វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.33K videos
69 files
7.23K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស្រ្ដីមួយចំនួនត្អួញត្អែរគ្មានជម្រក បន្ទាប់ពីផ្ទះត្រូវបានបំផ្លាញ ហើយប្ដីរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរ
---
ក្រុមស្រ្ដីមួយចំនួនត្អួញត្អែរពីទុក្ខលំបាកដោយសារគ្មានទីជម្រក បន្ទាប់ពីផ្ទះសម្បែង ត្រូវបានអាជ្ញាធរចុះដុតបំផ្លាញចោល និងខ្លះបង្ខំឱ្យរុះរើចេញពីដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសិលាដាម៉ិច (Seila Damex)។ ក្រុមស្រ្ដីទាំងនោះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឈ​​ប់ឱ្យសមត្ថកិច្ចបន្តតាមចាប់ខ្លួនពលរដ្ឋ និងដោះលែងអ្នកដែលបានចាប់ខ្លួន ឱ្យមានសេរីភាពវិញ។ ការស្នើនេះ បន្ទាប់ពីតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនពលរដ្ឋ២៨នាក់ ក្នុងពន្ធនាគារ កាលពីថ្ងៃទី១១ ខែមីនា ពីបទហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ចំណាក​ស្រុក មក​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​កាត់​ដំឡូង
---
ពលរដ្ឋ​មួយ​ចំនួន​នាំ​កូន​ចៅ ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​ខេត្ត​ផ្សេង​ៗ ដើម្បី​ស៊ី​ឈ្នួល​ធ្វើ​ជា​កម្មករ​កាត់​ដំឡូង​ហាល​ឱ្យ​ឈ្មួញ នៅ​ស្រុក​គូលែន ខេត្ត​ព្រះវិហារ សម្រាប់​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ ពលរដ្ឋ​ទាំង​នោះ​លើកឡើង​ថា ពួក​គាត់​ខ្លះ​ជា​អតីត​ពលករ​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ខ្លះ​ជា​កសិករ​ធ្វើ​ស្រែ​ចម្ការ ដូច្នេះ​ មាន​តែ​តស៊ូ​ដើរ​ស៊ី​ឈ្មួញ​ធ្វើ​ជា​កម្មករ​ឆ្លង​ខេត្ត ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​។
ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #hengSour #Worker #PotatoCutter #Potato #PreahVihear #Debt
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤៖

១. កម្មកររោងចក្រ Y & W Garment ប្រមាណ៥០០នាក់បិទផ្លូវតវ៉ា ទាមទារដំណោះស្រាយ ក្រោយថៅកែរត់ចោលរោងចក្រ
២. លោក ហ៊ុន ម៉ាណែត ថាព្រលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល ជាចក្ខុវិស័យរបស់ឪពុកលោក តែមិនបង្ហាញដំណោះស្រាយដីធ្លីសមរម្យជូនពលរដ្ឋ
៣. សហគមន៍និងសង្គមស៊ីវិលថា ការឃុំខ្លួនពលរដ្ឋ២៨នាក់រឿងវិវាទដីធ្លី នៅខេត្តព្រះវិហារ ជារឿងអយុត្តិធម៌
៤. វេទកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ យើងនឹងពិភាក្សាជុំវិញនូវការដែលលោក ហ៊ុន សែន នៅតែបន្តប្រៀបធៀបស្ថានការណ៍បច្ចុប្បន្នណាមួយទៅនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះ វាឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនយោបាយអ្វីខ្លះរបស់លោក
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #HengSour #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #IndepedentUnion #YWFactory #YWGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #MinistryofLabour #TechoTakhmaoInternationalAirport #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/woqTzRFgSbQ
Media is too big
VIEW IN TELEGRAM
#សម្រង់សម្ដីសំខាន់ៗ៖​ អ្នកឃ្លាំ​មើល​សង្គម​និង​សកម្មជន​សិទ្ធិ​មនុស្ស​យល់​ស្រប​គ្នា​ថា​លោក​ ​ហ៊ុន សែន​ មិន​ស័ក្ដិសម​ជា​វីរជន​ការពារ​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​ទេ​ តែ​ជា​ឃាតករ​សម្លាប់​ពល​រដ្ឋ​ខ្មែរ​ទៅ​វិញ​ទេ៕ ​
​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​#RFAKhmer#Cambodia#HunSen#HunManet#HumanRights#KhmerRouge #HumanRights#RFACallShow#KeyQuote
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០២៤៖

១. សហគមន៍និងសង្គមស៊ីវិលថា ការសម្រេចឃុំខ្លួនពលរដ្ឋ២៨នាក់ក្នុងវិវាទដីធ្លី នៅខេត្តព្រះវិហារជារឿងអយុត្តិធម៌
២. អាជ្ញាធរខេត្តកំពតនៅតែគ្មានវិធានការលើអ្នកដែលសង់សំណង់រឹងរំលោភយកច្រាំងព្រែកកំពត
៣. អ្នកឃ្លាំមើល លើកឡើងថា ឧកញ៉ាមួយចំនួន ដែលប្រព្រឹត្តខុស គួរដកហូតគោរមងារវិញ
៤. ពលរដ្ឋរស់នៅខេត្តមួយចំនួន ចោទអាជ្ញាធរថាបានទារលុយរាប់រយដុល្លារ សំរាប់កែអត្រានុកូលដ្ឋាន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #Tycoon #Oknha #KepBeach #CambodiaBeach #BeachEncroachment #BirthCertificates #CorruptionKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/V24YDu4l-hM
After clash with police, land dispute protesters sent to pre-trial detention
---
Activists and villagers criticized a provincial court’s decision on Tuesday to send 28 land dispute protesters to prison one week after they were detained during a violent clash with hundreds of police officers.
👉 https://www.rfa.org/english/news/cambodia/villagers-detained-preah-vihear-03122024171041.html
---
#RFAKhmer #Cambodia #HunSen #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner
Media is too big
VIEW IN TELEGRAM
តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W បណ្ដោះអាសន្ន
---
តុលាការក្រុងភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ សម្ភារៈ និងភាគហ៊ុនរបស់រោងចក្រកាត់ដេរ វ៉ាយ អ៊ែន ដាប់បែលយូ (Y & W Garment Co., Ltd)។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/economy/about-500-y-and-w-workers-block-road-to-demand-labor-dispute-resolution-03122024114807.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤៖

១. សង្គមស៊ីវិលរំពឹងថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនឹងបន្តចូលរួមលើកស្ទួយប្រជាធិបតេយ្យ
២.តុលាការរឹបអូសទ្រព្យសម្បត្តិរោងចក្រ Y&W ក្រោយបិទទ្វារមិនបើកប្រាក់ខែឲ្យកម្មករ
៣.ជនរងគ្រោះស្នើឱ្យតុលាការបង្ខំឧកញ៉ា ឡេង ចាន់ណា ឲ្យផ្ដល់សំណងដល់ពួកគាត់តាមផ្លូវច្បាប់
៤.ក្នុងរាត្រីនេះ យើងនឹងសម្ភាសលោក សម រង្ស៊ី ពីប្រតិកម្មរបស់លោកជុំវិញការស្ទង់មតិមួយដែលរកឃើញថា យុវជនខ្មែរ ៨២% មិនចាប់អារម្មណ៍ទាល់តែសោះពីរឿងនយោបាយ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #US #HunSen #HunManet #HengSour #SamRainsy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #LengChanna #Oknha #BrilliantCity #BoreyBrilliantCity #Investmen #Economy #Debt #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_0GAmN8yXRI
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខេត្តព្រះវិហារព្រមកាត់ឆ្វៀលដីប៉ះពាល់ឲ្យពលរដ្ឋជាង១០០គ្រួសារ និងបន្តឃុំខ្លួនពលរដ្ឋ២៥នាក់ក្រោយការបង្ក្រាបហិង្សា
---
អាជ្ញាធរខេត្តព្រះវិហារ បានសន្យានៅមុខប្រជាពលរដ្ឋរាប់រយនាក់ ដោយព្រមកាត់ឆ្វៀលដីជាង១ពាន់ហិកតារ និងធ្វើប្លង់រឹង ឲ្យប្រជាពលរដ្ឋជិត១៥០គ្រួសារ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែលមានទីតាំងជាប់ក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ខណៈពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច ចំនួន ២៥នាក់ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួននៅពន្ធនាគារ និង៤នាក់ទៀតដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមហេតុផលមិនទាន់គ្រប់អាយុ និងចាស់ជរា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KimRithy #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
16x9-RFA Video Watermark.00_07_54_29.Still002.jpg
574.3 KB
មេ​បក្ស​ប្រឆាំង​លោក​​ សម រង្ស៊ី​ ​អះអាង​ថា​ទោះ​បី​ជា​ត្រកូល​​ហ៊ុន​គាប​សង្កត់​ប្រជារាស្ត្រ​បែប​ណា​ក្ដី ក៏​ពលរដ្ឋ ​និង​យុវជន​នៅ​តែ​ចាប់​អារម្មណ៍​អំពី​រឿង​នយោបាយ​ និង​រឿងរ៉ាវ​ផ្សេងៗ​នៅ​ក្នុង​សង្គម។​ តើ​លោក​ ​សម រង្ស៊ី​ ​មាន​អ្វី​ខ្លះ​ជា​សំអាង?​​

​សូម​​​ទស្សនា​បទ​សម្ភាសន៍​​ផ្ទាល់​រវាង​ ​លោក ​សម រង្សី ​និង​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៖ ​ https://www.facebook.com/rfacambodia/videos/1904550209975979

#RFAKhmer #Cambodia #HunManet #HunSen #Politics #SamRainsy #Youth #TransparentInternational
Media is too big
VIEW IN TELEGRAM
ទុក្ខ​ស្ត្រី​អ្នក​រត់​កង់​បី​នៅ​ខេត្ត​សៀមរាប
---
ក្រុម​ស្ត្រី​អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​ខេត្ត​សៀមរាប​លើកឡើង​ពី​ទុក្ខ​លំបាក​របស់​ពួកគាត់ ដែល​រក​ស៊ី​ពឹង​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍​។ ពួក​គាត់​ថា ស្ត្រី​ភាគ​ច្រើន​ត្រូវ​បាន​រើសអើង​គ្រប់​រូបភាព ស្របពេល​ដែល​រដ្ឋាភិបាល​មិន​អើពើ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #Siemreap #TuktukDrivers #Angkorwat #SiemReapCity #HunSen #HunManet #Tourism #Womandrivers.
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចុចត្រង់នេះ៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កម្មកររោងចក្រ Y & W ត្អូញត្អែរពីជីវភាពលំបាក ក្រោយថៅកែរត់ចោលមិនបើកប្រាក់ខែ
---
កម្មកររោងចក្រកាត់ដេរវ៉ាយអ៊ែនដាប់បែលយូ (Y & W Garment) ជិត ១០០ នាក់ នៅព្រឹកថ្ងៃទី១៤ ខែមីនា បានប្រមូលផ្តុំគ្នានៅពីមុខរោងចក្រ ដើម្បីទាមឱ្យ អាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយទាក់ទងនឹងការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងទៀតដល់ពួកគាត់។ កម្មករស្នើក្រសួងការងារ ជួយពន្លឿននីតិវិធីដោះស្រាយវិវាទការងារនេះ ឲ្យបានឆាប់រហ័ស។ ពួកគាត់ លើកឡើងស្រដៀងៗ គ្នាថា កំពុងរស់នៅយ៉ាងលំបាកលំបិនដោយសារបញ្ហាជីវភាពប្រចាំថ្ងៃ ដូចជា ថ្លៃផ្ទះជួល ម្ហូបអាហារ បំណុលធនាគារ និងថ្លៃការសិក្សារបស់កូនជាដើម ខណៈកម្មការិនីមានផ្ទៃពោះគ្មានប្រាក់ត្រៀមពេលសម្រាលកូន។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្នុង​ពិធី​ជួបជុំ​មួយ​ក្នុង​ទីក្រុង​ហ្វីឡា​ដែល​ហ្វីយ៉ា​(Philadelphia)​ ​នៃ​រដ្ឋ​ផេន​ស៊ីល​វែនញ៉ា​ (Pennsylvania)​ ​ស្ត្រី​​ខ្មែរ​កម្ពុជា​ក្រោម​បង្ហាញ​ការ​ប្ដេជ្ញា​ការពារ​សិទ្ធិ​មនុស្ស​និង​ស្ត្រី​ខ្មែរ​ក្រោម។​ ពួកគេ​​​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​ចូលរួម​ជាច្រើន​ពី​ស្ត្រី​និង​យុវជន​​​ក្នុង​ការ​តស៊ូ​មតិ​និង​​ជំរុញ​អោយ​វៀតណាម​គោរព​សិទ្ធិពល​រដ្ឋ​ខ្មែរ​ក្រោម។​​
​​
​លោក​ ​នៅ វណ្ណារិន​ ​បទ​យក​រាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ៕

#RFAKhmer #Cambodia #HumanRights #WomenRights #HumanRightsDefender #KhmerKrom #Philadelphia #Pennsylvania #InternationalWomenDay
Media is too big
VIEW IN TELEGRAM
អគ្គ​រដ្ឋ​ទូត​ថ្មី​អាមេរិក​សន្យា​ជួយ​ជំរុញ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​
---
មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​អាមេរិក​លោក រ៉ូបើត ហ្វតដេន (Robert Forden) ត្រូវ​បាន​តែងតាំង​ជា​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី ជំនួស​លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែល​នឹង​បញ្ចប់​អាណត្តិ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ ខាង​មុខ​ដ៏​ខ្លី​នេះ​។ អគ្គ​រដ្ឋទូត​អាមេរិក​រូប​នេះ​ប្ដេជ្ញា​ថា នឹង​បន្ត​ជំរុញ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅ​កម្ពុជា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #USA #USEmbassyPhnomPenh #NewUSEmbassador #RobertForden #PartrickMurphy #HumanRights #Democracy #ExpressionFreedom #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤៖

១.ស្នងការសហភាពអឺរ៉ុបជំរុញដល់រដ្ឋាភិបាលកម្ពុជាឱ្យស្ដារសិទ្ធិមនុស្សឡើងវិញ
២.ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ចូលបំភ្លឺនៅតុលាការពាក់ព័ន្ធបណ្ដឹងទាមទារសំណង ១២លានរៀលពីអតីតមន្ត្រីបក្សភ្លើងទៀន
៣.លោក ហ៊ុន ម៉ាណែត តែងតាំងអតីតអភិបាលក្រុងបាវិត ដែលបាញ់កម្មករឲ្យរងរបួសកាលពីជាង១០ឆ្នាំមុន ជាអគ្គនាយករងនៃក្រសួងមហាផ្ទៃ
៤.ក្នុងរាត្រីនេះ យើងនឹងមានសេចក្ដីរាយការណ៍ផ្ទាល់ជុំវិញទស្សនកិច្ចរបស់ មេដឹកនាំគណបក្សកាន់អំណាចថៃមកកម្ពុជាតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #HunSen #PaetongtarnShinawatra #HengSour #MinistryofLabour #CourtKH #Factory #YWFactory #WorkersKH #UnionKH #LaborRightsKH #LaborDispute #HumanRights #ChhoukBandith #KrongBavet #EUCommissioners #SunChanthy #NationPowerParty #CPP #PheuThaiParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/gg8DEyPlPuc
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៤៤ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល ខណៈ​បក្ខពួក​ខ្លួន​តែង​ទៅ​ព្យាបាល​នៅ​បរទេស
---
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា សមិទ្ធផល​នៃ​ការ​កសាង​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​មកនេះ ក្នុង​គោលបំណង​ធានា​អាយុជីវិត​ពលរដ្ឋ និង​ដើម្បី​កុំឱ្យ​ពលរដ្ឋ​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​។ លោក​ថ្លែង​បែបនេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ មន្ទីរពេទ្យ តេជោសែន​កោះធំ ស្ថិត​ក្នុង​ខេត្ត​កណ្ដាល​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មីនា។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/43jAYRV
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HealthSystem #MOH #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
៏៏***សូមកែតម្រូវ*** ពីពាក្យនិពន្ធនាយកកាសែត “រស្មីកម្ពុជា” មកនិពន្ធនាយកកាសែត “រស្មីអង្គរ” នៅផ្នែកខាងចុងក្នុងបទសម្ភាសន៍ជាវីដេអូនេះ។

តើលោក ហ៊ុន សែន អញ្ជើញមេគណបក្សភឿថៃ អ្នកស្រី ផេថងថាន ឈីនណាវ៉ាត្រ (Paethongtarn Shinawatra) ធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងគោលបំណងអ្វីដែរ?

#RFAKhmer #Cambodia #HunManet #HunSen #PaetongtarnShinawatra #NationPowerParty #CPP #PheuThaiParty

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 93.90 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.85 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 93.30 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 15.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 20 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Disgraced ex-governor appointed to senior ministry position
---
Cambodia’s Prime Minister Hun Manet has appointed a former governor convicted of shooting a group of protesters to a senior position within the Ministry of Interior, RFA Khmer has learned, prompting condemnation from rights groups over rampant nepotism and impunity within the government.
👉 https://www.rfa.org/english/news/cambodia/appointment-03142024144221.html
---
#RFAKhmer #Cambodia #HunManet #HunSen #ChhoukBandith #KrongBavet #MinistryofInterior #DynasticRule #NepotisticPractices
Media is too big
VIEW IN TELEGRAM
អតិថិជន​បុរីពិភព​ថ្មី​លើក​គ្នា​តវ៉ា​ជា​ថ្មី ដោយសារ​ក្រុមហ៊ុន​បន្ត​មិន​ទូទាត់​លុយ​ពី​ផ្ទះ​ដែល​រឹបអូស​ពី​ពួកគេ
---
ក្រុម​អតិថិជន​បុរី​ពិភព​ថ្មី​នៅ​ខណ្ឌ​កំបូល​រាប់​សិប​នាក់ លើក​គ្នា​ចេញ​តវ៉ា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មីនា ខណៈ​ការ​ចរចា​ជាមួយ​ភាគី​តំណាង​ក្រុមហ៊ុន​ជាប់​គាំង ដោយសារ​ក្រុមហ៊ុន​នៅ​តែ​មិន​ព្រម​ទទួល​ទិញ​ក្នុង​តម្លៃ​៥០​% នៃ​ផ្ទះ​ដែល​បាន​រឹបអូស​ពី​អតិថិជន​។ ពួកគេ​លើកឡើង​ថា លើស​ពី​នេះ ក្រុមហ៊ុន​បែរ​ចង់​ឱ្យ​អតិថិជន បង់​តែ​ការ​ប្រាក់​សិន​ក៏​បាន ប៉ុន្តែ​ក្នុង​ការ​ប្រាក់​ខ្ពស់ ដើម្បី​រង់ចាំ​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ឡើង​វិញ និង​ប្ដូរ​រយៈពេល​បង់​រំលស់​រហូត​ទៅ​ដល់​៣០​ឆ្នាំ​។ ប៉ុន្តែ​ដំណោះស្រាយ​ទាំង​នេះ ​ត្រូវ​បាន​អតិថិជន​បដិសេធ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
#RFAKhmer #Cambodia #HunManet #HunSen #HongPiv #Protest #BoreyPipupThmey #NewWorld #Seize #Economy #EconomicCrisis #FinancialCrisis #RealEstateKH
Media is too big
VIEW IN TELEGRAM
ប្រធានចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ស្នើ​សមាជិកព្រឹទ្ធសភាអាមេរិកឱ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ស្ដារប្រជាធិបតេយ្យ​ឡើងវិញ
---
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដឹកនាំប្រតិភូមករដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) ដើម្បីជួបសមាជិកព្រឹទ្ធសភា និងអង្គការសង្គមស៊ីវិលអាមេរិក ដើម្បីស្វែងអន្តរាគមន៍ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន នៃ វិទ្យុអាស៊ីសេរី និង អ្នកស្រី មូរ សុខហួរ ជុំវិញដំណើររបស់អ្នកស្រីមករដ្ឋធានីវ៉ាស៊ីនតោន ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #MuSochua#USSenators #KhmerMovementForDemocracy #KMD
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer