អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល - General Department of Digital Economy
2.76K subscribers
2.21K photos
16 videos
2 files
502 links
Official General Department of Digital Economy’s Channel
Download Telegram
[English Below

នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលបានដឹកនាំក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារដើម្បីបង្ហាញអំពីវឌ្ឍនភាពសម្រេចបានក្នុងរយៈពេល ១ឆ្នាំនៃការដាក់ដំណើរការសាកល្បងនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ព្រមទាំងពិភាក្សាលើការសិក្សាលទ្ធភាពធ្វើសន្ធានកម្មជាមួយនឹងប្រព័ន្ធ GDT HomeTax ។
__________________

On April 7, 2026, Mr. IECH Setha, Deputy Director General of the General Department of Digital Economy, led the Cambodia E-Invoicing System working group in a technical meeting with representatives from the General Department of Taxation (GDT). The meeting was held to present progress made during the one-year pilot implementation of the Cambodia E-Invoicing System and to discuss the feasibility of integrating with the GDT HomeTax system.

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
1
ឥទ្ធិពលបញ្ញាសប្បនិម្មិតលើការសរសេរអត្ថបទក្នុងបណ្តាញអ៊ីនធឺណិត
[អត្ថបទអាន១នាទី]

វត្តមាននៃ ChatGPT នៅឆ្នាំ២០២២ បានជំរុញឱ្យក្រុមហ៊ុនជាច្រើនទូទាំងពិភពលោកចាប់ផ្តើមគិតគូរ និងសិក្សាទៅលើសក្ដានុពលនៃការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ដើម្បីជួយកាត់បន្ថយបន្ទុករបស់មនុស្សលើការសរសេរអត្ថបទ។ ការរកឃើញថ្មីនេះ បានធ្វើឱ្យលេចឡើងជាបន្តបន្ទាប់នូវទម្រង់អត្ថបទមាតិកាដែលផលិតដោយ AI ដូចជា ChatGPT, Claude និង Gemini ជាដើម។

យោងតាមការសិក្សារបស់ Graphite.io បានបង្ហាញឱ្យឃើញថា នាពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ, អត្ថបទដែលបានសរសេរដោយ AI មានចំនួនច្រើនជាងអត្ថបទដែលសរសេរដោយមនុស្ស។
ទោះជាយ៉ាងនេះក្ដី គេក៏សង្កេតឃើញកំណើនជានិន្នាការបានចាប់ផ្ដើមមានស្ថិរភាពឡើងវិញ បើគិតតាំងពីខែឧសភា ឆ្នាំ២០២៥ មក ដោយមូលហេតុគឺ ផលវិបាកក្នុងការបង្ហាញលើម៉ាស៊ីនស្វែងរកដូចជា Google ជាដើម ចំពោះរាល់អត្ថបទណាដែលបង្កើតឡើងដោយ AI ទាំងស្រុង។

ដូច្នេះ ការសិក្សានេះបានបញ្ជាក់ឱ្យឃើញពីអនាគតក្នុងការប្រើប្រាស់ AI ជាជំនួយដល់ការសរសេរអត្ថបទ ដោយ AI បាន និងកំពុងដើរតួយ៉ាងសំខាន់ជាអ្នករៀបចំគ្រោងនៃសំណេរ និងតាក់តែងសេចក្តីព្រាងអត្ថបទ ឱ្យបានឆាប់រហ័ស ខណៈពេលដែលមនុស្សនឹងងាកមកបំពេញតួនាទីផ្នែកកែសម្រួលខ្លឹមសារនោះឱ្យមានភាពរស់រវើក ស៊ីជម្រៅ និងលេចធ្លោដែលបច្ចេកវិទ្យានៅតែមិនអាចជំនួសបាន។

ការសិក្សាបានដកស្រង់ ៦៥,០០០ អត្ថបទជាភាសាអង់គ្លេស និងកំណត់យកអត្ថបទដែលមានចំនួន១០០ពាក្យឡើងទៅ ដែលបានដាក់នៅលើបណ្តាញអ៊ីនធឺណិតក្នុងកំឡុងខែមករា ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២៥។
ប្រភពអត្ថបទ៖ Graphite.io

________________

AI’s Influence on Web Content Creation
[1 minute read]

The emergence of ChatGPT in 2022 has pushed companies worldwide to explore the potential of Artificial Intelligence (AI) to reduce costs and improve efficiency on content creation. This technological shift led to a continuous rise in contents produced by various AI models, such as ChatGPT, Claude, and Gemini. According to a study by Graphite.io, as of mid-2025, the volume of AI-generated articles officially surpassed that of human-written content.

Since May 2025, the proportion of AI content has remained relatively steady, primarily because fully AI-generated articles face challenges with visibility on search engines like Google.

Overall, this study highlights a future where AI serves as a vital writing assistant. AI has become essential for rapidly organizing structures and generating initial drafts. At the same time, the human role has shifted toward refining that content—providing the nuance, depth, and distinctiveness that technology is still unable to replicate.

The study analyzed 65,000 English-language articles of 100 words or more published online between January 2020 and May 2025.

Source: Graphite.io

==============
បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
Please open Telegram to view this post
VIEW IN TELEGRAM
2
[English Below]

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, លោក អៀច សេដ្ឋា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានដឹកនាំក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ចូលរួមប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ Zoom ជាមួយតំណាងអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីពិនិត្យ និងប្រមូលមតិយោបល់ ឬធាតុចូលលើសេចក្តីព្រាងសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចតាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៤។

—————————

On the morning of 8 April 2026, Mr. IECH Setha, Deputy Director General, representing H.E. Dr. TAING Nguonly, Director General of the General Department of Digital Economy, led the Cambodia E-Invoicing System working group in a discussion meeting via Zoom with representatives from the General Department of Budget and the General Department of National Treasury to review and gather comments or inputs on the draft circular on the mandatory use of electronic invoices through the Cambodia E-Invoicing System, Phase 1, Step 4.

==============

បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏1
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ Tier IV Certification of Design Documents-TCDD ពី Uptime Institute។ សមិទ្ធផលនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសុវត្ថិភាពខ្ពស់ និងមានស្ថិរភាព ដើម្បីគាំទ្រសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការណ៍នេះបានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រនេះ។
2
🇰🇭 ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០, ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពបួងសួងដល់បារមីទេវតាឆ្នាំថ្មី មេត្តាជួយតាមថែរក្សា ឯកឧត្តមអគ្គបណ្ឌិតសភារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនតរៀងទៅ។ 💐

សូមគោរពជូនពរដ៏ខ្ពស់ខ្ពស់ពីថ្នាក់ដឹកនាំ​ មន្រ្តី​ និងបុគ្គលិកទាំងអស់នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ 🙏🙏🙏

#GDDE #MEF #HappyKhmerNewYear
Please open Telegram to view this post
VIEW IN TELEGRAM
🥰1
🇰🇭 ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០, ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពបួងសួងដល់បារមីទេវតាឆ្នាំថ្មី មេត្តាជួយតាមថែរក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនតរៀងទៅ។ 💐

សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ 🙏🙏

#GDDE #MEF #HappyKhmerNewYear
Please open Telegram to view this post
VIEW IN TELEGRAM
🇰🇭 ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០, ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត គង់ ម៉ារី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពបួងសួងដល់បារមីទេវតាឆ្នាំថ្មី មេត្តាជួយតាមថែរក្សា ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ និងសេចក្តីចម្រើនតរៀងទៅ។ 💐

សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ 🙏🙏

#GDDE #MEF #HappyKhmerNewYear
Please open Telegram to view this post
VIEW IN TELEGRAM
🇰🇭 ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០, ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ ក្រោមឱវាទអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតអគ្គនាយក និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ក៉ំបីឃ្លៀងឃ្លាតឡើយ។ 💐

សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល។ 🙏

#GDDE #MEF #HappyKhmerNewYear
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក 💥

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិទាំងអស់ សូមប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេច ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី រួមទាំងប្រជាជនខ្មែរគ្រប់ៗរូប ទទួលបាននូវសុខភាពល្អបរិបូណ៌ សុភមង្គលក្នុងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

==============

បណ្តាញសង្គមរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល៖
🌐 Website
👤 Facebook
✈️ Telegram
💬 LinkedIn
Please open Telegram to view this post
VIEW IN TELEGRAM
1