Python_forever
2 subscribers
65 photos
84 videos
22 files
32 links
این کانال فقط جهت یاد گیری و انتقال اطلاعات هست خیلی
ممنون که دنبال میکنین ❤️❤️
🙏
Admin = @Pyforever4554
Download Telegram
Forwarded from Tha Makara
សមាគមនិស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមគោរពអរគុណ និងអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រះសង្ឃ ព្រមទាំង និស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាគ្រប់រូប និងគ្រប់ព្រះអង្គដែលនៅតែបន្តចូលរួមបរិច្ចាគសម្ភារៈ និងថវិកានៅទីតាំងទទួលជំនួយទាំងពីរ របស់យើង ។

តាមរយៈការបរិច្ចាគនេះយេីងខ្ញុំបានរៀបចំកាបូបនៃស្នាមញញឹមបានចំនួន ២០០៩ កាបូប ហើយ ១០០០ កាបូបក្រោយនេះបានរៀបចំរួចរាល់និងត្រៀមដឹកជញ្ជូនជូនដល់កុមារដែលរងចាំ កាបូបនៃស្នាមញញឹមរបស់ពួកគេ។

យើងខ្ញុំនឹងនៅតែបន្តទទួលការបរិច្ចាគ ហើយសម្ភារៈសម្ភារៈបរិច្ចាគអាចយកមកដាក់នៅទីតាំងចំនួនពីរដូចខាងក្រោម៖

១. មជ្ឈមណ្ឌលផ្ដល់សេវាសាធារណៈ (Public Service Center) របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (Ministry of Post and Telecommunications) (Google Maps: https://go.gov.kh/mptc/maps)

២. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (Cambodia Academy of Digital Technology) ស្ថិតនៅ ជាន់ទី១ Makerspace (1st-floor Makerspace) (Google Maps: https://go.gov.kh/mptc/maps-cadt)

#csa #cadt