NUM International Program of Legal Studies
934 subscribers
10.3K photos
211 videos
5 files
1.66K links
Premier Legal Education, Unmatched Opportunities, Limitless Possibilities
Download Telegram
តបតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបន្តដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មសង្គ្រាម និងការបំពានច្បាប់អន្តរជាតិនានា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តសម្រាប់កិច្ចការចងក្រង និងប្រមូលភស្តុតាងដោយផ្អែកលើស្តង់ដាររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់គ្រូដឹកនាំ និងនិស្សិតផ្នែកច្បាប់ពីកម្មវិធីអន្តរជាតិផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
ដើម្បីរៀបចំការសិក្សាទិដ្ឋភាពផ្លូវច្បាប់ ដែលពាក់ព័ន្ធនឹងករណីបទឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានរបស់យោធាថៃលើទឹកដីកម្ពុជា ជាពិសេសសកម្មភាពបាញ់បំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ ដូចជា ប្រាសាទតាក្របី និងតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ព្រមទាំងការបាញ់ប្រហារយ៉ាងសាហាវដោយមិនរើសគោលដៅ ការប្រើប្រាស់ផ្សែងពុល គ្រាប់បែកចង្កោម លើផ្ទះសម្បែងរបស់ពលរដ្ឋស៊ីវិល សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងឯកជន។
តបតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាស្រ្តាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ និស្សិតកម្មវិធីអន្តរជាតិផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង់បានចូលរួមការធ្វើដំណើរក្នុងកម្មវិធី «ដើរដើម្បីសន្ដិភាព - March for Peace» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបណ្តានិស្សិតផ្សេងទៀត ជាមួយគ្នានេះ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកចូលរួមក្នុងកម្មវិធីនេះផងដែរ

កម្មវិធី «ដើរដើម្បីសន្ដិភាព - March for Peace» មានគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្ដិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាព សំដៅសម្រេចបានសន្ដិភាព រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។