អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
2.75K subscribers
2.25K photos
17 videos
2 files
508 links
Official General Department of Digital Economy’s Channel
Download Telegram
[English Below]

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦​ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធទទួលបន្ទុកសិក្សាលើកិច្ចការងារបង្វិលសងអាករលើតម្លៃបន្ថែមជូនភ្ញៀវទេសចរបរទេស (អ.ត.ប.) ចូលរួមកិច្ចប្រជុំពិភាក្សា លើសេចក្ដីព្រាងប្រកាសស្ដីពីការរៀបចំរំហូរសម្រាប់យន្តការបង្វិលសងអាករលើតម្លៃបន្ថែមដល់ទេសចរបរទេសដើម្បីឈានដល់ការសម្រេចចុងក្រោយក្នុងការផ្តល់ជាមូលដ្ឋានសម្រាប់ការរៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់​ ផល្លា និង ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កិច្ចប្រជុំបានធ្វើឡើងដោយមានការចូលរួមពី អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។
______________

On March 25, 2026, at the Ministry of Economy and Finance, H.E Dr. TAING Nguonly, Director General of the General Department of Digital Economy, led a technical working group responsible for the study of VAT refunds for international tourists.
The meeting focused on discussing the draft Prakas regarding the operational workflow for VAT refund mechanisms. The goal was to reach a final consensus and lay the groundwork for developing Standard Operating Procedures (SOPs).

The meeting was led by H.E. Dr. PHAN Phalla and H.E. Dr. KONG Mary, Secretary of State of the Ministry of Economy and Finance, with key participation from the General Department of Taxation, the General Department of Customs and Excise, the General Secretariat of the Committee on Economic and Financial Policy, and the General Department of Digital Economy.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
[English Below]

នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធវីដេអូ Zoom, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានដឹកនាំក្រុមការងារបច្ចេកទេសឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ DataEF ធ្វើកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ និងការចែករំលែកទិន្នន័យរវាងគណនយ្យនិងសវនកម្មមកកាន់ឃ្លាំងទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ "DataEF"។

______________

On March 26, 2026, the General Department of Digital Economy held a Zoom meeting led by Mr. IECH Setha, Deputy Director General. The meeting discussed the feasibility study of integrating accounting and auditing data into the "DataEF" Economic and Financial Data Warehouse to ensure better data sharing and usage across the department.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បាចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ៖ ទិដ្ឋភាពនវានុវត្តន៍នៅកម្ពុជា និង មាគ៌ាគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍» ក្នុង "ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤" នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមអញ្ជើញសាធារណជនទាំងអស់ ចូលទស្សនាស្ដង់របស់ពួកយើង ដើម្បីស្វែងយល់បន្ថែមអំពីអនាគតនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា!

🗓កាលបរិច្ឆេទ៖ ថ្ងៃទី២៦ - ២៨ ខែមីនា ឆ្នាំ២០២៦
📍ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ

#MEF #DEBC #STIDay2026 #InnovationForNationalAdvancement #DigitalEconomy #Cambodia #ករសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ #គណៈ​កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល