​KrubKrong - គ្រប់គ្រង
135 subscribers
183 photos
30 videos
74 links
ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ផ្តល់ការបង្កើត Website ផ្ទាល់សម្រាប់ហាង និងប្រព័ន្ធ POS
Download Telegram
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប 13 ឆ្នាំ នៃការសោយព្រះទិវង្គត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
ព្រះបរមរតនកោដ្ឋ។

សូមលំឱនកាយទូលថ្វាយព្រះរាជកុសល និងសូមសម្តែងនូវការចងចាំជានិច្ចចំពោះស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ សម្រាប់ជាតិមាតុភូមិកម្ពុជានៃយើង។
1
🚀នាថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ ២០២៥, ធុរកិច្ចថ្មីចំនួន៤ ដែលជាធុរកិច្ចក្នុងថ្នាលបណ្តុះបណ្តាលនៃ មជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី "តេជោ" បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសហការក្នុងការបង្កើត សហគមន៍សេវាកម្មឌីជីថល មួយឈ្មោះថា សហគមន៍ឌីជីថល “ចតុមុខ” (Chaktomuk Digital Hub) ។ ដែលកម្មវិធីនេះគាំទ្រដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ។
ធុរកិច្ចថ្មីទាំង៤រួមមាន ៖
-ក្រុមហ៊ុន Localize Tech Solution
-ក្រុមហ៊ុន KrubKrong
-ក្រុមហ៊ុន Point hub POS
-ក្រុមហ៊ុន BeOne Platform

គោលបំណងចម្បងរបស់ «ចតុមុខ ឌីជីថលហាប់» គឺដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់ SME កាន់តែងាយស្រួល និងចំណាយតិច តាមរយៈ៖
- បង្កើតសហគមន៍សម្រាប់ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស។
- ផ្តល់តម្លៃអតិបរមាដល់អតិថិជនតាមរយៈដំណោះស្រាយរួមគ្នា។
- កាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធភាពទីផ្សារ។
- បង្កើនគុណតម្លៃសេវាឌីជីថលខ្មែរ ដើម្បីប្រកួតប្រជែងក្នុងតំបន់។

🙏🏻យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋាភិបាលឌីជីថល ដែលបានផ្តល់កិត្តិយសធ្វើជាអធិបតី និងបានថ្លែងសុន្ទរកថាដ៏មានអត្ថន័យគាំទ្រដល់កិច្ចសហការនេះ។

🙏🏻សូមអរគុណចំពោះធនាគារ ABAក្នុងការឧបត្ថម និងជ្រុមជ្រែងឲ្យមានកម្មវិធីនេះឡើង ជាក់ស្តែងក្រុមហ៊ុនទាំង 4 ក៏ជាដៃគូសហការរបស់ធនាគារ ABA ផងដែរ។
យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ លោក ឃី ឧត្តម ដែលបានតំណាងឱ្យ ABA ក្នុងការសម្តែងមតិចំណាប់អារម្មណ៍ដ៏សំខាន់ ក្នុងការគាំទ្រដល់កំណើនរបស់ SME។

🙏🏻សូមថ្លែងអំណរគុណជាពិសេសផងដែរដល់ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ (Techo Startup Center) ដែលបានចូលរួមគាំទ្រ និងជំរុញប្រព័ន្ធអេកូឡូស៊ី Startup នៅកម្ពុជាឲ្យកាន់តែរឹងមាំ។
—-
🚀 On Friday,17 October 2025, a landmark agreement was signed as four startups, all nurtured at the Techo Startup Center, officially formed the Chaktomuk Digital Hub. This collaborative community, supported by the Techo Startup Center, marks a new chapter for Cambodia's digital ecosystem.
The founding members are:
-Localize Tech Solution
-KrubKrong
-Point hub POS
-BeOne Platform
The primary goal of the Chaktomuk Digital Hub is to make digital adoption for SMEs more accessible and cost-effective by:
-Creating a community for sharing technical knowledge and experience.
-Delivering maximum value to customers through integrated solutions.
-Reducing costs by increasing joint marketing efficiency.
-Enhancing the value of Cambodian digital services to compete regionally.
🙏🏻 We were deeply honored by the presence of our esteemed guest, H.E. Dr. Taing Nguonly, Director General of the Digital Government Committee, who presided over the ceremony and delivered an inspiring keynote speech. His support and vision are a tremendous encouragement for us all.
🙏🏻 Our heartfelt thanks go to ABA Bank for their generous sponsorship and support. We are proud that all four founding members are also partners with ABA Bank. We also thank Mr. Khy Udom for representing ABA and sharing his valuable insights on supporting SME growth.
🙏🏻 A special thank you to the Techo Startup Center for their continued support and dedication to building a stronger startup ecosystem in Cambodia.
3
សូមជម្រាបថា ក្រុមហ៊ុនkrubkrong-គ្រប់គ្រង នឹងឈប់សម្រាកពីថ្ងៃទី ០៤ ដល់ ថ្ងៃទី០៦ ខែវិច្ឆិកា ២០២៥ ហើយបើកដំណើរការវិញនៅថ្ងៃទី០៧ ខែវិច្ឆិកា ២០២៥។

Kindly note that krubkrong-គ្រប់គ្រង will be closed on 04 to 06 Novemver 2025 and re-open on 25 September 2025.
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្រុមការងារ Krubkrong-គ្រប់គ្រង សូមជូនពរលោកអ្នកឱ្យទទួលបាននូវសេចក្តីសុខ សុភមង្គល និងធ្វើដំណើរប្រកបដោយសុវត្ថិភាព។
1
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវាបុណ្យឯករាជ្យជាតិ
៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥
Happy merry Christmas Day
2
អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ២០២៥។
Congratulations to the "Peace Day in Cambodia" 29 December 2025.
👏1
អបអរសាទរឆ្នាំថ្មី ២០២៦

នៅក្នុងឱកាសចូលឆ្នាំសកល Krubkrong សូមជូនពរដល់អតិថិជន និងប្រជាជនកម្ពុជា ទទួលបាននូវសុខភាពល្អបរិបូរណ៍ប្រាជ្ញាវាងវៃ ជួបប្រទះតែសេចក្តីសុខចម្រើន និងពុទ្ធពរថ្លៃថ្លាទាំងបួន ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។
1
អបអរសាទរ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ លើកទី៤7
អនុមោទនាពិធីបុណ្យ មាឃបូជា

ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៦
1
Happy Chinese New Year🧧🧧
រីករាយទិវាសិទ្ធនារីអន្តរជាតិ!

នៅថ្ងៃនេះ យើងរួមគ្នាអបអរសាទរនូវសមិទ្ធផល ភាពជាអ្នកដឹកនាំ និងភាពរឹងមាំរបស់ស្ត្រីនៅគ្រប់ទីកន្លែង។