វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​ចោទ​អាជ្ញាធរ​ប្រើ​ហិង្សា​រុញច្រាន​និង​វាយ​ដំ​បង្ក​ស្នាម​របួស
---
ពលរដ្ឋ​ជា​ប្ដី​ប្រពន្ធ​រស់​នៅ​បឹង​តាមោក ចោទ​ក្រុម​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ថា​ប្រើ​ហិង្សា​រុញ​ច្រាន និង​វាយ​ដំ​លើ​រាង​កាយ​បង្ក​ឱ្យ​មាន​ស្នាម​របួស នៅ​ពេល​ពួក​គាត់​ព្យាយាម​រារាំង​គ្រឿង​ចក្រ មិន​ឱ្យ​កាយ​ដី​ក្រោយ​ផ្ទះ​។ ពលរដ្ឋ​បឹង​តាមោក​ចាត់​ទុក​ថា វា​ជា​ទង្វើ​ឃោរឃៅ​របស់​អាជ្ញាធរ​ប្រព្រឹត្តិ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​និង​ជា​ជន​ពិការ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights#LandDispute #BoeungTamok #TamokLake #Development#CorruptionKH #Court
Media is too big
VIEW IN TELEGRAM
សម្ភាសសកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុត ជុំវិញរឿងលោក ហ៊ុន សែន តែងតាំងមេឈ្មួញល្បីល្បាញខាងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា គឺលោក ទ្រី ភាព ឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកនិងការឃាត់ខ្លួនសកម្មជនសង្គមលោក កើត សារ៉ាយ ។

#RFAKhmer #Cambodia #KoetSaray #KSILA #HumanRightsKH #CandleLightParty #PoliticsKH #BoreyPiphupThmey #BoengTamok #TamokLake HongPiv #HunSen #Senate #Vietnam #TryPheap #LandDispute #LandDisputePreahVihear

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​ប្ដី​ប្រពន្ធ​នៅ​បឹង​តាមោក​រង​របួស​ដោយសារ​ការ​ប្រើ​ហិង្សា​ពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​
---
ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក អះអាង​ថា អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គាត់ ដែល​បាន​ចេញ​មុខ​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​កាយ​ដី​ខាង​ក្រោយ​ផ្ទះ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​គួរ​តែ​ស្ដាប់​នូវ​តម្រូវ​ការ​ពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បឹង​តាមោក​ថា អាជ្ញាធរ​បន្ត​ធ្វើ​របង​បាំង​លើ​ដី​ដែល​កំពុង​មាន​ទំនាស់
---
ពលរដ្ឋ​រស់​នៅ​សហគមន៍​សំរោង​ត្បូង តំបន់​បឹង​តាមោក ស្នើ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បញ្ឈប់​ការ​សាងសង់​សំណង់​ផ្សេង​ៗ​លើ​ដី​ដែល​កំពុង​មាន​ទំនាស់​។ ពួក​គាត់​ទទូច​ឱ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពួក​គាត់​ដែល​ជា​ម្ចាស់​ដី និង​បញ្ឈប់​ការ​គំរាមកំហែង​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ត​ទៅ​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហគមន៍​ខេត្ត​កោះកុង​ឡើង​មក​ក្រសួង​ដែនដី​ជា​ថ្មី សុំ​ដំណោះស្រាយ​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​ជាង​២០​ឆ្នាំ
---
ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​រងគ្រោះ​ដីធ្លី​ចំនួន​៤​នៅ​ខេត្ត​កោះកុង បន្ត​ខក​ចិត្ត​ដែល​ក្រសួង​រៀបចំ​ដែនដី មិន​ផ្ដល់​ដំណោះស្រាយ​បញ្ហា​ដីធ្លី​តាម​ការ​ស្នើ​របស់​ពួកគាត់ ហើយ​ក្រសួង​បែរ​ជា​គំរាមកំហែង និង​បង្ខំ​ឱ្យ​ពួកគាត់​ទទួល​យក​ដំណោះស្រាយ​របស់​ក្រសួង​ទៅ​វិញ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ព្រមាន​ចាប់​ខ្លួន​» ពលរដ្ឋ​តវ៉ា​រារាំង​ការ​ឈូសឆាយ​គ្រឿងចក្រ​ក្រុមហ៊ុន​វៀតណាម
---
ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម និង​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូសឆាយ​បំផ្លាញ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដែល​ចេញ​តវ៉ា​ដាក់​គុក​ថែម​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​យុត្តិធម៌​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ឡើង​ដាក់​ញត្តិ​នៅ​ភ្នំពេញ សុំ​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​និង​វៀតណាម
---
ក្រុម​ពលរដ្ឋ​ប្រមាណ​៥០​នាក់ តំណាង​ពលរដ្ឋ​ចំនួន ១៣១៨​គ្រួសារ ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ នាំគ្នា​ឡើង​មក​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា នៅ​ក្រសួង​មហាផ្ទៃ ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ឱ្យ​ជួយ​រក​ដំណោះស្រាយ​។ ការ​ឡើង​មក​ដាក់​ញត្តិនេះ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited) សហការ​ជា​មួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដែល​វិនិយោគ​ដាំ​អំពៅ​ បាន​ឈូសឆាយ​ដំណាំ​កសិកម្ម​ចោល និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់​គុក ប្រសិន​ពួកគាត់​ចេញ​តវ៉ា​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​រដ្ឋាភិបាល​ជួយ​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ដោយសារ​បាត់បង់​ដី
---
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល គួរ​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​វិវាទ​ដីធ្លី រវាង​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ និង​ក្រុមហ៊ុន​ដាំ​ស្ករ​អំពៅ​វៀតណាម ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​បាត់បង់​ដីធ្លី​ធ្វើ​ស្រែ​ចម្ការ​។ ការ​ស្នើ​នេះ បន្តាប់​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ ជិត​៥០​នាក់ បាន​នាំគ្នា​ឡើង​មក​ភ្នំពេញ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍ និង​ស្វែងរក​ដំណោះស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​វៀតណាម បញ្ឈប់​ការ​ឈូសឆាយ​ដំណាំ​កសិកម្ម និង​ឈប់​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ គំរាមកំហែង​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LandDispute #Vietnam #Kratie #Economy
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
បក្ស​កម្លាំង​ជាតិ​សន្យា​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ព្រលាន​យន្តហោះ​ថ្មី
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​លោក រ៉ុង ឈុន សន្យា​ថា គណបក្ស​នឹង​ព្យាយាម​ជួយ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្ដាល​។ ការ​សន្យា​នេះ​ធ្វើ​ឡើង នៅ​ពេល​ថ្នាក់ដឹកនាំ​គណបក្ស​ចុះ​ជួប​ពលរដ្ឋ​កំពុង​មាន​ទំនាស់ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា​។ ពលរដ្ឋ​លើកឡើង​ថា ការ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​អស់​រាប់​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ម្ចាស់​ដី​មួយ​ចំនួន​ឈឺ​រីងរៃ​ស្លាប់ ខណៈ​ពួកគាត់​មួយ​ចំនួន ព្រម​ទទួល​យក​សំណង​ដី​ក្រោម​ទីផ្សារ ប៉ុន្តែ​ជា​សំណង​សមរម្យ​អាច​ទទួល​យក​បាន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #HunManet #HunSen #NationPowerParty #RongChhun
#Landdispute #Kandal #OCIC
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បារម្ភ​ពី​គម្រោង​ព្រែក​ជីក​ហ្វូណន ខណៈ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ផ្ដល់​ដំណឹង​ដោះស្រាយ​ផល​ប៉ះពាល់​
---
ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​គម្រោង​សាង់សង់​ព្រែក​ជីក​ហ្វូណន កំពុង​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ផ្ទះ​ ឬ​ការ​បង្ខំ​ឱ្យ​ទូទាត់​សំណង​មិន​សមរម្យ ដោយសារ​ថ្ងៃ​បើក​ការដ្ឋាន​ជីកព្រែក​កាន់​តែ​កៀក ប៉ុន្តែ​ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​ការ​សម្របសម្រួល ស្ដីពី​សំណង​ប៉ះពាល់​នៅ​ឡើយ​។ ក្ដី​បារម្ភ​នេះ កើតឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ប្រកាស ស្ដីពី​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ខាង​មុខ​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

 ---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #Mekong #MRC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #GeopoliticalTensions #FunanCanal #FunanTechoCanal #Landdispute

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​​ឱ្យ​ពលរដ្ឋ​នៅ​ជាប់​បឹង​ត្របែក​រុះរើ​ដោយ​«​ផ្ដល់​សំណង​ត្រឹម​១​ពាន់​ទៅ​២​ពាន់​ដុល្លារ​»
---
ពលរដ្ឋ​ក្នុង​សហគមន៍​សាមគ្គី​រុងរឿង ដែល​រស់​នៅ​ជាប់​ប្រឡាយ​បឹង​ត្របែក ក្នុង​ភូមិប្រាំ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ប្រមាណ​៤០​គ្រួសារ បដិសេធ​ទទួល​យក​សំណង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជា​ថ្នូរ​ឱ្យ​ពួក​គាត់​រុះរើ​លំនៅឋាន​ចេញ​ទៅ​រស់​នៅ​កន្លែង​ផ្សេង​។ នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ក្រុម​ពលរដ្ឋ​បាន​នាំគ្នា​លើក​រូប​ថត​គ្រួសារ​ត្រកូល «​ហ៊ុន​» ដើម្បី​ស្នើសុំ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​១០០​គ្រួសារ​នៅ​ក្រុង​តាខ្មៅ​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​ស្ដារ​ប្រឡាយ
---
ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ស្ដារ​ប្រឡាយ​៩៦ ក្នុង​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ជាង​១៥០​គ្រួសារ ស្នើ​អភិបាល​ខេត្ត​កណ្ដាល​ថ្មី​លោក គួច ចំរើន គួរ​បើក​វេទិកា​សាធារណៈ រក​ដំណោះស្រាយ​សម្រាប់​ពួកគាត់​។ ការ​ស្នើ​នេះ ដោយសារ​ប្រឡាយ​មេ​៩៦ នឹង​ត្រូវ​ស្ដារ ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​ជន់​លិច​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ និង​ព្រលាន​យន្តហោះ​ថ្មី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Kandal #Takhmao #HumanRights #LandDispute #Development
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​​ជាង​៤០០​នាក់​តវ៉ា​ប្រឆាំង​អាជ្ញាធរ​កាត់​ដី​ស្រែចម្ការ​ពួកគាត់ចូល​ទៅ​ក្នុង​តំបន់២
----
ពលរដ្ឋ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ លើក​គ្នា​តវ៉ា បន្ទាប់​ពី​អាជ្ញាធរ​បាន​កាត់​ដី​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ជាង​៣០​ឆ្នាំ​មុន បញ្ចូល​ជា​ដី​តំបន់​២​។ ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​ធ្លាប់​អាស្រ័យផល​លើ​ដី​នោះ តាំង​ពី​ឆ្នាំ​១៩៨៣ ដែល​រដ្ឋាភិបាល​ចែក​ឱ្យ សម្រាប់​ពួកគាត់​ធ្វើ​ស្រែ​ក្រោយ​ចេញ​ពី​របប​ខ្មែរ​ក្រហម និង​មិន​មែន​ដី​ព្រៃ​ដែល​ទើប​នឹង​កាប់​ឆ្ការ​ឡើយ ហើយ​អាជ្ញាធរ​មូលដ្ឋាន ក៏​ធ្លាប់​ហៅ​ពលរដ្ឋ​ឱ្យ​ទៅ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ដែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer