តើអ្នកកំពុងគិតចង់មានកូន ប៉ុន្តែព្រួយបារម្ភពីថ្លៃមន្ទីរពេទ្យ និងចំណាយផ្សេងៗមែនទេ?
កុំបារម្ភ! ប្រសិនបើអ្នកបានចុះឈ្មោះក្នុងបញ្ជីសមាជិកបេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានសេវាដូចជា៖
- ថ្លៃសម្រាល ថ្លៃថែទាំមុន និងក្រោយពេលសម្រាល
- ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. រយៈពេលយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយ)
- ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
https://youtu.be/Wu4g5jJzkeU

YouTube
ស្រ្តីសម្រាលកូន ប.ស.ស. | NSSF MATERNITY - Animation video
អបអរសាទរ វគ្គ៥!!
អ្នកឈ្នះរង្វាន់ទាំង ១០រូប ដែលបានឆ្លើយសំណួរក្នុងផេក បេឡាជាតិរបបសន្តិសុខសង្គម
-----------------------------------------------
១-Phorn Ratha
២-ម៉ាក់ អូនហ្សាណា
៣-Sreyroth Chheang
៤-ខ្មែរ សុវណ្ណភូមិ
៥-Panha Bo
៦-ម៉ៅ សោភ័ណ
៧-Phalla KL
៨-Chenda KH
៩-ចន ស្រីនិច
១០-ញាណ ស្រីស
សំណួរ៖ បើអ្នកជាសមាជិក ប.ស.ស. ហើយត្រូវឈប់សម្រាកពីការងារ
ដើម្បីព្យាបាលជំងឺ នៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ឬនៅផ្ទះ
លើសពី ៧ថ្ងៃ ឡើងទៅ តើអ្នកនឹងទទួលប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ
ប៉ុន្មានភាគរយ
នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃរបស់អ្នក ?
ចម្លើយត្រឹមត្រូវ៖ ចម្លើយ ក
ដើម្បីទទួលបានព័ត៌មាន កាលបរិច្ឆេទ ពេលវេលា និងទីកន្លែងទទួលរង្វាន់របស់អ្នក សូមទំនាក់ទំនងមកកាន់៖ 092 610 678/016 600 807 ឬ Inbox Tokk Lim ៕

សេចក្ដីជូនដំណឹង ស្ដីពី ការបង្ហាញខ្លួនរបស់ បេក្ខជន-បេក្ខនារី ដែលបានប្រឡងជាប់ស្ថាពរ ។
កាលបរិច្ឆេទ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
ទីតាំង៖ សាលប្រជុំធំ អគារស្នាក់ការកណ្ដាលបេឡាជាតិសន្ដិសុខសង្គម ។
https://www.facebook.com/nssfpage/posts/3371114476292644

សេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន
ថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ចំនួន ២រូប បានចួលរួមសន្និសីទមួយស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL ក្រោមប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” នៅទីក្រុងបាងកក ប្រទេសថៃ
—————————————————-
ប្រទេសថៃ៖ នៅក្នុងសន្និសីទរយៈពេល ៦ថ្ងៃ ស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL នៅទីក្រុងបាងកកប្រទេសថៃ ប្រតិភូជាថ្នាក់ដឹកនាំ ប.ស.ស. ចំនួន ០២រូប ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានទៅចូលរួមសិក្សាស្វែងយល់ និងពិភាក្សាលើប្រធានបទ “ការពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅការគ្របដណ្តប់សុខភាពសកល (Universal Health Coverage)” ។
តាមការបញ្ជាក់ប្រាប់ពីសំណាក់ ឯកឧត្តម ស៊ុ សោភ័ណ នាយករង ប.ស.ស. បានឱ្យដឹងថា សន្និសីទខាងលើ គឺផ្តោតទៅលើការពិភាក្សានូវចំណុចសំខាន់ៗចំនួន ៦ រួមមាន ៖
១. វឌ្ឍនភាពស្តីពីគោលដៅនៃការគ្របដណ្តប់សុខភាពសកល (UHC Goals) និងបញ្ហាប្រឈមសម្រាប់ទសវត្សបន្ទាប់ នៅក្នុងបរិបទនៃនិន្នាការសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
២. អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលដែលផ្តោតលើការថែទាំសុខភាពបឋមប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបតំរូវការរបស់ប្រជាពលរដ្ឋ
៣. ផ្លាស់ប្តូរគំរូនៃការផ្តល់សេវាកម្ម និងអនុវត្តយុទ្ធសាស្ត្របង្កើនគុណភាពនៃការផ្តល់សេវាសុខាភិបាល
៤. អនុវត្តនិងបង្កើននូវគោលការណ៍ និងយុទ្ធសាស្រ្តស្នូលនៃហិរញ្ញប្បទានសុខាភិបាលសម្រាប់ការគ្របដណ្តប់សុខភាពសកល (UHC)
៥. ជំរុញឲ្យមានទំនួលខុសត្រូវបែបសង្គម និងសមធម៌ដើម្បីបង្កើននវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រ, សុខភាពឌីជីថល, ការផ្តល់សេវា, និងហិរញ្ញប្បទានសុខាភិបាលដែលជួយពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅដល់គោលដៅការគ្របដណ្តប់សុខភាពសកល
៦. ពង្រឹងភាពជាអ្នកដឹកនាំ និងគណនេយ្យភាពដើម្បីពន្លឿនវឌ្ឍនភាពដើម្បីឆ្ពោះទៅដល់គោលដៅការគ្របដណ្តប់សុខភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងតួនាទីនៃអាជ្ញាធ័រមូលដ្ឋាន និងសង្គមស៊ីវិលក្នុងការពាំនាំពីការប្តេជ្ញាចិត្តទៅជាសកម្មភាព។
សន្និសីទស្តីពីពានរង្វាន់ព្រះអង្គម្ចាស់ MAHIDOL ខាងលើនេះ ត្រូវបានរៀបចំឡើងក្រោមការសហការ និងគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន( JICA ) និងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមករា ដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីបណ្តា អង្គភាព/ស្ថាប័ន ពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាល នៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ សរុបប្រមាណជាង ១០០០នាក់ នៅទីក្រុងបាងកក ប្រទេសថៃ៕

បើអ្នកបានចុះឈ្មោះជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៏ដូចជា ៖
- សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាល និងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នក និងអ្នកថែទាំ
- ទទួលបានប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺ មិនអាចទៅធ្វើការបាន និងផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗប្រសិនរបួស ឬពិការ ។
- គ្រួសាររបស់អ្នក អាចនឹងទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនមានគ្រោះថ្នាក់ការងាររហូតដល់បាត់បង់ជីវិត ។
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
https://youtu.be/S1DT7ubuHyE

When you have a work accident, What do you get from the NSSF?
បើអ្នកបានចុះឈ្មោះជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៏ដូចជា ៖
- សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាល និងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នក និងអ្នកថែទាំ
- ទទួលបានប្រាក់ឧបត្ថម្ភ ៧០% នៃប្រ…

សេចក្តីជូនដំណឹង
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូន ដល់លោក លោកស្រី នាយក ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលជាប់កាតព្វកិច្ចបង់ភាគទាន និងផ្តល់របាយការណ៍កម្មករនិយោជិតមក ប.ស.ស. ឱ្យបានជ្រាបថា ការបង់ភាគទានសម្រាប់ ខែមករា ឆ្នាំ២០២០ នឹងត្រូវបានកំណត់ដូចខាងលើ៖

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ទទួលជួបពិភាក្សាការងារជាមួយ ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្តស្តីពីវិស័យសន្តិសុខសង្គម
-----------------------------
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Myca Magnolia M. FISCHER ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្ត ស្តីពីវិស័យសន្តិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការកណ្តាល ប.ស.ស. កម្ពុជា រាជធានីភ្នំពេញ។
នាឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនហ្វីលីពីន ដែលតែងតែជួយផ្តល់ការគាំទ្រដល់កម្ពុជា ពិសេសលើកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យសន្តិសុខសង្គម។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានរៀបរាប់អំពីសារបានខ្លះៗ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន ប.ស.ស. បានកំពុងនឹងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ចាប់តាំងពីចុងឆ្នាំ ២០០៨ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជននៅឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីរាជការ) នៅឆ្នាំ២០១៨។ ចំណែក របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នឹងត្រូវអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ លោកស្រីភារៈធារីនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើគ្រប់វិស័យទាំងអស់ ដែលក្នុងនោះក៏មាន កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសង្គមផងដែរ ដែលកន្លងមក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) បានចុះអនុស្សារណៈនៃការយោគយល់ស្តីពីភាពជាដៃគូរួមគ្នា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
លោកស្រីភារៈធារី បានបន្ថែមទៀតថា លោកស្រីនឹងជម្រុញស្ថាប័ន/អង្គភាព ពាក់ព័ន្ធនឹងសន្តិសុខសង្គមរបស់ប្រទេសហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសង្គមជាមួយ ប.ស.ស. ពិសេសលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលពាក់ព័ន្ធនឹងចល័តភាពរបបសន្តិសុខសម្រាប់ពលករទេសន្តរប្រវេសន៍រវាងប្រទេសទាំងពីរផងដែរ៕