រដ្ឋបាលខេត្តមណ្ឌលគិរី
671 subscribers
12K photos
21 videos
3 files
576 links
តេលេក្រាមផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
Download Telegram
ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យ មើលវិមានឯករាជ្យ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ជាក់ ម៉េង ហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញ អាជ្ញាធរក្រុង ចុះពិនិត្យមើលវិមានឯករាជ្យ ដើម្បីធ្វើការកែលម្អ រៀបចំសោភ័ណភាព អនាម័យ ទីធ្លាជុំវិញវិមានឯករាជ្យ សម្រាប់ត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខនេះ ។

នាឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានឱ្យលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រៀបចំអ្នកអនាម័យ ដើម្បីធ្វើការសម្អាតនៅវិមានឯករាជ្យ និងទីធ្លាជុំវិញវិមានឯករាជ្យ ឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អ ព្រមទាំងបើកប្រព័ន្ធទឹក និងបំភ្លឺភ្លើងនៅថ្ងៃចុងសប្តាហ៍ ៕
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំនុចភូមិអន្ទ្រេះ និង ភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថារដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឲ្យឃុំមួយចំនួន តាមបណ្ដាលស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក/ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។
លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី អញ្ជើញចូលរួម ក្នុងពីធីផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឃន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២១នេះ លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក យ៉ែនច័ន្ទ តុងហេង នាយកទីចាត់ការអន្តរវិស័យ បានញ្ជើញចូលរួមក្នុងពីធីផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេ អភិវឌ្ឃន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ តាមប្រព័ន្ធអនឡាញ(ZOOM) ក្រោមអធិបតីភាពដ៏ខ្ពដ់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។