MYP G6 Parents
27 subscribers
41 photos
Download Telegram
Good morning parents, here are the assignments/ Summative Assessments for grade 6 students.
ជម្រាបសួរបង🙏 ខាងលើនេះជាសេចក្ដីជូនដំណឹង ស្ដីពី ការឈប់សម្រាកនៅ "ដំណាច់ឆមាសទី១" ចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ដល់ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយចូលរៀនវិញនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមអរគុណ!
Grade6: Art: My Journal
Due date: 23-Jan-2025, 5:00pm
Good evening parents, here are the assignments for students. thank you 🙏🏻
Good afternoon parents, here are the assignments for students. thank you 🙏🏻
Grade6:
Math: Gathering Data
Due date:24-Jan-2025, 10:00am
Individuals and Societies: Introduction to the middle Ages
Due date: 27-Jan-2025, 12:00pm
ជម្រាបសួរបង 🙏 ប្អូនសូមជម្រាបជូនព័ត៌មានថា សាលានឹងរៀបចំកម្មវិធីទិវាកីឡា (GGAS Sports Day) នា ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពី ម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៤:៣០នាទីរសៀល។ អរគុណ🙏🙏🙏
សេចក្តីជូនដំណឹង
សាលាអាមេរិកាំងហ្គោលឌិនហ្គេត សូមជម្រាបជូន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ឱ្យបានជ្រាបថា៖ សាលានឹងរៀបចំ កម្មវិធីប្រឡងប្រជែង គណិតវិទ្យាអាមេរិកាំងហ្គោលឌិនហ្គេត លើកទី៣ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី១១ មកពី បណ្តាសាលារៀនចំណេះទូទៅ ទូទាំងប្រទេស។
សូមអរគុណ!
សេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីទិវាវប្បធម៌ លើកទី៥ របស់សាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ៣:៣០ នាទីរសៀល នៅសាខាភ្នំពេញថ្មី ដែលមានទីតាំងនៅអគារលេខ ៨៤៦ ផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គណៈគ្រប់គ្រងសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានកិត្តិយស សូមគោរពអញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាមាតា បិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ចូលរួមក្នុងកម្មវិធីនេះអោយបានច្រើនកុះករ។ សូមអរគុណ!
សេចក្តីជូនដំណឹង
————————
សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានកិត្តិយស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា៖ សាលាបានអនុញ្ញាតឱ្យសិស្សានុសិស្សទាំងឈប់សម្រាកចាប់ពីថ្ងៃចន្ទ ទី១៤ ដល់ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរ ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយចូលរៀនវិញនៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។
សូមអរគុណ!
ជម្រាបសួរបង🙏​ ខាងលើនេះជាសេចក្ដីជូនដំណឹង ស្ដីពី ការឈប់សម្រាកដើម្បីចូលរួមអបអរសសាទរ ទិវាពលកម្មអន្តរជាតិ នាថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ហើយចូលរៀនវិញនៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។ សូមអរគុណ🙏🙏🙏
សេចក្តីជូនដំណឹង ស្ដីពីការ ឈប់សម្រាក
————————
សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានកិត្តិយស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា៖ សាលាបានអនុញ្ញាតឱ្យសិស្សានុសិស្សទាំងអស់ឈប់សម្រាកចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃពុធ ទី១៤ ដល់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរ សាទរ «ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីច្រត់ព្រះនង័្គល» នឹងចូលរៀនវិញនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។
សូមអរគុណ!
គណៈគ្រប់គ្រងសាលា អាមេរិកាំងហ្គោលឌិនហ្គេត សូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ  អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក  លោកស្រី ដែលជាមាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់អោយបានជ្រាបថា ៖ នៅថ្ងៃសៅរ៍ ទី31 ខែឧសភា​ ឆ្នាំ2025 ខាងមុខនេះសាលានឹងមានរៀបចំកម្មវិធី ទិវាគ្រួសារដែលនឹងប្រព្រឹត្តទៅនៅសាខាភ្នំពេញថ្មី ចាប់ពីម៉ោង1:00នាទីរសៀលតទៅ សម្រាប់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ដែលសិក្សានៅសាខាភ្នំពេញថ្មី។អាស្រ័យដូចបានជម្រាបជូនខាងលើសូមអ្នកអាណាព្យាបាលសិស្សទាំងអស់ជួយផ្តល់នូវចំនួនសមាជិកដែលនឹងអញ្ជើញចូលរួមក្នុងកម្មវិធីនេះមកប្អូនវិញ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។

បញ្ជាក់ជូនថាកម្មវិធីតម្រូវអោយ៖
👉 កូនៗពាក់ឯកសណ្ឋានសាលា
ស្បែកជើងប៉ាតា រឺឃ្លុប
👉 សក់កូនស្រីត្រូវលើកចងអោយផុត
👉 កូនប្រុសត្រូវកាត់សក់អោយខ្លី
👉 អាណាព្យាបាលសិស្ស សម្លៀកបំពាក់សមរម្យតាមចំណង់ចំណូលចិត្ត​ ឬ​បែបប្រពៃណីខ្មែរ(តែមិនមែនប្រភេទខោអាវកីឡា)
👉 មាន ការថតរូបជុំគ្រួសារ
👉 កម្មវិធី ជូនភួងផ្កាមាតាបិតា
👉មានសកម្មភាពលេងកម្សាន្តលក្ខណ:គ្រួសារ​ (មានរង្វាន់លេីកទឹកចិត្តជូនកូនៗ)
👉មានទទួលអាហារសម្រន់និងភេសជ្ជ:
គណៈគ្រប់គ្រងសាលាអាមេរិកាំងហ្គោលឌិនហ្គេត សូមគោរពអញ្ជើញអ្នកអាណាព្យាបាលសិស្សទាំងអស់ចូលរួមអោយបានច្រើនកុះករដើម្បីផ្តល់ឱកាសឱ្យកូនៗបានបំពេញនូវការគោរពប្រណិប័តន៍ដល់លោកអ្នកមានគុណទាំងទ្វេរតាមរយ:កម្មវិធីនេះ🙏🙏🙏
🎉 JOIN OUR SUMMER SCHOOL 2025! 🌟
📅 June 23 – August 1, 2025
📍 Hosted by Golden Gate American School (GGAS) – but open to all students, even from outside our school!

This summer, give your child the perfect blend of learning, creativity, and adventure! 🌈

🧠 Academic Fun
🔹 Traditional Grammar, Math, Writing & Literature
🔹 Science Experiments & Competitions
🔹 Chess, Strategy Games & Library Lessons
🔹 Public Speaking & Debate Practice

⚽️ Sports & Teamwork
Basketball, Football, Volleyball, Swimming — building confidence and friendships!

🌿 Outdoor Adventures
Workshops, Day Trips, and a special Camping Trip (included in the fee!) focused on leadership and communication.

🎨 Creative Enrichment
Arts & Crafts, Cultural Studies, and engaging activities all week long!

💬 Program Options & Fees
🔸 English Program: $750
🔸 Khmer Program: $150
Day trips and camping INCLUDED in the fee!

🎁 Early Bird Offer: Get 20% OFF if you enroll before June 5, 2025!

👫 Open to all students from any school. Limited seats — register soon to secure your spot!

📞 Message us now for more info or to sign up!
ជម្រាបសួរបង🙏 ខាងលើនេះជាសេចក្តីជូនដំណឹងស្តីពី ការបញ្ចប់វគ្គសិក្សា របស់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សា (2024-2025), កម្មវិធីចែកវិញ្ញាបនបត្របញ្ចប់ការសិក្សា, ពានរង្វាន់ ប័ណ្ណសរសើរ លិខិតសរសើរ, ការចាប់ផ្តើមវគ្គសិក្សាបំប៉ន, និងការបើកបវេសកាលឆ្នាំសិក្សាថ្មី 2025-2026។ សូមអរគុណ🙏🙏🙏