NUM International Program of Legal Studies
912 subscribers
8.68K photos
165 videos
5 files
1.39K links
Premier Legal Education, Unmatched Opportunities, Limitless Possibilities
Download Telegram
Forwarded from NUM
ទីក្រុងឡុងដ៍៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំតុមូលលើប្រធានបទ "បច្ចេកវិទ្យាអប់រំ (EdTech) ក្នុងថ្នាក់រៀន៖ ការផ្តល់អំណាចដល់គ្រូបង្រៀនក្នុងយុគសម័យឌីជីថល" (EdTech in the Classroom - Empowering Educators in the Digital Age)

កិច្ចប្រជុំតុមូលខាងលើផ្តោតលើការចែករំលែកគោលនយោបាយ បទពិសោធន៍ និងចក្ខុវិស័យនៃបរិវត្តកម្មអប់រំ ដូចជា (១) តួនាទីរបស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសប្បនិម្មិតក្នុងការអប់រំ ឆ្ពោះទៅលើសម្រេចសមធម៌ និងគុណភាពនៃការអប់រំ (២) ការអភិវឌ្ឍសមត្ថភាពគ្រូ និងការផ្តល់ការគាំទ្រដល់គ្រូក្នុងការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសប្បនិម្មិត (៣) ការលើកកម្ពស់ការអប់រំកុមារតូច តាមរយៈបច្ចេកវិទ្យាអប់រំ (៤) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៏បច្ចេកវិទ្យាឌីជីថល (៥) ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពដៃគូសកលក្នុងការជំរុញការអប់រំឌីជីថល៕
📢 NUM iLAW Weekly Highlights!

Download this insight as a PDF: https://shorturl.at/OdTuC

Admission open
__
Register for Entrance Exam: https://forms.gle/UmNEscSWv2vEghGq8

For more information:
☎️ Phone: +855 17 611 252/97 831 9661 Telegram here
📧 Email: ilaw@num.edu.kh


Connect with our Community: https://linktr.ee/numilaw

#num #numilaw #openadmission2025
ពិធីបើកជាផ្លូវការនៃវេទិកាអប់រំពិភពលោកលើកទី២១

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកជាផ្លូវការនៃវេទិកាអប់រំពិភពលោកលើកទី២១ (the 21st Annual Education World Forum) ក្រោមប្រធានបទ «ពីស្ថិរភាព ដល់ការរីកចម្រើន ៖ រួមគ្នាកសាងភាពខ្លាំង ភាពក្លាហាន និងការអប់រំឱ្យកាន់តែប្រសើរឡើង»។ វេទិកានេះមានការចូលរួមពីសំណាក់គណៈប្រតិភូដែលជារដ្ឋមន្រ្តីអប់រំ និងរដ្ឋមន្រ្តីពាក់ព័ន្ធនឹងវិស័យអប់រំមកពីបណ្ដាប្រទេសចំនួន១៥០ ជុំវិញពិភពលោក រួមទាំងអង្គការ និងក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនផងដែរ។

វេទិកាអប់រំពិភពលោកលើកទី២១ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជុំវិញប្រធានបទសំខាន់ៗចំនួនប្រាំ៖ ១) ស្ថិរភាព ២) សមធម៌ ៣) គុណភាព ៤) នវានុវត្ដន៍ និង ៥) ការរីកចម្រើន។

សូមបញ្ជាក់ផងដែរថា វេទិកាអប់រំពិភពលោកលើកទី២១ ជាវេទិកាប្រមូលផ្តុំប្រចាំឆ្នាំដ៏ធំមួយសម្រាប់រដ្ឋមន្ត្រីអប់រំ និងអ្នកជំនាញពាក់ព័ន្ធលើវិស័យអប់រំ ដើម្បីជួបពិភាក្សាអំពីបញ្ហាប្រឈមនៅក្នុងវិស័យអប់រំ តាមរយៈការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ក្នុងការឆ្លើយតបទៅនឹងបញ្ហាសំខាន់ៗជុំវិញការអភិវឌ្ឍប្រព័ន្ធអប់រំ ព្រមទាំងការជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយសមធម៌ និងនិរន្តរភាព។ វេទិកាអប់រំពិភពលោកលើកទី២១ ក៏ជាវេទិកាដែលឆ្លុះបញ្ចាំងពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតលើបញ្ហាប្រឈមជាសកលដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យា ភាពជាដៃគូរវាងរដ្ឋ និងឯកជន និងកិច្ចសហប្រតិបត្ដិការអន្តរជាតិ៕

រូបភាព និងព័ត៌មានដោយ៖ MoEYSNews
Forwarded from NUM
រួមគ្នាដេីម្បីកុមារកម្ពុជា❤️🙏
On the morning of May 21, 2025, at Hall A, Building A of the National University of Management, Mr. Michael G. Karnavas, an American trianed lawyer, conducted a seminar on the topic: “Trial Advocacy 101: How to Develop Case Theory and Case Preparation.”

We were grateful for his support of the program activities and for taking the time to share his experiences with our students. We also thanked the organizers for arranging this seminar and appreciated our students for attending this insightful session.

Connect with our Community: https://linktr.ee/numilaw
#num #numilaw #openadmission2025