វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.36K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦៥៥នាក់ ទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ខែ មិថុនានេះ។ តួលេខអ្នកឆ្លងសរុប ពេល នេះ ៤៥.៣៦៦នាក់។ ចំណែកអ្នកជា សះស្បើយវិញ មានចំនួនសរុប ៤០.០១០ នាក់ ស្លាប់កើនដល់ ៤៩៣នាក់ និង ១.៩២៥ នាក់ ជាករណី នាំចូលពីក្រៅប្រទេស។ ចូលក្នុងក្រុម 👉 RFA Khmer #Health #Covid19 #Cambodia
គិត​មក​ដល់​ពេល​នេះ​មាន​សកម្មជន​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ យុវជន​ខ្មែរ​ថាវរៈ និង​អ្នក​ឈឺឆ្អាល​បញ្ហា​សង្គម បញ្ហា​ព្រំដែន ដែល​ជា​យុវជន​វ័យក្មេង​ចំនួន ១៣​នាក់​ហើយ ត្រូវ​អាជ្ញាធរ​បាន​ចាប់ឃុំ​ខ្លួន​ជាបន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ ២០២០​មក។ ការ​ចោទ​ប្រកាន់​ពួកគេ​ដាក់​ពន្ធនាគារ​នោះទៀតសោត ក៏​ត្រូវ​មតិជាតិ អន្តរជាតិ​ចាត់ទុក​ថា ជា​បទចោទ​ដ៏​អយុត្តិធម៌​ថែម​ទៀត។អានព័ត៌មានពេញ ចូលក្នុងក្រុម 👉 RFA Khmer #Politics #Youth #Environment #Cambodia
ក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី នៅ រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ មិថុនានេះ សូម លោកអ្នកនាងរង់ចាំស្ដាប់កិច្ចពិភាក្សា មួយ ស្ដីពីបញ្ហាប្រឈមរបស់កម្មករ សំណង់ ក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩...
ភ្ញៀវកិត្តិយស៖
១. លោក សុខ គីន ប្រធានសហព័ន្ធ សហជីពកម្មករសំណង់ និងព្រៃឈើ កម្ពុជា
២. លោកស្រី កែវ សុខខែម កម្មការិនី ផ្នែកសំណង់
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/1372414456478048

https://www.youtube.com/watch?v=ghz9PjW96Ws
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា គ.ស.២០២១៖
១. មនុស្សជិត២០នាក់ទៀតបានស្លាប់ដោយ សារជំងឺកូវីដ-១៩ នៅថ្ងៃនេះ
២. អាជ្ញាធរខេត្តកណ្តាលប្រាប់ថា សំណុំរឿង យោធាបាញ់ពលរដ្ឋនៅអង្គស្នួលបញ្ជូនដល់ដៃតុលាការហើយ តែមិនប្រាប់ថា ជនដៃដល់ត្រូវ បានចាប់ខ្លួនហើយឬនៅទេ
៣. សម្ពន្ធអង្គការសង្គមស៊ីវិលសាលកលោក ថាអាជ្ញាធរកម្ពុជាបន្តបំពានសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឥតស្រាកស្រាន្ត
៤. សភាឯកបក្សបោះឆ្នោតផ្តល់ទំនុកចិត្តឱ្យ លោក ប្រាជ្ញ ចន្ទ ក្លាយជាប្រធាន គណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោត
រួមជាមួយនឹងព័ត៌មានមួយចំនួនទៀត...

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
សមាជិក​រដ្ឋ​សភា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ដៃ​គាំទ្រ និង​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​លោក ប្រាជ្ញ ចន្ទ ក្លាយ​​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ហើយ នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៦ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មិថុនា​នេះ។ អានអត្ថបទពេញ
#RFAKhmer #Politics #NEC #CPP #NA
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/921068975115302

https://www.youtube.com/watch?v=S6LZlPR8Wqo
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ១រោច ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែ មិថុនា គ.ស.២០២១៖
1-អាជ្ញាធរឃាត់ខ្លួន កុមារា កាក់ សុវណ្ណឆៃ កូនប្រុសសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ លោក កាក់ កុម្ភា
2-អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យជាមួយមន្ត្រីកម្ពុជា
3-មូលហេតុ ដែលកម្ពុជាមិនសរសេរអំពីបញ្ហា រំលោភសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ ក្រោយជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអង់គ្លេស
4-មនុស្សច្រើនជាង៥នាក់បានស្លាប់ ក្នុងមួយ ថ្ងៃៗ និងខាតបង់ថវិកាសរុបជាង៤៦០លាន ដុល្លារក្នុង១ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
សហជីព​គាំទ្រ​ការ​ស្នើសុំ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី (AIP) ប្រចាំ​ប្រទេស​កម្ពុជា ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល ប្ដូរ​រថយន្ត​ដឹក​កម្មករ​និយោជិត និង​ផ្តល់​មួក​សុវត្ថិភាព ដោយ​ឥត​គិត​ថ្លៃ​ដល់​កម្មករ ដែល​ធ្វើដំណើរ​តាម​ម៉ូតូ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #SocialEconomy #Worker#Union
ស្ថានទូតអង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​បាន​ចេញ​​សេចក្តីថ្លែងការណ៍​មួយ​ភ្លាម​ៗ​ ​ក្រោយ​ជំនួប​រវាង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អង់គ្លេស​លោក​ ដូ​មី​និ​ក​ ​រ៉ា​អាប់​ (​Do​mini​c R​a​a​b) ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​កម្ពុជា​លោក​ ​ប្រាក់​ សុ​ខុន​ ​កាលពី​ថ្ងៃ​ទី​​២​៣​ ​ខែ​​មិថុនា​។ ស្ថានទូត​នេះ​ថា​ ​ភាគី​ទាំង​ពីបាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​រវាង​ចក្រភពអង់គ្លេស​ ​និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ​និង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ​។ អានអត្ថបទពេញ

ចូលក្នុងក្រុម 👉 RFA Khmer #Politics #England #HumanRights
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ជួប​ពិភាក្សាតាម​ប្រព័ន្ធវីដេអូ​​ជាលើកដំបូង​ជា​មួយមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រួមមាន លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ និងលោក កែវ រ៉េមី ​​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​នៅរសៀល​​​ថ្ងៃ​ទី​២៤​ ខែមិថុនានេះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #OCHCR #UNRapporteur
សម្ពន្ធ​អង្គការ​សង្គម​ស៊ីវិល​សាកលលោក World Alliance for Citizen Participation ឬ​ហៅ​កាត់​ថា ស៊ីវីឃឹស (CIVICUS) ថា អាជ្ញាធរ​កម្ពុជា​បន្ត​បំពាន​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ឥត​ស្រាកស្រាន្ត​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #CIVICUS #DefendTheDefender #Youth
ម្ដាយ​កុមារា កាក់ សុវណ្ណច្ឆ័យ ដែល​ជា​ប្រពន្ធ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​កំពុង​ជាប់​ឃុំ​ពន្ធនាគារ​ព្រៃស គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា សមត្ថកិច្ច​ជាង ​២០ ​នាក់​បាន​​ចូល​ទៅ​ចាប់​កូន​ប្រុស​លោកស្រី​ដល់​ក្នុង​ផ្ទះ​ទាំង​យប់ ដោយ​មិន​ប្រាប់​មូលហេតុ និង​មិន​បង្ហាញ​ដីកា​ពី​តុលាការ​ឡើយ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CNRP #kakSovvanchhai
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦៩៩ នាក់ ទៀត គិត ត្រឹម ថ្ងៃ សុក្រ ទី២៥ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៤៦.០៦៥នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៤០.៧៦៩ នាក់ ស្លាប់ កើន ៥០៩ នាក់ និង ២.០៣៨ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។ចូលក្នុងក្រុម 👉 RFA Khmer #covid19 #Cambodia
សហគមន៍​ខ្មែរ​នៅ​ក្រៅ​ស្រុក ភរិយា​បណ្ឌិត កែម ឡី និង​គណបក្សប្រឆាំង​នៅ​ក្រៅ​ស្រុក កំណត់​យក​ថ្ងៃទី​១០ ខែ​កក្កដា ខាងមុខ ប្រារព្ធ​ខួប​លើក​ទី​៥​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កណ្ដាល​ទីក្រុង​ភ្នំពេញ​កាល​ពី​៥​ឆ្នាំមុន​។ ខ្មែរ​នៅ​ក្រៅ​ស្រុក ភរិយា​បណ្ឌិត កែម ឡី និង​អង្គការ​សិទ្ធិមនុស្ស បណ្ឌិត កែម ឡី មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទ។ អាន​ព័ត៌មានពេញ ចូលក្នុងក្រុម 👉 RFA Khmer #Kemley
អាជ្ញាធរ គ្រោង នឹង ដុត បំផ្លាញ ចោល គ្រឿងញៀន ជាង ៥ តោន នៅ ក្នុង ទិវា ប្រឆាំង គ្រឿងញៀន អន្តរជាតិ ពិភពលោក ដែល គ្រោង ធ្វើ នៅ ថ្ងៃទី ២៦ មិថុនា ខាងមុខនេះ ។ មន្ត្រី សង្គម ស៊ីវិល ដែល ឃ្លាំមើល ការ អភិវឌ្ឍ សង្គម ស្វាគមន៍ ចំពោះ វិធានការ នេះ ប៉ុន្តែ បាន ស្នើ សុំ ឱ្យ អាជ្ញាធរ គួរតែ ស្វែងរក ប្រភព នៅ ពីក្រោយ ខ្នង ការ ជួញដូរ ថ្នាំញៀន នេះ ដើម្បី យក មក កាត់ទោស តាមច្បាប់។អានព័ត៌មានពេញ ចូលក្នុងក្រុម 👉 RFA Khmer #Drug
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១៖
https://youtu.be/5nqvvTA_CYc / https://fb.watch/6lyOlccvv4/
៚ ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ សុំឲ្យស្ថាន​ទូតអង់គ្លេស​ឲ្យជួយ​ដោះលែង​ប្តី​ និង​កូនប្រុស ៚ សកម្មជន​ឆ្នើម​ផ្នែក​បរិស្ថាន​សកល ជំរុញ​ឱ្យ​​គ្រប់គ្នា​បន្លឺ​សំឡេង​ប្រឆាំង​នឹង​ការ​ចាប់​អ្នក​ការពារ​បរិស្ថាន​នៅកម្ពុជា ៚ នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី ស្តីពី​ស្នាព្រះហស្ត អតីត​ព្រះមហាក្សត្រ ក្នុង​ការ​ផ្សះផ្សា​ និង បង្រួបបង្រួម​ជាតិ ……រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖ ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕ »» តេឡេក្រាម (Telegram): https://t.me/rfakhmer »» គេហទំព័រ: www.rfa.org/khmer »» យូធូប (YouTube): www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
ក្រុម​ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ នាំគ្នា​ដាក់​ញត្តិ​ជូន​ស្ថានទូត​អង់គ្លេស​ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​របប​លោក ហ៊ុន សែន ឲ្យ​ដោះលែង​ប្តី​ពី​ក្នុង​ពន្ធនាគារ និង​កូនប្រុស​ម្នាក់​ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែល​ទើប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍។ ការ​ដាក់​ញត្តិ​នេះ ក៏​មាន​កង​សន្តិសុខ​និង​សមត្ថកិច្ច​ក្រុងភ្នំពេញ​តាម​រារាំង​ដូច​កន្លង​មក​ដែរ។អានព័ត៌មានពេញ
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១
https://youtu.be/Rnze97PEzlQ / https://fb.watch/6m4LkRwgRF/
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕ »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia #RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី ( Radio Free Asia )។ ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖ 1. ទទួលការជូនដំណឹង (Notification)៖ https://goo.gl/SUtZKE 2. គេហទំព័រ (Website)៖ http://www.rfa.org/khmer/ 3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia 4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH 5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form 6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9 7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2 8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W 9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1
ធនាគារពិភពលោក បាន​អនុម័ត​កញ្ចប់​ឥណទាន​មាន​តម្លៃ​ទឹកប្រាក់​ចំនួន ២០០​លាន​ដុល្លារ​អាមេរិក​របស់​សមាគម​​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​រៀបចំ​គោល​នយោបាយ​ហិរញ្ញប្បទាន​ដើម្បី​ជួយ​សង្គ្រោះ​ការ​រើប​ឡើងវិញ និង​ការ​កសាង​ភាព​ធន់​របស់​កម្ពុជា។អាបព័ត៌មានពេញ
អ្នក​ការពារ​បរិស្ថាន​ល្បីឈ្មោះ​លំដាប់​ពិភពលោក ចេញ​មុខ​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់​គ្នា​លើក​ឡើង​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន ៣នាក់​នៅ​កម្ពុជា។ សារ​អំពាវនាវ​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជា​ច្រើន រាប់​ទាំង​អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល អ្នក​ស្រាវជ្រាវ និង​អ្នក​ស្រឡាញ់​បរិស្ថាន។ អានព័ត៌មានពេញ
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៧៤៥ នាក់ ទៀត គិត ត្រឹម ថ្ងៃ សៅរ៍ ទី២៦ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៤៦.៨១០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៤១.៤៣៩ នាក់ ស្លាប់ កើន ៥២៣ នាក់ និង ២.១០០ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។