NUM International Program of Legal Studies
934 subscribers
10.3K photos
211 videos
5 files
1.66K links
Premier Legal Education, Unmatched Opportunities, Limitless Possibilities
Download Telegram
នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាកលវិទ្យាធិការ បានរាយការណ៍សង្ខេបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ពីសកម្មភាពយ៉ាងផុសផុលរបស់គ្រូ និស្សិត និងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរៃអង្គាស​ថវិកាដើម្បីជួយវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រូវបានភៀសសឹកគេចពីសង្គ្រាមឈ្លានពានររបស់យោធាថៃ។ ជាងនេះទៅទៀតបានឯកឧត្តមសាកលវិទ្យាធិការ បានជម្រាបទៅកាន់អង្គប្រជុំផងដែរអំពីកិច្ចការស្រាវជ្រាវចង់ក្រងនិងប្រមូលភស្តុតាងដោយផ្អែកលើស្តង់ដាររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម និងការបំពានច្បាប់អន្តរជាតិនានាពីសំណាក់យោធាថៃ។ លើសពីនេះទៅទៀតសាកលវិទ្យាល័យជាតិគ្រប់គ្រងគ្រោងនឹងសហការរៀបចំជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីរៀបចំសន្និសីទស្តីពីកាតព្វកិច្ចការពារបេតិកភណ្ឌដែលមានគោលបំណងបណ្តុះស្មារតីយុវជនស្រលាញ់ការរៀនសូត្រ ស្រាវជ្រាវនិងចូលរួមការពារបេតិកភណ្ឌជាតិខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកើតសរសើរនូវកិច្ចខិតខំប្រឹងប្រែងនានារបស់សាកលវិទ្យាល័យរដ្ឋ ឯកជនក្នុងបុព្វហេតុជាតិដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទិសដៅបន្តជំរុញការធ្វើកំណែទម្រង់ឧត្តមសិក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន អ្នកស្រាវជ្រាវ និងការវិនិយោគលើវិស័យបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការវិវត្តនៃយុគសម័យឌីជីថល។

កិច្ចប្រជុំនេះមានការចូលរួមពីពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
📢 NUM iLAW Weekly Highlights!

Download this insight as a PDF: https://shorturl.at/OdTuC

Connect with our Community: https://linktr.ee/numilaw

#num #numilaw #openadmission2025
On December 27, 2027, the NUM iLAW Program hosted the first round of thesis defenses for the Class of 2025. The session involved six esteemed examination committees, 15 students, and 15 research topics.

The NUM iLAW Program sincerely thanks the examination committees for their time and commitment in reviewing the students’ work and providing valuable comments and suggestions. The feedback received will be used by the students to revise and improve their theses in preparation for the final thesis approval.

Connect with our Community: https://linktr.ee/numilaw
Photo Album: The first round of thesis defenses for the Class of 2025.

Connect with our community: https://linktr.ee/numilaw