វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.78K photos
1.7K videos
88 files
7.61K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​ថា ការ​បិទ​បញ្ចប់​​សេវា​​​ផ្ដល់លិខិត​ឆ្លង​ដែន​នៅ​កូរ៉េ​ខាង​ត្បូង ជា​រូបភាព​គំរាមកំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពួក​គាត់
----
ពលករខ្មែរ​ហៅ​ការ​បិទ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លង​ដែន​ធម្មតា​ដល់​ពលរដ្ឋ និង​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា ជា​ការ​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពួកគាត់ មិន​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​រដ្ឋាភិបាល​គម្រោង​រឿង CLV។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/e-PChzekjGM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Korea #HunSen #HunManet #WorkersKH #PoliticsKh #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #Nepotism #HunDynasty #CambodiaFamilyRun #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
លោកស្រី ព្រុំ ចាន់ថា ​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ធ្វើនយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូពេញ៖ https://www.facebook.com/rfacambodia/videos/1206485130385430
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ថាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាអ្នកសម្លាប់នយោបាយរបស់លោកនាយករដ្ឋមន្ដ្រី​​ ហ៊ុន ម៉ាណែត ដើម្បីរក្សាអំណាចរបស់ត្រកូលហ៊ុន។
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/ypFjdz28_tw

#RFAKhmer #Cambodia #Vietnam #Lao #Korea #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #Nepotism #HunDynasty #CambodiaFamilyRun #Arrest #Prison #Passport #RFACallinShow #CallinShow

 ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤
១.ពលរដ្ឋរិះគន់រដ្ឋាភិបាលយកសាសនាជាឈ្នាន់បង្វែរស្ថានការណ៍សង្គម
២.អ្នកឃ្លាំមើលនិងបក្សប្រឆាំងស្នើលោក ហ៊ុន ម៉ាណែត ចាប់ផ្ដើមធ្វើគំរូជាមេដឹកនាំល្អ ដើម្បីឲ្យក្មេងរៀនសូត្រតាម
៣.កសិករដាំបន្លែប្រឈមខាតបង់ដោយសារពិបាករកទីផ្សារនិងថ្លៃជីខ្ពស់
៤.ប្រវត្តិប្អូនលោកប្រុសលោក ហៃ វណ្ណាដែលអាជ្ញាធរលោក ហ៊ុន ម៉ាណែតចាប់ធ្វើចំណាប់ខ្មាំងដើម្បីកេងចំណេញនយោបាយ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Lao #Thailand #HunSen #HunManet #SarKheng #SamRainsy #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #Nepotism #HunDynasty #CambodiaFamilyRun #PoliticsKh #HayVanna #VannithHay #SonChanVirak #ChanMuny #DithTina
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/WekSkNB6qks
Cambodia’s embassy in South Korea extends passport services for 60 days
---
Cambodia’s embassy in Seoul said Friday that it will offer passport services for 60 more days – a change from an announcement earlier this week that angered Cambodian workers in South Korea.
👉 https://www.rfa.org/english/news/cambodia/seoul-passports-overseas-cambodians-clv-08232024135317.html
---
#RFAKhmer #Cambodia #Vietnam #Lao #Korea #HunSen #HunManet #WorkersKH #PoliticsKh #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #Nepotism #HunDynasty #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
កម្មករ​ណាហ្គាវើលដ៍ «​មិន​មែន​ទាសករ​ថៅកែ​បរទេស​ទេ និង​ចង់​បាន​សិទ្ធិ​ពេញលេញ​»
---
ក្រុម​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ (​NagaWorld​) ប្រមាណ​៣០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា បន្ត​ជួបជុំ​គ្នា​ជា​ថ្មី​ទៀត ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយ​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​នេះ គ្មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន និង​ក្រសួង​ការងារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ឡើង​មក​លេង​កូន​នៅ​ភ្នំពេញ ត្រូវ​​សមត្ថកិច្ច​ខេត្ត​កោះកុង​ឃាត់​ធ្វើ​កិច្ច​សន្យា​កុំ​ឱ្យ​តវ៉ា​ប្រឆាំង CLV
---
សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង សោកស្ដាយ​ចំពោះ​សមត្ថកិច្ច ដែល​ឃាត់​ខ្លួន​ ពួកគាត់ និង​បង្ខំឱ្យ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ចូលរួម​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ ត្រីកោណ CLV របស់​រដ្ឋាភិបាល ​ក្នុង​ពេល​ ពួកគាត់កំពុង​ដំណើរ​មក​លេង​កូន​ចៅ​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី២៥ សីហា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #KohKong #LandActivists #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក​ព្រម​ទទួល​សំណង​តិចតួច​ទាំង​បង្ខំ​ពី​អាជ្ញាធរ
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ប៉ុន្តែ​ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​ចំនួន​តិចតួច មិន​អាច​យក​ទៅ​ទិញ​ដី​ឬ​ផ្ទះ​ថ្មី​នោះ​ទេ ហើយ​ការ​យល់​ព្រម​ទទួល​យក​សំណង ក៏​ដោយសារ​មាន​ការ​បង្ខំ​និង​គំរាម​ពី​អាជ្ញាធរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ភ្នំពេញ​«​គំរាម​បណ្ដេញ​ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក បើ​មិន​ព្រម​យក​សំណង​តិចតួច​»
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​គ្រួសារ​ខ្លះ​ទទួល​បាន​ត្រឹម​២​ពាន់​ឬ​ទៅ​៤​ពាន់​ដុល្លារ និង​ខ្លះ​ទទួល​បាន​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ពិបាក​ទៅ​ស្វែងរក​ទិញ​ផ្ទះ​នៅ​កន្លែង​ថ្មី​រស់​នៅ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer