Law Lyheng
1.66K subscribers
249 photos
26 videos
207 files
293 links
អ្នកនឹងយល់ដឹងពិតពីច្បាប់ យុត្តិធម៌ តុលាការ និងទស្សនផ្សេងៗ
Download Telegram
ការវាស់ដី សម័យបារាំង

កិច្ចការដែនដី ឬវាស់ដី ត្រូវបានប្រគល់ឱ្យមេឃុំ និងជំទប់នៃឃុំនីមួយៗ​ចុះទៅអនុវត្ត​​កត់ទិន្នន័យ​ដីមាន​ម្ចាស់​​បញ្ចូលក្នុងសៀវភៅ​បញ្ជី។ បើម្ចាស់ដីមិនមកចូលរួមវាស់ដី គ្មានហេតុផលសមរម្យ តាម​ការកោះហៅរបស់មេឃុំទេ នោះត្រូវពិន័យ​។
2👍1
មនុស្សទោសធ្វើការបាន​​ប្រាក់សោហ៊ុយ

សម័យបារាំង, មនុស្សទោសក្នុងគុកខ្មែរ​ដែលធ្វើការងារ ត្រូវបានប្រាក់សោហ៊ុយក្នុង១ថ្ងៃ ស្មើ២សេន បើក​ប្រាក់​នៅពេលកំណត់ថ្ងៃចេញពីគុក និងចាងហ្វាងគុក​អ្នកគ្រប់គ្រងផ្តល់ប្រាក់។ ប្រាក់សោហ៊ុយធ្វើការងារ​របស់មនុស្សទោសនេះ ត្រូវដកចេញពីបញ្ជីប្រាក់រាជការ។
👍2
ពន្ធប៉ាតង់​សម័យបារាំង

ពន្ធប៉ាតង់សម័យបារាំង ត្រូវបង់ដោយអ្នករកស៊ីពាណិជ្ចកម្ម សិប្បកម្ម ឬមុខរបរស៊ី នៅក្នុងនគរកម្ពុជា​​ដោយមានកំណត់តាមច្បាប់។​ នៅក្នុងច្បាប់ពន្ធប៉ាតង់នេះ ក្នុងតារាងអក្សរ “ក” បានផ្តោត​ទៅលើ​ទីកន្លែង​ត្រូវ​ប្រមូលពន្ធជា ៣ គឺភ្នំពេញ, ទីរួមខេត្ត និង​ទីឯទៀត តាមអត្រាចំនួនបង់ពន្ធផ្សេងៗគ្នា ហើយឃើញថា​មាន​អត្រាបង់ពន្ធពី ០ ដល់ ១.០០០រៀល។
👍1
សំបុត្រសម្គាល់ខ្លួនដើរចញពីនគរ (Passport)

សម័យបារាំង បានបង្កើត​សំបុត្រសម្គាល់ខ្លួនដើរចេញពីនគរ​សម្រាប់រាស្ត្រខ្មែរយកទៅប្រើប្រាស់​កាន់​ពេលវេលាដើរចេញពីនគរកម្ពុជា។ សំបុត្រសម្គាល់ខ្លួន ត្រូវចេញដោយរាជការ​ និងអស់កម្រៃ ៥០សេន។ គួរបញ្ជាក់ថាមុនមានសំបុត្រសម្គាល់ខ្លួនដើរចេញពីនគរ គឺមានសំបុត្រ​ឡេសេប៉ាស្សេរ​សម្រាប់កាន់ដើរ​ចេញពីនគរ។
👍1
អំពើអាបធ្មប់ និងការទទួលទោសព្រហ្មទណ្ឌ នៅសម័យអាណាព្យាបាលបារាំង

សូមអានអត្តបទសង្ខេបដូចខាងលើ ៖

Telegram ៖ ​https://t.me/lawlyheng/joinchat/
👍5
ហេតុអ្វីត្រូវយកប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ.pdf
41.3 KB
ហេតុអ្វីត្រូវយកប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ?

ប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ ជាប្រយោជន៍សម្រាប់ដាក់ចូលថវិកាជាតិ ដែលតម្រូវឱ្យកូក្តីនៅក្នុងរឿង​ព្រហ្មទណ្ឌ​ត្រូវបង់​ដោយផ្អែកតាមច្បាប់ និងការកំណត់ក្នុងសាលក្រម។ ប្រាក់​ពន្ធនេះ ហាក់បីដូចជា​មាន​តាំងពី​នីតិវិធីព្រហ្មទណ្ឌសម័យបារាំងមកម្លេះ។
👍1
ហេតុអ្វីត្រូវយកប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ?

ប្រាក់ពន្ធនៃនីតិវិធីព្រហ្មទណ្ឌ ជាប្រយោជន៍សម្រាប់ដាក់ចូលថវិកាជាតិ ដែលតម្រូវឱ្យគូក្តីនៅក្នុងរឿង​ព្រហ្មទណ្ឌ​ត្រូវបង់​ដោយផ្អែកតាមច្បាប់ និងការកំណត់ក្នុងសាលក្រម។ ប្រាក់​ពន្ធនេះ ហាក់បីដូចជា​មាន​តាំងពី​នីតិវិធីព្រហ្មទណ្ឌសម័យបារាំងមកម្លេះ។

សូមអានអត្តបទសង្ខេបដូចមាន ៖

Telegram ៖ https://t.me/lawlyheng/734
👍3
ក្រមរដ្ឋប្បវេណីដំបូងនៅសម័យបារាំង

ឯកសារក្រមរដ្ឋប្បវេណី ឆ្នាំ១៩១៣ (ពាក្យពីដើម អត្តៈភាវគតិ) មាត្រាចំនួន ៩៣៥មាត្រា និងសរសេរ​អក្សរ​ដោយដៃ បង្ហាញពីការសរសេរដំបូង។ បើទោះបីជាមានច្បាប់ប្រកាសឱ្យប្រើ​ក្រមរដ្ឋប្បវេណី​ ក៏ត្រូវ​រងចាំ​​ដល់ឆ្នាំ១៩២០ បន្ទាប់ពីមានការកែប្រែចុងក្រោយ​។
👍51
វិស័យយុត្តិធម៌ និងការកែទម្រង់

​ទំព័រ៤៥, ​មានប្រយោគមួយលើកពី​ អាទិភាព​ចំនួន​ ៨​ សម្រាប់ការកែទម្រង់ប្រព័ន្ធយុត្តិធម៌​ និងមាន​គណៈកម្មាធិការដឹកនាំ ...

Telegram ៖ https://t.me/lyhenglaw
👍3
ទម្រង់មួយនៃច្បាប់កែប្រែ ឬវិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ សម័យបារាំង

យោងតាម៖ ព្រះរាជប្រកាស ពីភាន់ច្រឡំ និងថែមបំពេញច្បាប់ក្រមព្រហ្មទណ្ឌ ឆ្នាំ១៩២៧
👍3👏2
ច្បាប់ទាំង ៣ ស្តីពីរាជការឃុំ​សម័យបារាំង

ក្នុងសៀវភៅមួយក្បាល មានទំព័រសរុប ៧៨ទំព័រ ដោយបានបញ្ជូនច្បាប់ចំនួន ៣ រួមមាន ច្បាប់ស្តីពី​របៀប​រដ្ឋបាលឃុំ, ច្បាប់ស្តីពីថវិការឃុំ និងច្បាប់ស្តីពីកងក្រវែលឃុំ ដែលជាមូលដ្ឋានសំខាន់បំផុតក្នុង​ការកែទម្រង់​រាជការ​ឃុំ​ឱ្យកាន់តែមានក្របខណ្ឌច្បាប់ពេញលេញ និង​បន្តយកមកប្រើដល់សម័យក្រោយៗទៀត។
👍3👏1
ច្បាប់ហាមមិនឱ្យ​មន្ត្រីណាជក់​អាភៀនកញ្ឆា

នាម៉ឺនសព្វមុខមន្ត្រី និងខ្ញុំរាជការ​ដែលបន្តជក់អាភៀន ឬកញ្ឆា ត្រូវហូតងារចេញពីរាជការ។ បើផ្អែកតាម​ប្រការ ២ នៃព្រះរាជប្រកាស ក៏បានបង្ហាញពីការបង្អង់ការអនុវត្ត ទុករយៈពេលសម្រាប់ផ្សព្វផ្សាយ ១ឆ្នាំផងដែរ ឱ្យមន្ត្រី និងរាស្ត្របានដឹងពីការហាមជក់អាភៀនកញ្ឆា​។
មួយវិញទៀតអ្នកផ្សេងៗទៀតដែលមានទម្លាប់ជក់អាភៀនកញ្ឆា មិនឱ្យចូលធ្វើរាជការ។ រាជការ​សម័យបារាំង សំដៅទៅលើរាជការដ្ឋបាល និង​ខាងតុលាការ។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #គ្រឿងញៀន #មហាផ្ទៃ
👍2👏1
ច្បាប់កាន់កាំភ្លើង​សម័យអាណាព្យាបាលបារាំង

នៅឆ្នាំ១៩០៣ មានច្បាប់ឱ្យរាស្ត្រមានសិទ្ធិកាន់កាំភ្លាំងដោយត្រូវមានសំបុត្រច្បាប់អនុញ្ញាតពី​អាជ្ញាធរ។ ក្រោយមកច្បាប់កាន់កាំភ្លើង ត្រូវបែងចែកជា ២ប្រភេទ គឺកាំភ្លើងបាញ់សត្វ និងកាំភ្លើង​ចម្បាំង។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #កាំភ្លើង #ការពារជាតិ
👍32
ផ្អែកតាមសៀវភៅ ​ទំព័រ៤, ​មានប្រយោគ​មួយ​បង្ហាញអំពី ​ការ​ប្រកាន់​​ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌​វិជ្ជាជីវៈ​ នាំឱ្យមានកិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាព និងការ​ពង្រឹង​ជំនឿ​​ទុក​​ចិត្ត​ពី​សាធារណជន …។
👍2
ច្បាប់ស្តីពីសំបុត្រស្នាមអ្វីគ្រប់​ជំពូក​មិនត្រូវឱ្យដំណឹង​ទៅណា

សម័យបារាំង, តាមខ្លឹមសារច្បាប់ខាងលើ បានកំណត់ពីការឱ្យដំណឹង ឬប្រគល់លិខិតរាជការ​ បានតែ​អ្នកមានអំណាច​ក្នុងកិច្ចការ​រាជការ​នោះទើបអាច​ទទួល និងពិនិត្យបាន។ សម្រាប់អ្នកផ្សេងអាចមើល ឬចម្លង​លិខិត​រាជការបាន លុះតែ​មានសេចក្តីអនុញ្ញាត។ ការអនុវត្តខុសនេះ អាចនាំឱ្យមានការហូតងារ ឬត្រូវ​ទទួលទោសព្រហ្មទណ្ឌ។

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #លិខិតរាជការ #ទីស្តីការគណៈរដ្ឋមន្ត្រី
👍2
សាលាឧទ្ធរណ៍សម័យបារាំង

សម័យអាណាព្យាបាលបារាំង, មុន​ពេលមានសាលាវិនិច្ឆ័យ(តុលាការកំពូល) ឃើញថាសាលាឧទ្ធរណ៍​ជាតុលាការ​ជាន់ខ្ពស់​តែមួយគត់​។ ករណីមិនសុខចិត្តសាលក្រមសាលាឧទ្ធរណ៍ ត្រូវប្តឹងតវ៉ា​ទៅ​កុងសីយសេនាបតី (ក្រុមប្រឹក្សា​រដ្ឋមន្ត្រី)។ មួយវិញទៀត​ដំបូងមាន​សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ក្រោយមកមានសាលា​ឧទ្ធរណ៍ដែនបាត់ដំបងមួយទៀត តែពេលមានការកែទម្រង់តុលាការ​ជា​ហេតុនាំឱ្យសាលាឧទ្ធរណ៍​មានតែមួយវិញនៅក្រុងភ្នំពេញ និងវត្តមានសាលាវិនិច្ឆ័យ។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #សាលាឧទ្ធរណ៍ #យុត្តិធម៌
4👍2
ច្បាប់រៀបចំការិយាល័យរដ្ឋមន្ត្រី និងនាយករដ្ឋាននៃក្រសួងអាណានិគម​ ឆ្នាំ១៨៩៦

ផ្អែកតាមច្បាប់ខាងលើក្នុងសម័យលោករដ្ឋមន្ត្រី Pierre-Paul Guieysse បានរៀបចំថ្មី​ពីរបៀប​​និង​បែងចែក​ការងារ​របស់ការិយាល័យរដ្ឋមន្ត្រី និងនាយកដ្ឋានរដ្ឋបាលកណ្តាល។ នៅក្នុងនាយកដ្ឋាននីមួយៗ​ត្រូវមាន​​ការិល័យ​មួយចំនួន។

Telegram ៖ https://t.me/lawlyheng/joinchat/

#ច្បាប់សម័យអាណាព្យាបាលបារាំង #ស្ថាប័ននិងច្បាប់សម័យបារាំង #ស្ថាប័នបារាំង #ឥណ្ឌូចិន
👍2