រដ្ឋបាលខេត្តមណ្ឌលគិរី
669 subscribers
12.4K photos
23 videos
3 files
614 links
តេលេក្រាមផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
Download Telegram
ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរីបានអញ្ជើញចូលរួមកិច្ចប្រជុំ ចង្អៀតរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈឹម កាន អភិបាលរងខេត្ត លោក នាង វណ្ណ: នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ចង្អៀតរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ(Zoom)៕
លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែ អស្សុជ ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១នេះ លោក សាយ ម៉េងគីម អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំលើកទី ១៩ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) នៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ។

របៀបវារៈ នៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) រួមមាន៖ ទី១. ការពិនិត្យ និងអនុម័តលើសេចកក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប ទី២ របាយការណ៍សង្ខេប ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការ សម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១ ទី៣ ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) និងទី៤ បញ្ហាផ្សេងៗ៕
ខេត្តមណ្ឌលគិរីបានទទួលពានរង្វាន់ (ដីស្អាតសម្រាប់ទីក្រុងតូច) ពីសមាជិក នៃសមាគមន៍អាស៊ាន

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២១ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក កែវ សុភ៌គ ប្រធានមន្ទីរបរិស្ថានខេត្ត លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ និងលោក នាង វណ្ណៈ នាយករងរដ្ឋបាលសាលាខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថាន អាស៊ាន លើកទី៥ តាមរយៈប្រព័ន្ធវីដេអូ និងសំលេង (Zoom) ដែលរៀបចំដោយប្រទេសឥណ្ឌូនេស៊ីជាសមាជិក នៃសមាគមន៍អាស៊ាន។

ក្នុងពិធីប្រគល់ពានរង្វាន់ទីក្រុង និរន្តភាព បរិស្ថានអាស៊ានលើកទី៥ សម្រាប់ប្រទេសកម្ពុជាយើង បានទទួលពានរង្វាន់ពី សមាជិក នៃសមាគមន៍អាស៊ាន រួមាន៖ ទីក្រុងភ្នំពេញ ខេត្តកែប និងខេត្តមណ្ឌលគិរី (ដីស្អាតសម្រាប់ទីក្រុងតូច)៕