NUM International Program of Legal Studies
909 subscribers
8.73K photos
167 videos
5 files
1.39K links
Premier Legal Education, Unmatched Opportunities, Limitless Possibilities
Download Telegram
នាថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ​ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញថ្លែងបាឋកថាស្តីនីតិអន្តរជាតិសមុទ្រ ដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅកំឡុងពេលនៃសេចក្តីថ្លែងបាឋកថាស្តីនីតិអន្តរជាតិសមុទ្រ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរអរគុណជូន ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះការរៀបចំកម្មវិធីបាឋកថា​​ ​ឧបត្ថម្ភបកប្រែ​និងបោះពុម្ពផ្សាយកម្រងមេរៀន៣១​​ ស្តីពីនីតិអន្តរជាតិសមុទ្រនេះ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំពីកត្តាសំខាន់ៗដែលជម្រុញឱ្យ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ឧបនាយករដ្ឋមន្ត្រី ក្នុងការតាក់តែងនិពន្ធ​សៀវភៅដ៏មានសារៈសំខាន់មួយនេះឡើង។ លើសពីនេះទៅទៀត​ និសិ្សតរបស់កម្មវិធីអន្តរជាតិផ្នែកនីតិសាស្រ្ត​ (NUM iLAW) ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងការជ្រើសតាំងជានិស្សិតតំណាងសាកលវិទ្យាល័យជាតិគ្រប់គ្រងដើម្បីទទួលសៀវភៅដែលជាស្នាដៃនិពន្ធនិងតាក់តែងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ជួន​ ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។
Forwarded from NUM
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា 🇰🇭

#សន្តិភាពនៅកម្ពុជា #peaceincambodia