធនឹងលោក ហ៊ុន សែន លុបច្រាំងទន្លេនៅតំបន់អរិយក្សត្រ
៚ សកម្មជនសង្គ្រោះជាតិដែលរងការវាយដំ រស់ក្នុងស្ថាន​ភ័យខ្លាច ដោយសារជនល្មើសនៅក្រៅសំណាញ់ច្បាប់
៚ ពលរដ្ឋនៅក្រុងប៉ោយប៉ែត មានជីវភាពកាន់តែលំបាក​លំបិន​ដោយសារ​អាជ្ញាធរបិទព្រំដែនយូរពេក
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ពលរដ្ឋ​ខ្មែរ​នៅ​​​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ថៃ​ នៅ​តែ​រំពឹង​ថា ​នឹង​អាច​មាន​ឱកាស​​​​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​បណ្ឌិត កែម ឡី​​ បើ​ទោះ​ជា​​ជំងឺ​កូវីដ​១៩ ​(Covid-19)​ កំពុង​ឆ្លង​​ខ្លាំង​ក៏​ដោយ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #KemLey
លោក អ្នក នាង ជា ទី មេត្រី!
តើការចាក់ដីលុបទន្លេមេគង្គ គឺ ជា ការអភិវឌ្ឍន៍ ជាក្រុងរណប អាច ផ្ដល់ ប្រយោជន៍ ដល់ ពលរដ្ឋ ក្នុង មូលដ្ឋាន ឬ ជា ការបំផ្លាញ ទន្លេ និង ធនធាន ដែល មាន ក្នុង ទន្លេ ដ៏សំខាន់ មួយនេះ?
សូម លោក អ្នកនាង រង់ចាំ តាមដាន នាទី វេទិកា អ្នកស្ដាប់ វិទ្យុ អាស៊ី សេរី ដែល នឹង ជជែក អំពី បញ្ហា នេះ នៅ យប់ ថ្ងៃ អង្គារ ទី១៣ ខែ កក្កដា ចាប់ពីម៉ោង៧កន្លះ ដល់ ម៉ោង៨កន្លះ ម៉ោង នៅ កម្ពុជា កុំបីខាន។
លោក អ្នក នាង អាច សួរ វាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ បាន ដោយ ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅ ក្នុង ខ្ទង់ ខំមិនថ៍ (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) របស់ វិទ្យុ អាស៊ី សេរី ដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារ វិទ្យុ អាស៊ី សេរី នឹង ហៅ ទៅ លោក អ្នក នាង វិញ។ សូម អរគុណ!
#RFAKhmer