បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
67K subscribers
6.91K photos
176 videos
33 files
975 links
ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម
Group Chat: https://t.me/nssfCambodia_Chat
Website: http://www.nssf.gov.kh
Download Telegram
តើលោកអ្នកមានកម្មវិធីទូរស័ព្ទដៃ ប.ស.ស. ប្រើប្រាស់ហើយឬនៅ?មានកម្មវិធីទូរស័ព្ទដៃ ប.ស.ស. នៅលើទូរស័ព្ទដៃរបស់អ្នក នោះលោកអ្នកអាច៖
- ពិនិត្យមើលសុពលភាពប័ណ្ណសមាជិក ប.ស.ស.
- ព័ត៌មានផ្ទាល់ខ្លួន
- ប្រតិបត្តិការភាគទាន
- ព័ត៌មាននៃការចូលប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស.
- ពិនិត្យមើល ឈ្មោះ និងអាសយដ្ឋានមន្ទីរពេទ្យដៃគូ ប.ស.ស.
- ពិនិត្យមើល អាសយដ្ឋាន ប.ស.ស. និងលេខទូរស័ព្ទទំនាក់ទំនងមកមន្រ្តីជំនាញ ប.ស.ស.។

សូមចុចទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស. នៅទីនេះ!
👉 IOS : https://apple.co/3GkEBLt (សម្រាប់ទូរស័ព្ទប្រភេទ Iphone)
👉 Android : https://bit.ly/3jtabNd (សម្រាប់ទូរស័ព្ទប្រើប្រាស់ Google Play ឬ Play Store)
———————————
👉 របៀបប្រើប្រាស់ ៖ https://youtu.be/qzhYCmYKR2A
👉 របៀបទាញយក និងតម្លើងកម្មវិធី ៖ https://youtu.be/ztWWFiFQ_rM

លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត!!!
#MLVT #HENGSour #បសស #NSSF
———————————
តាមដានពួកយើង៖
👉 Telegram
👉 Tiktok
👉 Youtube
👉 Facebook
សូមព្រះបារមីទេវតាឆ្នាំថ្មី ថែរក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា សូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍។
សេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ប្រចាំខែឧសភា
Forwarded from HENG Sour
សេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូល សម្រាប់បងប្អូនពលករកម្ពុជាវិលត្រលប់មកស្រុកកំណើត អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។

#MLVT #HENGSour
នារសៀល ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានចូលរួមអម ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តផ្នែកសោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ បន្ទាប់ពីបាន........អានបន្ត »»»
របៀបបង់ភាគទានមក ប.ស.ស. តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ធនាគារកាណាឌីយ៉ា (Canadia Mobile)

👉 ចំណាំ៖ សូមលោកអ្នកធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងចុចបង់ភាគទានមកកាន់ ប.ស.ស.!

ទស្សនាវីដេអូណែនាំបន្ថែម៖
👉 https://t.me/nssfcambodia/4935
————————————
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦|១២៩៧ ឬតាមរយៈបណ្តាញសង្គមរបស់ ប.ស.ស.។

#MLVT #HENGSour #បសស #NssfCambodia
របៀបបង់ភាគទានសម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile)

👉 ចំណាំ៖ សូមលោកអ្នកធ្វើការផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងចុចបង់ភាគទានមកកាន់ ប.ស.ស.!

ទស្សនាវីដេអូណែនាំបន្ថែម៖
👉 https://t.me/nssfcambodia/4933
————————————
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦|១២៩៧ ឬតាមរយៈបណ្តាញសង្គមរបស់ ប.ស.ស.។

#MLVT #HENGSour #បសស #NssfCambodia