ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
HTTP​ មកពីពាក្យពេញថា Hypertext Transfer Protocol ដែលមានលេខកូដចំនួន 3 ខ្ទង់ជាតំណាងអត្ថន័យ ដោយវាដំណើរការនៅពេលដែលអ្នកប្រើប្រាស់ធ្វើការស្នើសុំទៅកាន់ server ហើយពេល server ឆ្លើយតបមកវិញតាមរយៈ HTTP status code នេះឯង។
លេខកូដទាំងនោះបង្ហាញថាតើសំណើរបស់អ្នកប្រើប្រាស់ត្រូវបានបំពេញឬអត់ ឬថាតើអ្នកប្រើប្រាស់ត្រូវការធ្វើសកម្មភាពផ្សេងទៀតដែរឬទេ!

នេះបើយើងឃើញលេខចន្លោះពី:
100 ដល់ 199​​ សំដៅទៅលើ កូដដែលផ្តល់សម្រាប់ជាព័ត៌មាន (Informational Code)
200 ដល់ 299 សំដៅទៅលើ កូដដែលបានផ្ញើរសារដោយជោគជ័យ​ (Successful Message Code)
300 ដល់ 399 សំដៅទៅលើ កូដដែលត្រូវបានបញ្ចូនបន្ត​ (Redirection Code)
400 ទៅ 499 សំដៅទៅលើ កូដដែលមានបញ្ហាដែលបណ្តាលមកពីផ្នែកអតិថិជន ​(Client Side Errors Code)
500 ទៅ 599 សំដៅទៅលើ កូដដែលមានបញ្ហាដែលបណ្តាលមកពី Server (Server Error Code)

នេះគ្រាន់ជាលេខសង្ខេបរវាងចន្លោះពីលេខមួយទៅលេខមួយ​ទៀត វានៅមានកាន់តែជម្រៅរវាងលេខមួយៗទៀត ហើយថ្ងៃនេះដែរ ខ្ញុំបានជ្រើសរើសយកលេខចំនួនបួនមកចែករំលែកអោយកាន់តែសុីជម្រៅជាមួយអ្នកទាំងអស់គ្នា:

301
នៅពេលដែលទំព័រមួយត្រូវបានបញ្ជូនបន្តជាអចិន្ត្រៃយ៍ទៅទំព័រផ្សេងទៀត វាបង្ហាញលេខកូដ 301 ដែលលេខកូដ 301 នេះមានន័យថា "ការផ្លាស់ទីជាអចិន្ត្រៃយ៍(permanently moved)" ជាធម្មតា វាត្រូវបានកើតឡើងនៅពេលដែលទំព័រ HTTP ត្រូវបានផ្លាស់ទីទៅ HTTPS ឬ www ទៅ non-www ឬ non-www ទៅ www ជាអចិន្ត្រៃយ៍។

302
វាត្រូវបានប្រើដើម្បីប្រាប់ម៉ាស៊ីនស្វែងរកថាមាតិកាដែលវាកំពុងស្វែងរកនៅលើ link មួយត្រូវបានរកឃើញនៅលើ​ link ផ្សេងទៀត ដូច្នេះ 302 មានន័យថា "ការរកឃើញ (Found)"

វា​ត្រូវ​បាន​គេ​ហៅ​ផង​ដែរ​ថា​ការ​ប្ដូរ​ទិស​បណ្ដោះ​អាសន្ន​ឬ​ការ​ផ្លាស់​ប្តូ​រ​ជា​បណ្ដោះ​អាសន្ន​ដែល​មាន​ន័យ​ថា​នៅ​ពេល​ដែលចេញ​ 302 status code វា​មិន​មែនជា​អចិន្ត្រៃយ៍ទេ ​ប៉ុន្តែ​វា​ជា​បណ្ដោះ​អាសន្ន​។

303
វាត្រូវបានប្រើនៅពេលដែលអ្នកមិនចង់ឱ្យអ្នកប្រើប្រាស់ត្រូវបញ្ជូនបន្តទៅ URL វិញ!​ ឧបមាថាអ្នកបានផ្តល់ contact form នៅលើគេហទំព័ររបស់អ្នក ដែលអ្នកប្រើប្រាស់ត្រូវបំពេញ ហើយនៅពេលដែលអ្នកប្រើប្រាស់បំពេញទម្រង់បែបបទនោះហើយ គាត់អាចបំពេញទម្រង់បែបបទនោះម្តងទៀតដោយចុច back button ដូច្នេះគាត់នឹងបំពេញ contact form 2 ដង ដើម្បីជៀសវាងបញ្ហានេះ លេខកូដ 303 ត្រូវបានប្រើ ​ដូច្នេះ 303 មានន័យថា "ពិនិត្យមើលផ្សេងទៀត (See Other)" ។

429
មានន័យថា "សំណើច្រើនពេក(too many requests)" បញ្ហា​នេះ​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​បាន​ធ្វើ​ការស្នើសុំច្រើន​ពេក​ក្នុង​រយៈពេល​ដែល​បាន​ផ្តល់​ឱ្យ ឬនិយាយម្យ៉ាងទៀតថា Server ចង់ប្រាប់តាមរយៈបញ្ហានេះថាវានឹងបញ្ឈប់ការផ្ញើសំណើផ្សេងៗ។​ ដើម្បីជៀសវាងពីបញ្ហានេះ អ្នកគួរតែស្នើសុំចូលប្រើប្រាស់ទំព័រមួយបន្ទាប់ពីស្នើសំណើបានមួយរយ:។

810
កុំភ្លេច like and share ផេកអេដមីនផង សម្រាប់មាតិកាបែបនេះបន្ថែមទៀត😉

Follow: https://linktr.ee/reanseo

#http #https #httpstatuscode #websiteerror
3