វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី០៨]៖ ខ្មែរក្រោម​ធ្វើ​បាតុកម្ម, ឃាតកម្ម ឈុត វុទ្ធី, បឹង​តាមោក ...

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ២០២៤​ដែល​ប្រិយមិត្ត​មិន​គួរ​ខកខាន​តាមដាន៖
១. ពលរដ្ឋ​ជាង​១រយ​នាក់​រួម​ទាំង​ព្រះសង្ឃ​ផង ធ្វើ​បាតុកម្ម​នៅ​វត្ត​សាមគ្គី​រង្សី​នៅ​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរ​ក្រោម
២. រដ្ឋាភិបាល រង​ការ​ចោទ​ថា​នៅតែ​មិនទាន់​ស៊ើបអង្កេត​ចាប់​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី បាន​នៅ​ឡើយ
៣. កម្ពុជា-ចិន សម្ដែង​សិល្បៈ​ក្បាច់​គុន​រួមគ្នា​ដើម្បី​បង្កើន​ទំនាក់ទំនង​វប្បធម៌ និង​វិស័យ​ទេសចរ
៤. អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ ធ្វើ​របង​រំលោភ​ចូល​ដី​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក
៥. អាជ្ញាធរ បង្ក្រាប​សាច់​បង្កក​នាំ​ចូល​ខុសច្បាប់​បាន​ជាង​៤តោន៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=4JN0XwYsfuU
16x9-RFA Video Watermark.00_00_39_26.Still001.jpg
794 KB
កម្ពុជា-ចិន​បង្ហាញ​សិល្បៈក្បាច់​គុន​រួមគ្នា​​ ដើម្បី​បង្កើន​ទំនាក់​ទំនង​ វប្បធម៌​ និង​វិស័យ​ទេសចរ​

ក្រសួង​ទេសចរណ៍​បាន​រៀបចំ​ការ​សម្ដែង​សិល្បៈក្បាច់​គុនល្បុក្កតោ​ និង​ក្បាច់គុន​សៅ​លីង​នៅ​ខេត្ត​សៀមរាប​ ដែល​ក្រសួង​អះអាង​ថា​ធ្វើ​ឡើង​ដើម្បី​បង្កើន​ទំនាក់​ទំនង​វប្បធម៌​ កិច្ច​សហប្រតិ​បត្តិការ​ និង​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង​ពីរ។​

​សូម​ទស្ស​នា​វីដេអូ​ខ្លី​ពី​ការបង្ហាញ​ក្បាច់​គុណ​នៃ​ប្រទេស​ទាំង​ពីរ​ដូច​ខាង​ក្រោម៖ https://fb.watch/rE-VQBuYEJ/

#RFAKhmer#Cambodia#SiemReapProvince#AngkorWat#Kongfu#MartialArts#CambodiaKickBoxing#KunKhmer
Deforestation.jpg
853.4 KB
ក្រោ ម​សម័យកាល​ដឹកនាំ​របស់​បក្ស​ប្រជាជន​កម្ពុជា និង​ត្រកូល​«ហ៊ុន»​អស់​រយៈ​ពេល​ជាង​៤០ឆ្នាំ​មក​នេះ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃ​ឈើ​ក្នុង​អត្រា​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។​ តើ​រដ្ឋាភិបាល​មាន​វិធាន​ការ​យ៉ាងណា​ខ្លះ​ឆ្លើ​យ​តប​នឹង​វិនាស​កម្ម​ព្រៃ​ឈើ​ដ៏​សម្បើម​នេះ? និង​ថាតើការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ប៉ះពាល់​អ្វីខ្លះ​ទៅ​លើ​ការ​ប្រែប្រួល​អាកាស​ធាតុ ជីវៈចម្រុះ​ និង​សុខ​ភាព​មនុស្ស?​
 
លោក ​មាន ឫទ្ធិ​ រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ៖​ https://youtu.be/h2BMcD-lxtY
​​
#RFAKhmer#Cambodia​ ​ #Environment​ ​ #Development#CorruptionKH​​#Preylang#environmentalactivists#deforestation
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត៖ «កុំ​ពឹង​ច្រមុះ​គេ​ដក​ដង្ហើម!»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #ChinaReach #PRC #HunManet #HunSen #WangYi #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #FunanCanal #FunanTechoCanal
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ស្នើ​ឱ្យ​ឡាវ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន ខណៈ​វៀតណាម​មិន​ពេញ​ចិត្ត
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឱ្យ​ប្រធាន​រដ្ឋ​ឡាវ លោក ថងលុន ស៊ីសូលីត (Thongloun Sisoulith) គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន។ លោក ហ៊ុន សែន ស្នើ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ជំនួប​មួយ​នៅ​វិមាន​ព្រឹទ្ធសភា​នៅ​ថ្ងៃទី២៣ ខែមេសា ក្នុង​ឱកាស​លោក ថងលុន ស៊ីសូលីត កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែមេសា នៅ​កម្ពុជា។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #USA #MRC #HunManet #HunSen #ThonglounSisoulith #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #FunanCanal #FunanTechoCanal
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកឃ្លាំមើលធនធានធម្មជាតិ ថាឃាតកម្មលើលោក ឈុត វុទ្ធី នៅមាន អាថ៌កំបាំង ច្រើន ដែលត្រូវស៊ើបអង្កេត
---
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលបរិស្ថាន លើកឡើងថា ករណីឃាតកម្មអ្នកការពារព្រៃឈើដ៏ល្បីល្បាញលោក ឈុត វុទ្ធី នៅមានរឿងរ៉ាវ អាថ៌កំបាំងជាច្រើនទៀត ដែលតុលាការនិងរដ្ឋាភិបាល គួរបន្តស៊ើបអង្កេត ស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត និងឃាតកពិតយកទៅផ្ដន្ទាទោស ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាល និងតុលាការ អះអាងថា សំណុំរឿងឃាតកម្ម នេះ ត្រូវបានបិទ បញ្ចប់តាមនីតិវិធីរួចហើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/4JN0XwYsfuU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #HunManet #HunSen #ChutWutty #HumanRights #Environment #ForestryActivists #ChutWutty #Justice #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Khmer Krom demonstrate in Phnom Penh against raids, arrests in Vietnam
---
About 100 Khmer Krom people protested in Phnom Penh on Wednesday to demand that Cambodia urge Vietnam’s government to release 13 activists and monks who were recently arrested.
👉 https://www.rfa.org/english/news/cambodia/khmer-krom-protest-04242024220033.html
---
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #HumanRights #RighttoSelfDetermination #UN #KhmerKromActivists #Demonstration
Media is too big
VIEW IN TELEGRAM
ខ្លីៗពីអាស៊ីសេរី [ទី០៩]៖ មន្ត្រី និង​ឈ្មួញ​ធំៗ សម្រុក​ចូល​លុយ​ជួយ​កាកបាទ​ក្រហម
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ២០២៤​ដែល​ប្រិយមិត្ត​មិន​គួរ​ខកខាន​តាមដាន៖
១. ចៅក្រម ពន្យារ​ពេល​សវនាការ លោក កឹម សុខា ទៅ​ថ្ងៃទី​០៩ ខែ​ឧសភា ដោយសារ​ដាច់​ភ្លើង
២. មេ​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់​តុលាការ​ថា ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គឺ​ជា​ការពិត
៣. មហាជន មាន​មន្ទិល​លើ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ករណី​ផ្តល់​លុយ ៣០ម៉ឺន​ដុល្លារ ឱ្យ​អ្នក​ចម្រៀង លោក សាពូន មីដាដា ថា​ជា​អំពើ​ពុករលួយ
៤. ក្រុម​មន្ត្រី និង​អ្នក​ជំនួញ​ធំៗ សម្រុក​ចូល​លុយ​ជួយ​កាកបាទ​ក្រហម ខណៈ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ហើយ​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក
៥. កម្មករ​រោងចក្រ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រមាណ ៤០០នាក់ និង​បុគ្គលិក​សណ្ឋាគារ​ចំនួន​ពីរ​នៅ​រាជធានី​ភ្នំពេញ តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ការងារ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=UzvENtEh_NM
---
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៥០ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth
Media is too big
VIEW IN TELEGRAM
ប្រធានបក្សភ្លើងទៀនប្រាប់តុលាការថា លទ្ធិប្រជាធិបតេយ្យធ្លាក់ចុះក្រោមអាណត្តិលោក ហ៊ុន ម៉ាណែត គឺជាការពិត
---
ប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណល ឆ្លើយបំភ្លឺទៅកាន់តុលាការថា លទ្ធិប្រជាធិបតេយ្យធ្លាក់ចុះក្រោមអាណត្តិដឹកនាំរបស់លោក ហ៊ុន ម៉ាណែតគឺជាការពិត ហើយថ្នាក់ដឹកនាំគណបក្សប្រឆាំងជាច្រើនរូបត្រូវបានគេដាក់កាមេរ៉ាតាមដាន។

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែមេសា កោះហៅប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណល មកឆ្លើយបំភ្លឺតាមពាក្យបណ្ដឹងរបស់មេធាវីតំណាងរាជរដ្ឋាភិបាលលោក ជូ សុធាផល និងលោក ម៉ម ចាន់ណែភ ដែលបានចោទប្រធានបក្សប្រឆាំងរូបនេះថា បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលតាមរយៈការផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានអន្តរជាតិកាលពីខែកុម្ភៈ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #CLP#CandlelightParty #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ជារឿយៗ លោក ហ៊ុន សែន តែងប្រកាសពីការផ្តល់លុយរាប់ម៉ឺនដុល្លារដល់បុគ្គលមួយចំនួនដែលលេចធ្លោក្នុងបណ្តាញសង្គម ដើម្បីវាយប្រហារគណបក្សប្រឆាំង។ ជាក់ស្តែងថ្មីៗនេះ លោក ហ៊ុន សែន បានឆ្លើយតបថា លោក បានផ្តល់លុយឲ្យតារាចម្រៀងម្នាក់ គឺលោក សាពូន មីដាដា ចំនួន៣០ម៉ឺនដុល្លារអាមេរិក។ ការឆ្លើយតបនេះគឺបន្ទាប់ពីតារាចម្រៀងរូបនេះ អះអាងថា លោក ហ៊ុន សែន បានឲ្យលុយលោកជាង៦លាន៧សែនដុល្លារ។តើទង្វើលោក ហ៊ុន សែន ផ្តល់លុយរាប់ម៉ឺនដុល្លារដល់តារាចម្រៀងដែលតែងវាយប្រហារលើមេដឹកនាំបក្សប្រឆាំងនេះ ឆ្លុះបញ្ចាំងបែបណា និងប៉ះពាល់អ្វីខ្លះដល់សង្គមជាតិ?

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH



#RFAKhmer #Cambodia #HunManet #HunSen #BunRany #KemSokha #SamRainsy #SapounMiDada #Corruption #ACU #OmYentieng
Media is too big
VIEW IN TELEGRAM
អាយ៉ៃ​ឆ្លើយឆ្លង​​រឿង​លុយ​ជិត​៧លាន​ដុល្លារ​រវាង ​«ព្រះឥន្ទ» និង «កូន​អត់​មារយាទ»
---
អ្នក​ប្រើប្រាស់​បណ្តេញ​សង្គម ក្នុង​នោះ​មាន​ទាំង លោក ហ៊ុន សែន ផង​រិះគន់​តារា​ចម្រៀង សាពូន មីដាដា ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវ លោក ហ៊ុន សែន ហៅ​ថា​កូន​ៗ​នោះ ជា​មនុស្ស​អត់​កំណើត ទោះ​មាន​ព្រះឥន្ទ​ប្រោស ក៏​ជួយ​មិន​រួច​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #BunRany #KemSokha #SamRainsy #SapounMiDada #Corruption #ACU #OmYentieng
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ស្រី​ខ្មែរ​នៅ​អារ៉ាប់​បន្ត​រង​ការ​ធ្វើ​បាប​បង្អត់​អាហារ ខណៈ​រង់ចាំ​ការ​ជួយ​សង្គ្រោះ​មក​ប្រទេស​វិញ
---
ក្រុម​ពលករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត (Saudi Arabia​) នៅ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជូន​មក​ដល់​កម្ពុជា​នៅ​ឡើយ​ទេ។ ពួក​គាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដល់​អាយុ​ជីវិត ខណៈ​ពួក​គាត់​ខ្លះ​ទៀត​ទាមទារ​រក​កិច្ច​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់ ដើម្បី​ត្រលប់​មក​កម្ពុជា​ឱ្យ​បាន​ឆាប់ ដោយសារ​តែ​ក្រុម​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការ​ទាំង​ឈឺ និង​បង្អត់​អាហារ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HumanRights #HumanTrafficking #SaudiArabia #VerticalVideo #Trending #Reels #Shorts
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Report: Southeast Asian parliamentarians face threats of reprisals, harassment
---
Parliamentarians from other countries such as Cambodia and Thailand are also facing threats, de Lima noted, even as there were some positive cases around the region, including hers.

In Cambodia last year, the report said, the polls last year were a “farce” that allowed long-term leader Hun Sen to stay in power. And in the runup to the polls there, the regime launched “relentless attacks” against human rights defenders and oppositionists.
👉 https://www.rfa.org/english/news/myanmar/southeastasia-lawmakers-04252024152532.html
---
#RFAKhmer #Cambodia #SoutheastAsian #Parliamentarians #Threats #Reprisals #Harassment
Media is too big
VIEW IN TELEGRAM
ចៅក្រម​សម្រេច​ពន្យារពេល​សវនាការ​លោក កឹម សុខា ដោយសារ​ដាច់​ភ្លើង
---
ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​ពន្យារពេល​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ខែក្រោយ​ដោយសារ​ដាច់​ភ្លើង​នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា នេះ ខណៈ​សវនាការ​បាន​អូស​បន្លាយ​ពេល​ចំនួន ៧​លើក​មក​ហើយ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #KemSokha #CNRP #PoliticsKH
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សកម្មជន​បរិស្ថានដាក់ញត្តិ​ទៅ​ក្រសួងយុត្តិធម៌​ទាមទារ​ឲ្យ​ស៊ើបអង្កេត​ឡើងវិញ ករណី​ឃាតកម្ម​លើលោក ឈុត វុទ្ធី​
---
​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​ប្រមាណ ២០​នាក់​នៅ​ព្រឹក​ថ្ងៃទី ២៦ មេសា បាន​ជួបជុំគ្នា នៅ​មាត់ទន្លេ​ខាងមុខ​ផ្សារ​រាត្រី ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ដើរ​ដង្ហែ​ញត្តិ ឆ្ពោះទៅកាន់​ក្រសួងយុត្តិធម៌ ដោយ​ឆ្លងកាត់​ផ្សារ​ចំនួន​ពីរ គឺ​ផ្សារកណ្ដាល និង​ផ្សារ​រាត្រី​។​

​ក្បួន​ដង្ហែ​ញត្តិ​នៅថ្ងៃនេះ ក្រុមយុវជន បាន​ពាក់អាវ​ពណ៌​ស ហើយ​ចង​ក្រណាត់ស​លើ​ក្បាល ព្រមទាំង​ប្រើ​ទឹក​ថ្នាំ​ពណ៌​ក្រហម គូស​នៅលើ​ផ្ទៃមុខ​ថា «​ឈាម​វុទ្ធី​» និង​កាន់​បដា ដែល​ពួកគេ​បានសរសេរថា យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #ChutWutty #HumanRights #Environment #ForestryActivists #MotherNatureCambodia #JusticeKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បុគ្គលិក​សណ្ឋាគារ​មួយ​ចំនួន​នៅ​ភ្នំពេញ​លើក​គ្នា​តវ៉ា​សុំ​ដំណោះស្រាយ​លក្ខខណ្ឌ​ការងារ​ពី​ក្រសួង​
---
ក្រុម​បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​សណ្ឋាគារ​សូហ្វីតែលភ្នំពេញ ប្រមូល​ផ្ដុំ​គ្នា​ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវ: លោក ហេង សួរ ដោះស្រាយ​វិវាទ​ការងារ​នៅកន្លែង​ធ្វើ​ការ នៅ​ព្រឹក​ថ្ងៃ​ទី២៥ មេសា នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LaborConflict #HotelCambodiana #SofitelPhnomPenh #UnionKH #TourismCambodia
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្វីខ្លះដែលប្រិយមិត្តគួរដឹងពីរឿងរ៉ាវសំខាន់ៗដែលកើតមានឡើងនៅថ្ងៃទី១៩ ខែមេសា នេះ?
១. លោក ហ៊ុន ម៉ាណែត ប្រតិកម្មនឹងលោក សម រង្ស៊ី ដែលថា ព្រែកជីកហ្វូណន គឺជាឈ្នាន់បម្រើនយោបាយរបស់ចិន
២. ក្រុមយុវជនប្រមាណ២០នាក់ រំលឹកខួប១២ឆ្នាំ នៃការឃាតកម្មបាញ់សម្លាប់លោក ឈុត វុទ្ធីនៅព្រឹកថ្ងៃទី ២៦ មេសា
៣. សាលាឧទ្ធរណ៍តម្កល់សំណុំរឿងផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងលោក វឿង សំណាង ដាក់គុក៦ឆ្នាំទុលជាបានការដដែល
៤. តុលាការកំពូល ពន្យារពេលប្រកាសសាលដីកាសំណុំរឿងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៧ នាក់ទៅថ្ងៃទី៣ខែឧសភា
៥. ស្នងការខេត្តបាត់ដំបង មិនទាន់រកឃើញក្រុមជនល្មើសដែលវាយដំពលរដ្ឋខ្មែរ-អូស្ត្រាលី របួសធ្ងន់នៅឡើយ
👉 ទស្សនាកម្មវិធីព័ត៌មានយប់នេះទាំងស្រុង៖ https://youtube.com/live/xdrlnAauVTY?feature=share
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរីជុំវិញប្រភពលុយដែលលោក ហ៊ុន សែន យកមកទិញមនុស្សឲ្យបិទមាត់។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #HunSen #SamRainsy #HunManet #PoliticsKH #HumanRights #Justice #OppositionActivist #CourtKH
Media is too big
VIEW IN TELEGRAM
សម្ភាសកូនប្រុសលោក ឈុត វុទ្ធី ជុំវិញខួប១២ឆ្នាំ នៃឃាតកម្មរបស់ឳពុកលោក

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH


#RFAKhmer #Cambodia #HunSen #HunManet #ChutWutty #HumanRights #Environment #ForestryActivists #MotherNatureCambodia #JusticeKH