National Commercial Arbitration Centre (NCAC)
1.39K subscribers
1.88K photos
8 videos
4 files
637 links
Download Telegram
[English Below]

ការជួបសម្តែងការគួរសម និងពិភាក្សាការងាររវាង មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា | Courtesy Meeting between National Commercial Arbitration Centre and Royal Academy For Justice of Cambodia
_____

នាព្រឹកថ្ងៃអង្គារ៍ ទី១២ ខែសីហា ឆ្នាំ២០២៥ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានដឹកនាំសមាជិកក្រុមប្រឹក្សាប្រតិបត្តិ រួមជាមួយនឹងក្រុមការងារអគ្គលេខាធិការដ្ឋាន ម.ជ.ម. អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមនីតិបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធាននៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) នៅទីស្នាក់ការរបស់ ប.ភ.យ.ក.។

កិច្ចពិភាក្សានៃជំនួបនេះ បានផ្តោតសំខាន់ទៅលើលទ្ធភាពនៃការចុះអនុស្សារណៈយោគយល់គ្នារវាង ម.ជ.ម. និង ប.ភ.យ.ក. និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខរបស់ស្ថាប័នទាំងពីរ ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។ បន្ថែមពីនេះ ស្ថាប័នទាំងពីរក៏បានពិភាក្សាទៅលើការបង្កើតឱ្យមាននូវសិក្ខាសាលានានា និងវគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាព និងបញ្ជ្រាបការយល់ដឹងអំពីនីតិវិធីនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៅកាន់សិក្ខាកាមរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សាបានឈានដល់ទីបញ្ចប់ លោកប្រធាន ម.ជ.ម. បានប្រគល់ជូននូវកន្ត្រកផ្លែឈើអនុស្សាវរីយ៍ និងកម្រងវិធានសន្ធានកម្មរបស់ ម.ជ.ម. ជូនទៅកាន់ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធាននៃ ប.ភ​.យ.ក. សម្រាប់កិច្ចពិភាក្សាដ៏មានតម្លៃ និងជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

***

In the morning of Tuesday, 12 August 2025, the Executive Board Members and NCAC General Secretariat Team, under the chairmanship of Mr. HIB Nareth West, President of National Commercial Arbitration Centre (NCAC), had a courtesy meeting and fruitful discussion with His Excellency Dr. CHHORN Proloeung, President of Royal Academy For Justice of Cambodia (RAJC) at the headquarter of RAJC.

This courtesy meeting focused on the potential and possibility of signing the memorandum of understanding between NCAC and RAJC, including the future collaboration which purposely and significantly to strengthen and modernize the alternative dispute resolution mechanism in Cambodia for solidity and effectiveness. Additionally, both institutions explored opportunities to jointly organize seminars, webinars, and trainings aimed to strengthen the capacity of the trainees of the Royal Academy for Justice of Cambodia’s understanding of ADR procedures.

Following this significant discussion, Mr. President of NCAC, presented fruit baskets and a set of NCAC Mediation Rules to His Excellency Dr. CHHORN Proloeung, RAJC President, for the valuable discussion beneficially for both institutions.
__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh
[English Below]

វគ្គបណ្តុះបណ្តាលជំនាញសន្ធានកម្មពាណិជ្ជកម្ម ជំនាន់២ | Commercial Mediation Skills Training Course - Intake 2
____

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងធ្វើការបើកវគ្គបណ្តុះបណ្តាលជំនាញសន្ធានកម្មពាណិជ្ជកម្ម ជំនាន់២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ម.ជ.ម. បានកំណត់ចំនួនសិក្ខាកាមត្រឹមតែ ដប់ពីរ (១២) រូប តែប៉ុណ្ណោះ។ សិក្ខាកាមតម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់ នៅទីកន្លែងដែលបានកំណត់ដោយ ម.ជ.ម. និងចូលរួមរយៈពេល ៥ (ប្រាំ) ថ្ងៃ ពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនដែលមានបំណងចូលរួមវគ្គ
បណ្តុះបណ្តាលជំនាញសន្ធានកម្មពាណិជ្ជកម្មនេះសូមអញ្ជើញចុះឈ្មោះតាមរយៈ QR Code ឬតំណភ្ជាប់ដែលបានភ្ជាប់ជូន ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទីរសៀល។

សម្រាប់ការចុះឈ្មោះ៖ https://shorturl.at/Npb26

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ : +៨៥៥ ៩៥ ៧១៥ ២៣៧ / ០១១ ៥១៥ ៣៣៣ | អ៊ីម៉ែល: training@ncac.org.kh

***

National Commercial Arbitration Centre (NCAC) is pleased to inform the public that: NCAC is now opening a Commercial Mediation Skills Training Course Intake 2 which will be held on 08 November 2025 onward.

For this training course, the number of trainees is limited to twelve (12) trainees only. NCAC requires individuals to attend the training session in person at the designated venue organized by NCAC and individuals are required to complete all 5 (five) days of the training program.

As mentioned above, interested individuals who wish to attend this Commercial Mediation Skills Training Course, may register via the QR Code or registration link provided from the date of this announcement until 22 August 2025 at 05:00 pm.

For registration: https://shorturl.at/Npb26
For more information, please contact: Tel: 095 715 237 / 011 515 333 | Email: training@ncac.org.kh
____
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: https://www.facebook.com/ncackh
Telegram: https://t.me/ncackh
[English Below]

សិក្ខាសិលាស្ដីអំពីភស្តុតាងអ្នកជំនាញក្នុងមជ្ឈត្តកម្ម៖ ការជៀសវាងទូកឆ្លងកាត់នៅពេលយប់
Seminar on Expert Evidence in Arbitration: Avoiding ships Passing in the Night
____

មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. នឹងរៀបចំសិក្ខាសិលាស្ដីអំពី “ភស្តុតាងអ្នកជំនាញក្នុងមជ្ឈត្តកម្ម: ការជៀសវាងទូកឆ្លងកាត់នៅពេលយប់” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

ម.ជ.ម. មានកិត្តិយសក្នុងការអញ្ជើញ លោកមជ្ឈត្តករ Johnny Tan Cheng Hye ជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកនូវចំណេះ ជំនាញ និងបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ ក្នុងដំណើរការមជ្ឈត្តកម្ម។ សិក្ខាសិលានេះ ផ្តោតសំខាន់ទៅលើការអនុវត្តនីតិវិធីមជ្ឈត្តកម្ម រួមទាំងតួនាទីរបស់សាក្សីជំនាញ និងយុទ្ធសាស្រ្តក្នុងការបង្ហាញភស្តុតាង ដើម្បីជៀសវាងការយល់ច្រឡំរវាងអ្នកជំនាញ អ្នកតំណាង និងវេទិកាមជ្ឈត្តកម្ម។ សិក្ខាសិលានេះមានគោលបំណងលើកកម្ពស់ការពិភាក្សាទាក់ទងនឹងដំណើរការមជ្ឈត្តការ និងចែករំលែកការអនុវត្តល្អៗដល់អ្នកចូលរួម ជាពិសេសអ្នកអនុវត្តក្នុងវិស័យច្បាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនដែលមានបំណងចង់ចូលរួមសិក្ខាសិលានេះ អាចចុះឈ្មោះតាមរយៈ QR Code ឬតំណភ្ជាប់ដែលបានភ្ជាប់ជូន ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទីរសៀល។

សម្រាប់ការចុះឈ្មោះ៖ https://shorturl.at/T8EBa

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ : +៨៥៥ ៩៥ ៧១៥ ២៣៧ / ០១១ ៥១៥ ៣៣៣ | អ៊ីម៉ែល: training@ncac.org.kh

***

National Commercial Arbitration Centre (NCAC) is pleased to inform the public that: NCAC is now opening a Seminar on Expert Evidence in Arbitration: Avoiding ships Passing in the Night which will be held on 29 August 2025.

NCAC is honored to invite Mr. Arbitrator Johnny Tan Cheng Hye as a guest speaker to share his knowledge, expertise and over 30 years of experience in arbitration. This seminar will cover topics relevant to arbitration practice, including the role of expert witnesses and strategies for presenting evidence clearly to avoid misunderstandings between experts, counsel, and the tribunal. The session aims to promote professional dialogue and practical learning for legal practitioners engaged in arbitration.

As mentioned above, interested individuals who wishes to attend this seminar may register via the QR Code or registration link provided from the date of this post until 27 August 2025 at 05:00 pm.

For registration: https://shorturl.at/T8EBa

For more information, please contact: Tel: 095 715 237 / 011 515 333 | Email: training@ncac.org.kh
____
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: https://www.facebook.com/ncackh
Telegram: https://t.me/ncackh
[English Below]

សិក្ខាសាលាស្តីអំពី៖«តួនាទីមេធាវីក្នុងការរួមចំណែកអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»| Seminar on :"Roles of Lawyers in Contributing to ADR in Cambodia"
_____

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាននៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ទទួលបានកាអញ្ជើញជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសិលាមួយក្រោមប្រធានបទស្តីពី «តួនាទីមេធាវីក្នុងការរួមចំណែកអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា» រៀបចំឡើងដោយ មជ្ឈមណ្ឌលកម្ពុជាដើម្បីការសម្រុះសម្រួល (CCM) ប្រព្រឹត្តទៅនៅ Hobby Cafe។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមគោលបំណងអនុញ្ញាតឱ្យវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់ បានពិភាក្សា និងចែករំលែកចំណេះដឹងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសគឺការចង្អុលបង្ហាញពីសារៈសំខាន់នៃយន្តការ នីតិវិធីរបស់ស្ថាប័នដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងតួនាទីរបស់មេធាវីក្នុងការផ្តល់នូវជំនួយដល់កូនក្តីរបស់ខ្លួន។ ក្នុងនោះ សិក្ខាសាលានេះក៏មានគោលបំណងក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីសម្រួលដល់ការដោះស្រាយវិវាទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាព និងទំនុកចិត្តពីសាធារណជន។

នៅក្នុងកិច្ចពិភាក្សានេះ វាគ្មិនកិត្តិយសក៏បានចែករំលែកនូវចំណុចសំខាន់ៗជាច្រើនរួមមាន អព្យាក្រឹត្យភាព ឯករាជ្យភាព ការសម្ងាត់ និងការរក្សាសម្ព័នភាព ដែលជាកត្តាលីករដ៏សំខាន់ និងជាផ្នែកមួយជំរុញ ឬទាក់ទាញវិនិយោគិនបរទេសឱ្យធ្វើធុរកិច្ចនៅកម្ពុជាប្រកបដោយទំនុកចិត្ត។ ការចែករំលែកនេះក៏បានបញ្ចួលនូវបទពិសោធន័ផ្ទាល់ខ្លួនរបស់វាគ្មិនកិត្តិយស អនុសាសន៍ និងការឆ្លើយនូវសំណួរនានាពីអ្នកចូលរួមទាំងអស់ផងដែរ។

ម.ជ.ម. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មាស សាវ៉ាត ដែលជាប្រធាននៃ CCM និងជាសន្ធានការីចុះបញ្ជីនៅ ម.ជ.ម. ដែលបានអញ្ជើញលោកប្រធាននៃ ម.ជ.ម. ចូលរួមជាវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលញាំងឱ្យសិក្ខាសាលានេះបានបញ្ចប់ទៅដោយរលូន។


***

On the morning of August 15, 2025, Mr. HIB Nareth West, President of National Commercial Arbitration Centre (NCAC), was invited as a panelist in a seminar on "Roles of Lawyers in Contributing to ADR in Cambodia" which organized by the Cambodian Centre for Mediation (CCM) located at Hobby Cafe.

The seminar aimed to foster discussion and knowledge sharing among distinguished speakers and participants regarding the Alternative Dispute Resolution (ADR) mechanisms. Especially, It underscored the significance of the ADR mechanism, procedures within ADR institutions, as well as the vital role of lawyers play in assisting their clients. Furthermore, the seminar sought to promote the integration of ADR mechanism into a more comprehensive legal framework, thereby enhancing the effectiveness of dispute resolution in Cambodia and cultivating public trust.

During the discussion, the distinguished speakers highlighted several essential factors, including neutrality, independence, confidentiality, and integrity which these elements are crucial for instilling confidence in foreign investors considering business opportunities in Cambodia. The speakers also shared their practical experiences, provided recommendations, and addressed questions from the audience.

NCAC would like to express our sincere appreciation to Mr. MEAS Savath, the President of CCM, and NCAC registered mediator, for extending the invitation to NCAC President to attended as one of the panelist speaker. NCAC also would like to thanks to all the participants whose actively engaged in this seminar.

__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh