ង៉ែត ម៉ូសេ - Ngeth Moses
288 subscribers
26 photos
1 video
19 links
អ្នកសិក្សាស្រាវជ្រាវផ្នែកសន្តិសុខឌីជីថល
www.mosesngeth.com
Download Telegram
ខ្ញុំបានផលិតនូវបន្ទាត់ពេលវេលា(timeline) ស្រង់យកនូវព័ត៌មានដែលបានចុះផ្សាយនានាមកទុក។ សម្រាប់អ្នកសារព័ត៌មានឬអ្នកផលិតមាតិកា ដែលចង់ប្រើប្រាស់ដើម្បីពិនិត្យពីប្រភពអាចឆាតមកខ្ញុំតាម តេឡេក្រាម t.me/NgethMoses
2🙏2👍1👏1
ការរំលឹក៖ ករណីកែប្រែ ឬរាយការណ៍ទីតាំងលើGoogle

ការ កែប្រែ ឬការរាយការណ៍ ទីតាំងនានា គួរសាកសួរ អ្នកមានជំនាញជាមុនសិន មុននឹងធ្វើ ជៀសវាងផលវិបាកទៅថ្ងៃក្រោយ។ នៅកម្ពុជាក៏មានសហគមន៍អ្នកបញ្ចូលទិន្នន័យទីតាំង Google ដែរ។

តែយ៉ាងណា វាជាការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា ក្នុងការធ្វើ។
1
ការយល់ឃើញខុស៖

ការប្រកាសប្រាប់អោយជួយ Review ដើម្បី កុំអោយ ហ្វេសប៊ុក លុបផេក របស់យើងដោយសារ យើងយល់ថា មានគេ Report ផេករបស់យើង អោយមានបញ្ហា វាអាចធ្វើអោយ ផេក របស់យើង កាន់តែមានបញ្ហា និងពិបាកសង្រ្គោះត្រឡប់មកវិញ (Recovery)។

មូលហេតុ ដែល Review ជួយមិនបាន៖

- អ្នកដែលចូលទៅ Review គាត់ចូលទៅក្នុងផូស ហើយសរសេរ ពាក្យដូចៗគ្នា។ ឧទាហរណ៍៖ This page is good ជាដើម។ វាមិនខុសអ្វីទេដែលសរសេរពាក្យនេះ ប៉ុន្តែវាដដែលៗ ច្រើនដង ដូចៗគ្នា ក្នុងរយៈពេលខ្លី។ ការធ្វើបែបនេះ ដែលចាត់ទុកថា ជាសកម្មភាព គួរអោយសង្សៃ ( malicious activity) ឬជាសកម្មភាពបន្លំដើម្បីទទួលបានអ្នកចូលរួមច្រើន (Fake engagement)។ វាជាកំហុសដែលអាចធ្វើអោយផេកយើងមានបញ្ហា និងអាចមានការសង្សៃ ពីភាពពិតប្រាកដរបស់យើង ថា យើងចង់ការពារផេក ឬ ចង់ប្រើវិធីនេះដើម្បីទទួលបាន engagement ច្រើនពីអ្នកប្រើប្រាស់។

- ការ Review ដែលមិននៅក្នុង Review section វាមិនបានជួយដល់សុវត្ថិភាពផេករបស់យើងនោះទេ។ ចំណែកឯការ Review ដែលមិនមានភាពពិតប្រាកដ (Inauthentic review) ដែលសរសេរដូចៗគ្នា ច្រើនដងក្នុងពេលខ្លីណាមួយ បើទោះបី ការ Review នោះ ធ្វើនៅក្នុង Review section ក៏ដោយ ក៏មានបញ្ហា ពីការធ្វើ Reviewក្លែងក្លាយ នឹងអាចប្រឈមនឹងការបាត់ engagement របស់ផូស និងផេកយើងទៀត។

- ការ Review ដែលខុសពី ប្រភេទនៃផេក (page category)។ ផេករបស់យើងជ្រើសរើសជា Public Figure (អ្នកដែលសាធារណៈជនស្គាល់ ច្រើនទៅលើចំណេះ ជំនាញរបស់គាត់) តែ ការ Review សរសេរ ខុសទៅជា “ផេកនេះមាន សេវាកម្មល្អ” ទៅវិញ។

មូលហេតុដែល Review ជួយបាន៖

- បើការ Review នោះពិតប្រាកដ (authtic review) ហើយធ្វើនៅក្នុង Review section វានឹងជួយអោយផេករបស់យើងទទួលបាន engagement ច្រើនពេលយើងផូស និងអាចឆាប់ស្វែងរកឃើញ ឬត្រូវបាន suggest ទៅអ្នកផ្សេង។

- អ្នក Review ជាមនុស្សឌែលបានដឹង និងស្គាល់ផេក ឬបានប្រើប្រាស់សេវាកម្មផេក ឬពេញចិត្តផេក ហើយផ្តល់នូវការយល់ឃើញរបស់ពួកគេ មិនមែនគ្រាន់តែសរសេរថា “this page is good” ទាំងអស់គ្នានោះទេ។

ការផ្តល់យោបល់

- ការលុបផេក ឬផ្អាកមុខងារផេក ដោយសារតែមានកំហុស ត្រូវបាន មេតា ពិនិត្យមើល និងបានផ្តល់នូវព័ត៌មាន ពីមូលហេតុដែលផេកយើងខុសគោលការនៃការប្រើប្រាស់។ មានន័យថា ទាល់តែយើងធ្វើខុសគោលការណ៍ ទើបមានបញ្ហា។ បើទោះបីយើងមាន Review ច្រើនក៏មិនមានន័យថា យើងអាចរួចផុតពីកំហុសរបស់យើងដែរ។

- ការបើកមុខងារ Review សម្រាប់សេវាកម្មគឺល្អបំផុត តែមិនសម្រាប់ប្រភេទផេកដូចជា Public Figures ទេ។ បើយើងបើក Review section អោយគេ Review វាអាចធ្វើអោយ អ្នកដែលមិនចូលចិត្តយើង មក Review មិនល្អ ច្រើន ដែលទៅជាការរំខាន់យើងទៅវិញ។ បើយើង បើកមុខងារ Review ត្រូវមានអ្នកតាមដានការ Review ដើម្បីឆ្លើយតប។ (វាជាការយល់ឃើញផ្ទាល់ សម្រាប់ករណីនេះ)

- បើផេកយើងមានបញ្ហា (page status) លោតពណ៌ទឹកក្រូច ឬ ក្រហម អ្នកគ្របគ្រងផេកអាចមើលឃើញពីហេតុផលនៃបញ្ហា ហើយការដោះស្រាយ វាមិនមែនស្នើសុំអោយគេជួយ Review ផេកយើងនោះទេ។ ត្រូវដោះស្រាយអោយចំបញ្ហាដែលយើងមាន។

- អ្នកដែលមិនមានចំណេះដឹងដើម្បីដោះស្រាយ ហើយធ្វើវិធីសាស្ត្រលឺតៗគ្នា អាចជួយ និងមិនអាចជួយ។ ស្វែងរកអ្នកប្រឹក្សាយោបល់ដែលគួរទុកចិត្ត។ អ្នកប្រឹក្សាល្អ ពួកគេមិនចាំបាច់ចូលទៅគ្រប់គ្រងគណនី ឬផេកយើងដើម្បីដោះស្រាយនោះទេ ពួកគេអាច connect ទៅ support របស់ Facebook ដើម្បីអោយជួយដោះស្រាយអោយ។

ថែរក្សាផេករបស់អ្នកអោយមានសុវត្ថិភាព ត្រូវធ្វើតាមវិធីដែលត្រឹមត្រូវ!
3👍3🙏1
ជម្រាបជូនព័ត៌មាន៖

សហគមន៍អ្នកបញ្ចូលទិន្នន័យទីតាំងផែនទី Google នៅក្នុងប្រទេសកម្ពុជា បានផលិតរបាយការណ៍ស៊ើបអង្កេតការរំលោភបំពានទីតាំងនៅលើ Google Maps ក្នុងប្រទេសកម្ពុជា ដែលជាយុទ្ធនាការមានការរៀបចំទុកក្នុងការផ្សព្វផ្សាយនូវព័ត៌មានមិនពិត តាមរយៈការដៅទីតាំងមិនពិតប្រាកដ។

ក្នុងរបាយការណ៍រកឃើញទីតាំងជាង ៥០០កន្លែង ដែលសរសេរចំណងទីតាំងជាភាសាថៃ ដែលបានប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម ភាសាប្រមាថ មើលងាយ និងការរំលោភលើគោលការណ៍នៃការបញ្ចូនទិន្នន័យទីលើទីតាំងរបស់ Google Map ដទៃទៀត។ មានទីតាំងចំនួន៤០% នៃទីតាំងសរុបត្រូវបានដកចេញក្រោយមានការរាយការណ៍ និងទីតាំងប្រមាណជា ៦០%ទៀតកំពុងតែនៅមានសកម្មភាពនៅឡើយ។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ក៏បានរកឃើញនូវការធ្វើការ Review នៅទីតាំងមិនពិតប្រាកដទាំងនោះក្នុងគោលបំណងដើម្បីឲ្យទីតាំងទាំងនោះ ត្រូវបានកត់ត្រា និងឆាប់លេចឡើងជាទីតាំងពិតប្រាកដនៅផែនទី។ របាយការណ៍បានរកឃើញថា Google Map Contributors (អ្នកបញ្ចូលទិន្នន័យទីតាំងផែនទី) ដែលបានកំណត់អត្តសញ្ញាណ ចាប់ពី Level 1 ដល់ Level 9 ធ្វើការ នាំគ្នា Review តិចតួចក្នុងខែ កក្ដដា និងយ៉ាងគំហុកក្នុងខែសីហា ឆ្នាំ២០២៥។

របាយការណ៍នេះនឹងត្រូវធ្វើបទបង្ហាញនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។

សូមអានព័ត៌មានបន្ថែម៖ https://www.localguidesconnect.com/t/in-person-cambodia-september-06-reclaiming-our-digital-space-community-report-launch-event/488141

សូមទាក់ទងទៅកាន់លោក ជី សុផាត - Sophat Chy សម្រាប់ការចូលរួម។

Stay safe; stay strong!
🙏4
អ្នកទាំងអស់គ្នាអាចទាញយកនូវ របាយការណ៍ស៊ើបអង្កេតការរំលោភបំពានទីតាំងនៅលើ Google Maps ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ។

https://www.mosesngeth.com/posts/google-maps-location-violations-investigation-report
🙏1
យើងរកឃើញទីតាំង មិនពិតប្រាកដ និងការរំលោភបំពាន ជាច្រើនករណី ដែលជាយុទ្ធនាការដែលមានរៀបចំទុក ដោយដៅគោលដៅមកលើ ដែនដីឌីជីថលរបស់កម្ពុជា នៅលើ Google Maps។

https://www.mosesngeth.com/posts/google-maps-location-violations-investigation-report
1👍1😱1🙏1
យើងបានរកឃើញនូវការរំលោភបំពានមកលើផែនទីឌីជីថលរបស់កម្ពុជានៅលើ Apple Maps ដោយមានលំនាំដូចនៅលើ Google Maps ដែរ។ ឈ្មោះទីតាំងនេះ ដាក់នៅចំវិមានឯករាជ្យ។
👍1🙏1
ខ្ញុំបានសរសេរអត្ថបទពីការប្រើប្រាស់ តេឡេក្រាម កាលពីឆ្នាំទៅ ថាតើយើងគួរបន្តប្រើប្រាស់ តេឡេក្រាម ទៀតទេ។ បើអ្នកទាំងអស់គ្នាមិនទាន់បានអានទេ ខាងក្រោមនេះជាអត្ថបទេពេញ។

https://www.mosesngeth.com/posts/why_do_you_still_use_telegram
3
🤝ត្រូវការ ការចូលរួម៖

ថ្មីៗនេះ មានករណី Disable គណនីហ្វេសប៊ុក ដោយគ្រាន់តែ Share page ឬចូលទៅប្រើប្រាស់ Wifi ទីតាំងមួយចំនួន។

បើបងប្អូនបានជួប ឬដឹងពីព័ត៌មាននេះ តើអាចផ្ញើព័ត៌មានមកកាន់ប្រអប់សាររបស់ខ្ញុំបានទេ?

https://web.facebook.com/share/p/1Jrjk3wmZM/

សូមអរគុណ 🙏
👍2
សូមប្រុងប្រយ័ត្នសម្រាប់សេវាកម្មដែលសន្យា ពីការស្រោចស្រង់គណនីយើងមកវិញ។ មិនមានអ្នកណា ឬសេវាកម្មណា ក្រៅតែពីហ្វេសប៊ុក ដែលអាច បើកដំណើរគណនីយើងមកវិញនោះទេ។

សម្រាប់ការស្រោចស្រង់គណនីរបស់យើង អ្នកផ្តល់សេវាកម្មត្រឹមត្រូវ នឹងមិនយក ព័ត៌មានដូចគ្នា អ៉ីម៉ែល ឬពាក្យសម្ងាត់គណនីរបស់យើងនោះទេ។ ត្រូវប្រុងប្រយ័ត្នក្នុងការ ឲ្យថវិកា ទៅឲ្យគេមុន មុនពេលដែលយើងមិនទទួលបានលទ្ធផល។

គ្រប់ការសន្ទនាករណីជាមួយនឹង Facebook support តែងតែមាន case number។ អ្នកផ្តល់សេវាកម្មសង្គ្រោះគណនី ឬមិត្តភក្តដែលជួយ ត្រូវប្រាប់ case number ទៅកាន់អ្នករងគ្រោះឲ្យដឹង។

ការដាក់លេខទូរសព្ទ ដើម្បី Facebook support ខលទាក់ទងត្រឡប់ទៅវិញ គួរតែជា លេខទំនាក់ទំនងរបស់ អ្នករងគ្រោះ មិនមានអ្នកដែលជួយនោះទេ។ បើសិនជាអ្នករងគ្រោះ មិនអាចប្រើប្រាស់ភាសាអង់គ្លេសបាន អ្នកសន្ទនាជាមួយ Facebook support ត្រូវស្នើសុំវិធីសាស្ត្រសមស្របជាមួយ Support ពីការសន្ទនាជំនួសអ្នករងគ្រោះ និងឲ្យ support យល់ព្រមពីករណីនេះ។

អ្នករងគ្រោះពីការ disable គណនី ត្រូវមានព័ត៌មានដូចជា៖
- អាសយដ្ឋានគណនីរបស់ខ្លួន
- អាសយដ្ឋានអ៉ីម៉ែលដែលប្រើប្រាស់ភ្ជាប់ទៅនឹងគណនីដែល Disable
- លេខទូរសព្ទ
- ឧបករណ៍ដែលភ្ជាប់ទៅហ្នឹងគណនី (ម៉ូដែលទូរសព្ទឬ ម៉ូដែលកុំព្យុទ័រ)
- ចាំបាច់៖ រំលឹកនូវសកម្មភាពដែលយើងធ្វើមុនពេល disable ដែលទំនងជាអាចធ្វើឲ្យមានបញ្ហា។ ជាពិសេស ករណីពីមុនៗដែល ហ្វេសប៊ុក បានព្រមានយើង។
- ធ្វើការ screenshot ព័ត៌មានពាក់ព័ន្ធ ដើម្បីទុកជាភស្តុងតាង

ព័ត៌មានរបស់អ្នករងគ្រោះខាងលើនេះ មិនត្រូវឲ្យទៅសេវាកម្មជួយសង្រោះទេ បើសិនជាគេមិនស្នើសុំ។ ជាពិសេស ពាក្យសម្ងាត់។

ចំណាំ៖ ឧបករណ៍ដែលប្រើប្រាស់ហ្វេសប៊ុករបស់អ្នកទាំងអស់គ្នា នៅពេលនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចជួយអ្នកអោយយកគណនីមកវិញ។ កុំទាន់ធ្វើ ការផ្លាស់ប្តូរ ឧបករណ៍ ដូចជា ទូរសព្ទ iPad, កុំព្យុទ័រ ដែលមានជាប់ទាក់ទងនឹងការ log ចូលរបស់គណនីយើង ក្នុងអំឡុងពេលនេះ។
4👍4😁1🙏1
Media is too big
VIEW IN TELEGRAM
ខ្ញុំធ្វើបច្ចប្បន្នភាព ពីការបិទគណនីហ្វេសប៊ុក
4👍2🙏2👏1
រំលឹក៖ សម្រាប់អ្នកដែលបានពឹងសេវាកម្ម ដើម្បីទទួលបាននូវ ប្លូធិក សម្រាប់ផេករបស់ខ្លួន។ ហ្វេសប៊ុក ទំនងជានឹងដកមកវិញ នូវការផ្តល់ឲ្យនេះ។

មុខងារ ប្លូធិក គឺសម្រាប់សំគាល់ បុគ្គល ឬស្ថាប័ន ពិតប្រាកដ និងមានគេស្គាល់ច្រើនសម្រាប់ ការងាររបស់ខ្លួន ក្នុងនោះរួមទាំង ស្ថាប័នរដ្ឋ អ្នកនយោបាយ ក្រុមហ៊ុនពាណិជ្ជកម្ម និងបុគ្គលសាធារណៈ ជាដើម។ ហ្វេសប៊ុក មិនតម្រូវឲ្យត្រូវបង់លុយ ដើម្បីបាននោះទេ គឺគេមានទម្រង់បំពេញដើម្បីឲ្យសាមីខ្លួន និងស្ថាប័ន ដាក់សំណើរ ហើយផ្តល់ព័ត៌មានតាមសេចក្តីណែនាំ។ ហ្វេសប៊ុកនឹងពិនិត្យមើលសំណើរស្នើសុំប្លូធិកនោះ បើត្រឹមត្រូវ នោះនឹងប្រគល់ឲ្យ បើអត់ យើងអាចស្នើសុំឡើងវិញនៅពេលក្រោយ។

សម្រាប់ស្ថាប័នរដ្ឋ គឺត្រូវស្នើសុំតាមរយៈ​ភ្នាក់ងាររដ្ឋដែលបានត្រូវបានចាត់តាំងដើម្បីធ្វើការស្នើទៅកាន់ហ្វេសប៊ុក។

ដោយសារមានការទទួលបាននូវផ្តល់ឲ្យពីហ្វេសប៊ុក មានសេវាកម្មខ្លះ បានជួយដល់ការស្នើសុំនេះ ដោយរៀបចំនូវឯកសារបញ្ជាក់អត្តសញ្ញាណ ហើយដាក់ស្នើទៅកាន់ហ្វេសប៊ុក។

បើអ្នកទាំងអស់គ្នាជាវសេវកម្មបែបនេះ។ ខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅសាកសួរសេវាកម្មនោះ ថាតើបានផ្តល់ឯកសារណាខ្លះទៅកាន់ហ្វេសប៊ុក នៅពេលស្នើសុំ ហើយស្នើសុំឯកសារទាំងនោះមករក្សាទុក។ ក្នុងករណីដែលមានការដកនូវប្លូធិក អ្នកអាចពិនិត្យឡើងវិញនូវឯកសារដែលបានដាក់ស្នើ ថាពិតជាឯកសារត្រឹមត្រូវរបស់ខ្លួនដែរឬទេ ដើម្បីស្នើសុំត្រឡប់មកវិញ។

បើអ្នកជាអ្នកផ្តល់សេវាកម្មជួយសម្រួលដល់ការរៀបឯកសារដើម្បីស្នើសុំប្លូធិក អ្នកគួរតែប្រគល់ឯកសារបានដាក់ស្នើទៅឲ្យហ្វេសប៊ុកបស់អតិថិជន ទៅឲ្យពួកគេដើម្បីអោយពួកគាត់រក្សាទុក។ ត្រូវច្បាស់ថា ឯកសារដែលបានដាក់ស្នើនោះ គឺជាឯកសារពិតប្រាកដ មិនមានការបន្លំ។

ចំណាំ៖ អត្ថបទ មិនបាននិយាយពីអ្នកដែលបានជាវ ប្លូធិក ប្រចាំខែនោះទេ។

Stay safe; stay calm 😐
4👍4
ការប្រើប្រាស់ពាក្យប្រៀបប្រដូចមនុស្សទៅនឹងសត្វ វាគឺជា ភាសាស្អប់ខ្ពើម ឬហៅថា hate speech ដែលស្ថិតក្នុងប្រភេទ ការបន្ទាបបន្ថោកភាពជាមនុស្ស (Dehumanizing)។

បើសិនជាអ្នកឃើញការផូសដែលមានទម្រង់បែបនេះ អ្នកអាចធ្វើការរាយការណ៍ទៅបណ្តាញសង្គម ដែលអ្នកឃើញ ដោយជ្រើសរើសប្រភេទនៃសេចក្តីរាយការណ៍ hate speech ឬ offensive language។

កុំអស់សង្ឃឹមពីការរាយការណ៍ ហើយបណ្តាញសង្គមទាំងនោះមិនដកចេញ ដែលខុសពីចិត្តយើងចង់បាន។ ការរាយការណ៍ជាផ្នែកមួយនៃការរំលឹកថា ផូស ឬមាតិកានោះមានបញ្ហា។

អ្នកទាំងអស់គ្នាអាចជួយផ្ញើតំណភ្ជាប់នៃ ផូស ឬមាតិកាដែលមានសំណេរបែបនេះ មកក្នុងប្រអប់សាររបស់ខ្ញុំ។ បើទោះបីយើងមិនអាចដកចេញនូវពាក្យទាំងនេះ នៅពេលឥឡូវ ក៏ប៉ុន្តែ យើងបានភស្តុតាងនៃគណនី ឬផេក ដែលបានផូស។ បើគេលុប នោះជារឿងល្អដែលគេដឹងខ្លួនថា ការសរសេររបស់គេ មិនត្រឹមត្រូវ តែបើមិនលុប វាជាភស្តុតាងនៃការរំលោភបំពាន់គោលការណ៍ស្តង់ដា ឬវិធានសហគមន៍ធ្ងន់ធ្ងររបស់បណ្តាញសង្គម។

សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឃើញការប្រើប្រាស់ពាក្យសម្តីទាំងនេះ ឬស្រដៀងនេះ នៅលើបណ្តាញសង្គមនោះទេ។ ការកាត់បន្ថយ និងលុបបំបាត់ ការប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម នៅលើបណ្តាញសង្គម វាជាផ្នែកមួយនៃការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អរបស់យើងដែរ។

ខ្ញុំសង្ឃឹមថា សេចក្តីរាយការណ៍របស់អ្នកទាំងអស់គ្នា និងជួយដល់ការកាត់បន្ថយការប្រើប្រាស់ពាក្យសម្តីទាំងនេះ និងធ្វើឲ្យបណ្តាញសង្គម កត់សំគាល់បុគ្គល ឬក្រុម ដែលឧស្សាហ៍ប្រើប្រាស់ ពាក្យសម្តីទាំងនេះ។

សូមអរគុណ 🙏
8
សូមប្រុងប្រយ័ត្ន ការលក់របស់របរ ឬគ្រឿងអេឡិចត្រូនិច ដែលខុសខ្លាំងពីតំលៃដើមច្រើនខ្លាំង ដោយតម្រូវបង់ថវិកាតិចតួច និងភ្ជាប់មកជាមួយនូវព័ត៌មានផ្ទាល់ខ្លួន មួយចំនួន។

ពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គម គួរសាកសួរពីទម្រង់នៃការផ្សាយផ្សាយបែបនេះទៅកាន់ស្ថាប័នជំនាញរបស់រដ្ឋ ឬសមត្ថិកិច្ច ដើម្បីប្រាកដច្បាស់ពីភាពពិតប្រាកដនៃទម្រង់នៃការផ្សព្វផ្សាយ មុនពេលសម្រេចចិត្តធ្វើតាមការផ្សព្វផ្សាយទាំងនោះ។
👍52
ដំណឹង៖
Facebook ផ្តល់ជម្រើស២ សម្រាប់គណនី Lock Profile

Facebook នឹងដកចេញនូវ Public Follower របស់គណនី ដែល Lock Profile ចាំពីថ្ងៃទី២៧ នេះតទៅ។

គណនី Lock Profile អាច convert គណនីខ្លួនឯងទៅជា Professional mode បើចង់រក្សា Public Followers របស់ខ្លួន ឬជ្រើសរើស Lock Profile ដដែល តែបាត់ Public Follower ។

វាជាជម្រើសរបស់យើង។

Keep calm; stay safe
4👍2👏1
តើអ្នកធ្លាប់ចែករំលែកព័ត៌មានក្លែងក្លាយដោយមិនដឹងខ្លួនទេ?

យើងទាំងអស់គ្នាធ្លាប់ធ្វើ! ព័ត៌មានក្លែងក្លាយរៀបចំឡើងដើម្បីបោកបញ្ឆោតយើង។ ប៉ុន្តែ អ្នកអាចការពារខ្លួនបាន!

មើលវីដេអូនេះ ដើម្បីដឹងវិធីសាមញ្ញៗ ពី៖
របៀបពិនិត្យប្រភព
របៀបពិនិត្យរូបភាព
របៀបពិនិត្យកាលបរិច្ឆេទ
និង ៤ វិធីទៀត!

ចែករំលែកវីដេអូនេះទៅកាន់មិត្តភក្តិ និងគ្រួសាររបស់អ្នក 💙

https://www.facebook.com/share/v/1DPUb4oU9L/

#ការពារខ្លួនពីព័ត៌មានក្លែងក្លាយ #DigitalSafety #DigitalSafetyMatters
6👍3🙏1
😱 ស្រមៃថា៖ នរណាម្នាក់ចូលគណនី Facebook អ្នក...
ពួកគេមើលសារឯកជនរបស់អ្នក។ ពួកគេផ្ញើសារទៅមិត្តភក្តិអ្នក ស្នើសុំលុយ។ ពួកគេបង្ហោះរឿងអាក្រក់ជំនួសអ្នក។

គួរឱ្យភ័យខ្លាចទេ? ប៉ុន្តែអ្នកអាចការពារបាន! 💪
វីដេអូនេះបង្ហាញ៣ជំហានងាយស្រួលដើម្បីការពារគណនីរបស់អ្នក។ អ្នកអាចធ្វើឥឡូវនេះ មិនចាំបាច់រង់ចាំថ្ងៃស្អែកទេ!

ចុចមើលវិដេអូ៖ https://youtu.be/LqPNFRvK8k0

ការពារខ្លួនអ្នក = ការពារមិត្តភក្តិរបស់អ្នក 🛡️
#AccountSecurity #ProtectYourself #DigitalSafety
8
នេះគឺជាការសិក្សាស្រាវជ្រាវរបស់ខ្ញុំ ស្តីពី ការប្រើប្រាស់ពាក្យស្អប់ខ្ពើមតាមប្រព័ន្ធឌីជីថលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃលើបញ្ហាយន្តហោះ Gripen: លំនាំនៃគណនីពិតប្រាកដ និងគណនីមិនពិតប្រាកដ

ខ្ញុំបានវិភាគគណនីហ្វេសប៊ុកចំនួន ២៣៧ ក្នុងអំឡុងពេលមានភាពចម្រូងចម្រាសលើយន្តហោះចម្បាំង Gripen រវាងប្រទេសថៃ កម្ពុជា និងស៊ុយអែត ក្នុងខែសីហា ឆ្នាំ២០២៥។ នេះគឺជាអ្វីដែលខ្ញុំបានរកឃើញ៖
- ៦០% នៃគណនីបានបង្ហាញពីឥរិយាបថគួរឱ្យសង្ស័យនៃភាពពិតប្រាកដរបស់គណនី។
- មានតែ ៤០% ប៉ុណ្ណោះដែលហាក់ដូចជាគណនីពិតប្រាកដ។ ៥៧% នៃការបញ្ចេញមតិទាំងអស់មានប្រើប្រាស់ពាក្យសម្ដីស្អប់ខ្ពើម។ ការបន្ទាបបន្ថោកភាពជាមនុស្ស និងការវាយប្រហារលើជាតិសាសន៍ជាប្រភេទនៃពាក្យសម្តីស្អប់ខ្ពើម បានគ្របដណ្ដប់លើការពិភាក្សា។
- គណនីដែលមានសញ្ញាគួរឱ្យសង្ស័យ ដែលមានសូចនករចំនួន ៣ ឬច្រើនជាងនេះ បានបង្ហោះពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៩% ធៀបនឹង ៥៤% សម្រាប់គណនីពិតប្រាកដ។ គណនីទាំងនោះបានកំណត់គោលដៅវាយប្រហារលើកម្ពុជាខ្លាំងជាងគេ។
- នៅពេលដែលអ្នករិះគន់លើគោលនយោបាយ ៧៨% រក្សាជំហរអព្យាក្រឹត។ គណនីទាំងនេះបានរិះគន់វាយប្រហារទៅលើប្រទេស គឺមាន៧៧% បានប្រើពាក្យសម្ដីស្អប់ខ្ពើម។
អ្នកទាំងអស់គ្នាអាចអានការសិក្សាទាំងស្រុងនៅតំណរភ្ជាប់ខាងក្រោមនេះ៖

https://www.mosesngeth.com/posts/thailand-cambodia-border-hate-speech-account-patterns
6👍2
បើសិនជាមាតិការបស់យើងត្រូវបានចាត់ទុកថា រំលោភបំពានទៅលើ ស្តង់ដាសហគមន៍ របស់ហ្វេសប៊ុក។ នេះជាវិធីអ្នកគួរធ្វើ៖

១) Screenshot post ឲ្យជាប់ឈ្មោះគណនី/ផេក, ថ្ងៃខែផូស, និងអត្ថបទពេញ។ អ្នកអាចផូសភ្លាម screenshot ទុកភ្លាម។ បើមានលោតសារ ពីមាតិកា អ្នកពិនិត្យមើលមូលហេតុនៃការរំលោភបំពាននោះ។ រួចហើយ screenshot សារនោះទុកជាភស្តុតាង។

២) ពិនិត្យមើលឡើងវិញនូវ ធាតុផ្សំ ក្នុងមាតិការបស់យើង ដូចជា រូបភាព សំឡេង អត្ថបទ និងសំណេរនៅលើ status តើមានចំណុចណា ដែលទំនងជាចាត់ទុកថា រំលោភបំពាន ឬទេ។ បើរកមិនឃើញ ឬមិនដឹង។ អ្នកអាចសម្រេចចិត្តក្នុងការបង្ហោះការរំលោភបំពាន ដែលអ្នកយល់ថា មិនទំនងនេះ លើបណ្តាញសង្គមរបស់អ្នក។

៣) រក្សាទុកនូវ មាតិកាដើម ដែលហ្វេសប៊ុក ចាត់ទុកថា ជាមាតិកា បានរំលោភបំពាន។ បើមាតិកានោះជា វិដេអូ អ្នកអាចផូសវានៅលើ យូធូប។ ការធ្វើបែបនេះ អ្នកអាចមានតំណភ្ជាប់ ដើម្បីជាភស្តុតាង នៃមាតិកាដើម។

៤) ធ្វើការទាក់ទងទៅកាន់ support បើអ្នកអាចធ្វើបាន រួចហើយ រក្សាទុកនូវ លេខសំគាល់ករណីរបស់អ្នក (Case ID) បើទោះបី ដំណោះស្រាយនោះ បានជោគជ័យ ឬមិនបានជោគជ័យ តាមអ្នកចង់បាន។

៥) (Optional) អ្នកផ្ញើមកកាន់ប្រអប់សាររបស់ខ្ញុំ (ផ្ញើក៏បាន មិនបាច់ផ្ញើក៏បាន ជាជម្រើសអ្នកទាំងអស់គ្នា) ដើម្បីខ្ញុំអាចជួយពិនិត្យមើល និងរកដំណោះស្រាយ។ www.facebook.com/MosesNgeth

ខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលហ្វេសប៊ុក បានដកចេញនូវមាតិការបស់ខ្លួន ដោយមិនបានផ្តល់ឲ្យនូវហេតុផលសមរម្យនៃការដកចេញ ឬព្រមាណ ពីការរំលោភបំពានរបស់មាតិកាយើង ផូសពីករណីនេះ។

អ្នកទាំងអស់គ្នាត្រូវអានពីស្តង់ដាសហគមន៍ខ្លះដែរ ដើម្បីស្វែងយល់ ថាអ្វីដែលគួរផូស ឬ share និងអ្វីដែលមិនគួរផូស ឬ share។

ភាសាខ្មែរ៖ https://transparency.meta.com/policies/community-standards/
ភាសាអង់គ្លេស៖ https://transparency.meta.com/policies/community-standards/

Keep calm and stay safe.
7