ង៉ែត ម៉ូសេ - Ngeth Moses
288 subscribers
26 photos
1 video
19 links
អ្នកសិក្សាស្រាវជ្រាវផ្នែកសន្តិសុខឌីជីថល
www.mosesngeth.com
Download Telegram
សូមប្រុងប្រយ័ត្នសម្រាប់សេវាកម្មដែលសន្យា ពីការស្រោចស្រង់គណនីយើងមកវិញ។ មិនមានអ្នកណា ឬសេវាកម្មណា ក្រៅតែពីហ្វេសប៊ុក ដែលអាច បើកដំណើរគណនីយើងមកវិញនោះទេ។

សម្រាប់ការស្រោចស្រង់គណនីរបស់យើង អ្នកផ្តល់សេវាកម្មត្រឹមត្រូវ នឹងមិនយក ព័ត៌មានដូចគ្នា អ៉ីម៉ែល ឬពាក្យសម្ងាត់គណនីរបស់យើងនោះទេ។ ត្រូវប្រុងប្រយ័ត្នក្នុងការ ឲ្យថវិកា ទៅឲ្យគេមុន មុនពេលដែលយើងមិនទទួលបានលទ្ធផល។

គ្រប់ការសន្ទនាករណីជាមួយនឹង Facebook support តែងតែមាន case number។ អ្នកផ្តល់សេវាកម្មសង្គ្រោះគណនី ឬមិត្តភក្តដែលជួយ ត្រូវប្រាប់ case number ទៅកាន់អ្នករងគ្រោះឲ្យដឹង។

ការដាក់លេខទូរសព្ទ ដើម្បី Facebook support ខលទាក់ទងត្រឡប់ទៅវិញ គួរតែជា លេខទំនាក់ទំនងរបស់ អ្នករងគ្រោះ មិនមានអ្នកដែលជួយនោះទេ។ បើសិនជាអ្នករងគ្រោះ មិនអាចប្រើប្រាស់ភាសាអង់គ្លេសបាន អ្នកសន្ទនាជាមួយ Facebook support ត្រូវស្នើសុំវិធីសាស្ត្រសមស្របជាមួយ Support ពីការសន្ទនាជំនួសអ្នករងគ្រោះ និងឲ្យ support យល់ព្រមពីករណីនេះ។

អ្នករងគ្រោះពីការ disable គណនី ត្រូវមានព័ត៌មានដូចជា៖
- អាសយដ្ឋានគណនីរបស់ខ្លួន
- អាសយដ្ឋានអ៉ីម៉ែលដែលប្រើប្រាស់ភ្ជាប់ទៅនឹងគណនីដែល Disable
- លេខទូរសព្ទ
- ឧបករណ៍ដែលភ្ជាប់ទៅហ្នឹងគណនី (ម៉ូដែលទូរសព្ទឬ ម៉ូដែលកុំព្យុទ័រ)
- ចាំបាច់៖ រំលឹកនូវសកម្មភាពដែលយើងធ្វើមុនពេល disable ដែលទំនងជាអាចធ្វើឲ្យមានបញ្ហា។ ជាពិសេស ករណីពីមុនៗដែល ហ្វេសប៊ុក បានព្រមានយើង។
- ធ្វើការ screenshot ព័ត៌មានពាក់ព័ន្ធ ដើម្បីទុកជាភស្តុងតាង

ព័ត៌មានរបស់អ្នករងគ្រោះខាងលើនេះ មិនត្រូវឲ្យទៅសេវាកម្មជួយសង្រោះទេ បើសិនជាគេមិនស្នើសុំ។ ជាពិសេស ពាក្យសម្ងាត់។

ចំណាំ៖ ឧបករណ៍ដែលប្រើប្រាស់ហ្វេសប៊ុករបស់អ្នកទាំងអស់គ្នា នៅពេលនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចជួយអ្នកអោយយកគណនីមកវិញ។ កុំទាន់ធ្វើ ការផ្លាស់ប្តូរ ឧបករណ៍ ដូចជា ទូរសព្ទ iPad, កុំព្យុទ័រ ដែលមានជាប់ទាក់ទងនឹងការ log ចូលរបស់គណនីយើង ក្នុងអំឡុងពេលនេះ។
4👍4😁1🙏1
Media is too big
VIEW IN TELEGRAM
ខ្ញុំធ្វើបច្ចប្បន្នភាព ពីការបិទគណនីហ្វេសប៊ុក
4👍2🙏2👏1
រំលឹក៖ សម្រាប់អ្នកដែលបានពឹងសេវាកម្ម ដើម្បីទទួលបាននូវ ប្លូធិក សម្រាប់ផេករបស់ខ្លួន។ ហ្វេសប៊ុក ទំនងជានឹងដកមកវិញ នូវការផ្តល់ឲ្យនេះ។

មុខងារ ប្លូធិក គឺសម្រាប់សំគាល់ បុគ្គល ឬស្ថាប័ន ពិតប្រាកដ និងមានគេស្គាល់ច្រើនសម្រាប់ ការងាររបស់ខ្លួន ក្នុងនោះរួមទាំង ស្ថាប័នរដ្ឋ អ្នកនយោបាយ ក្រុមហ៊ុនពាណិជ្ជកម្ម និងបុគ្គលសាធារណៈ ជាដើម។ ហ្វេសប៊ុក មិនតម្រូវឲ្យត្រូវបង់លុយ ដើម្បីបាននោះទេ គឺគេមានទម្រង់បំពេញដើម្បីឲ្យសាមីខ្លួន និងស្ថាប័ន ដាក់សំណើរ ហើយផ្តល់ព័ត៌មានតាមសេចក្តីណែនាំ។ ហ្វេសប៊ុកនឹងពិនិត្យមើលសំណើរស្នើសុំប្លូធិកនោះ បើត្រឹមត្រូវ នោះនឹងប្រគល់ឲ្យ បើអត់ យើងអាចស្នើសុំឡើងវិញនៅពេលក្រោយ។

សម្រាប់ស្ថាប័នរដ្ឋ គឺត្រូវស្នើសុំតាមរយៈ​ភ្នាក់ងាររដ្ឋដែលបានត្រូវបានចាត់តាំងដើម្បីធ្វើការស្នើទៅកាន់ហ្វេសប៊ុក។

ដោយសារមានការទទួលបាននូវផ្តល់ឲ្យពីហ្វេសប៊ុក មានសេវាកម្មខ្លះ បានជួយដល់ការស្នើសុំនេះ ដោយរៀបចំនូវឯកសារបញ្ជាក់អត្តសញ្ញាណ ហើយដាក់ស្នើទៅកាន់ហ្វេសប៊ុក។

បើអ្នកទាំងអស់គ្នាជាវសេវកម្មបែបនេះ។ ខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅសាកសួរសេវាកម្មនោះ ថាតើបានផ្តល់ឯកសារណាខ្លះទៅកាន់ហ្វេសប៊ុក នៅពេលស្នើសុំ ហើយស្នើសុំឯកសារទាំងនោះមករក្សាទុក។ ក្នុងករណីដែលមានការដកនូវប្លូធិក អ្នកអាចពិនិត្យឡើងវិញនូវឯកសារដែលបានដាក់ស្នើ ថាពិតជាឯកសារត្រឹមត្រូវរបស់ខ្លួនដែរឬទេ ដើម្បីស្នើសុំត្រឡប់មកវិញ។

បើអ្នកជាអ្នកផ្តល់សេវាកម្មជួយសម្រួលដល់ការរៀបឯកសារដើម្បីស្នើសុំប្លូធិក អ្នកគួរតែប្រគល់ឯកសារបានដាក់ស្នើទៅឲ្យហ្វេសប៊ុកបស់អតិថិជន ទៅឲ្យពួកគេដើម្បីអោយពួកគាត់រក្សាទុក។ ត្រូវច្បាស់ថា ឯកសារដែលបានដាក់ស្នើនោះ គឺជាឯកសារពិតប្រាកដ មិនមានការបន្លំ។

ចំណាំ៖ អត្ថបទ មិនបាននិយាយពីអ្នកដែលបានជាវ ប្លូធិក ប្រចាំខែនោះទេ។

Stay safe; stay calm 😐
4👍4
ការប្រើប្រាស់ពាក្យប្រៀបប្រដូចមនុស្សទៅនឹងសត្វ វាគឺជា ភាសាស្អប់ខ្ពើម ឬហៅថា hate speech ដែលស្ថិតក្នុងប្រភេទ ការបន្ទាបបន្ថោកភាពជាមនុស្ស (Dehumanizing)។

បើសិនជាអ្នកឃើញការផូសដែលមានទម្រង់បែបនេះ អ្នកអាចធ្វើការរាយការណ៍ទៅបណ្តាញសង្គម ដែលអ្នកឃើញ ដោយជ្រើសរើសប្រភេទនៃសេចក្តីរាយការណ៍ hate speech ឬ offensive language។

កុំអស់សង្ឃឹមពីការរាយការណ៍ ហើយបណ្តាញសង្គមទាំងនោះមិនដកចេញ ដែលខុសពីចិត្តយើងចង់បាន។ ការរាយការណ៍ជាផ្នែកមួយនៃការរំលឹកថា ផូស ឬមាតិកានោះមានបញ្ហា។

អ្នកទាំងអស់គ្នាអាចជួយផ្ញើតំណភ្ជាប់នៃ ផូស ឬមាតិកាដែលមានសំណេរបែបនេះ មកក្នុងប្រអប់សាររបស់ខ្ញុំ។ បើទោះបីយើងមិនអាចដកចេញនូវពាក្យទាំងនេះ នៅពេលឥឡូវ ក៏ប៉ុន្តែ យើងបានភស្តុតាងនៃគណនី ឬផេក ដែលបានផូស។ បើគេលុប នោះជារឿងល្អដែលគេដឹងខ្លួនថា ការសរសេររបស់គេ មិនត្រឹមត្រូវ តែបើមិនលុប វាជាភស្តុតាងនៃការរំលោភបំពាន់គោលការណ៍ស្តង់ដា ឬវិធានសហគមន៍ធ្ងន់ធ្ងររបស់បណ្តាញសង្គម។

សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឃើញការប្រើប្រាស់ពាក្យសម្តីទាំងនេះ ឬស្រដៀងនេះ នៅលើបណ្តាញសង្គមនោះទេ។ ការកាត់បន្ថយ និងលុបបំបាត់ ការប្រើប្រាស់ពាក្យសម្តីស្អប់ខ្ពើម នៅលើបណ្តាញសង្គម វាជាផ្នែកមួយនៃការថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អរបស់យើងដែរ។

ខ្ញុំសង្ឃឹមថា សេចក្តីរាយការណ៍របស់អ្នកទាំងអស់គ្នា និងជួយដល់ការកាត់បន្ថយការប្រើប្រាស់ពាក្យសម្តីទាំងនេះ និងធ្វើឲ្យបណ្តាញសង្គម កត់សំគាល់បុគ្គល ឬក្រុម ដែលឧស្សាហ៍ប្រើប្រាស់ ពាក្យសម្តីទាំងនេះ។

សូមអរគុណ 🙏
8
សូមប្រុងប្រយ័ត្ន ការលក់របស់របរ ឬគ្រឿងអេឡិចត្រូនិច ដែលខុសខ្លាំងពីតំលៃដើមច្រើនខ្លាំង ដោយតម្រូវបង់ថវិកាតិចតួច និងភ្ជាប់មកជាមួយនូវព័ត៌មានផ្ទាល់ខ្លួន មួយចំនួន។

ពលរដ្ឋអ្នកប្រើប្រាស់បណ្តាញសង្គម គួរសាកសួរពីទម្រង់នៃការផ្សាយផ្សាយបែបនេះទៅកាន់ស្ថាប័នជំនាញរបស់រដ្ឋ ឬសមត្ថិកិច្ច ដើម្បីប្រាកដច្បាស់ពីភាពពិតប្រាកដនៃទម្រង់នៃការផ្សព្វផ្សាយ មុនពេលសម្រេចចិត្តធ្វើតាមការផ្សព្វផ្សាយទាំងនោះ។
👍52
ដំណឹង៖
Facebook ផ្តល់ជម្រើស២ សម្រាប់គណនី Lock Profile

Facebook នឹងដកចេញនូវ Public Follower របស់គណនី ដែល Lock Profile ចាំពីថ្ងៃទី២៧ នេះតទៅ។

គណនី Lock Profile អាច convert គណនីខ្លួនឯងទៅជា Professional mode បើចង់រក្សា Public Followers របស់ខ្លួន ឬជ្រើសរើស Lock Profile ដដែល តែបាត់ Public Follower ។

វាជាជម្រើសរបស់យើង។

Keep calm; stay safe
4👍2👏1
តើអ្នកធ្លាប់ចែករំលែកព័ត៌មានក្លែងក្លាយដោយមិនដឹងខ្លួនទេ?

យើងទាំងអស់គ្នាធ្លាប់ធ្វើ! ព័ត៌មានក្លែងក្លាយរៀបចំឡើងដើម្បីបោកបញ្ឆោតយើង។ ប៉ុន្តែ អ្នកអាចការពារខ្លួនបាន!

មើលវីដេអូនេះ ដើម្បីដឹងវិធីសាមញ្ញៗ ពី៖
របៀបពិនិត្យប្រភព
របៀបពិនិត្យរូបភាព
របៀបពិនិត្យកាលបរិច្ឆេទ
និង ៤ វិធីទៀត!

ចែករំលែកវីដេអូនេះទៅកាន់មិត្តភក្តិ និងគ្រួសាររបស់អ្នក 💙

https://www.facebook.com/share/v/1DPUb4oU9L/

#ការពារខ្លួនពីព័ត៌មានក្លែងក្លាយ #DigitalSafety #DigitalSafetyMatters
6👍3🙏1
😱 ស្រមៃថា៖ នរណាម្នាក់ចូលគណនី Facebook អ្នក...
ពួកគេមើលសារឯកជនរបស់អ្នក។ ពួកគេផ្ញើសារទៅមិត្តភក្តិអ្នក ស្នើសុំលុយ។ ពួកគេបង្ហោះរឿងអាក្រក់ជំនួសអ្នក។

គួរឱ្យភ័យខ្លាចទេ? ប៉ុន្តែអ្នកអាចការពារបាន! 💪
វីដេអូនេះបង្ហាញ៣ជំហានងាយស្រួលដើម្បីការពារគណនីរបស់អ្នក។ អ្នកអាចធ្វើឥឡូវនេះ មិនចាំបាច់រង់ចាំថ្ងៃស្អែកទេ!

ចុចមើលវិដេអូ៖ https://youtu.be/LqPNFRvK8k0

ការពារខ្លួនអ្នក = ការពារមិត្តភក្តិរបស់អ្នក 🛡️
#AccountSecurity #ProtectYourself #DigitalSafety
8
នេះគឺជាការសិក្សាស្រាវជ្រាវរបស់ខ្ញុំ ស្តីពី ការប្រើប្រាស់ពាក្យស្អប់ខ្ពើមតាមប្រព័ន្ធឌីជីថលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃលើបញ្ហាយន្តហោះ Gripen: លំនាំនៃគណនីពិតប្រាកដ និងគណនីមិនពិតប្រាកដ

ខ្ញុំបានវិភាគគណនីហ្វេសប៊ុកចំនួន ២៣៧ ក្នុងអំឡុងពេលមានភាពចម្រូងចម្រាសលើយន្តហោះចម្បាំង Gripen រវាងប្រទេសថៃ កម្ពុជា និងស៊ុយអែត ក្នុងខែសីហា ឆ្នាំ២០២៥។ នេះគឺជាអ្វីដែលខ្ញុំបានរកឃើញ៖
- ៦០% នៃគណនីបានបង្ហាញពីឥរិយាបថគួរឱ្យសង្ស័យនៃភាពពិតប្រាកដរបស់គណនី។
- មានតែ ៤០% ប៉ុណ្ណោះដែលហាក់ដូចជាគណនីពិតប្រាកដ។ ៥៧% នៃការបញ្ចេញមតិទាំងអស់មានប្រើប្រាស់ពាក្យសម្ដីស្អប់ខ្ពើម។ ការបន្ទាបបន្ថោកភាពជាមនុស្ស និងការវាយប្រហារលើជាតិសាសន៍ជាប្រភេទនៃពាក្យសម្តីស្អប់ខ្ពើម បានគ្របដណ្ដប់លើការពិភាក្សា។
- គណនីដែលមានសញ្ញាគួរឱ្យសង្ស័យ ដែលមានសូចនករចំនួន ៣ ឬច្រើនជាងនេះ បានបង្ហោះពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៩% ធៀបនឹង ៥៤% សម្រាប់គណនីពិតប្រាកដ។ គណនីទាំងនោះបានកំណត់គោលដៅវាយប្រហារលើកម្ពុជាខ្លាំងជាងគេ។
- នៅពេលដែលអ្នករិះគន់លើគោលនយោបាយ ៧៨% រក្សាជំហរអព្យាក្រឹត។ គណនីទាំងនេះបានរិះគន់វាយប្រហារទៅលើប្រទេស គឺមាន៧៧% បានប្រើពាក្យសម្ដីស្អប់ខ្ពើម។
អ្នកទាំងអស់គ្នាអាចអានការសិក្សាទាំងស្រុងនៅតំណរភ្ជាប់ខាងក្រោមនេះ៖

https://www.mosesngeth.com/posts/thailand-cambodia-border-hate-speech-account-patterns
6👍2
បើសិនជាមាតិការបស់យើងត្រូវបានចាត់ទុកថា រំលោភបំពានទៅលើ ស្តង់ដាសហគមន៍ របស់ហ្វេសប៊ុក។ នេះជាវិធីអ្នកគួរធ្វើ៖

១) Screenshot post ឲ្យជាប់ឈ្មោះគណនី/ផេក, ថ្ងៃខែផូស, និងអត្ថបទពេញ។ អ្នកអាចផូសភ្លាម screenshot ទុកភ្លាម។ បើមានលោតសារ ពីមាតិកា អ្នកពិនិត្យមើលមូលហេតុនៃការរំលោភបំពាននោះ។ រួចហើយ screenshot សារនោះទុកជាភស្តុតាង។

២) ពិនិត្យមើលឡើងវិញនូវ ធាតុផ្សំ ក្នុងមាតិការបស់យើង ដូចជា រូបភាព សំឡេង អត្ថបទ និងសំណេរនៅលើ status តើមានចំណុចណា ដែលទំនងជាចាត់ទុកថា រំលោភបំពាន ឬទេ។ បើរកមិនឃើញ ឬមិនដឹង។ អ្នកអាចសម្រេចចិត្តក្នុងការបង្ហោះការរំលោភបំពាន ដែលអ្នកយល់ថា មិនទំនងនេះ លើបណ្តាញសង្គមរបស់អ្នក។

៣) រក្សាទុកនូវ មាតិកាដើម ដែលហ្វេសប៊ុក ចាត់ទុកថា ជាមាតិកា បានរំលោភបំពាន។ បើមាតិកានោះជា វិដេអូ អ្នកអាចផូសវានៅលើ យូធូប។ ការធ្វើបែបនេះ អ្នកអាចមានតំណភ្ជាប់ ដើម្បីជាភស្តុតាង នៃមាតិកាដើម។

៤) ធ្វើការទាក់ទងទៅកាន់ support បើអ្នកអាចធ្វើបាន រួចហើយ រក្សាទុកនូវ លេខសំគាល់ករណីរបស់អ្នក (Case ID) បើទោះបី ដំណោះស្រាយនោះ បានជោគជ័យ ឬមិនបានជោគជ័យ តាមអ្នកចង់បាន។

៥) (Optional) អ្នកផ្ញើមកកាន់ប្រអប់សាររបស់ខ្ញុំ (ផ្ញើក៏បាន មិនបាច់ផ្ញើក៏បាន ជាជម្រើសអ្នកទាំងអស់គ្នា) ដើម្បីខ្ញុំអាចជួយពិនិត្យមើល និងរកដំណោះស្រាយ។ www.facebook.com/MosesNgeth

ខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលហ្វេសប៊ុក បានដកចេញនូវមាតិការបស់ខ្លួន ដោយមិនបានផ្តល់ឲ្យនូវហេតុផលសមរម្យនៃការដកចេញ ឬព្រមាណ ពីការរំលោភបំពានរបស់មាតិកាយើង ផូសពីករណីនេះ។

អ្នកទាំងអស់គ្នាត្រូវអានពីស្តង់ដាសហគមន៍ខ្លះដែរ ដើម្បីស្វែងយល់ ថាអ្វីដែលគួរផូស ឬ share និងអ្វីដែលមិនគួរផូស ឬ share។

ភាសាខ្មែរ៖ https://transparency.meta.com/policies/community-standards/
ភាសាអង់គ្លេស៖ https://transparency.meta.com/policies/community-standards/

Keep calm and stay safe.
7
ខ្ញុំបានធ្វើការសិក្សាខ្លីមួយពី មតិយោបល់ (comment) នៅក្នុងហ្វេសប៊ុកផូសរបស់ សារព័ត៌មាន AFP ដែលបានផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ពីបទសម្ភាស ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាែណត ដែលនិយាយថា មជ្ឈមណ្ឌល​ឆបោក​កំពុង​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា។

ក្នុងការសិក្សានេះខ្ញុំចឹងដឹង ៥ចំណុច៖
១- តើ​Comment ទាំងនោះ​ពិត​ប្រាកដ​ទេ?
២- តើ​Comment ទាំងនោះផ្លាស់ប្តូរប្រធានបទ​ទេ? (ពីការរឿងឆបោក ទៅរឿងផ្សេង)
៣- តើ​មាន Comment ​ដូចៗគ្នា​ត្រូវ​បាន​ចម្លង​និង​ចែករំលែក​ទេ?
៤- តើ​ទំនងមាន ការប្រើប្រាស់វិធីសាស្ត្រីស្វ័យប្រវត្តិ (Bot)ទេ?
៥- តើ​គណនីដែលបានចូល Comment ទំនង​លាក់បាំង​អត្តសញ្ញាណ​របស់​ពួកគេ​ទេ?

ការសិក្សាពេញ ខ្ញុំនឹងផូស ក្នុងពេលឆាប់ៗ ខាងមុខនេះ។
9
ថ្ងៃនេះ ខ្ញុំបានបញ្ចប់របាយការណ៍វិភាគរបស់ខ្ញុំ ដើម្បីពិនិត្យមើលពីលំនាំនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងផ្នែកការបញ្ចេញមតិ (comment section) របស់ហ្វេសប៊ុក។

របាយការណ៍នេះពិនិត្យមើលមតិយោបល់ចំនួន ១,៤៨៩ លើការបង្ហោះនៅលើហ្វេសប៊ុករបស់ AFP។ ការបង្ហោះនោះគឺនិយាយអំពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានធ្វើការសម្ភាសអំពីមជ្ឈមណ្ឌលឆបោក នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសន៍របស់គាត់ គាត់បានបដិសេធការអះអាងថារដ្ឋាភិបាលបានជួយប្រតិបត្តិករឆបោក។

អ្នកទាំងអស់អាចទាញយកនូវរបាយការណ៍ពេញ ទាំងភាសាខ្មែរ និងអង់គ្លេស តាមតំណរភ្ជាប់ខាងក្រោមនេះ៖
https://www.mosesngeth.com/posts/afp-facebook-comment-analysis
👍43
តើប្រជាពលរដ្ឋខ្មែរពិតជាយល់ឃើញយ៉ាងណាចំពោះសុន្ទរកថារបស់លោកបណ្ឌិត គិន ភា?
យើងបានធ្វើការវិភាគលើមតិយោបល់ចំនួន ២,៣៦៩ នៅលើទំព័រហ្វេសប៊ុក Cambonomist ពាក់ព័ន្ធនឹងសុន្ទរកថារបស់លោកបណ្ឌិត គិន ភា នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

នេះគឺជាលទ្ធផលដែលយើងបានរកឃើញ៖
• ៦៩,៤% នៃប្រជាពលរដ្ឋបង្ហាញការគាំទ្រចំពោះសុន្ទរកថានេះ។
• ២៤,៤% បង្ហាញការជំទាស់ ឬមានមន្ទិលសង្ស័យ។
• អំពើពុករលួយ គឺជាប្រធានបទក្តៅបំផុតដែលគេលើកឡើង (មានចំនួន ៣៤៩ មតិ)។
• មនុស្សមួយចំនួនបានប្រៀបធៀបភាពក្លាហានរបស់បញ្ញវន្តបច្ចុប្បន្ន ទៅនឹងសពលោកបណ្ឌិត កែម ឡី។

វីដេអូនេះនឹងបកស្រាយលម្អិតអំពីមតិសាធារណជន ដោយផ្អែកលើទិន្នន័យ និងគំនូសតាងជាក់លាក់។ សូមទស្សនាដើម្បីស្វែងយល់ថាតើប្រជាពលរដ្ឋសាមញ្ញកំពុងនិយាយអ្វីខ្លះ អំពីបញ្បញ្ញវន្ត អំពើពុករលួយ ការកែទម្រង់ និងវាសនានៃប្រទេសកម្ពុជា។

មើលវិដេអូពន្យល់៖ https://youtu.be/HhcEblr4r-A
ទាញយករបាយការណ៍៖ https://www.mosesngeth.com/posts/public_opinion_on_dr_kin_phea_speech
7👍1
ខ្ញុំបានធ្វើការសិក្សាវិភាគទៅលើមតិសាធារណៈ ស្តីពីករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ការសិក្សាររបស់ខ្ញុំគឺចង់ឆ្លើយនូវសំណួរចំនួន ៣៖

តើសាធារណជនមានទំនុកចិត្តលើអាជ្ញាធរដែរឬទេ?
តើមហាជនយល់ឃើញយ៉ាងណា ចំពោះ «អំណាចធំជាងច្បាប់»?
តើសាធារណជនចង់ឃើញអ្វីកើតឡើង?

ការសិក្សាលើមតិសាធារណៈនេះ គឺដកស្រង់មតិចេញហ្វេសប៊ុកផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងផូសថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ អំពីគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ការវិភាគមតិទាំងនោះ គឺនៅក្នុងចន្លោះថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២៦ តែប៉ុណ្ណោះ។

មើលវិដេអូបកស្រាយ៖ https://youtu.be/OHXOaDDf_C4
អ្នកទាំងអស់គ្នាអាចទាញយករបាយការណ៍ទាំងស្រុងតាមតំណភ្ជាប់នេះ៖ https://www.mosesngeth.com/posts/how-one-statement-broke-public-trust-cambodia
👍31
ទាំងនេះ គឺជាមូលហេតុមួយចំនួនដែលអ្នកបញ្ចេញមតិយោបល់បញ្ហាពីការមិនទុកចិត្តអាជ្ញាធរ ក្នុងករណីចរាចរណ៍ កាលពីថ្ងៃទី១៨ ខែមីនា នៅខណ្ឌឬស្សីកែវ។

បើអ្នកទាំងអស់គ្នាមិនទាន់បានអានការវិភាគរបស់ខ្ញុំទេ អ្នកទាំងអស់គ្នាអាច៖
- ទាញយករបាយការណ៍ពេញបាន៖ https://www.mosesngeth.com/posts/how-one-statement-broke-public-trust-cambodia
- មើលការពន្យល់របស់ខ្ញុំ៖ https://www.youtube.com/watch?v=OHXOaDDf_C4
👍31
ខ្ញុំបានធ្វើការវិភាគមើលមតិយោបល់ពី ហ្វេសប៊ុកផូស ដែលត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកកំពុងវែកញែកគ្នាពីការនិយាយខ្មែរលាយអង់គ្លេស។
ខាងក្រោមនេះ គឺជាការរកឃើញរបស់ខ្ញុំ៖
ទី១៖ ភាគរយនៃប្រភេទមតិ
ទី២៖ ភាគរយនៃការប្រើប្រាស់ភាសា ក្នុងមាតិកាជាវិដេអូ
ខ្ញុំនឹងបកស្រាយនូវការសិក្សានេះ នាពេលឆាប់ៗ ខាងមុខនេះ។
4
កាលពីពេលថ្មីៗនេះ វីដេអូលើកទឹកចិត្តខ្លីមួយបានល្បីសុះសាយពាសពេញបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ មិនមែនជាខ្លឹមសារដែលអ្នកនិយាយចង់ផ្ដល់ឱ្យនោះទេ តែគឺជា “របៀបដែលនាងនិយាយ”។ នាងបាននិយាយលាយឡំគ្នារវាងភាសាខ្មែរ និងភាសាអង់គ្លេស ដែលបង្កឱ្យមានការជជែកដេញដោលយ៉ាងក្ដៅគគុកនៅក្នុងផ្នែកមតិយោបល់។
ខ្ញុំក៏បានធ្វើការវិភាគទៅលើមតិយោបល់ពីផូសវិដេអូនេះ ហើយបានធ្វើការការសិក្សាមួយ។ អ្នកទាំងអស់អាចទាញយករបាយការណ៍ពេញលេញ ដែលមានរួមបញ្ចូលទាំងគំនូសតាងទិន្នន័យ និងឧទាហរណ៍នៃមតិយោបល់ជាក់ស្តែងនៅខាងក្រោមនេះ។

https://www.mosesngeth.com/posts/khmerlish-video-comment-analysis
3👍1
ឥឡូវនេះ AI បានដើរតួជាមនុស្សសឹងតែពេញលេញទៅហើយសម្រាប់ប្រជាជនខ្មែរ។ ពេញលេញសម្រាប់ប្រជាជនខ្មែរ គឺការសរសេរអក្សរខ្មែរ ការបង្កើតរូបភាព និងវិដែអូ និងចុងក្រោយនេះ ការបង្កើតសំឡេង។

ក្នុងវិដេូនេះ ខ្ញុំនឹងនិយាយប្រាប់ពីការប្រើប្រាស់ AI Clone សំឡេង និងផលជះអវជ្ជិមាន។

មើលវិដេអូ៖ https://www.youtube.com/watch?v=CiwkrBoMW8w
👍42