ស្រុកភ្នំក្រវាញ
369 subscribers
4.07K photos
95 videos
165 files
463 links
ទំព័រព័ត៌មានសម្រាប់មូលដ្ឋាន fb.com/phnomkravanh
Download Telegram
"អបអរសាទរ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)"

នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណបុរីវប្បធ៌មកោះសំពៅមាស ទីរួមខេត្តពោធិ៍សាត់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ អញ្ជើញចូលរួមក្នុងពិធីប្រកាសនេះរួមមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបប្រមាណ ១ ៥៣០ នាក់។