National Assembly of the Kingdom of Cambodia
2.11K subscribers
28.3K photos
274 videos
1 file
4.19K links
ផ្សព្វផ្សាយពីសកម្មភាពការងាររបស់រដ្ឋសភា
Download Telegram
លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចបែងចែកការលើកឡើងជាមតិយោបល់លើប្រធានបទទាំងបីក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា
—————————
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានក្រុមទី១២សមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ជំនួយការគណ:កម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការបែងចែកភារកិច្ចដើម្បីលើកជាមតិយោបល់ក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើប្រធានបទទាំងបីរបស់សមាជ។
សមាជរដ្ឋសភានិងព្រឹទ្ធសភា នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្រោមរបៀបវារៈសំខាន់ៗចំនួន៣៖ទី១-ស្ដីពីប្រព័ន្ធគាំពារសង្គម ,ទី២- ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងនិងទី៣- ស្ដីពីវិស័យកសិកម្ម ។
កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាគណ:កម្មការទី៨ និងឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមទី១២ នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ៕

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូន ក្រុមគ្រួសារនៃសពព្រឹន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណភាព នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ។

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ផ្ញេីសារលិខិតរំលែកទុក្ខ ជូន ក្រុមគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូន ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ព កម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM
ញត្តិគាំទ្រ ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នៅក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី៣ នីតិកាលទី៥ ជុំវិញបទពិសោធន៍ និងដំណោះស្រាយបញ្ហាព្រំដែន កាលពីឆ្នាំ២០០៨

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបជាមួយបងប្អូនខាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអញ្ជើញចូលរួមបុណ្យសពប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រឡាច
—————————
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងសិក្សាជំនាញកាត់ដេរសម្លៀកបំពាក់ សាឡន និងភ្លេងពិណពាទ្យ នៅមជ្ឈមណ្ឌលសិក្សាសហគមន៍ឃុំអូរឫស្សី។ ការជួបសំណេះសំណាលនេះក៏មានការអមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច លោកប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំអូរឫស្សី ឃុំតាជេស និងឃុំថ្មឥដ្ឋ។ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូចំនួន ៣នាក់ និងសិស្សានុសិស្សចំនួន ៤១នាក់ ផងដែរ។
បន្ទាប់មកឯកឧត្តមបណ្ឌិត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្មួយៗដែលជាកុមារកំព្រា និងមានជីវភាពខ្វះខាតចំនួន ២២នាក់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលកុមារក្តីសង្ឃឹមថ្មី ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានឧបត្ថម្ភអង្ករចំនួន ១០០ គីឡូក្រាម ភេសជ្ជៈចំនួន ៣កេស និងឧបត្ថម្ភថវិកាមួយចំនួនទៀត។
បន្ទាប់មកឯកឧត្តមបណ្ឌិត ក៏បានបន្តអញ្ជើញចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋចំនួន ២សព។ សពទី១ ជាប្រធានប្រជាការពារភូមិស្នងមុំ ឃុំថ្មឥដ្ឋ ដែលបានទទួលមរណភាពដោយរោគាពាធ និងសពទី២ ជាប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស ដែលបានទទួលមរណភាពដោយជរាពាធ។
ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកទុក្ខដល់គ្រួសារសពដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំងពីរ បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។ ឯកឧត្តមបណ្ឌិត ក៏បាននាំយកអង្ករចំនួន ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយចំនួនចូលរួមរំលែកទុក្ខផងដែរ៕

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញេីសារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ដែលបានទទួលមរណភាព នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ។

😍ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😱 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website
Please open Telegram to view this post
VIEW IN TELEGRAM