National Commercial Arbitration Centre (NCAC)
1.43K subscribers
2.17K photos
8 videos
4 files
721 links
Download Telegram
វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ ឆ្នាំ២០២៥ របស់ ម.ជ.ម.

***

កាលពីថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន សោភ័ណ អនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. និងលោកបណ្ឌិត Keith SHARP សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ ត្រូវបានផ្តល់កិត្តិយសចូលរួមជាគណៈកម្មការដាក់ពិន្ទុ (វេទិកាមជ្ឈត្តកម្មនៃមជ្ឈត្តករបីរូប) រួមមាន៖

លោកមជ្ឈត្តករ ប៊ុន យូឌី (ប្រធានវេទិកាមជ្ឈត្តកម្មប្រតិដ្ឋ)
លោកមជ្ឈត្តករ សាន គីរី (សហមជ្ឈត្តករប្រតិដ្ឋ)
លោកមជ្ឈត្តករ សូ មូស្សេនី្ន (សហមជ្ឈត្តករប្រតិដ្ឋ)

សូមជម្រាបជូនថា កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្ម របស់ ម.ជ.ម. គឺជាកម្មវិធីមួយ ដែលអនុញ្ញាតឱ្យសាធារណៈជន ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យមជ្ឈត្តការពាណិជ្ជកម្មទទួលបាននូវឱកាសក្នុងការដើរតួជាអ្នកតំណាងឱ្យគូភាគីក្នុងដំណើរការមជ្ឈត្តការប្រតិដ្ឋមួយនេះ។ កម្មវិធីប្រកួតនេះផងដែរ ក៏មានគោលបំណងក្នុងការជំរុញឱ្យមានការសិក្សាយល់ដឹង និងការប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងនូវយន្តការមជ្ឈត្តការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh
ការថ្លែងអំណរគុណស្ថាប័នគាំទ្រ និងស្ថាប័នឧបត្ថម្ភ នៃកម្មវិធីប្រកួត មជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ ឆ្នាំ២០២៥ របស់ ម.ជ.ម.

***

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមថ្លែងអំណរគុណដល់ស្ថាប័នគាំទ្រ និងស្ថាប័នឧបត្ថម្ភទាំងអស់ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួត មជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ របស់ ម.ជ.ម. រួមមាន៖

១. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
២. សាកលវិទ្យាល័យជាតិគ្រប់គ្រង
៣. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
៤. មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសឹង្ហបុរី
៥. មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិហុងកុង
៦. សាកលវិទ្យាល័យជាតិបាត់ដំបង
៧. សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
៨. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
៩. ក្រុមមេធាវី ស្កាយវន្ត
១០. ការិយាល័យមេធាវី រ៉ាចា & តាន់ សុខ & ហេង
១១. ការិយាល័យមេធាវី សុក ស៊ីផាន់ណា សិដ្ឋាល័យ
១២. ក្រុមហ៊ុនមេធាវី ខេ អេច អេស & ផាតនើ
១៣. ក្រុមមេធាវី សហស្សវត្ស៍
១៤. ក្រុមមេធាវី អាល់ហ្វា
១៥. ការិយាល័យមេធាវី អេសភីខេអិល

សូមជម្រាបជូនថា កម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្ម របស់ ម.ជ.ម. គឺជាកម្មវិធីមួយ ដែលអនុញ្ញាតឱ្យសាធារណៈជន ដែលមានចំណាប់អារម្មណ៍ក្នុងវិស័យមជ្ឈត្តការពាណិជ្ជកម្មទទួលបាននូវឱកាសក្នុងការដើរតួជាអ្នកតំណាងឱ្យគូភាគីក្នុងដំណើរការមជ្ឈត្តការប្រតិដ្ឋមួយនេះ។ កម្មវិធីប្រកួតនេះផងដែរ ក៏មានគោលបំណងក្នុងការជំរុញឱ្យមានការសិក្សាយល់ដឹង និងការប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងនូវយន្តការមជ្ឈត្តការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh
[English Below]

«កម្រងរូបភាព»
នៃកម្មវិធីប្រកួតមជ្ឈត្តការប្រតិដ្ឋផ្នែកពាណិជ្ជកម្មប្រចាំឆ្នាំលើកទី៤ ឆ្នាំ២០២៥។

តំណភ្ជាប់នៃកម្រងរូបភាព៖ https://ncackh-my.sharepoint.com/:f:/g/personal/darawin_sopheap_ncac_org_kh/Eov-1qwVruBFhS3PtPNw2UIB07UDan-_5-kK7T8xv37uPg?e=2JbLCC

***

«Photo Recap» of 4th Annual Commercial Arbitration Moot Competition of 2025.

Link of Photo:https://ncackh-my.sharepoint.com/:f:/g/personal/darawin_sopheap_ncac_org_kh/Eov-1qwVruBFhS3PtPNw2UIB07UDan-_5-kK7T8xv37uPg?e=2JbLCC
____
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh
[English below]

សូមថ្វាយមហាព្រះរាជកុសល នាខួបលើកទី ១៣ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

***

13th Anniversary of the Commemoration Day of the King Father Norodom Sihanouk, the King Father of National Independence, Territorial Integrity, and National Unity of Cambodia,
“Preah Borom Ratanak Kaudh”.
____
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh
[English Below]

នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កញ្ញា ម៉ាត់ ហ្វានីតា អគ្គលេខាធិការនៃ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ត្រូវបានអញ្ជើញធ្វើជាសាស្ត្រាចារ្យកិត្តិយសដោយលោកសាស្ត្រាចារ្យ Dario Simone PALMIOTTI ជាសាស្ត្រចារ្យ បង្រៀនទៅលើមុខវិជ្ជាមជ្ឈត្តការផ្នែកពាណិជ្ជកម្មអន្តរជាតិ នៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដើម្បីចែករំលែក ចំណេះដឹងទាក់ទងនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទៅកាន់និស្សិតឆ្នាំទី២ នៃថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នីតិធុរកិច្ចអន្តរជាតិ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​។

កញ្ញា អគ្គលេខាធិការ បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅ និងសាវតារបស់ ម.ជ.ម. សេវាកម្មរបស់ ម.ជ.ម. រួមមាន៖ សេវាមជ្ឈត្តការ និងសន្ធានកម្មពាណិជ្ជកម្ម ព្រមជាមួយការចែករំលែកអំពីការអនុវត្តល្អៗ និងកិច្ចពិភាក្សាអំពីការវិវត្តថ្មីៗនៅក្នុងទិដ្ឋភាពមជ្ឈត្តការ និងសន្ធានកម្មនៅកម្ពុជា។

បន្ថែមពីនេះលោកសាស្រ្តាចារ្យ Dario Simone PALMIOTTI ក៏បានលើកឡើងថា វត្តមានរបស់ ម.ជ.ម. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ វិនិយោគិនអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

ម.ជ.ម. សង្ឃឹមថា ការចែករំលែកនេះនឹងបំផុសគំនិតជូនដល់និស្សិតនូវការយល់ដឹងឱ្យកាន់តែច្បាស់អំពីដំណើរការមជ្ឈត្តការ និងសន្ធានកម្មនៅកម្ពុជា ដែលជាយន្តការការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងចូលរួមជាចំណែកដល់ការរីកលូតលាស់នៃវិស័យនេះ។

ម.ជ.ម. ក៏សូមថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ Dario Simone PALMIOTTI និងកម្មវិធីសិក្សាថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) នីតិធុរកិច្ចអន្តរជាតិ នៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំពោះការអញ្ជើញ ម.ជ.ម. និងជាពិសេសសិស្សនិស្សិតដែលជាតួអង្គសំខាន់មួយក្នុងការចូលរួមចំណែកផ្សព្វផ្សាយយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

***

In the evening of October 22, 2025, Ms. MATH Fanita, Secretary General of the National Commercial Arbitration Centre (NCAC), was invited to deliver an insightful session as a guest lecture on alternative dispute resolution in Cambodia by Professor Dario Simone PALMIOTTI, Lecturer of International Commercial Arbitration Course of Dual Master’s Degree Program in International Business Law to Year 2 students enrolled in the program at the Royal University of Law and Economics (RULE).

Ms. Secretary General presented an overview of NCAC background and NCAC services such as: Commercial Arbitration and Mediation Service, as well as the best practices and discussed recent developments in Cambodia’s arbitration and mediation landscape.

In addition, the Professor Dario Simone PALMIOTTI stated that the NCAC's presence has been essential in attracting foreign investors in Cambodia.

NCAC hopes that this session will inspire and equip students with an insightful understanding of arbitration and mediation practice in Cambodia which is the alternative dispute resolution mechanism and contribute to the growing of this sector.

NCAC would also like to show our heartfelt gratitude to Professor Dario Simone PALMIOTTI and Dual Master’s Degree Program in International Business Law at the Royal University of Law and Economics (RULE) for the invitation to NCAC and especially thanks to the students for their role in promoting and raising the awareness of Alternative Dispute Resolution Mechanism in Cambodia.
__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh