NUM International Program of Legal Studies
935 subscribers
10.3K photos
211 videos
5 files
1.67K links
Premier Legal Education, Unmatched Opportunities, Limitless Possibilities
Download Telegram
តបតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ និស្សិតកម្មវិធីអន្តរជាតិផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង់បានចូលរួមការធ្វើដំណើរក្នុងកម្មវិធី «ដើរដើម្បីសន្ដិភាព - March for Peace» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបណ្តានិស្សិតផ្សេងទៀត ជាមួយគ្នានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកចូលរួមក្នុងកម្មវិធីនេះផងដែរ

កម្មវិធី «ដើរដើម្បីសន្ដិភាព - March for Peace» មានគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព សំដៅសម្រេចបានសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
In solidarity with our fellow Cambodians against the unprovoked aggression by Thailand, and under the direction of H.E. Prof. Hor Peng, Rector of the National University of Management (NUM), students of the NUM iLAW Program mobilized donations from the Program Management, staffs, lecturers, and students to purchase 1 ton of rice to support displaced civilians and affected families in Sre Ambel District, Koh Kong Province, on December 20, 2025.

On behalf of the NUM iLAW Program, we sincerely thank everyone who contributed and stood with our people during this difficult time. 🙏🇰🇭

Connect with our Community: https://linktr.ee/numilaw
In solidarity with our fellow Cambodians against the unprovoked aggression by Thailand, and under the direction of H.E. Prof. Hor Peng, Rector of the National University of Management (NUM), students of the NUM iLAW Program mobilized donations from the Program Management, staffs, lecturers, and students to purchase 1 ton of rice to support displaced civilians and affected families in Botum Sakor District, Koh Kong Province, on December 20, 2025.

On behalf of the NUM iLAW Program, we sincerely thank everyone who contributed and stood with our people during this difficult time. 🙏🇰🇭

Connect with our Community: https://linktr.ee/numilaw
Forwarded from NUM
នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានចូលរួមចំណែកជាថវិកាចំនួន ១៥,០០០,០០០ រៀល (១៥លានរៀល) គ្រឿងឧបភោគបរិភោគ បណ្ណាល័យសាលារៀនភៀសសឹក និងសម្ភារៈសិក្សា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព និងទទួលដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃ មកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តទទួលរាល់សម្ភារៈ ថវិកា កញ្ចប់សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគ បរិភោគនានា ពីសប្បុរសជនគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីបែងចែកនិងដឹកជញ្ជូនបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សភៀសសឹក នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ជាបន្តបន្ទាប់៕

គេហទំព័រNUM៖ num.edu.kh
នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាកលវិទ្យាធិការ បានរាយការណ៍សង្ខេបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ពីសកម្មភាពយ៉ាងផុសផុលរបស់គ្រូ និស្សិត និងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរៃអង្គាស​ថវិកាដើម្បីជួយវីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រូវបានភៀសសឹកគេចពីសង្គ្រាមឈ្លានពានររបស់យោធាថៃ។ ជាងនេះទៅទៀតបានឯកឧត្តមសាកលវិទ្យាធិការ បានជម្រាបទៅកាន់អង្គប្រជុំផងដែរអំពីកិច្ចការស្រាវជ្រាវចង់ក្រងនិងប្រមូលភស្តុតាងដោយផ្អែកលើស្តង់ដាររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម និងការបំពានច្បាប់អន្តរជាតិនានាពីសំណាក់យោធាថៃ។ លើសពីនេះទៅទៀតសាកលវិទ្យាល័យជាតិគ្រប់គ្រងគ្រោងនឹងសហការរៀបចំជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីរៀបចំសន្និសីទស្តីពីកាតព្វកិច្ចការពារបេតិកភណ្ឌដែលមានគោលបំណងបណ្តុះស្មារតីយុវជនស្រលាញ់ការរៀនសូត្រ ស្រាវជ្រាវនិងចូលរួមការពារបេតិកភណ្ឌជាតិខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកើតសរសើរនូវកិច្ចខិតខំប្រឹងប្រែងនានារបស់សាកលវិទ្យាល័យរដ្ឋ ឯកជនក្នុងបុព្វហេតុជាតិដ៏សំខាន់នេះ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទិសដៅបន្តជំរុញការធ្វើកំណែទម្រង់ឧត្តមសិក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន អ្នកស្រាវជ្រាវ និងការវិនិយោគលើវិស័យបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការវិវត្តនៃយុគសម័យឌីជីថល។

កិច្ចប្រជុំនេះមានការចូលរួមពីពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។