Photo Phnom Penh Association
395 subscribers
1.77K photos
14 videos
307 links
PPPA is a non profit, non-governmental organization focus on the photography skills, to develop training opportunity to young photographer
Download Telegram
[English Below]
នេះជាសកម្មភាពភ្ញៀវកិត្តិយស អញ្ជើញចូលរួមស្តាប់ កិច្ចពិភាក្សាតុមូល ប្រធានបទ “ ការស្វែងយល់អំពីចំណងរបស់មនុស្សជាតិជាមួយមហាសាគរ “ នៃស្នាដៃពិព័រណ៍គម្រោង Metis របស់សិល្បករ ខៀវ កាណែល លោក ឃុន វណ្ណៈ ព្រមទាំង លោក សុវណ្ណ ភីឡុង កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបារាំងកម្ពុជា។

🗓 ការតាំងពិព័រណ៍រយះពេល១ខែ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥
សូមអានបន្ថែមនៅទីនេះ ៖ https://www.photophnompenh.com/
ព័ត៍មានលម្អិត : https://linkme.is/photophnompenhassociation
__
Take a look at the activities participating in the roundtable discussion on the topic "Exploring Humanity's Ties to the Ocean" of the Metis project exhibition by artists Khiev Kanel, Khun Vannak, and Sovann Philong on November 29, 2025, at the Institut français du Cambodge.

🗓 One-month exhibition from 19th to 19th December 2025
Read more here: https://www.photophnompenh.com/
For more information: https://linkme.is/photophnompenhassociation

#PhotoPhnomPenhFestival2025
#PPP25 #InstitutfrançaisduCambodge
2
Media is too big
VIEW IN TELEGRAM
សកម្មភាព អញ្ជើញចូលរួមទស្សានាការតាំងពិពរណ៍រូបថត ក្នុងកម្មវិធីមហោស្រពរូបថតលើកទី១៦ ឆ្នាំ២០២៥ ដោយរុឺម៉ក់កង់បីជាមួយ TADA ទាំងអស់គ្នា ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពី សំណាក់ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

មហោស្រពរូបថតភ្នំពេញ មានក្តីសោមនស្សរីករាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ TADA សម្រាប់ការចូលរួមសហការ រៀបចំដំណើរទស្សនាការតាំងពិពរណ៍រូបថតឆ្នាំនេះ បានបញ្ចប់ទៅដោយរលូន ព្រមទាំងសូមថ្លែងអំណរគុណចំពោះការចូលរួមគាំទ្រ ចែករំលែកភាពរីករាយ ទទួលបាន បទពិសោធន៍ល្អៗ និងកក់ក្តៅជាមួយពួកយើង។
-------------
Take a look at the activities participating in the photo exhibition at the 16th Photo Festival 2025 by Tuk Tuk Tour with TADA and the large number of national and international visitors participating, increasing year by year.

The Photo Phnom Penh Festival is delighted to express its deepest gratitude to TADA for their cooperation in organizing this year's photo exhibition, which ended smoothly. We would also like to thank you for your support, sharing the joy, good experiences, and warmth with us.
[English Below]
មហោស្រពរូបថតភ្នំពេញ សូមសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ដៃគូសហការ និងអ្នកឧបត្តម្ភទាំងអស់ដែលបានចូលរួមជាវត្តមាន ដ៏សំខាន់ ព្រមទាំងគាំទ្រលើកស្ទួយ ការតាំងពិព័រណ៍ស្នាដៃសិល្បករគ្រប់រូបនៅក្នុងព្រឹត្តិការណ៍មហោស្រពរូបថតភ្នំពេញ លើកទី១៦ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ 📸
---
The Photo Phnom Penh Festival would like to express our deepest gratitude to all our partners and sponsors who participated, became an integral part of the event, and supported the exhibition of all artists’ works in the 16th Photo Phnom Penh Festival 2025, which ran smoothly and successfully and received praise from national and international visitors. 📸

Follow us on: https://linkme.is/photophnompenhassociation

#PhotoPhnomPenhFestival2025 #PPP25 #Exhibition
2
[English Below]
មហោស្រពរូបថតភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរវត្តមានអ្នកស្ម័គ្រចិត្តគ្រប់រូបដែលបានចំណាយពេលវេលាចូលរួមរៀបចំ ព្រឹត្តិការណ៍មហោស្រពរូបថតឆ្នាំនេះបានបញ្ចប់ទៅដោយរលូន ពោរពេញទៅដោយបទពិសោធន៍ល្អៗព្រមទាំងបានរៀនអ្វីថ្មីៗ សាកល្បងអ្វីថ្មីៗជាមួយគ្នាគន្លងមកនេះ ។

យើងសូមជូនពរអ្នកគ្រប់គ្នាជួបសេចក្តីសុខ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ ពួកយើងពិតជាជឿជាក់ថា បទពិសោធន៍អ្នកគ្រប់គ្នាគឺនឹងក្លាយជាផ្នែកមួយសំខាន់នៅក្នុងការដឹកនាំ អ្នកគ្រប់គ្នាឆ្ពោះទៅកាន់គោលដៅបន្ទាប់។
--
The Photo Phnom Penh Festival would like to express our deepest gratitude and pride for the presence of all the volunteers who took the time to participate in organizing this year's photo festival, which ended smoothly, filled with good experiences, learning new things, and trying new things together.

We wish to everyone happiness, good health, and success in all their endeavors. We believes that everyone's experience will be an important part of guiding everyone towards their next goal.

#PhotoPhnomPenhFestival2025 #PPP25
3
‼️ អ្នកនិយមថតរូបជនជាតិខ្មែរទាំងអស់គ្នា ឱកាសដ៏កម្រនេះកំពុងរង់ចាំអ្នក‼️


វិទ្យាស្ថានបារាំងនៅកម្ពុជា ប្រកាសដាក់ឲ្យដំណើរការកម្មវិធីស្នាក់នៅបង្កើតស្នាដៃថ្មីមួយឈ្មោះថា La Villa Marguerite Duras ជួបជាមួយ La Villa Pérochon ដែលអនុញ្ញាតឲ្យបេក្ខជនជ័យលាភីស្នាក់នៅប្រទេសបារាំងចំនួន ១៨ ថ្ងៃដើម្បីបង្កើតស្នាដៃរូបថតនៅទីក្រុង Niort ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការជាមួយ Villa Pérochon និង Photo Phnom Penh Association (សមាគមរូបថតភ្នំពេញ) និងដែលទទួលការគាំទ្រពី INSTITUT FRANÇAIS (វិទ្យាស្ថានបារាំង)។

បេក្ខជនជ័យលាភីនឹងទទួលបាន៖
📍 ការផ្គត់ផ្គង់លើការធ្វើដំណើរ កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភសម្រាប់ការស្នាក់នៅ
📍 ការចូលរួមក្នុងព្រឹតិ្តការណ៍ជំនួបសិល្បករថតរូបវ័យក្មេងអន្តរជាតិ និងកម្មវិធីដាក់តាំងពិព័រណ៍ស្នាដៃរូបថតនៅប្រទេសបារាំង
📍 ការចូលរួមក្នុងកម្មវិធីជំនួបពិភាក្សា វគ្គបណ្តុះបណ្ដាល និងការផ្លាស់ប្តូរបទពិសោធន៍

📅 ឈប់ទទួលពាក្យត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោង២៤៖០០
➡️ ព័ត៌មានលម្អិត និងលក្ខខណ្ឌនៃការដាក់ពាក្យ៖ https://www.ifcambodge.com/.../resid.../duras-perochon-2026/