វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
អាជ្ញាធររារាំងពលរដ្ឋបឹងតាមោកមិនឱ្យដង្ហែក្បួនទៅសាលាខណ្ឌព្រែកព្នៅ
---
អាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជាង ២០នាក់ នៅថ្ងៃទី១០ ខែឧសភា បានប្រើអំពើហិង្សា រុញច្រានទៅលើស្រ្តី កុមារ និងពលរដ្ឋបឹងតាមោកមិនឱ្យដើរដង្ហែ​ក្បួន​ទៅកាន់សាលាខណ្ឌព្រែកព្នៅ។
ពលរដ្ឋបឹងតាមោកបានឱ្យដឹងថា ការ​ដង្ហែ​ក្បួន​ទៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ នេះ​ ដើម្បី​សុំ​ជួប​ជែក​ពិភាក្សា​ជាមួយ​អភិបាល​ខណ្ឌ​ព្រែកព្នៅ​ ពី​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពីលំនៅឋានទាំង​បង្ខំ។ ក្ដីបារម្ភនេះ ក្រោយពីសេចក្ដីជូនដំណឹងជាថ្មីម្ដងទៀតរបស់អាជ្ញាធរខណ្ឌព្រែកព្នៅព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើពួកគាត់មិនព្រមចាកចេញពីលំនៅឋានមុនថ្ងៃទី២៤ ខែឧសភា ខាងមុខនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅពន្ធនាគារ ម.៤ ខេត្តពោធិ៍សាត់
----
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅពន្ធនាគារ ម.៤ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ គ្រួសារ គណបក្សកម្លាំងជាតិខកចិត្ត និងចាត់ទុកការសម្រេចរបស់តុលាការនេះ ជារឿងមិនត្រឹមត្រូវ និងធ្វើឡើងក្រោមហេតុផលនយោបាយ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #RongChhun #NationPowerParty #NPP #PoliticsKH #PoliticalPrisoners #ArbitraryArrests
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្វី​ខ្លះ​ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​រឿងរ៉ាវ​សំខាន់​ៗ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា​ នេះ?
១. តុលាការ​ក្រុង​ភ្នំពេញ​​បង្គាប់​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ប្រធាន​បក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ​ ​ ​
២. អាជ្ញាធរ​ខេត្ត​កំពង់ចាម​ដោះលែង​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ភ្លើង​ទៀន​ពីរ​នាក់​វិញ ក្រោយ​ចាប់ខ្លួន​១ថ្ងៃ​
៣. អាជ្ញាធរ​ក្រុង​ភ្នំពេញ​រារាំង​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​​ជាង​១០០​នាក់​មិន​ឱ្យ​ដង្ហែក្បួន​ទៅ​សាលា​ខណ្ឌ​ព្រែកព្នៅ​
៤. អង្គភាព​​ប្រឆាំង​អំពើពុករលួយ ​រង​ការ​រិះគន់​ថា ស៊ើបអង្កេត​តែ​ករណី​តូចតាច​
៥. អ្នក​ជំនាញ​បុរាណវិទ្យា​កំពុង​ស្រាវជ្រាវ​ព្រែក​បុរាណ​មួយ​ក្នុង​ខេត្ត​សៀមរាប ដឹក​ថ្ម​សង់​ប្រាសាទ​អង្គរ
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖
https://youtube.com/live/QxiDrKOJhT8?feature=share
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តើនយោបាយចាប់ចងមន្ត្រីបក្សប្រឆាំង សហជីព និងសិទ្ធិមនុស្ស ចំណេញ ឬខាតបែបណាចំពោះជាតិ?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្ភាសប្រពន្ធប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺអ្នកស្រី យន ស្រីយ៉ាន់ ជុំវិញការឃុំខ្លួនប្ដីអ្នកស្រី។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រពន្ធប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី គឺអ្នកស្រី យន ស្រីយ៉ាន់ ថាគាត់នៅតែបន្ដដំណើរទៅមុខទៀត បើទោះបីជាប្ដីអ្នកស្រីត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក៏ដោយ​។ ​​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/lEvS8CJr7XI

#RFAKhmer #Cambodia #EU #UN #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #CouncilElection2024KH #PoliticalPrisoners #ArbitraryArrests #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH #RFACallinShow #CallinShow

 ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
Closed dam in Vietnam is leading to dry river beds in Cambodia
---
Authorities in Vietnam have stopped water flowing from a dam near the Cambodian border for two months, causing water levels in the Sesan River to drop or even run dry, affecting nearly 60 villages downstream in Cambodia, residents told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/vietnam-dam-closure-05102024122251.html
---
#RFAKhmer #Cambodia #Economy #Environment #MekongRiver
Media is too big
VIEW IN TELEGRAM
នាវា​ចម្បាំង​ចិន​៤គ្រឿង នឹង​ចូលរួម​សមយុទ្ធ​យោធា «នាគ​មាស» លើកទី៦
---
នាវា​ចម្បាំង​ចិន​៤គ្រឿង នឹង​ចូលរួម​សមយុទ្ធ​យោធា​កម្ពុជា-ចិន «នាគ​មាស» លើកទី៦ ចាប់​ពី​ថ្ងៃទី១៦ ដល់ ថ្ងៃទី៣០។ សមយុទ្ធ​នេះ​នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំសែន​រីករាយ ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និង​នៅ​លើ​ផ្ទៃ​សមុទ្រ និង​ដែន​អាកាស​កម្ពុជា​ក្នុង​តំបន់​ខេត្ត​ព្រះសីហនុ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/cambodia-and-china-plan-to-hold-military-exercises-05042024091111.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
នាយករដ្ឋមន្ត្រីប្រឌិតព័ត៌មាន
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប៉ុន្តែ បន្តិចម្ដងៗ លោកកំពុងធ្វើខ្លួនជាអ្នកផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទៅវិញ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/hun-manet-spreads-fake-news-about-rfa-05092024031856.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NethPheaktra #MoInfo #FakeNews #Journalists #Press #PressFreedom #MediaFreedom
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាសប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសបារាំងលោក លី មុនី ជុំវិញពលរដ្ឋខ្មែរក្រោមនៅបារាំងនិងកាណាដាបន្តធ្វើបាតុកម្មទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ៥អង្គ និងសកម្មជនខ្មែរក្រោម៨នាក់។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ខ្មែរ​ក្រោម​នៅ​បារាំង និង​កាណាដា​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ
---
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​បារាំង និង​កាណាដា បាន​ដឹកនាំ​បាតុករ​ជិត​២០០​នាក់​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​ប៉ារីស (Paris) និង​នៅមុខ​ស្ថានទូត​វៀតណាម​នៅ ទីក្រុង​អូតាវ៉ា (Ottawa) នៅ​ថ្ងៃទី​១១ ខែ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​ព្រះសង្ឃ ៥​អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​៨​នាក់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/kszRY
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #France #Canada #HunManet #HunSen #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #KhmerKromActivists #Demonstration #UN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ទាមទារ​ឱ្យ​ថៅកែ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​៨​ចំណុច
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ​៣០​នាក់ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទាមទារ​ឱ្យ​ថៅកែ ដោះស្រាយ​វិវាទ​ការងារ​ចំនួន​៨​ចំណុច និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​តំណាង​សមាជិក​សហជីព​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #ChhimSithar #FreeChhimSithar #NagaWorld #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៥២]​ ខួប​មួយឆ្នាំ​នៃ​កម្មវិធី​កម្ពុជា​សប្តាហ៍​នេះ​ របស់​វិទ្យុ​អាស៊ីសេរី​

​លោក​ សំ ប៉ូលី​ លោក​ ជុន ច័ន្ទបុត្រ​ លោក​ សេក បណ្ឌិត​ និង​លោក​​យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ អំពី​ខួប​មួយឆ្នាំ​នៃ​កម្មវិធី​កម្ពុជា​សប្តាហ៍​នេះ​ របស់​វិទ្យុ​អាស៊ីសេរី​ និង​ទិសដៅ​ទៅ​មុខ​ទៀត៖​
​​
​-------------------​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
​​​​
#RFAKhmer#Cambodia#RFAKhmerPodcast #RFAPodcast #Podcast#KhmerSociety #PoliticalWill #LeadershipKh ​​#CambodiaThisWeek​​ #OneYearAnniversary#SamPoly#ChunChanboth #SekBandit #YangChandara
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤
១. នាវាចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន ១គ្រឿង បានមកដល់កម្ពុជាហើយដើម្បីត្រៀមធ្វើសមយុទ្ធយោធា «នាគមាស»
២. តុលាការកំពូល តម្កល់សេចក្ដីសម្រេចផ្ដន្ទាទោសលោក សៀម ភ្លុក និងមន្ត្រីបក្សភ្លើងទៀន
៣. តុលាការ រងការរិះគន់ថា អនុវត្តច្បាប់ស្តង់ដារពីរលម្អៀងទៅអ្នកមានឥទ្ធិពល
៤. ទស្សនៈមហាជនជុំវិញការចាប់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #China #PRC #ChinaReach #HunManet #HunSen #GoldenDragon #ChineseWarships #Qijiguang #Jinggangshan #ReamNavalBase #GeopoliticalTensions #ArbitraryArrests #CNHP #CLP #NPP #SiemPluk #SunChanthy #PhouSovantha #PhunYuth #Podcast #CambodiaThisWeek #SamPoly #ChunChanboth #YangChandara #SekBandith
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/CCfhWxuwY8U
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី២១]៖ តុលាការ​កំពូល​តម្កល់​សំណុំ​រឿង សៀម ភ្លុក, នាវា​ចម្បាំង​ចិន​ត្រៀម​ធ្វើ​សមយុទ្ធ «នាគមាស» ...
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​កំពូល តម្កល់​ការ​ផ្ដន្ទាទោស​ស្ថាបនិក​បក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ២នាក់ ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​២​ឆ្នាំ​កន្លះ
២. សមត្ថកិច្ច ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង​ក្នុង​ពេល​ចូល​បំភ្លឺ​តុលាការ
៣. តុលាការ​ខេត្ត​តាកែវ រង​ការ​រិះគន់​ថា​បន្ត​ឃុំខ្លួន​ជន​ពិការ លោក ភុន យុទ្ធ ដោយ​អយុត្តិធម៌
៤. នាវា​ចម្បាំង​ចិន​ទម្ងន់​២ម៉ឺន​៥ពាន់​តោន​១គ្រឿង មក​ដល់​កម្ពុជា​ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា
៥. ក្រុម​យុវជន​ជិះកង់​ដើម្បី​បរិស្ថាន នៅ​ថ្ងៃទី​១៣ ឧសភា ចេញ​ដំណើរ​ពី​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=CCfhWxuwY8U
Media is too big
VIEW IN TELEGRAM
សម្ដីគូសថ្មចំណាំ[ទី៩] ​លោក​ វ៉ន ចាន់ឡូត ​ថាអ្នកដឹកនាំបក្សកាន់​អំណាច​ជំនាន់​ថ្មី​ដូចជា​ទូកនៅកណ្ដាលទន្លេ​

​​#សម្ដីគូសថ្មចំណាំ៖​​​​ ​ ​ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​ និង​ការ​បង្ក្រាប​ផ្ទួនៗ​លើ​ក្រុម​ជំទាស់​ និង​បក្ស​កាន់​អំណាច​ ​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ប្រៀបធៀប​អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​ជំនាន់​ថ្មី​ដូចជា​ទូក​នៅ​កណ្ដាល​ទន្លេ​ ​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​អំណាច​មិន​អាច​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បក្ស​ប្រឆាំង​នឹង​ខ្លួន​នោះ​ឡើយ៕​
​​
#RFAKhmer #Cambodia #HunManet#HunSen#VornChanlout​ ​ #TheCPP​​ #OppositionParty#PoliticsKh#ForTheRecord#VerticalVideo
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ថា តុលាការ​កំពូល​ជា «តុលាការ​មិន​បាន​ការ​»
---
តុលាការ​កំពូល ប្រកាស​សាលដីកា​ផ្តន្ទាទោស​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ក្នុង​សំណុំ​រឿង​ក្លែងបន្លំ​ឯកសារ​បង្កើត​គណបក្ស​បេះដូង​ជាតិ​ ដូច​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ដដែល​។ គ្រួសារ និង​មន្ត្រី​បក្ស​ភ្លើង​ទៀន ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់​ខ្ពស់​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​តុលាការ​មិន​បាន​ការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #ArbitraryArrests #CNHP #CLP #NPP #SiemPluk
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើហ្វេសប៊ុក​រិះគន់​ការ​បន្ត​ចាប់​អ្នក​នយោបាយ​ដាក់​គុក​ដោយ​បទ​ចោទ​មិន​សម​ទំនង
---
អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​រិះគន់​រដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ដែល​បន្ត​ចាប់​សកម្មជន​សង្គម និង​អ្នក​នយោបាយ​ដាក់​គុក​ដោយ​ប្រើ​បទ​ចោទ​មិន​សម​ទំនង​។ ពួកគេ​ចោទ​សួរ​ថា នេះ​ជា​នយោបាយ​ផ្ដាច់ការ​ឬ​ផ្តាច់​ពូជ​អ្នក​ប្រធិបតេយ្យ​..? តើ​នយោបាយ​ចាប់ចង​នេះ​វា​ចំណេញ ឬ​ខាត​បែប​ណា​ចំពោះ​ជាតិ​..?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #ArbitraryArrests #CLP #NPP #SunChanthy #SekBandith
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
24 Cambodian maids rescued in Saudi Arabia return home
---
Two dozen Cambodian women subjected to abuse and labor rights violations when they were exploited as maids in Saudi Arabia said they returned home on May 12, while 15 others are still waiting to leave the country.
👉 https://www.rfa.org/english/news/cambodia/maids-rescued-saudi-arabia-return-home-05132024163309.html
---
#RFAKhmer #Cambodia #SaudiArabia #CambodiaMigrants #HumanRights #HumanTrafficking
Media is too big
VIEW IN TELEGRAM
អគារ​ខ្មោច​រាប់​រយ បំផ្លាញ​សោភណភាព​ក្រុង​ព្រះសីហនុ
---
សំណង់​អគារ​ខ្មោច ឬ​អគារ​ដែល​អ្នក​ជំនួញ​ចិន​បោះបង់​ចោល​រាប់​រយ​អគារ​បន្សល់​ទុក​ក្នុង​ក្រុងព្រះសីហនុ មិន​ត្រឹមតែ​បំផ្លាញ​ដល់​សោភណភាព​ទីក្រុង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ក្រុម​អាជីវករ​លក់ដូរ និង​បង្ក​ឱ្យ​មាន​វិបត្តិសេដ្ឋកិច្ច​ជាតិ។ ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រឹង​ប្រកាស​រក​អ្នក​ជំនួញ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ឱ្យ​មក​ដាក់​ទុន​បន្ត​វិនិយោគ​លើ​ការ​សាងសង់​អគារ​ខ្មោច​ទាំង​នោះ​ក្ដី ក៏​មិន​ទាន់​អាច​ដោះស្រាយ​​អគារ​ខ្មោច​​នៅ​ពាសពេញ​ទីក្រុង​ព្រះសីហនុ​នេះ​បាន​នៅ​ឡើយ​ទេ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://shorturl.at/ixDNW
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #Sihanoukville #Chinatown #SecondMacau #Macau2 #SecondShenzhen #Shenzhen2 #GhostBuildings #Tourism #FraudInvestments #Casinos #MoneyLaundering #Cyberscams #OnlineGambling #CyberCrimes #HumanTrafficking
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សន​កិច្ច​លោក ហ៊ុន ម៉ាណែត
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​វត្តមាន​លោក ហ៊ុន ម៉ាណែត ដែល​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្ដាហ៍​នេះ​។ ពួកគេ​អះអាង​ថា​គម្រោង​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឱ្យ​មេ​ដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះស្រាយ​បញ្ហា​សង្គម ហើយ​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ឈប់​តាម​យាយី​ដល់​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​បន្ត​ទៅ​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SouthKorea #HunManet #HunSen #Protests #MigrantWorkers #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer