វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.76K photos
1.65K videos
87 files
7.55K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ​ «នៅ​តែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ»
---
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​តែ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា ​នៅតែ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​នៅក្នុង​ការបំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​សេរី និង​ដោយ​គ្មាន​ការដាក់​កំហិត​សិទ្ធិ​របស់​ខ្លួន​ឯង។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #CCHR #PressFreedom #WorldPressFreedomDay
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សេចក្ដីរាយការណ៍ជុំវិញការជាប់ឃុំរបស់អ្នកស្រី កឹម តុលា

តុលាការក្រុងភ្នំពេញ ដោះលែងមេឃុំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិអ្នកស្រី កឹម តុលា ឲ្យមានសេរីភាពវិញហើយនៅល្ងាចថ្ងៃទី៣០ ខែមេសា បន្ទាប់ពីជាប់ឃុំជាលើកទី២ក្នុងពន្ធនាគាររយៈពេល១៨ខែ។អ្នកស្រី កឹម តុលា ចាត់ទុកការចាប់ឃុំខ្លួននេះ គឺជារឿងអយុត្តិធម៌ និងឈឺចាប់បំផុតដោយសារលោកស្រី ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។


#RFAKhmer #Cambodia #Vietnam #China #PRC #ChinaReach #HunManet #HunSen #CLP #CNRP #KimTola #PoliticalPrisoners #ArbitraryArrests
#កម្រង​រូបភាព​៖ កូដករ​និងបុគ្គលិក​សណ្ឋាគារ​នាំគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ
---
ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​ក្រុម​បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​សណ្ឋាគារ​សូហ្វីតែលភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​ដាក់​លិខិត​ស្នើ​សុំ​កិច្ចអន្តរាគមន៍ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវ: លោក ហេង សួរ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​០១ ខែ​ឧសភា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ព្យាយាម​បំបែក​ពួកគេ​មិន​ឱ្យ​ប្រមូល​ផ្ដុំ​នៅ​ខាង​មុខ​ក្រសួង​។

រូបភាព៖ ពលរដ្ឋ
---
#RFAKhmer #Cambodia #LaborConflict #NagaWorld #HotelCambodiana #SofitelPhnomPenh #UnionKH #TourismCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Drone footage shows empty landscape from logging in northern Cambodia
---
The drone footage reveals what has long been reported – enormous patches of barren land in every direction where logging has evidently taken place.
---
👉 https://www.rfa.org/english/news/cambodia/prey-leng-drone-footage-04302024164538.html
---
#RFAKhmer #Cambodia #HunManet #HunSen #EangSophalleth #MaChettra #DefenderKH #PreahVihear #PreyPreahRoka #Preylang #Environment #Environment #Logging #Deforestation
Media is too big
VIEW IN TELEGRAM
សហជីព​និង​កម្មករ​រួមគ្នា​ដាក់​ញត្តិ​ស្នើ​រដ្ឋាភិបាល​គោរព​សិទ្ធិ​សេរីភាព​សហជីព និង​សិទ្ធិ​ការងារ
---
តំណាង​អង្គការ​សមាគម​សហជីព និង​កម្មករ​ជាច្រើន​វិស័យ រួមគ្នា​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​០១ ខែ​ឧសភា ដើម្បី​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​នេះ គឹ​លោក ហេង សួរ ឱ្យ​ពន្លឿន​ដោះស្រាយ​សំណើ​រួម និង​ឆ្លើយតប​ទៅ​នឹង​របាយការណ៍ ដែល​ពួកគេ​បាន​ដាក់​កាល​ពី​ខែធ្នូ ឆ្នាំ២០២៣។ ក្រុម​សហជីព និង​កម្មករ ក៏​បាន​ស្នើ​ជាថ្មី ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព ដែល​ពួកគេ​ថា​ជា​ឧបសគ្គ​ដល់​ការ​គោរព​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព​ក្នុង​វិស័យ​ការងារ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LaborDisputes #HengSour #MLVT #UnionKH #WorkersKH #NagaWorld #HotelCambodiana #SofitelPhnomPenh #TourismCambodia
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ប្រមាណ ៥០០នាក់ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព
២. ម្ចាស់​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ជា​មន្ត្រី​ជំនិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ
៣. ប្រទេស​តំបន់​ទន្លេ​មេគង្គ​ក្រោម ទាមទារ​ឱ្យ​ចែក​រំលែក​ធារ​ទឹក​ពី​ផ្នែក​ខាងលើ ខណៈ​ការប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​ទន្លេ​មេគង្គ​ក្រោម​ប្រឈម​នឹង​ការ​ខ្វះ​ទឹក
៤. ម្ចាស់​បុរី​ពិភព​ថ្មី ឧកញ៉ា ហុង ពីវ រង​ការ​រិះគន់​ថា​មិន​ដោះស្រាយ​រឿង​ទិញ​ផ្ទះ បែរ​ជា​យក​លុយ​ទៅ​បរិច្ចាគ​ឱ្យ​កាកបាទ​ក្រហម
៥. សត្វព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវ័ន ងាប់​ជា​បន្តបន្ទាប់​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=6aGBudH1HVo
---
H050124.00_08_48_22.Still001.jpg
818.5 KB
សកម្មជន​​ចលនាមាតា​ធម្មជាតិ​លោក​ ​លី ចាន់ដារ៉ាវុធ​ ​កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេលមួយ​ខែ​នៅ​សហរដ្ឋ​អាមេរិក​ចាប់ពីថ្ងៃទី​ ២១​ មេសា​ ដល់​ថ្ងៃទី​២១​ ឧសភា។​ តើ​លោក​ ​លី ចាន់ដារ៉ាវុធ ​មាន​គំរោង​ធ្វើ​អ្វី​ខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អាមេរិក​នេះ?​

​សូម​ទស្សនា​បទសម្ភាស​ផ្ទាល់​រវាង​លោក​ ​យ៉ង ចាន់តារា​ ​ជាមួយ​លោក​ ​លី ចាន់ដារ៉ាវុធ​ ​អំពី​រឿង​នេះ​ដូច​តទៅ៖​ https://www.facebook.com/rfacambodia/videos/1079354706501268

#RFAKhmer#Cambodia#EnvironmentalActivist#LyChandaravuth#MotherNature#Environment#YouthKh
Media is too big
VIEW IN TELEGRAM
ដី​ព្រៃ​រាប់​រយ​ហិកតារ​នៅ​តំបន់​ព្រៃ​ឡង់ រង​ការ​កាប់​ទន្ទ្រាន​យ៉ាង​អនាធិបតេយ្យ
---
ដី​ព្រៃ​រាប់​រយ​ហិកតារ​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​ទាន់​ឃើញ​អាជ្ញាធរ​មាន​វិធានការ​បង្ក្រាប​នៅ​ឡើយ។ អ្នក​ការពារ​ព្រៃឈើ គ្មាន​ជំនឿ​ថា​ អាជ្ញាធរ​ថ្នាក់​ជាតិ​អាច​បង្ក្រាប​បទល្មើស​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/hundreds-of-hectares-of-forest-land-in-prey-lang-illegally-encroached-upon-04302024002947.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #HunDynasty #ForestCrimes #EIA #Deforestation #PreyLang #PreyLangWildlifeSanctuary #PreyLangCommunityNetwork #PLCN
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អតិថិជនបុរីពិភពថ្មីប្រតិកម្មចំពោះឧកញ៉ា ហុង ពីវ ដែលមិនព្រមដោះស្រាយរឿងទិញផ្ទះ តែបែរជាយកលុយបរិច្ចាគឱ្យរដ្ឋាភិបាល
---
ក្រោយពេលបានរឹបអូសផ្ទះរបស់អតិថិជនគ្មានប្រណី និងផ្ដល់ដំណោះស្រាយ មិនសមរម្យឱ្យអថិជនហើយនោះ ពេលនេះម្ចាស់បុរីពិភពថ្មីដែលគេស្គាល់ថា ជាឧកញ៉ា ហុង ពីវ បានដើរតួជាសប្បុរសជនស្ពាយលុយរាប់លានដុល្លារ បរិច្ចាគ ឱ្យកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយប្រពន្ធប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និងមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈកម្មវិធីប្រកួតបាល់ទាត់ ដែលរៀបចំឡើងដោយលោក ហ៊ុន សែន។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/udx357r6w54
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #HunManet #HunSen #BunRany #HongPiv #BoreyPiphupThmey #CambodianRedCross #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
An estimated 40 people are dying each day in Myanmar as heat lingers in region
---
Around 40 people are dying a day in Myanmar from soaring temperatures and animals are at risk from a lack of water in a Cambodian wildlife sanctuary as record hot weather lingers over most of Southeast Asia.
👉 https://www.rfa.org/english/news/myanmar/regional-heat-wave-05012024165105.html
---
#RFAKhmer #Cambodia #HeatWaves #HeatStroke #Health #SangRukhavoanWildlifeSanctuary
Media is too big
VIEW IN TELEGRAM
កម្មករសំណង់​នៅ​ខេត្តកណ្ដាល​ទ្រាំធ្វើការ​ក្រោម​កម្ដៅថ្ងៃ ដើម្បី​ជីវភាព​
---
​កម្មករ​សំណង់​មួយ​ចំនួន​នៅ​ខេត្ត​កណ្ដាល​លើកឡើង​​ថា អាកាសធាតុ​ក្ដៅ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាច​ងាយ​ធ្លាក់​ខ្លួន​ឈឺ។ ​ពួកគាត់​បារម្ភ​ថា ប្រសិន​បើ​អាកាសធាតុ​​បន្ត​ឡើងក​ម្ដៅ​ទៀត វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ពួកគេ​បន្ថែម​ទៀត​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HeatWaves #HeatStroke #Health #MOWRAM #MOH #WorkersKH #Kandal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​សារព័ត៌មាន​នៅតែ​ប្រឈម​ហានិភ័យ​នៅ​ពេល​សរសេរ​ព័ត៌មាន​ទាក់ទង​បញ្ហា​បរិស្ថាន
២. លោក ហ៊ុន សែន តែងតាំង​ទីប្រឹក្សា​ស្អេកស្កះ ជា​«ការ​ខ្ជះខ្ជាយ»​ថវិកា​ជាតិ និង​«បង្កើត​ឱ្យ​មាន​អំពើ​ពុករលួយ»
៣. អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើងទៀន ៣នាក់ ក្នុង​គ្រួសារ​តែ​មួយ
៤. សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់​ទៀត​យក​ទៅ​សាកសួរ​រឿង​ឆបោក​ប្រាក់​ពលរដ្ឋ
៥. ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ១០០នាក់ ធ្វើ​ពិធី​បង្សុកូល​រំលឹក​ខួប ១ខែ ដែល​អាជ្ញាធរ​វៀតណាម​កម្ទេច​សាលា​ឆ​ទាន​ចោល៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=jHLiZdMlrx4
---
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤
១. អ្នកសារព័ត៌មាន អះអាងថា អាជ្ញាធរបន្តធ្វើទុក្ខបុកម្នេញពួកគេដោយសារអត្ថបទពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ
២. សមត្ថកិច្ច ចាប់ខ្លួនសមាជិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់ទៀត ពាក់ព័ន្ធរឿងឆបោកពលរដ្ឋ
៣. ខ្មែរក្រោម ធ្វើពិធីបង្សុកូលរំលឹកខួប ១ខែ ដែលអាជ្ញាធរវៀតណាមវាយកម្ទេចសាលាឆទាន
៤. នៅរាត្រីនេះ យើងនឹងមានអ្នកឆ្លើយឆ្លងព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ ចូលមកបកស្រាយថាតើប្រព័ន្ធបណ្តេញសង្គមដែលមានតួនាទីសំខាន់ក្នុងការចែកចាយព័ត៌មាន ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ដើម្បីបំពុលសង្គមបែបណា ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #KhmerKrom #KhmerKampucheaKrom #Vietnam #HunManet #HunSen #WorldPressFreedomDay #FreedomOfThePress #MoINFO #BrilliantCity #BrilliantCityWorld #LengChanna #Oknha #Tycoons #DigitalAuthoritarianism
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/jHLiZdMlrx4
Media is too big
VIEW IN TELEGRAM
ប្រព័ន្ធបណ្តាញសង្គមនៅក្នុងយុគសម័យបច្ចេកវិទ្យានេះ បានដើរតួនាទីសំខាន់ក្នុងការចែកចាយព័ត៌មាន និងគំនិត។ប៉ុន្តែទោះជាយ៉ាងណា ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេបំផ្លិចបំផ្លាញតាមរយៈការរឹតត្បិត ការតាមដាន និងការបំពុលធ្ងន់ធ្ងរពីអ្នកកាន់អំណាច និងអ្នកនយោបាយមួយចំនួន។ តើប្រព័ន្ធបណ្តាញសង្គមដែលមានតួនាទីសំខាន់ក្នុងការចែកចាយព័ត៌មាន ត្រូវបានគេប្រើប្រាស់ដើម្បីបំពុលសង្គមតាមបែបណា?

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រទេសនៅអាស៊ីមួយចំនួនរួមមានកម្ពុជាផង កំពុងរងនូវអាកាសធាតុក្តៅខ្លាំងមិនសូវធ្លាប់មាន នារដូវប្រាំងឆ្នាំនេះ។ តើលោកអ្នកនាងគួរថែរក្សាខ្លួនបែបណា ដើម្បីកុំអោយរងគ្រោះថ្នាក់ពីកម្តៅដែលមិនធ្លាប់មាននេះ?
សូមអញ្ជើញ លោកអ្នកនាងស្តាប់ និងទស្សនា ការបកស្រាយអំពីរឿងនេះរបស់លោកឱសថការី លីម សួរ ដូចតទៅ៖

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH