បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
67K subscribers
6.9K photos
175 videos
33 files
974 links
ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម
Group Chat: https://t.me/nssfCambodia_Chat
Website: http://www.nssf.gov.kh
Download Telegram
ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិកាសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
------------------------
ភ្នំពេញ៖នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញអមឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិកាសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រ… See more
អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៤
ខួបលើកទី ១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
🪪នៅពេលសមាជិក ប.ស.ស. បាត់ ឬខូចបណ្ណ ប.ស.ស. សូមលោកអ្នកជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញ។

👉សម្រាប់ការស្នើសុំបោះពុម្ពបណ្ណថ្មី តម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។

📌បញ្ជាក់៖ សម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។

👉ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល។

☎️សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ | ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត។
#nssf #បសស #nssfcard
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» របស់វិទ្យុជាតិកម្ពុជា
............................
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្ដិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក្រោមប្រធានបទ “សារៈសំខាន់នៃ ប.ស.ស. ចំពោះកុមារ” នាព្រឹកថ្ងៃទី១១ … See more
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
Photo
វគ្គវិក្រិតការស្ដីពី “ការផ្ដល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ”
————————————
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃទីស្នាក់ការកណ្ដាល ប.ស.ស ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គវិក្រិតការស្ដីពី “ការផ្ដល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ដល់មន្រ្តីឆ្លើយតប និងផ្តល់ព័ត៌មានសេវាសាធារណៈ (Call Center) (ក្រុមទី១) ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ ដោយមានវាគ្មិន និងសិក្ខាកាមចូលរួមចំនួន ៥០ រូប។

វគ្គវិក្រិតការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងមន្ត្រី បុគ្គលិកផ្នែកផ្តល់សេវាសាធារណៈ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងពេញចិត្តពីសាធារណជន។

ឯកឧត្តម កត្តា អ៊ន បានប្រសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់រៀនសូត្រ លើកជាសំណួរ និងពិភាក្សាឱ្យបានផុលផុស ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយផ្លែផ្កា និងទទួលបានជោគជ័យ។
“បន្ដកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់” ជាប្រធានបទរបស់សប្តាហ៍គាំពារសង្គម នាឆ្នាំ២០២៤
------------------------
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ប្រចាំឆ្នាំ២០២៤ … See more