វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.84K photos
1.96K videos
93 files
7.87K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​សុំ​ដំឡើង​ប្រាក់​ខែ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ
---
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញត្តិ​ទៅ​រដ្ឋសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន ឱ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាងរាស្ត្រ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។ ក្រៅ​ពី​នេះ សមាគម​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​គ្រូ​បង្រៀន ផ្ដល់​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​ដល់​គ្រូ​បង្រៀន​១១​នាក់​ឡើង​វិញ រួម​ទាំង​ទម្លាក់​បទ​ចោទ​និង​ដោះលែង​អ្នក​ទោស​មនសិការ​ជាដើម៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #WorldTeachersDay #CITA #MinimumWage #EducationKH #MoEYS #HangChuonNaron #OukChhayavy #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
មិន​ដល់​១ឆ្នាំ​ផង ពលរដ្ឋ​ជាង ២ម៉ឺន​គ្រួសារ រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ
---
ប្រិយមិត្ត​ជ្រាប​ទេ​ថា នៅ​ទូទាំង​ប្រទេស មាន​ពលរដ្ឋ​ប្រមាណ ២២.១០៨ គ្រួសារ ត្រូវ​បាន​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ គិត​ចាប់​ពី​ចុង​ខែ​តុលា ឆ្នាំ២០២៣ ដល់​ដើម​ខែ​កញ្ញា ឆ្នាំ២០២៤។ ករណី​បណ្តេញ​ចេញ​នេះ ស្មើ​នឹង ៤០​ករណី។ ករណី​បណ្តេញ​ចេញ ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែល​លេចធ្លោរួមមាន៖ ម្ចាស់​អង្គរ​ជាង ១០.០០០ គ្រួសារ, ពលរដ្ឋ​បឹង​តាមោក​ជាង ៣១៩ គ្រួសារ, និង​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ជាង ៣០០ គ្រួសារ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/cchr-urges-government-to-end-forced-evictions-10082024044010.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #ForcedEvictions #CCHR #WorldHabitatDay #MLMUPC #SaySamal #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
ឪពុក​ម្ដាយ​មួយ​ចំនួន នាំគ្នា​ទៅ​លើក​ទឹក​ចិត្ត​កូន​នៅ​ថ្ងៃ​ប្រឡង​បាក់ឌុប
---
ឪពុក​ម្ដាយ​មួយ​ចំនួន ក្រោក​ទៀប​ភ្លឺ​វេច​បាយ​ទឹក​ឱ្យ​កូន​មក​ប្រឡង​បាក់ឌុប និង​ខ្លះ​ទៀត​សុខ​ចិត្ត​ឈរ​រង់ចាំ​លើក​ទឹក​ចិត្ត​កូន​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង។ ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​នៅ​ថ្ងៃ​ទី​១ បេក្ខជន​២២​នាក់ មាន​បញ្ហា​សុខភាព ក្នុង​នោះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​មាន​៣​ករណី។ ឆ្នាំ​នេះ សិស្ស​ប្រឡង​​បាក់ឌុប​សរុប មាន​ជាង​១​សែន​៣​ម៉ឺន (១៣៧.០៤០) នាក់។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MOEYS #Bacll #Bacll2024 #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម៉ម សុវឌ្ឍិន ខ្វះ​លទ្ធភាព​ចិញ្ចឹម​ឪពុកម្ដាយ​ជរា និង​កូន​តូច ដោយសារ​វិវាទ​ការងារ ណាហ្គាវើលដ៍
---
កូដករ ណាហ្គាវើលដ៍ (NagaWorld) អ្នកនាង ម៉ម សុវឌ្ឍិន បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន
---
ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/land-conflicted-families-in-kratie-gather-to-support-their-representatives-at-court-10092024000209.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #Development #CorruptionKH #Court #KamdhenuVenturesCambodia #Kratie #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«ខ្ញុំ​ស៊ី​ឈ្នួល​គេ​ហត់​ណាស់ ចង់​ឱ្យ​កូន​រៀន​ខ្ពស់​មាន​ការងារ​ល្អ កុំ​ឱ្យ​លំបាក​ដូច​ខ្ញុំ»
---
លោកស្រី ស៊ន ហៀប បាន​ឡើង​ពី​ខេត្ត​កំពង់ចាម មក​លើក​ទឹក​ចិត្ត​កូន​ស្រី ដែល​ប្រឡង​បាក់ឌុប​នៅ​វិទ្យាល័យ​ព្រះយុគន្ធរ ក្នុង​ទីក្រុង​ភ្នំពេញ។ ជា​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ចម្ការ​ឱ្យ​គេ​ដើម្បី​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹម​ជីវិត លោកស្រី​មាន​បំណង​ចង់​ឱ្យ​កូន​រៀន​សូត្រ​ឱ្យ​បាន​ខ្ពង់ខ្ពស់ មាន​ការងារ​ល្អ​ធ្វើ កុំ​ឱ្យ​ស៊ី​ឈ្នួល​ប្រើ​កម្លាំង​លំបាក​ដូច​ជីវិត​លោកស្រី។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen ##HangchuonNaron
#MoEYS #Bacll #Bacll2024 #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សុខ ឥសាន៖ វិធានការ​ប្រឆាំង លី សាម៉េត មិន​ពាក់ព័ន្ធ​​វិវាទ​ចែក​ផលប្រយោជន៍​ទេ
---
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ករណី​ចាត់​វិធានការ​ចំពោះ​លោក លី សាម៉េត នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ចែក​ផល​ប្រយោជន៍​គ្នា​នោះ​ទេ។ ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​បុគ្គល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន រូប​នេះ​បាន​នៅឡើយ។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល ស្រាវជ្រាវ​លើ​មន្ត្រី​និង​អ្នក​នៅ​ក្បែរ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​លើកលែង​ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់៕
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/OdNAyEwD_pA
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #LySameth #Corruption #Nepotism #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​កម្មករ នៅ​ខេត្ត​កំពង់ស្ពឺ​បណ្តា​ល​កម្មករ​ជាង៣០នាក់ រងរបួស
---
កម្មករ​៣៥នាក់បានរងរបួស​ ក្នុងនោះ៣នាក់បានរងរបួសធ្ងន់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍ដឹកកម្មករនៅខេត្តកំពង់ស្ពឺ។ មន្ត្រីសហជីព និងអ្នកជំនាញចរាចរណ៍ ស្នើដល់រដ្ឋាភិបាល រឹតបន្តឹងច្បាប់ចរាចរណ៍និងការដឹកលើសកំរិតបណ្តាលឲ្យមានគ្រោះថ្នាក់ ៕  
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/social-economy/35-garment-workers-injurd-in-a-traffic-accident-in-phnom-sruoch-kampong-speu-10092024132442.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia#HunManet #HunSen #Cambodia #GarmentWorkers #KampongSpeuProvince #TrafficAccident #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ​លោក​ កើត សារ៉ាយ
---
សាលាដំបូង​រាជធានី​ភ្នំពេញ​​​នឹង​ជូន​ដំណឹង​​ថ្ងៃ​​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​​ ​លោក​ កើត សារ៉ាយ​នៅ​ពេល​ក្រោយ​ ខណៈ​ដែល​មេធាវី​និង​មន្ត្រី​សង្គម​ស៊ីវិល​​ថា​​ភស្តុតាង​ដែល​ចោទ​ប្រកាន់​​លោក​ កើត​ សារ៉ាយ​ មាន​វិមតិសង្ស័យ​ ឬ​​មិន​មាន​ភស្តុតាង​រឹង​មាំ​នោះ​ទេ ​។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/judges-not-yet-set-specific-date-to-announce-verdict-of-koeut-saray-case-10092024202742.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KoetSaray #KSILA #ArbitraryArrests #PrisonerofConscience #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
តស់​មក​ស្គាល់ «ស្តេច​កោះកុង» ដែល​ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម និង​​ក្រុម​គ្រួសារ
---
លោក លី យ៉ុងផាត់ និង​អាជីវកម្ម​របស់​លោក​ចំនួន៥ ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្នុង​បញ្ជី​ខ្មៅ កាលពី​ពាក់​កណ្តាល​ខែកញ្ញា ដោយសារ​តែ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ។ អាជីវកម្ម​ទាំង​៥​របស់​លោក​រួមមាន៖ ក្រុមហ៊ុន L.Y.P Group, រមណីយដ្ឋាន​អូស្មាច់ (O-Smach Resort), សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel), រមណីយដ្ឋាន​កោះកុង (Koh Kong Resort), និង សណ្ឋាគារ​ភ្នំពេញ។ លោក​មាន​ភរិយា ឈ្មោះ គីម ហ៊ាង មាន​ងារ​ជា​អ្នក​ឧកញ៉ា និង​មាន​កូនប្រុស​ស្រី​ចំនួន ៥ នាក់ ដែល​មាន​ងារ​សុទ្ធតែ​ជា​ឧកញ៉ា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #USA #HunManet #HunSen #Sanctions #TREAS #Cyberscams #TIP #HumanTrafficking #MoneyLaundering #OnlineGambling #CPP #LyYongPhat #PatSuphapha #LYPGroup #OsmachResort #GardenCityHotel #KohKongResort #PhnomPenhHotel #VerticalVideos #Reels #Shorts