MASAKI KEIKO INT. SCHOOL(សាខាទី១ ចុងថ្នល់)
213 subscribers
1.69K photos
48 videos
230 files
54 links
នេះជាបណ្តាញតេលេក្រាមផ្លូវការរបស់សាលាម៉ាសាគី សាខាទី១!
Download Telegram
នាព្រឹកថ្ងៃសុក្រ ទី ១០ ខែមេសា ឆ្នាំ ២០២៦ នេះ សាលាចំណេះទូទៅអន្តរជាតិ ម៉ាសាគីឃេកុ (Masaki Keko International School) បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងលើករាសី ដើម្បីបណ្តេញគ្រោះចង្រៃទាំងពួង និងទទួលនូវពរជ័យសិរីសួស្តីសម្រាប់ឆ្នាំថ្មី។ កម្មវិធីពោរពេញទៅដោយភាពជ្រះថ្លា និងស្នាមញញឹមពីសំណាក់គណៈគ្រប់គ្រង និងសិស្សានុសិស្សទាំងអស់។
សង្ឃឹមថាពរជ័យពីពិធីសូត្រមន្តនេះ នឹងនាំមកនូវក្តីសុខ និងភាពរីកចម្រើនដល់បុត្រធីតារបស់លោកអ្នកពេញមួយឆ្នាំ ២០២៦ នេះ! 🇰🇭❤️
#MasakiKeko #KhmerNewYear2026 #សង្ក្រាន្តម៉ាសាគីឃេកុ #សួស្តីឆ្នាំថ្មី🙏
1
លិខិតជូនពរ ជូនចំពោះ លោកស្រី ហ៊ន់ ស៊ាងផល្លី ប្រធាននាយិកាប្រតិបត្តិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦!
2
សេចក្ដីជូនដំណឹងស្តីពីការឈប់សម្រាកក្នុង «ទិវាពលកម្មអន្តរជាតិ»
Announcement Holiday (International Labor Day)!
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦។
Happy the 140 th anniversary of International Labour Day, May 1, 2026
សូមអនុមោទនា «បុណ្យវិសាខបូជា» 🙏
សេចក្ដីជូនដំណឹងស្តីពីការឈប់សម្រាកក្នុង «ព្រះរាជពិធីច្រត់ព្រះនង្គ័ល»
Announcement Holiday (Ploughing Ceremony Day)!
អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល🙏
🌸🌸🌸គ្រប់ភាពជោគជ័យក្នុងការសិក្សារបស់កូន តែងតែមានស្នាមញញឹម និងការជំរុញពីក្រោយរបស់ម៉ាក់ជានិច្ច។ កូននឹងខំរៀនឱ្យពូកែ ដើម្បីជាកាដូដ៏ល្អបំផុតសម្រាប់ម៉ាក់។ រីករាយទិវាបុណ្យម្ដាយ!👩🏻‍🦳
"Behind every academic success I achieve, there is your smile and encouragement. I will study hard to be the best version of myself for you. Happy Mother’s Day!"🩷🙏
3
សេចក្ដីជូនដំណឹងស្តីពីការឈប់សម្រាកក្នុង «ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា»
Announcement Holiday (King Sihani ‘s Birthday)!
1
សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំសូមលំឱនកាយវាចាចិត្ត បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសព្រះរាជទានពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សូមព្រះអង្គទ្រង់មានព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រខ្មែរគ្រប់រូប ក្នុងសុខសន្តិភាព និងវិបុលភាពជានិច្ចនិរន្តរ៍។
សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
2