បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
67K subscribers
6.9K photos
175 videos
33 files
974 links
ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម
Group Chat: https://t.me/nssfCambodia_Chat
Website: http://www.nssf.gov.kh
Download Telegram
សេចក្តីជូនដំណឹង ស្តីពី
ការបញ្ចប់កិច្ចព្រមព្រៀងរវាង ប.ស.ស. ជាមួយមូលដា្ឋនសុខាភិបាលឯកជនចំនួន ៥
ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស.

#MLVT #HENGSour #បសស #NssfCambodia
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា
--------------------------
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត យ៉ូតា យ៉ូកូបូរី (Dr. Yuta Yokobori) ទីប្រឹក្សាគោល... See More
បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិតប្រមាណ៤០០នាក់ ចូលរួមឈ្វេងយល់ច្បាប់ស្តីពីចរាចរណ៌ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ពីក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស.
-----------------------------------------
(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត” នៅរោងចក្រ ...See more
តើសមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារអ្វីខ្លះ ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស.?

សម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

👉 អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព)
👉 ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)
👉 លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលីដា
👉 សៀវភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ

☎️ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត‼️
#
MLVT #HENGSour #បសស #NssfCambodia
———————————————
🌐 តាមដាន Telegram
🌐 តាមដាន Facebook
🌐 តាមដាន TikTok
🌐 តាមដាន YouTube
🌐 តាមដាន LinkedIn
🌐 តាមដាន Website