NUM International Program of Legal Studies
909 subscribers
8.74K photos
167 videos
5 files
1.4K links
Premier Legal Education, Unmatched Opportunities, Limitless Possibilities
Download Telegram
Forwarded from NUM
នាល្ងាចថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិគ្រប់គ្រង ​មានកិត្តិយសយ៉ាងក្រៃលែង បានទទួលរៀបចំកម្មវិធីបាឋកថា និងផ្សព្វផ្សាយសៀវភៅស្តីពី "និតីអន្តរជាតិសមុទ្រ" ដល់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាព និងធ្វើបទបាឋកថាដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីនេះមានការអញ្ចើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន តំណាងគ្រឹះស្ថានអប់រំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតប្រមាណ២៣០នាក់៕

Get to know more about NUM: https://shor.by/NUM_Official_Pages
នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញថ្លែងបាឋកថាស្តីនីតិអន្តរជាតិសមុទ្រ ដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅកំឡុងពេលនៃសេចក្តីថ្លែងបាឋកថាស្តីនីតិអន្តរជាតិសមុទ្រ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណជូន ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការរៀបចំកម្មវិធីបាឋកថា​​ ​ឧបត្ថម្ភបកប្រែ​និងបោះពុម្ពផ្សាយកម្រងមេរៀន៣១​​ ស្តីពីនីតិអន្តរជាតិសមុទ្រនេះ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីកត្តាសំខាន់ៗដែលជម្រុញឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី ក្នុងការតាក់តែងនិពន្ធ​សៀវភៅដ៏មានសារៈសំខាន់មួយនេះឡើង។ លើសពីនេះទៅទៀត​ និសិ្សតរបស់កម្មវិធីអន្តរជាតិផ្នែកនីតិសាស្រ្ត​ (NUM iLAW) ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងការជ្រើសតាំងជានិស្សិតតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងដើម្បីទទួលសៀវភៅដែលជាស្នាដៃនិពន្ធនិងតាក់តែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។